19/08/2026
ការខិតខំប្រឹងប្រែងថ្ងៃនេះ គឺជាគ្រឹះនៃអនាគតដ៏ភ្លឺស្វាង! 📚✍️
រាល់ក្រសែភ្នែកដែលផ្អោតទៅលើសៀវភៅ និងភាពតស៊ូក្នុងការដោះស្រាយលំហាត់របស់សិស្សានុសិស្សនៅ សាលាខ្មែរ ចិនអរសប្បាយសិក្សា គឺជារូបភាពដ៏ស្រស់ស្អាតបំផុតក្នុងម៉ោងសិក្សា។
មិនថាក្នុងការសិក្សាភាសាខ្មែរ ភាសាចិន ឬភាសាអង់គ្លេសទេ កូនៗតែងតែបង្ហាញការតាំងចិត្តខ្ពស់ និងស្មារតីចង់ចេះចង់ដឹងជានិច្ច។
លោកគ្រូ អ្នកគ្រូ និងមាតាបិតាពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់កូនៗខ្លាំងណាស់! ខំប្រឹងឡើងណា៎កូនៗ! 💪✨