Alisa Mindfulness

Alisa Mindfulness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Alisa Mindfulness, Education, Phnom Penh.

06/11/2021

{សេចក្តីកង្វល់១០យ៉ាង រារាំងអ្នករៀនសមាធិ}

បច្ចុប្បន្ននេះ សាធុជនទាំងឡាយ មានចិត្តជ្រះថ្លារៀនសូត្រប្រតិបត្តិសីល សមាធិ បញ្ញាក្នុងព្រះពុទ្ធសាសនា។ ការចូលរៀនសមាធិភាវនាក្នុងសំណាក់គ្រូសមាធិមានសភាពផ្សេងពីគ្នា អ្នកខ្លះបួសជាភិក្ខុ សាមណេរ ឬ បួសដូនជី ឬ ឧបាសក ឧបាសិកា ជាអ្នកមានសីលរក្សាហើយបានចូលខ្លួនទៅសុំរៀនសមាធិក៏មាន។ ព្រះតេជគុណ សុំ ប៊ុនធឿនបានសរសេរនៅក្នុងសៀវភៅបឋមវិបស្សនា បុគ្គលដែលប្រាថ្នារៀនសមាធិ ត្រូវផ្តាច់បង់បលិពោធ១០យ៉ាង មុនចាប់ផ្តើមអង្គុយសមាធិ។

តើបលិពោធ១០យ៉ាង ដែលជាគ្រឿងរំខានដល់សមាធិមានអ្វីខ្លះ?

១. អាវាសបលិពោធ ៖ កង្វល់ដោយការគ្រប់គ្រងលំនៅ។
២.កុលបលិពោធ ៖ កង្វល់ដោយការជាប់ជំពាក់នៅក្នុងត្រកូលញាតិ ឬ ត្រកូលរបស់ឧបដ្ឋាក។
៣.លាភបលិពោធ៖ កង្វល់ដោយការទទួលលាភ គឺកង្វល់ដោយការធ្វើអនុមោទនា ឬ សម្តែងធម៌ដល់ទាយក។
៤.គណៈបលិពោធ៖ កង្វល់ដោយពួកអ្នករៀនព្រះសូត្រ ឬ ពួកលោករៀនអភិធម្ម គឺកង្វល់ដោយការបង្រៀន។
៥.កម្មបលិពោធ ៖ កង្វល់ដោយការងារ គឺកង្វល់ដោយការធ្វើការងារខ្លួនឯង ឬ ចាត់បង្គាប់ឱ្យគេធ្វើ។
៦.អទ្ធានបលិពោធ ៖ កង្វល់ដោយដើរដំណើរផ្លូវឆ្ងាយ។
៧.ញាតិបលិពោធ ៖ កង្វល់ថែទាំព្យាបាលជំងឺរបស់ញាតិ គឺអាចារ្យ និង ឧបជ្ឈាយ៍។
៨.អាពាធបលិពោធ ៖ កង្វល់ដោយព្យាបាលរោគខ្លួន។
៩.គន្ថបលិពោធ៖ កង្វល់ដោយការរៀនព្រះបរិយត្តិ។
១០.ឥទ្ធិបលិពោធ ៖ កង្វល់ដោយរក្សាទុកនូវ ឬទ្ធិជារបស់បុថុជ្ជន តែថាឬទ្ធិនេះជាកង្វល់របស់វិបស្សនាមិនមែនជាកង្វល់ដល់សមាធិឡើយ គឺត្រូវលោកអ្នកចម្រើនវិបស្សនាត្រូវផ្តាច់បង់ចេញ។
វិធីដែលនឹងផ្តាច់បង់ដោយហេតុ២ យ៉ាងគឺដោយលះបង់ចេញម្យ៉ាង ដោយធ្វើបង្ហើយម្យ៉ាង( កិច្ចណាដែលគួរលះបង់ចេញត្រូវលះបង់ចេញ កិច្ចណាមិនគួរលះបង់ចេញត្រូវធ្វើបង្ហើយ)។

ដោយ សុខ សុធារ៉ា ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២១
រូបភាព Google

27/07/2021

រយៈពេលគួរធ្វើសមាធិសម្រាប់អ្នកបដិបត្តិដំបូង

ការធ្វើ​សមាធិ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ សម្រាប់រក្សាសុខភាពផ្លូវចិត្ត និង កាត់បន្ថយភាពតានតឹងបានល្អប្រសើរ។ ដូច្នេះយើងគួរតែ ចំណាយពេលវេលាពី ១០ ទៅ ១៥ នាទី​ក្នុង​មួយថ្ងៃ​ទៅ​អង្គុយ​កន្លែង​ស្ងប់ស្ងាត់ មានផាសុខភាព ខ្យល់អាកាសបរិសុទ្ធ ហហើយធ្វើសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗ។

អ្នកជំនាញសមាធិជាច្រើនលើកឡើងថា ៖ ពេលយើងចាប់ផ្តើមប្រតិបត្តិដំបូង យើងហ្វឹកហាត់រយៈពេល៥នាទីសិនបានហើយ ចាំព្យាយាមបន្ថែមបន្ថែមរយៈពេលរឿយៗ រហូតដល់ ១ម៉ោង ឬ ២ ម៉ោង តាមលំដាប់។ ការហ្វឹកហាត់សមាធិចិត្តនេះ ត្រូវធ្វើជាប្រចាំ កំណត់គោលដៅពេលវេលាអង្គុយសមាធិអោយច្បាស់លាស់ មានន័យថា បើយើងកំណត់ថាអង្គុយសមាធិ អោយបាន ៣០នាទី យើងត្រូវធ្វើតាមសន្យាខ្លួនឯងអោយបាន ធ្វើជាទៀងទាត់ រហូតក្លាយជាទម្លាប់។

ព្រះ​តេជគុណ​ គូ សុភាព មាន​សង្ឃដីកា​ថា៖ «​សមាធិ​ ជាថ្នាំព្យាបាលជំងឺផ្លូវចិត្ត ហើយ​យើង​ទាំងអស់​គ្នា សុទ្ធតែ​មាន​បញ្ហា​ផ្លូវចិត្ត​គ្រប់​គ្នា អីចឹងទាំងអស់គ្នា ទាំង​នៅផ្ទះ ទាំង​អ្នកធ្វើការ​ងារ​រដ្ឋ​ឯកជន ទាំង​ក្មេង​ទាំង​ចាស់ គួរតែ​មាន​ពេល​សម្រាប់​អប់រំ​ចិត្ត ធ្វើ​សមាធិ​ហ្នឹង​ឱ្យ​បាន រឿយ​ៗ​ ៥នាទី ទៅ ១០នាទី តាមដាន​ខ្យល់​ដកដង្ហើម​ចេញចូល ឬ​ ក៏ផ្សាយមេត្តាចិត្តដល់ខ្លួនឯង ដល់​មនុស្ស​ជុំវិញ​ខ្លួន​ ដល់សព្វសត្វទាំងឡាយ» ។

​ការធ្វើសមាធិក៏ជាជម្រើសដ៏ល្អបំផុត ដើម្បីទប់ទល់នឹងបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត គំនិតរវើរវាយគិតច្រើនគ្មានសណ្តាប់ធ្នាប់ បញ្ហាគេងមិនលក់ ស្រេ្តស មួម៉ៅច្រើន កំហឹង ព្រមទាំង​បញ្ហា​ថប់​បារម្ភ​ផងដែរ​។ ទាំងអស់នេះសុទ្ធតែជាមេរោគចិត្ត ដែលរារាំងចិត្តមិនអោយមានសេចក្តីស្ងប់សុខ។សុខភាពចិត្តមិនល្អ ក៏បណ្តាលអោយប៉ះពាល់ដល់សុខភាពផ្លូវកាយផងដែរ។
សុខ សុធារ៉ា , ថ្ងៃទី២៥ កក្កដា ២០២១
រូបភាព Google

17/07/2021

រឿងពេលវេលាធ្វើសមាធិយើងម្នាក់ៗ រមែងតែជ្រើសរើសពេលវេលាដែលងាយស្រួលសម្រាប់ខ្លួនឯង។ អ្នកខ្លះអាចកំណត់ពេលវេលាច្បាស់លាស់សម្រាប់ធ្វើសមាធិជាប្រចាំ ដូចជាសមាធិរយៈពេលកន្លះម៉ោង រឺ ១ម៉ោងនៅពេលក្រោកពីគេង ពេលទំនេរ មុនចូលគេង ។

ការធ្វើសមាធិនៅពេលព្រឹក អាចជួយកាត់បន្ថយភាពតានតឹងចិត្តអារម្មណ៍ពេញមួយថ្ងៃ។ ជាពិសេស បើយើងសមាធិពេលព្រឹក មុនចាប់ផ្ដើមសកម្មភាពការងារប្រចាំថ្ងៃ វាអាចជំរុញផលិតភាពការងារកាន់តែល្អប្រសើរ។​

ព្រះសង្ឃឥណ្ឌូ Dandapani ល្បីល្បាញមួយអង្គនៅលើពិភពលោកមានសង្ឃដិកា " ពេលវេលាដ៏ល្អបំផុតដែលយើងគួរធ្វើសមាធិ គឺ ពេលព្រឹក។" ព្រះសង្ឃរូបនេះ បានណែនាំ នៅពេលភ្ញាក់ពីគេងភ្លាមយើងមិនត្រូវប្រើទូរស័ព្ទដៃ បើកអីុម៉ែល អានសៀវភៅ ជាដើម។ ពេលក្រោកពីគេង ដំបូងត្រូវងូតទឹកសម្អាតកាយ លុបលាងមុខ ដុសធ្មេញ ស្លៀកសម្លៀកបំពាក់រលុងងាយស្រួលអង្គុយសមាធិ។ យើងត្រូវអង្គុយស្មឹងស្មាធិ៍រយៈពេល៣០នាទី ទៅ ១ម៉ោង។

លោក Deepak chopra អ្នកជំនាញខាងការធ្វើសមាធិមានប្រសាសន៍ថា " ពេលកំពុងរស់នៅស្វែងយល់ពីសមាធិក្នុងប្រទេសឥណ្ឌា គ្រូបង្រៀនយូហ្គា និង សមាធិភាគច្រើនដែលលោកបានសិក្សាជាមួយបានលើកទឹកចិត្តអោយអនុវត្តការធ្វើសមាធិនៅពេលព្រឹកចន្លោះម៉ោង ៣ទាបភ្លឺ ទៅ ៦ ព្រឹក“។ ពេលព្រឹកត្រូវបានគេចាត់ទុកថាជា“ ម៉ោងវេទមន្តរបស់ចក្រវាឡ” ។

ព្រះសង្ឃទីបេភាគច្រើន ក្រោកពីព្រលឹមហើយធ្វើសមាធិរយៈពេល ១ ទៅ ៣ ម៉ោង ហើយធ្វើដូចគ្នានៅពេលយប់មុនពេលសឹង។ ការអនុវត្តបែបនេះធ្វើអោយផ្លាស់ប្តូររលកខួរក្បាល ដើម្បីអោយកាយស្ងប់ និង ចិត្តស្ងប់។

យ៉ាងណាមិញ ដើម្បីធ្វើសមាធិ អោយមានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពផ្លូវចិត្ត និង ផ្លូវកាយ អ្នកត្រូវឆ្លៀតពេលជាក់លាក់មួយ ដើម្បីសមាធិឱ្យបានទៀងទាត់រាល់ថ្ងៃ។
អត្ថបទដោយ Alisa Mindfulness, 17th, July 2021

10/07/2021

“Do not let the behavior of others destroy your inner peace.” —Dalai Lama

10/07/2021

តើយើងអាចអនុវត្តសមាធិដោយខ្លួនឯងនៅតាមគេហដ្ឋានបានដែរ ឬ ទេ?

ការ​ធ្វើ​សមាធិ ​គឺ​ជាគឺជាវិធីហ្វឹកហាត់ចិត្តអារម្មណ៍របស់លោកអ្នកឲ្យបានស្ងប់។ ការធ្វើសមាធិថ្នាក់ដំបូង គឺមនុស្សគ្រប់គ្នាអាចធ្វើបានដោយខ្លួនឯងដោយផ្តោតអារម្មណ៍ទៅលើការដកដង្ហើមចេញចូលចាប់ពី ៥នាទី ទៅ ១៥នាទី។ក្នុងពេលអនុវត្តសមាធិអ្នកត្រូវប្រាកដថាអ្នកនៅកន្លែងណាដែលអ្នកអាចបន្ធូរអារម្មណ៍ពេលបដិបត្តិ ចូរអានជំហានខាងក្រោម៖

១) ជ្រើសរើសកន្លែងសមាធិ៖ ស្លៀក​សម្លៀកបំពាក់​មានផាសុខភាពស្រួល​ខ្លួន​ និង ជ្រើសរើសកន្លែងស្ងប់ស្ងាត់។ អ្នកត្រូវស្វែងរកកន្លែងអង្គុយ ដែលស្ងប់ស្ងាត់ មានបរិយាកាសល្អ ខ្យល់អាកាសចេញចូលល្អ ។

២) កំណត់ពេលវេលា៖ ប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនពីសមាធិ អ្នកអាចកំណត់រយៈពេលខ្លី ៥នាទី ឬ ១៥ នាទី។

3) របៀបអង្គុយសមាធិ៖ ​អ្នកអាចអង្គុយពែនភ្នែន ដាក់​ដង​ខ្លួន​ឲ្យ​ត្រង់ ​ហើយ​សម្រួល​អារម្មណ៍អោយល្អមុនពេលចាប់ផ្តើមសមាធិ។ ឥរិយាបថអង្គុយសមាធិមានដូចជា អង្គុយលើកៅអី ឬ លុតជង្គង់ ឬ អង្គុយខ្ទាស់ភ្នែន ឬ អង្គុយពែនភ្នែនក៏បាន ។ អ្នកអាចជ្រើសឥរិយាបថណាមួយក៏បាន គ្រាន់តែអ្នកត្រូវប្រាកដចិត្តថារាងកាយអ្នកផ្តល់អំណោយផលដល់ការធ្វើសមាធិក្នុងកំឡុងពេលដែលអ្នកកំណត់។

៤)សតិដឹងខ្យល់ដង្ហើមរបស់អ្នក៖ នៅពេលអ្នកដកដង្ហើមចូល អ្នកដឹងថាដកដង្ហើមចូល នៅពេលអ្នកដង្ហើមចេញ អ្នកដឹងថាអ្នកដកដង្ហើមចេញ។ សតិ ត្រូវកំណត់ដឹងតាមដានខ្យល់ដង្ហើមចេញចូលតែម្យ៉ាង។

៥) នៅពេលចិត្តរវើរវាយ៖ ក្នុងពេលសមាធិ អ្នកចៀសមិនផុតពីចិត្តគំនិតរវើយរវាយ ក្នុងរឿងរ៉ាវផ្សេងៗ ហើយភ្លេចតាមដានខ្យល់ដង្ហើមចេញចូល។ នៅពេលដែលអ្នកបានកត់សម្គាល់ឃើញថាចិត្តរបស់អ្នកគិតរឿងផ្សេង កុំវិនិច្ឆ័យអ្វី គ្រាន់តែបង្វែរការចាប់អារម្មណ៍របស់អ្នកទៅដង្ហើមវិញ។

៧) ពេលបញ្ចប់សមាធិ៖ កត់សម្គាល់ពីអារម្មណ៍របស់រាងកាយអ្នកនាពេលបច្ចុប្បន្ន និង គំនិតអារម្មណ៍របស់អ្នក។ ចូរបើកភ្នែកយឺតៗឡើងវិញឡើង​វិញ ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន​ខ្លះ៕
July 10th, sok sotheara

04/07/2021

ហេតុអ្វីបានជាយើងគួរធ្វើការសមាធិ?
July 01, 2021

មនុស្សទូទៅភាគច្រើនតែងតែគិតថា ការធ្វើសមាធិគឺសម្រាប់តែ មនុស្សវ័យចំណាស់ អ្នកបួស ភិក្ខុជាដើម តែសម័យបច្ចុប្បន្ន ស្របពេលវិទ្យាសាស្ត្រកំពុងតែជឿនលឿន មនុស្សសម័យទំនើបងាកមកចាប់អារម្មណ៍ការចម្រើនសតិតាមរយៈសមាធិ។សមាធិបានក្លាយទៅជាប្រធានបទសាកលមួយ ដែលតែងតែត្រូវបានលើកយកមកពិភាក្សា និង អនុវត្តនៅតាមស្ថាប័នការងារ សាលារៀន វិទ្យាស្ថាននានា ជាដើម។ ជាពិសេសសមាធិ ត្រូវបានគេយកមកអនុវត្តច្រើន លើវិស័យព្យាបាល ផ្នែកចិត្តវិទ្យា ការគ្រប់គ្រងចិត្ត សតិអារម្មណ៍។

មនុស្សរស់នៅសព្វថ្ងៃ ស្ថិតក្នុងតំណាក់កាលព្រួយបារម្ភ ភ័យខ្លាចច្រើន ការងារមមាញឹក និង ស្ថានភាពប្រកួតប្រជែងឥតឈប់ឈរ។ ក្នុងស្ថានភាពបែបនេះ ភាពតានតឹងផ្លូវចិត្ត អារម្មណ៍អាចបណ្តាលអោយមានបញ្ហាសុខភាពចំពោះ ផ្លូវកាយ និង ផ្លូវចិត្ត។ វិធីសាស្ត្រជួយខ្លួនឯងមួយ ដើម្បីសម្រេចបានសុខភាពផ្លូវចិត្ត និង ផ្លូវកាយល្អប្រសើរ នៅគឺការចម្រើនសតិតាំងខ្ជាប់ខ្ជួន តាមរយៈសមាធិ។

តើអ្វីទៅជាសមាធិ?

ការធ្វើសមាធិមានច្រើនប្រភេទ នៅក្នុងសាកលលោក ប៉ុន្តែគោលបំណងដូចគ្នាតែ១គត់គឺ ធ្វើអោយចិត្តស្ងប់ ផ្តោតអារម្មណ៍លើវត្ថុតែមួយ ។ "សមាធិ " គឺ ការ​តាំងចិត្តមាំ​ក្នុងអារម្មណ៍តែមួយ ។ នៅក្នុងព្រះពុទ្ធសាសនាបែងចែកសមាធិ​ជា ២ យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ។

តើការសមាធិមានសារប្រយោជន៍អ្វីខ្លះ?

សមាធិពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ សមាធិគឺជួយឲ្យយើងរស់នៅជាមួយខ្លួនឯង និង មនុស្សជុំវិញខ្លួនប្រកបដោយស្នាមញញឹម ។ ក្រៅពីនេះ សមាធិចិត្ត ជួយអោយយើងរស់នៅប្រកបដោយសន្តិភាពខាងក្នុងចិត្ត មានចិត្តមេត្តាចំពោះខ្លួនឯង និង អ្នកដទៃផងដែរ។លើសពីនេះ អ្នកប្រតិបត្តិសមាធិរឿយៗ នឹងកាន់មានទំនុកចិត្តចំពោះខ្លួនឯង និង ផ្តោតអារម្មណ៍បានល្អចំពោះការងារដែលកំពុងតែមានទំនួលខុសត្រូវ។ ការធ្វើសមាធិបានត្រឹមត្រូវ មានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពរាងកាយ និង ចិត្ត ដូចជា៖ ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ សរសៃឈាមដំណើរការល្អ កាត់បន្ថយស្ត្រេស ចិត្តស្ងប់ ចម្រើនសតិបញ្ញាស្មារតីរឹងមាំ ផ្តោតអារម្មណ៍លើការងារបានល្អ មានការយល់ដឹងអំពីខ្លួនឯង អំពីជីវិត ធម្មជាតិចិត្ដ ជាដើម។ល។ យើងត្រូវបដិបត្តិសមាធិ ម្តងហើយ ម្តងទៀត រហូតក្លាយជាទម្លាប់មួយអនុវត្តជាប្រចាំក្នុងឥរិយាបថទាំង៤ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
July, 1st 2021, writing by

03/07/2021

គន្លឹះពិសេសរក្សាតុល្យភាពសុខភាពផ្លូវកាយ ផ្លូវចិត្ត និង បញ្ញាស្មារតី៖
១. សមាធិ អោយដល់កំរិតចិត្តស្ងប់ កាយស្ងប់ (សមាធិដែលល្អនៅចន្លោះម៉ោង ៣ទាបភ្លឺ ដល់ ម៉ោង5ព្រឹក) លើសពីនេះត្រូវហ្វឹកហាត់អោយចិត្តមានសមាធិក្នុងឥរិយាបថទាំង៤ គឺ ដេក ដើរ ឈរ អង្គុយ ដោយរលឹកដឹងទាន់ខ្យល់ដង្ហើមចេញចូលគ្រប់ខណៈ។
២. ហាត់ប្រាណ និង ហាត់យូហ្គា អោយបាន៣ដង យ៉ាងតិចក្នុង១សប្តាហ៍ដើម្បី មានសុខភាពល្អប្រសើរទាំងផ្លូវកាយ និង ចិត្ត
៣.ផឹកទឹក១ កែវនៅពេលភ្ញាក់ពីគេង ។ ក្រៅពីនេះ ត្រូវទទួលទានទឹក អោយបាន២ លីត្រទៅ ៣លីត្រ ក្នុង១ថ្ងៃ អាស្រ័យទៅតាមតម្រូវការរាងកាយ រាងៗខ្លួន។
៤.ទទួលទាន បន្លែបៃតង បន្លែធម្មជាតិផ្សេងៗ និង ផ្លែឈើ ដែលសម្បូរវិតាមីន និងសារធាតុចិញ្ចឹមដល់រាងកាយ កាត់បន្ថយការហូបសាច់ និង ផឹកគ្រឿងស្រវឹងគ្រប់ប្រភេទ។
៥.សរសេរកំនត់ហេតុដឹងគុណជារៀងរាល់ថ្ងៃ : អ្វីដែលអ្នកមានអារម្មណ៍ដឹងគុណបំផុតក្នុង១ថ្ងៃៗ អោយបាន៩ ចំនុច។
៦.អោយអភ័យទោសចំពោះខ្លួនឯង និង អ្នកដទៃ។ ការអោយអភ័យជាការដោះលែងចិត្តយើងម្នាក់ៗ អោយមានសេរីភាពពីបញ្ហាទាំងឡាយ។
៧.និយាយភាសាវិជ្ជមានមកកាន់ខ្លួនឯងរាល់ថ្ងៃដើម្បីផ្លាស់ប្ដូរកម្មវិធីចិត្តចាស់ ដោយប្រើភាសាកូតបច្ចុប្បន្នដូចជា ខ្ញុំរីករាយក្នុងថ្ងៃនេះ ,ខ្ញុំគ្រប់គ្រាន់នឹងអ្វីដែលខ្ញុំមានក្នុងពេលបច្ចុប្បន្ន, ខ្ញុំពេញចិត្តនិងស្រលាញ់ខ្លួនឯងដោយគ្មានលក្ខខណ្ឌ,ខ្ញុំមានសេចក្តីសុខ និងសុខភាពល្អបរិបូរណ៍.........។
៨.ចំណាយពេលនៅជាមួយខ្លួនឯង និង ឆ្លុះបញ្ចាំងសកម្មភាពនិងបទពិសោធន៍កន្លងមក : តើខ្លួនបានរៀនសូត្រអ្វីខ្លះពីវិញ្ញាសារជីវិត?
៩.អានសៀវភៅ រឺអត្ថបទទាក់ទងនឹង ការអប់រំចិត្ត លើកទឹកចិត្ត អភិវឌ្ឍន៍ខ្លួនឯង ការថែទាំសុខភាពផ្លូវកាយ និង ផ្លូវចិត្ត។
១០.សន្ទនា ផ្លាស់ប្ដូរគំនិត ចែករំលែកចំណេះដឹងនិង បទពិសោធន៍ជាមួយមនុស្សជុំវិញខ្លួន ដើម្បីទទួលបានដំណោះស្រាយ ដំបូន្មាន ប្រឹក្សាយោបល់ ។ វាជាវិធីសាស្ត្រដែលជំរុញអោយយើងមានការអភិវឌ្ឍគំនិតបញ្ញាស្មារតីបានឆាប់រហ័ស។
June, 5th 2021 , writing by Alisa Mindfulness

20/06/2021

Relieve Anxiety and Stress, Renew Energy and Spirit, Improve Mental and Physical Health.

17/06/2021

“Treating yourself as you’d treat a good friend”- Kristin Neff.
As Entrepreneurs we are driven, hardworking and at times overly self-critical. Self-compassion encourages us to recognise our shortcomings and mistakes and offer warmth, acceptance, and recognition of our humanity. 3 Ways you can practice Self-compassion:
1. Think and speak kindly: Think of what you would say to a good friend facing a challenge and direct those responses inwardly.
2.Express gratitude: Focus on appreciating what you have right now.
3.Forgiveness: You are human, you will make mistakes, accept what has happened, apologise to yourself and others. Forgive yourself and move forwards. Self-compassion is not a luxury it is a necessity! Tosin Mason, Founder of Azriah Zuri-

16/06/2021

We can view consciousness as three distinct levels: the conscious, the subconscious (or preconscious), and the unconscious. ... The conscious mind consists of what we are aware of at any given point in time.
Source from Google

22/05/2021

What is lavender essential oil good for?
Lavender essential oil is one of the most popular and versatile essential oils used in aromatherapy. Distilled from the plant Lavandula angustifolia, the oil promotes relaxation and believed to treat anxiety, fungal infections, allergies, depression, insomnia, eczema, nausea, and menstrual cramps.

20/05/2021

A spiritual coach will guide their clients to find inner happiness, peace and harmony while supporting them on their journey to finding their own sense of wholeness.

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh