09/05/2021
6 Psychological facts you never knew- ការពិតតាមបែបផ្លូវចិត្តទាំង៦ដែលអ្នកមិនធ្លាប់ដឹង÷
១. The dunning-kruger សំដៅដល់អ្នកដែលមានចំណេះដឹងនៅមានកម្រិតនៅឡើយប៉ុន្តែគិតថាខ្លួនមានចំណេះដឹងឬសមត្ថភាពលើសពីអ្នកឯទៀត។
ឧទាហរណ៍អំពីការគូរគំនូរ នៅពេលដែលយើងគូរបានរូបដំបូងដែលយើងគិតថាស្អាតណាមួយយើងនឹងគិតថាគ្មាននរណាអស្ចារ្យជាងយើងទៀតទេឬអាចនិយាយបានថាក្នុងពិភពលោកនេះគឺមានតែយើងម្នាក់ប៉ុណ្ណោះដែលអាចគូរគំនូរបានស្អាតដូច្នេះ ប៉ុន្តែតាមការពិតទៅគឺមានមនុស្សជាច្រើនដែលអាចគូរគំនូរបានដូចនិងស្អាតជាងគំនូររបស់យើងរាប់រយពាន់ដងទៅទៀត។ មនុស្សប្រភេទ Dunning-Krugerនេះតែងតែមានអំណួតលើចំណេះដឹងបន្តិចបន្តួចរបស់ខ្លួន ដោយយល់ថាពួកគេដឹងគ្រប់យ៉ាង។
២. តន្ត្រីផ្លាស់ប្តូរការយល់ដឹងរបស់អ្នក
ប្រភេទតន្ត្រីដែលអ្នកស្តាប់ពិតជាមានឥទ្ធិពលលើរបៀបដែលអ្នកសម្លឹងមើលទៅពិភពលោកនៅជុំវិញខ្លួនអ្នក។យើងទាំងអស់គ្នាដឹងថាតន្ត្រីអាចធ្វើអោយអារម្មណ៍របស់យើងផ្លាស់ប្តូរបានដូចជានៅពេលស្តាប់តន្ត្រីបែបកន្ត្រាក់អារម្មណ៍វានឹងធ្វើអោយយើងរីករាយនិងមានអារម្មណ៍ស្រស់ថ្លាទៅតាមចង្វាក់ភ្លេង ចំណែកពេលដែលអ្នកស្តាប់តន្ត្រីបែបមនោសញ្ចេតនាអ្នកហាក់មានអារម្មណ៍អណ្តែតអណ្ដូង ឈឺចាប់ កើតទុក្ខដូច្នោះដែរ។
៣. តក្កវិជ្ជាភាសាបរទេស
យើងទាំងអស់គ្នាពិបាកក្នុងការធ្វើការសម្រេចចិត្តដ៏ល្អត្រឹមត្រូវមួយដោយហេតុយើងមិនមានគំនិតដ៏ល្អសម្រាប់យកមកធ្វើការសម្រេចចិត្ត ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកថា អ្នកនឹងគិតរកបានគំនិតសមហេតុផលល្អជាងមុន ប្រសិនបើអ្នកគិតរកគំនិតទាំងនោះក្នុងភាសាដទៃពីភាសារបស់អ្នក។
៤. ការច្រៀងជួយបន្ថយការថប់បារម្ភ
ការច្រៀងកំឡុងពេលដែលអ្នកងូតទឹក ក្នុងឡានឬបន្ទប់របស់អ្នកវាគឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយក្នុងការការពារខ្លួនអ្នកប្រឆាំងនឹង Anxiety និងDepression។
សាកស្រមៃថាបន្តិចទៀតអ្នកនឹងត្រូវចូលរួមការប្រកួតឬការសម្ភាសណាមួយហើយអ្នកមានអារម្មណ៍ភ័យធ្វើអ្វីមិនត្រូវទាល់តែសោះ តើអ្នកនឹងចូលទៅប្រលងឬការសម្ភាសទាំងភ័យបែបនេះឬរកវិធីធ្វើអោយឈប់ភ័យសិន? ចម្លើយអ្នកប្រាកដជាជ្រើសរកវិធីធ្វើអោយដៃរបស់អ្នកឈប់ញ័រសិនជាមិនខាន ដូច្នេះដើម្បីជួយកាត់បន្ថយភាពភ័យខ្លាចអ្នកអាចសាកល្បងវិធីសាស្ត្រនេះបានគឺការស្តាប់ចម្រៀងដែលអ្នកចូលចិត្តនិងច្រៀងវាអោយឮតាមដែលអាចធ្វើទៅបាន កុំខ្វល់ថាសម្លេងអ្នកពិរោះឬក៏អត់។
៥. ភាពអស្ចារ្យរបស់ពន្លឺព្រះអាទិត្យ
តើអ្នកធ្លាប់ចាប់អារម្មណ៍ដែលឬទេថានៅពេលដែលអ្នកនៅតែក្នុងបន្ទប់ពេញមួយថ្ងៃអ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងដែលអ្នកមិនបានធ្វើអ្វីសោះប៉ុន្តែនៅពេលដែលអ្នកចេញទៅខាងក្រៅអ្នកស្រាប់តែមានអារម្មណ៍ល្អឡើងវិញ។ វីតាមីនDដែលអ្នកទទួលបានពីពន្លឺព្រះអាទិត្យមិនត្រឹមតែជួយអោយឆ្អឹងរបស់អ្នករឹងមាំប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយរារាំងភាពមិនស្រួលក្នុងចិត្តនិង Depression ទៀតផង។
នេះជាមូលហេតុដែលប្រជាជននៅក្នុងប្រទេសដែលមានពន្លឺព្រះអាទិត្យតិច ងាយក្នុងការធ្លាក់ទឹកចិត្ត។ ត្រូវចាំថារាងកាយរបស់អ្នកត្រូវការពន្លឺព្រះអាទិត្យយ៉ាងតិច១០នាទីក្នុងមួយថ្ងៃ។
៦. គេងច្រើនជារឿងល្អឬមិនល្អ?
ក្រោយពេលអ្នកគេងអស់១០ទៅ១១ម៉ោង តើអ្នកមានអារម្មណ៍ដូចម្តេច? ការគេងជួយបន្ធូរអារម្មណ៍ដល់អ្នកនិងបន្សាបជាតិពុលនៅក្នុងខ្លួនរបស់អ្នក យ៉ាងណាមិញអ្នកមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃប្រៀបដូចជាអ្នកមិនបានគេងដូច្នោះដែរ ទោះបីជាទើបតែក្រោកពីដំណេកក៏ដោយ។ ការគេងហួសកម្រិតប្រៀបដូចជាអ្នកមិនបានគេងអ៊ីចឹងដែរ ហេតុនេះហើយវិធីសាស្ត្រដែលល្អបំផុតគឺត្រូវគេងក្នុងបរិមាណដែលសមស្រប។
___________________________________
By -library