18/08/2026
👩🏻💼 ទំនាក់ទំនងអន្តរជាតិ ( International Relations )
ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ ជាការសិក្សាដោយផ្តោតសំខាន់លើអធិបតេយ្យភាពរបស់រដ្ឋ ឬប្រទេស ការធ្វើនយោបាយការទូតរបស់ប្រទេស របៀបនៃការប្រាស្រ័យទាក់ទងគ្នានៅលើឆាកអន្តរជាតិ ការយល់ដឹងពីសេដ្ឋកិច្ចនយោបាយសកលនឹងការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដទៃ ការសិក្សាពីសន្តិសុខ និងច្បាប់អន្តរជាតិ ព្រមទាំងបញ្ហាអភិបាលកិច្ចជាសកល។
🏫 សាកលវិទ្យាល័យដែលសាកសមសម្រាប់ការរៀនជំនាញទំនាក់ទំនងអន្តរជាតិ៖
1. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ( RUPP-IISPP )
2. សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ( PUC )
3. សាកលវិទ្យាល័យកម្ពុជា ( UC )
4. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ( Paragon )
5. សាកលវិទ្យាល័យឌឺម៉ុងហ្វត ( DMUC )
6. សាកលវិទ្យាល័យអាមេរិកកាំងអន្តរជាតិ ( AUPP)
🎓 បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖
1. បម្រើការងារនៅស្ថាប័នរដ្ឋជាមន្រ្តីកិច្ចការបរទេស
2. អ្នកវិភាគខាងនយោបាយ
3. បម្រើការងារនៅអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល
4. បម្រើការងារក្នុងវិស័យឯកជនជាអ្នកគ្រប់គ្រងទំនាក់ទំនងរដ្ឋាភិបាល អ្នកជំនាញទំនាក់ទំនងសាជីវកម្ម
5. អ្នកសារព័ត៌មានកិច្ចការបរទេស អ្នកស្រាវជ្រាវនយោបាយ
🤔 បុគ្គលដែលសាកសមនៅក្នុងការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ៖
1. ចូលចិត្តតាមដានព័ត៌មានពិភពលោក ការវិវត្តនៃនយោបាយ សេដ្ឋកិច្ច នឹងបម្រែបម្រួលសង្គម
2. ចូលចិត្តវិភាគ មានការគិតសុីជម្រៅឥតខ្វះចន្លោះ និងដោះស្រាយបញ្ហាស្មុកស្មាញនានាប្រកបដោយបញ្ញា
3. មានភាពក្លាហានក្នុងការនិយាយជាសាធារណៈ ព្រមទាំងមានហេតុផល អំណះអំណាងច្បាស់លាស់
4. មានទស្សនៈទូលំទូលាយ និងចេះរៀនសូត្រពីវប្បធម៌របស់បរទេស
5. មានចំណូលចិត្តទៅលើការអាន សរសេរកត់ត្រា និងស្រាវជ្រាវ
6. មានសមត្ថភាពនៅលើការស្ដាប់ អាន សរសេរ ភាសាបរទេសពិសេសគឺភាសាអង់គ្លេស
➡️ បន្ទាប់ពីបញ្ចប់ការអានអត្ថបទចែករំលែកខាងលើនេះហើយ តើប្អូនៗមានចំណាប់អារម្មណ៍បែបណាខ្លះចំពោះជំនាញទំនាក់ទំនងអន្តរជាតិ?
📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa