17/02/2026
ឱ! ខ្ញុំ ………..
Buddhist Educational Center
17/02/2026
ឱ! ខ្ញុំ ………..
សូមអរព្រះគុណព្រះគ្រូ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះបរិស្ថានតាមលំអានព្រះព្រះពុទ្ធបរមគ្រូជាម្ចាស់ ប្រសូត្រក៏ក្រោមដើមឈើ ត្រាសដឹងក៏ក្រោមដើមឈើ បរិនិព្វាន (ស្លាប់) ក៏ក្រោមដើមឈើ ។ ព្រះពុទ្ធសាសនាបានឱ្យសេចក្តីសំខាន់លើបរិស្ថានមិនទាបជាងជីវិតមនុស្ស សត្វ ឡើយ។ ថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រវាញ គឺជារុក្ខជាតិដ៏វិសេសនៅពេលដែលខ្ញុំមកដល់តំបន់នេះម្ហូបដែលខ្ញុំនឹកឃើញមុនគេគឺ រសជាតិដើមក្រវាញនេះហើយ។ បងប្អូនស្គាល់ដើមក្រវាញទេ ពិតណាស់បងប្អូនខ្លះធ្លាប់ទទួលទានតែមិនស្គាល់ដើមមានរូបរាងយ៉ាងណាឡើយ។
19/10/2025
អារុណសួស្តី បាទ!!! ទឹក ! គឺអាចធ្វើឱ្យរាងកាយត្រជាក់ និងផុតមន្ទិលសៅហ្មងទាំងពួងដែលមាននៅលើស្បែកនៃរាងកាយ ។ ទឹក! ក៏ជាសភាវដែលយើងគេតែងហៅភ្ជាប់ទៅនឹងពាក្យថា «ទឹកចិត្ត» ។ ចិត្ត គឺជាចៅហ្វាយនាយរបស់រាងកាយ សមដូចពាក្យលោកថា « ចិត្តជាចៅហ្វាយ កាយជាអ្នកបម្រើ» ។ ទឹកគឺជាសភាវត្រជាក់ ដូច្នេះ កាលបើចិត្តទទួលបានភាពត្រជាក់ គេហៅថា ចិត្តត្រជាក់ ឬទឹកចិត្ត។ មនុស្សដែលមានទឹកចិត្ត ឬ ចិត្តត្រជាក់ គឺជាមនុស្សដែលមានខ្លឹមនៃជីវិត គឺជាមនុស្សដែលមានភាពរឹងមាំដោយប្រាកដ។
ថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥
09/10/2025
បើខ្ញុំរស់នៅត្រឹមរកអាហារបីពេលក្នុងមួយថ្ងៃតើខ្ញុំនិងសត្វមានអ្វីខុសគ្នាទៅ។
20/04/2025
អំណាចនៃការឱ្យដោយសង្គ្រោះឬសង្គហ: និង អំណាចនៃការឱ្យដោយខ្ចីបុល ឬចងការគឺមិនដូចគ្នាទេ។
ការរក្សា ការគ្រប់គ្រងពិពិភពលោក ឬហៅថាលោកបាល ឱ្យរស់នៅជាសុខដុមរមនានិងគ្នាគឺកើតឡើងដោយមេដឹកនាំពិភពលោកចេះឱ្យដោយសង្គ្រោះឬដោយសង្គហ: និងការគ្រប់គ្រងដោយច្បាប់ ដែលហៅថា លោកបាលធម៌ (ជាធម៌រក្សានូវសន្តិភាពពិភពលោក)។ នៅក្នុងព្រះពុទ្ធសាសនា មានពីរចំណុចធំៗ គឺ
១. ហិរិ ប្រែថា សេចក្តីអៀនខ្មាស់អំពើគ្រប់គ្រងមិនល្អឬគ្រប់គ្រងដោយអំពើឃោរឃៅ អំពើឈ្លានពានរុករានបៀតបៀនមនុស្សជាតិ ឬ ប្រទេសដទៃ (ខ្មែរយើងសម័យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ) ។
២. ឱតប្ប: ប្រែថា ស្អប់ខ្ពើមការគ្រប់ដោយអំពើសាហាវព្រៃផ្សៃ ឃោរឃៅយង់ឃ្នង ។ល។ និង ។ល។ ក្រៅពីច្បាប់របស់សាសនាគឺនៅមានច្បាប់គ្រប់គ្រងប្រទេសដែលហៅថា រដ្ឋធម្មនុញ្ញ (ច្បាប់គ្រប់គ្រងប្រទេសនីមួយ) ច្បាប់គ្រប់គ្រងពិភពលោក ដែលហៅថា ធម្មនុញ្ញអង្គការសហប្រជាជាតិ (ច្បាប់គ្រប់គ្រងពិភពលោកទាំងមូល) ដូច្នេះមេដឹកនាំពិភពលោកត្រូវតែធ្វើជាគំរូនៃការដឹកនាំ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគ្រប់គ្រងពិភពលោកដោយច្បាប់សាសនា និង រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសរាជទាំងឡាយមិនថាប្រទេសតូច ឬ ប្រទេសធំ ប្រទេសមាន ឬ ប្រទេសក្រទេ ត្រូវតែរួមគ្នាដឹកនាំគ្រប់គ្រងប្រទេសជាតិខ្លួនដោយលោកបាលធម៌ និងដឹកនាំឱ្យឆ្ពោះទៅរកគោលដៅនៃនីតិរដ្ឋ (តាមរដ្ឋធម្មនុញ្ញនៃប្រទេសនោះៗ)និងគោរពច្បាប់រដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ នេះហើយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការរីកចម្រើនសម្បូរណ៍បែបនៃពិភពលោកទាំងមូល។ ញឹម សុធន
ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល 🙏🇰🇭❤️🇰🇭❤️🇰🇭❤️🙏
អូនប្រាប់បងថា ជីវិតអាជីពជាអ្នកលក់ដូរ មកដល់ចម្ការឪឡឹកចង់លក់ឪឡឹកទៀត។ អូនលក់១ឆ្នាំៗសឹងរកពេលសម្រាកគ្មាន។ មកដើរលេងបុណ្យនិងធ្វើបុណ្យក្នុងរូវកាលសង្ក្រាន្តឆ្នាំថ្មី ឆ្លៀតពេលមកមើលចម្ការឪឡឹងប្អូនក៏សប្បាយចិត្តចង់លក់ឪឡឹកទៀត។ ប្អូនចិត្តទូលាយណាស់ចង់បេះឡឹងជូនបងដាក់មួយគូថឡានទុកហូបតែបងថាហូបមិនអស់ទេកុំដាក់ច្រើន ប្អូនក៏ទៅបេះដាក់ពីការុងធំៗ អរគុណទឹកចិត្តប្អូនៗ ចំពោះបង សូមប្អូនៗ បានសុខចម្រើន ឆ្នាំថ្មីជោគជ័យគ្រប់មុខរបរ។
« ភូមិឋានពណ្ណរាយ» «មេនាំល្អ ភូមិឋានបវររុងរឿង» ។ ការឱ្យសុខដល់អ្នកដទៃ សុខនោះតែងធ្វើឱ្យយើងមានសេចក្តីសុខកាន់តែកើនឡើង (សុខិតោ សុខិតានំ) ឧបមាដូច មនុស្សម្នាក់មានភ្លើងទៀនមួយដើមកាន់អុជបំភ្លឺ ដែលពន្លឺនោះភ្លឺបានត្រឹមជុំវិញខ្លួនមិនអាចជះពន្លឺទៅបានឆ្ងាយនឹងមើលឃើញឱ្យបានសព្វភូមិឋានយើងបាន។
ជាការពិតណាស់ បើយើងចេះចែករំលែកបន្តអុជទៅកាន់ទៀនដែលមាននៅក្នុងដៃនៃអ្នកដទៃដែលកំពុងត្រូវការពន្លឺពីមនុស្សម្នាក់ទៅកាន់មនុស្សជាច្រើនទៀតនោះពន្លឺនឹងជះសាយភាយពេញភូមិឋានយើងដែលហៅថា ពណ្ណរាយភូមិឋាន ឬភូមិឋានពណ្ណរាយ។
ខ្ញុំបានបំពេញកិច្ចតាមសន្យាថ្វីត្បិតតែមិនបានច្រើន សូមចែករំលែកបុណ្យ សូមអនុមោទនា។ វគ្គនេះសម្រាប់ខែ ៣ និង ខែ ៤ (២៥៦៨)។ រូបឃ្លីបវិឌិអូ ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ (ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ - ថ្ងៃឡើងស័ក)។
យើងចូលរួមដើម្បីសង្គមយើងតាមដែលអាចធ្វើទៅបាន(ស្ម័គ្រចិត្ត)។ ភូមយើងផលិតផលយើងសុខភាពយើង។ ភូមិយើងលើកកម្ពស់និងឱ្យតម្លៃភូមិយើង ។ សាមគ្គីភូមិយើងជួយភូមិយើងមើលថែនិងការពារភូមិយើង។ អនាម័យភូមិយើង ស្អាតភូមិយើង រីកចម្រើនភូមិយើង។ រស់នៅមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អក៏ភូមិយើង កែច្នៃភូមិយើងពីពាក្យថាគ្មានឱ្យក្លាយទៅជាមានអ្វីៗដែលយើងចង់បាន។ ព្រះពុទ្ធត្រាស់ថា គ្មាននរណាជួយយើង ក្រៅពីយើងខ្លួនឯងនោះឡើយ។
03/03/2025
នាយករដ្ឋមន្រ្តីសៀម ភែថងថាន ស៊ីណាវ៉ាត បានបញ្ជាឱ្យធ្វើការសិក្សាលើការកសាងកំផែងជាយដែនថៃ - កម្ពុជាក្នុងគោលបំណងបង្រ្កាបពួកឆបោកតាមអនឡាញ (Call center) និងការលបលួចដឹកទំនិញផ្សេងៗ ហើយបានដាក់បទបញ្ជាឱ្យផ្នែកសន្តិសុខប្រព័ន្ធទិចណូឡូយីថ្មីទប់ស្កាត់ច្រកល្បៀងធម្មជាតិ។ (ប្រភព Amerin News ចុះផ្សាយ ១ ម៉ោងកន្លងមកនេះ) ។ ០៣ / ០៣ / ២៥៦៨/ 2025។
ខ្ញុំបានសន្យាចំពោះមុខក្រុមការងារសាងសងផ្ទាល់ដូចមានឃ្លីបវិឌិអូ ដែលបានបង្ហោះពីមុនរួចហើយថា នឹងបន្តកាត់ប្រាក់ខែផ្ទាល់ខ្លួនចំនួន ៤០០០០០ រៀលក្នុងមួយខែ ដើម្បីចូលរួមកសាងការជីកប្រឡាយដាក់លូសម្រួលថល់ដំណើរផ្លូវទឹកពីខាងកើតភូមិទៅខាងលិចភូមិ និងពីខាងលិចមកខាងកើតភូមិកុំឱ្យមានការរាំងដូចសព្វដងជាមួយបងប្អូនសប្បុរសជន អ្នកស្រុកអ្នកភូមិ រហូតដល់ការសាងសង់នេះរួចរាល់នឹងបានជាឧត្តមប្រយោជន៍ចំពោះប្រជាពលរដ្ឋទាំងប្រាំភូមិដូចការលើកឡើងរបស់លោកអនុភូមិក្តឿងរាយ។ រួមគ្នាផ្តល់បេះដូងជូនមូលដ្ឋានយើងដើម្បីភាពរីកចម្រើននិងការរស់នៅយ៉ាងស្ងប់សុខ។
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |