University life

University life

Share

study is very important. come to study at unversity is great time and value time for our life to suc

28/10/2024

ការជ្រើសរើសសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ គឺជាការសម្រេចចិត្តដ៏សំខាន់មួយក្នុងជីវិត ដែលវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរសិក្សាពីជំនាញ និងអាជីពការងាររបស់អ្នកនៅថ្ងៃអនាគត។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែស្វែងយល់រឿងទាំង ៣ ចំណុចនេះសិន មុនសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ!


1. ស្វែងយល់ពីជំនាញដែលអ្នកចង់រៀន៖

ដើម្បីអាចជ្រើសរើសសាកលវិទ្យាល័យបាន ប្រាកដណាស់ត្រូវស្វែងយល់ពីជំនាញដែលអ្នកចង់រៀនសិន ថាតើជំនាញដែលចង់រៀននោះ គេសិក្សាពីអ្វីខ្លះ ត្រូវជាមួយនឹងទីផ្សារការងារបច្ចុប្បន្ន និងថ្ងៃអនាគតដែរឬទេ។


បើសិនមិនទាន់ដឹងថាខ្លួនឯងចង់រៀនអ្វីឱ្យប្រាកដទេ អាចសួរសំណួរខ្លួនឯងខ្លះៗថា អ្នកចូលចិត្តអ្វី ខ្លាំងអ្វីខ្លះ​ និងខ្សោយអ្វីខ្លះ នៅពេលស្គាល់ច្បាស់ពីខ្លួនឯងហើយ នោះនឹងយល់កាន់តែច្បាស់ថាអ្នកចង់រៀនជំនាញអ្វីសម្រាប់ថ្ងៃអនាគត។ ការជ្រើសរើសជំនាញដែលត្រូវជាមួយនឹងខ្លួនឯង វាដូចជាភាពជោគជ័យមួយកម្រិតសម្រាប់ថ្ងៃអនាគតរបស់យើងដូចគ្នា។


2. ពិចារណាពីលទ្ធភាពហិរញ្ញវត្ថុរបស់អ្នក៖

ពេលដែលអ្នកដឹងច្បាស់ពីជំនាញដែលអ្នកចង់រៀនហើយ​ រឿងដែលអ្នកត្រូវគិតបន្ទាប់គឺ លទ្ធភាពហិរញ្ញវត្ថុដែលអ្នកមាន។ តើជំនាញដែលចង់រៀននោះ អ្នកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់រៀនវាដែរឬទេ ប្រសិន​​ជាអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ គួរធ្វើបែបម៉េច?


បើខ្វះខាតហិរញ្ញវត្ថុ អ្នកអាចរៀនសាកលវិទ្យាល័យរដ្ឋ ឬអាចស្វែងរកឱកាសអាហារូបករណ៍តាមរយៈក្រសួង ឬស្ថានប័នអង្គការ និងក្រុមហ៊ុននាៗ។ ហើយមួយទៀតអ្នកត្រូវគិតពី ការចំណាយទៅលើសម្ភារៈសិក្សា ការស្នាក់នៅ និងការហូបចុក បើសិនអ្នកមករៀននៅទីក្រុង។


3. ជ្រើសរើសសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ៖

បន្ទាប់ពីដឹងពីលទ្ធភាពហិរញ្ញវត្ថុដែលអ្នកមានហើយ ជំហានបន្ទាប់គឺការជ្រើសរើសសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ។ រឿងដែលសំខាន់ត្រូវមើលគឺ ទីតាំង និងបរិយាកាសជុំវិញសាកលវិទ្យាល័យ ថាតើអ្នកអាចមករៀននៅទីនោះបានឬទេ បើមករៀនអ្នកត្រូវស្នាក់នៅទីណា ប្រសិនបើអ្នកចេញពីស្រុកកំណើតមករៀននៅទីក្រុង។ ស្វែងរកកន្លែងស្នាក់នៅដែលជិតសាកលវិទ្យាល័យអ្នក ព្រោះងាយស្រួលក្នុងការធ្វើដំណើរ និងមានសុវត្ថិភាព។


ស្វែងយល់ថា តើសាកលវិទ្យាល័យនោះមានសម្ភារៈ និងបរិក្ខាសិក្សាគ្រប់គ្រាន់ឬទេ។​ ឧទាហរណ៍ដូចជា បន្ទប់កុំព្យូទ័រ បន្ទប់ស្រាវជ្រាវ បណ្ណាល័យ ឬកន្លែងហាត់កីឡាផ្សេងៗ ព្រោះវាជំនួយដល់ការសិក្សារបស់អ្នកកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។


ហើយតើសាកលវិទ្យាល័យនោះមានអ្នកស្គាល់ និងមានគេទទួលស្គាល់ច្រើនឬអត់ វាជារឿងសំខាន់មួយដែរ នៅពេលអ្នកជ្រើសរើសសាកលវិទ្យាល័យដែលមានគេឈ្មោះល្អ នោះសញ្ញាប័ត្រដែលអ្នកទទួលបាននឹងមានគេទទួលស្គាល់ច្រើន និងមានឱកាសការងារខ្ពស់ដូចគ្នា។


មួយទៀតមើលទៅលើថា តើនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនោះ ទទួលបានឱកាសការងារ និងជោគជ័យច្រើនឬទេ ហើយសាកលវិទ្យាល័យជួយ support យើងក្នុងការស្វែងរកការងារដែលសមរម្យដែលឬទេ។


ជាចុងក្រោយ អ្នកទាំងអស់គ្នាត្រូវដឹងពីតម្រូវការ និងឯកសារអ្វីខ្លះ ដើម្បីដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យនោះបាន ហើយប្រសិនបើសាកលវិទ្យាល័យនោះតម្រូវឱ្យប្រឡងចូល តើត្រូវត្រៀមខ្លួនអ្វីខ្លះ។ អ្នកទាំងអស់គ្នាក៏អាចស្វែងរកព័ត៌មានទាក់ទងនឹងជំនាញសិក្សា និងសាកលវិទ្យាល័យ ដែលអ្នកចង់រៀនបានដែរ

#កុំរៀនតាមមិត្ដភក្ដិ

23/11/2023

ត្រូវចាំថានិទ្ទេស A B C D E F មិនបានកំណត់ពីអនាគតអ្នកទេ អ្នកដែលបាន F កុំបាក់ទឹកចិត្តអី ♥️✨ជាប់ ឬ ធ្លាក់ កុំបន្ទេាសខ្លួនឯង! បេីកចិត្តឲ្យទូលាយទទួលយកវាចុះ! ទោះបីយេីងបរាជ័យក្នុងការសិក្សាតែយើងនៅតែមានឱកាសរៀនបរិញ្ញប័ត្ររង ហើយបន្តយកបរិញ្ញាប័ត្របានដូចអ្នកជាប់បាក់ឌុបដែរ👌! អនាគតយើងមិនបានកំណត់ដោយសញ្ញាប័ត្រ១សន្លឹកនេះទេ👌❤️

18/12/2022

ប្អូនៗទី១២គួរតែយល់គួរតែអានរសជាតិជីវិត 20 ចំណុចនៅពេលដែលប្អូនមករៀននូវភ្នំពេញ ៖
1) វង្វេងផ្លូវសឹងរាល់ថ្ងៃ😫
2) ចាយលុយអត់ដឹងអស់ពីខ្លួន🤦‍♂️
3) ស្គាល់តែផ្លូវទៅសាលា និង មកផ្ទះជួល🌚
4) ពេលដល់ចុងខែម្តងៗគឺថា លុយទឹក, លុយភ្លើង, លុយផ្ទះជួល....☹️
5) ចេញទៅណាមកណា គឺត្រូវចាក់សោរផ្ទះជានិច្ច បើមិនចឹងទេបាត់ខ្ទេច🔑
6) ទូរសព្ទ័ម៉ែផ្តាំជានិច្ចថា កុំកាន់ពេលជិះម៉ូតូខ្លាចចោលឆក់🤧
7) ម្ហូបមិនឆ្ញាញ់ដូចម្ហូបម៉ែធ្វើអោយញាំ🍜
😎 ពេលអស់លុយនឹកម៉ែជាងគេ🌚
9) ពេលខ្លះចង់ស្គាល់របស់ Brand Brand ដូចគេ តែអត់ហ៊ានចូលហាង🙄
10) មេឃក្តៅដូចនូវភពព្រះអាទិត្យ🌞
11) ជិះទៅកន្លែងណាក៏ឃើញរបស់ឆ្ញាញ់ៗ បានត្រឹមលេបទឹកមាត់ គ្មានលុយទិញ😑
12) គ្មានមិត្តភក្តិដើរជាមួយដូចកាលរៀននូវវិទ្យាល័យ🥴
13) មុនជិះម៉ូតូមិនភ្លេចទេ មួកសុវត្ថិភាព បើមិនចឹងទេ លោកប៉ូលីសសុំ 60000រៀលហើយ🤧
14) ឆ្លងផ្លូវម្តងៗ ដូចចូលក្នុងសង្គ្រាមលោកលើកទី ៣ ម៉ូតូ ឡាន ច្រើនណាស់លោក🤮
15) និយាយពីស្តុបវិញ សឹងតែ 10m ស្តុបមួយ 😥
16) បន្ទប់ជួលតូច 4ម៉ែត្រ 4ជ្រុង ដូចគុកព្រៃសរ🤧
17) មិត្តភក្តិនៅវិទ្យាល័យមិនដឹងបាត់ទៅណាអស់ Group Chat ស្ងាត់ឈឹង😴
18) អ៊ីនធឺណិតដើរដូចក្តាម តែសុីលុយលឿន JMរៀនតាម online យូៗចេះតែគ្រូខ្ញុំនៅតែអត់ចេះបើមិនខំខ្លួនឯង😐
19) ធ្លាប់តែរៀនគ្រូសរសេរ note ដាក់លើក្តារឃាន្ត តែអីឡូវត្រូវអង្គុយស្តាប់គ្រូផង ហើយ note ខ្លួនឯងផង😢
20) ស្គាល់ជាតិថាអ្វីទៅដែលគេហៅថាប្រឡងសង Re-Examination😭
By page ITC-Student🤤🤤

30/10/2022

#អ្នកមានអាយុចាប់ពី១៨ដល់៣០ឆ្នាំគួរអាន ៖

១- ចាប់ផ្តើមបង្កើតមុខរបរផ្ទាល់ខ្លួនឥឡូវនេះ ពេលអនាគតអ្នកនឹងអរគុណខ្លួនឯង

២- កុំបាច់ឱ្យអ្នកណាម្នាក់ប្រាប់ពីរបៀបរស់នៅដល់អ្នក

៣-សូមមើលបញ្ហា និងឧបសគ្គក្នុងផ្លូវវិជ្ជមាន

៤- ស្វែងរកពីរបៀបដែលធ្វើឱ្យខ្លួនឯងមានសុភមង្គល ហើយធ្វើវាចុះ

៥- ថែរក្សាមិត្តពិតប្រាកដដ៏តិចតួចឱ្យបានល្អ ហើយអ្នកដទៃទៀតគ្រាន់តែស្គាល់បានហើយ

៦- ការប្រឈមមុខជាមួយការភ័យខ្លាចនឹងធ្វើឱ្យអ្នករីកចម្រើនជាងការដែលអានសៀវភៅបានអានរាប់សិបក្បាល

៧- អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ ប៉ុន្តែត្រូវចាំថាវាមិនងាយស្រួលឡើយ

៨-ជីវិតខ្លីណាស់ ចូរធ្វើឱ្យថ្ងៃនីមួយៗមានតម្លៃបំផុត

៩- ទទួលយកភាពខ្វះខាតរបស់ខ្លួនឯង ហើយខិតខំអភិវឌ្ឍវាបន្តិចម្តងៗឱ្យប្រសើរឡើង

១០- ធ្វើកិច្ចការដែលអ្នកខ្លាចជាប្រចាំថ្ងៃ

១១- រៀនពីកំហុសអ្នកដទៃ ដូច្នេះអ្នកនឹងមិនបង្កើតកំហុសដោយខ្លួនឯងឡើយ

១២- ធ្វើតាមបេះដូងរបស់អ្នក ទោះពេលខ្លះមានបញ្ហាបន្តិចបន្តួចកើតឡើងក៏ដោយ

១៣- អ្នកនឹងបង្កើតកំហុស ប៉ុន្តែកុំអនុញ្ញាតឱ្យវារារាំងអ្នកឱ្យសោះ

១៤- កុំប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតអ្នកដទៃ វាមិនបានធ្វើឱ្យអ្នកប្រសើរឡើងឡើយ

១៥- អរគុណគ្រប់យ៉ាងដែលអ្នកមាន ទោះវាមិនល្អឥតខ្ចោះក៏ដោយ

១៦- អនុញ្ញាតឱ្យមនុស្ស និងរឿងរ៉ាវដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តចាកចេញទៅ

១៧- កុំភ័យខ្លាចក្នុងការនិយាយអ្វីដែលអ្នកគិត និងយល់ថាត្រូវ ប៉ុន្តែត្រូវប្រាកដចិត្តថាអ្នកនិយាយវានៅពេលវេលាដ៏សមស្របផង

១៨- អ្នកជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឱ្យខ្លួនឯងមានក្តីសុខ

១៩- ធ្វើជាខ្លួនឯង អ្នកមិនអាចធ្វើដូចអ្នកដទៃឡើយ មនុស្សមានភាពអស្ចារ្យផ្សេងៗគ្នា

២០- កុំរងចាំអ្វីឱ្យកើតឡើង ចូរបង្កើតវាឡើងដោយខ្លួនឯង ។

ប្រភពអត្ថបទ ៖ Dj Ace

17/10/2022

រៀនចប់បរិញ្ញាបត្រមិនប្រាកដថាបានកាងារល្អទេ​ អាស្រ័យលេីការខិតខំព្យាយាម​ និងអត់ធ្មត់របស់ខ្លួនឯង​ អ្នកខ្លះ តែងតែចង់ធ្វេីការនៅក្រោមម៉ាស៊ីនត្រជាក់​តែធ្វេីការបែបនោះល្អនិងមានមុខមាត់ហេីយ​ តែចំណូលពេលខ្លះចាញ់អ្នកដែលគេមិនបានរៀនចប់​ ដោយសារគេរៀនជំនាញវិជ្ជាជីវ​ និងគេមាន​ គោលដៅគំនិតច្បាស់លាស់ធ្វេីវា​ ទេីបគេអាចរកចំណូលបានច្រេីនជាងអ្នករៀនចប់😔

23/09/2022

អតីតកាល បរាជ័យ ជាបទពិសោធន៍
បច្ចុប្បន្ន អត់ធ្មត់ ខំប្រឹង រៀនសូត្រពីគេ
អនាគតសង្ឃឹមថា..ថ្ងៃណាមួយខ្ញុំមានជីវភាពនិងគ្រួសារ មានសុភមង្គលមួយល្អនិងគេ…🙂

21/07/2022

ភាពខុសគ្នារវាង មនុស្ស IQ ខ្ពស់ VS មនុស្ស EQ ខ្ពស់
===
📌និយមន័យ IQ និង EQ
IQ = Intelligence Quotient គឺជាការវាស់ស្ទង់កម្រិតសមត្ថភាពតាមរយៈពិន្ទុដែលកំណត់ដោយតេស្តស្តង់ដារ ហើយត្រូវបានរចនាឡើង ដើម្បីវាយតម្លៃភាពវៃឆ្លាតរបស់បុគ្គលម្នាក់ៗ។
EQ =Emotional Quotient ឬ Emotional Intelligence គឺជាការកំណត់សមត្ថភាពរបស់បុគ្គលម្នាក់ៗ ដើម្បីកំណត់អារម្មណ៍ទាំងអារម្មណ៍ផ្ទាល់ខ្លួននិងរបស់អ្នកដទៃ។

📌បុគ្គលិកលក្ខណៈរបស់មនុស្សមាន IQ ខ្ពស់
1. ជាមនុស្សដែលមានភាពប់តបែនបានលឿន
2. រៀនអ្វីថ្មីៗឆាប់ចេះបានលឿន
3. ជាមនុស្សចង់ចេះ ចង់ដឹង គ្រប់ពេលវេលាដោយគ្មានដែនកំណត់
4. ជាមនុស្សបើកចិត្តដោយទទួលយកគំនិត និងឱកាសថ្មីៗ
5. ជាមនុស្សចូលចិត្តបង្កើតអ្វីជារបស់ផ្ទាល់ខ្លួន
6. ជាមនុស្សអាចគ្រប់គ្រងខ្លួនឯងបានខ្ពស់
7. ជាមនុស្សមានទំនោរចូលចិត្តលេងសើច
8. ជាមនុស្សដែលអាចដឹងពីបទពិសោធន៍របស់អ្នកដទៃ ដូចជាដឹងថា នរណាកំពុងគិតពីអ្វី? មានអារម្មណ៍បែបណា? ជាដើម។

📌បុគ្គលិកលក្ខណៈរបស់មនុស្សមាន EQ ខ្ពស់
1. អាចយល់ដឹងដោយខ្លួនឯង
2. អាចគ្រប់គ្រងខ្លួនឯងបាន ដូចជាគ្រប់គ្រងអារម្មណ៍ខ្លួនឯង ការចេះសម្របខ្លួន ធ្វើឱ្យមានភាពប្រសើរដើម្បីសម្រេចគោលដៅ និងមានចក្ខុវិស័យវិជ្ជមាន
3. អាចយល់ដឹងពីសង្គម ដូចជា មានការយល់ចិត្តអ្នកដទៃ និងបរិយាកាសជុំវិញបានលឿន
4. អាចគ្រប់គ្រងទំនាក់ទំនងបានយ៉ាងល្អ ដូចជា អាចធ្វើជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ជាគ្រូបង្វឹក ជាអ្នកតម្រង់ទិសអ្នកដទៃ គ្រប់គ្រងជម្លោះនានា ធ្វើការងារជាក្រុមបានល្អ និងមានភាពជាអ្នកដឹកនាំ ដើម្បីអាចជំរុញឱ្យមនុស្សមានកម្លាំងចិត្តខ្ពស់ក្នុងការធ្វើការងារឱ្យសម្រេចបានលឿនដូចទៅនឹងអ្វីដែលបានរំពឹងទុក។
5. មានសមត្ថភាពអាចស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯងបានលឿន
6. ជាមនុស្សអាចលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃបានយ៉ាងល្អ

12/07/2022

តើហេតុអ្វីបានជាមនុស្សយើងចាំបាច់ត្រូវតែមានជំនាញទាំងពីនេះ?
--------------------------------------
ជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) សុទ្ធតែជាជំនាញដែលមនុស្សត្រូវការទាំងពីរ ដោយមិនអាចខ្វះជំនាញណាមួយបានឡើយ ឬមិនអាចមានតែជំនាញរឹង ហើយគ្មានជំនាញទន់ ឬមានតែជំនាញទន់ តែគ្មានជំនាញរឹងបានឡើយ។ ដូច្នេះសំណួរចោទឡើងថា ហេតុអ្វីមនុស្សត្រូវតែមានជំនាញទាំងពីរនេះ? ដើម្បីឈ្វេងយល់កាន់តែច្បាស់ថា ជំនាញទាំងពីរនេះមានភាពពាក់ព័ន្ធគ្នាដូចម្ដេច យើងអាចឈ្វេងយល់អំពីជំនាញនីមួយៗជាមុនសិន។

✅ជំនាញរឹង (Hard Skills): ជំនាញរឹង ជាចំណេះដឹងបច្ចេកទេស ឬការបណ្តុះបណ្តាលដែលអ្នកបានទទួលតាមរយៈបទពិសោធន៍ជីវិតណាមួយ រួមទាំងក្នុងអាជីព ឬការអប់រំរបស់អ្នកនៅក្នុងសាលា។ ជំនាញរឹង រួមមាន ជំនាញភាសាបរទេស សញ្ញាបត្រ ឬវិញ្ញាបនបត្រ ការសរសេរកម្មវិធីកុំព្យូទ័រ ជំនាញ IT គណនេយ្យករការគ្រប់គ្រងយុទ្ធនាការទីផ្សារការវិភាគហានិភ័យ និងមានជាច្រើនទៀត។

✅ជំនាញទន់ (Soft Skills): ជំនាញទន់ ជាទម្លាប់ និងលក្ខណៈផ្ទាល់ខ្លួន ដែលកំណត់ពីរបៀបដែលអ្នកធ្វើការ ដោយខ្លួនឯង និងជាមួយអ្នកដទៃ។ ជំនាញទន់ រួមមាន ជំនាញទំនាក់ទំនង ភាពបត់បែន ភាពជាអ្នកដឹកនាំ ការលើកទឹកចិត្ត ការអត់ធ្មត់ ការបញ្ចុះបញ្ចូល ការងារជាក្រុមចេះបើកចិត្ត ភាពច្នៃប្រឌិត ការចេះយល់ចិត្តមនុស្សជុំវិញ សមត្ថភាពដោះស្រាយបញ្ហា ក្រមសីលធម៌ការងារ ការគ្រប់គ្រងពេលវេលា និងមានជាច្រើនទៀត។

ហេតុដូចនេះនៅពេលដែលមនុស្សយើងមានទាំងជំនាញរឹង និងជំនាញទន់ នោះមនុស្សយើងមានសមត្ថភាពកាន់តែរីកចម្រើនបានលឿន មានផលិតភាពការការងារខ្ពស់ មានឱកាសនៃការជោគជ័យក្នុងជីវិត និងក្នុងការបំពេញការងារណាមួយបានឆាប់រហ័ស អាចសម្រេចបានកិច្ចការងារសំខាន់ៗបានច្រើន។

10/07/2022

អាយុចន្លោះ​ ២០​ -​ ៣០​ ឆ្នាំ​ អ្នកនឹងមានអារម្មណ៍បែបនេះ៖​
* មនុស្សល្អនឹងយេីងសុខៗ​ ស្រាប់តែក្លាយជាអាក្រក់មួយរំពេច
* ពេលមានគេប្រាប់ថាស្រឡាញ់​ អារម្មណ៍របស់យេីងគឺប្រៀបថា​ "Noted with Thanks"
* បាត់បង់មនុស្សក្លាយជារឿងធម្មតា​ ប្រៀបដូចជាតួអង្គដេីរកាត់ឆាកជីវិតយេីងមួុយប្រាវ​
* អនាគតរបស់យេីង​ ភាគច្រេីនអាស្រ័យលេីអ្វីដែលយេីងកំពុងធ្វេីនៅវ័យនេះ
* ស្នេហ៍ដំបូងប្រៀបដូចជាបទពិសោធទុកញញឹម​ពេលចាស់ទៅ​
* សុខភាពសំខាន់ជាងលុយ​ តែបេីអត់លុយ​ អារម្មណ៍មិនស្រណុកធ្លាក់ខ្លួនឈឺ។ អ៊ីចឹងហេីយទេីបត្រូវរកលុយផង​ ដេីរលេងផង!
* ផ្ទះ​ ដី​ ឡាន​ គឺជាទ្រព្យទូទៅដែលមនុស្សសម័យថ្មីត្រូវមាន​ (ផ្នែកមួយនៃជីវិត)
* ពួកម៉ាកចាប់ផ្ដេីមជ្រុះតាមផ្លូវរពុយៗ
* រកស៊ីជាមួយពួកម៉ាក​ បេីជៀសបានជៀសទៅ​ ព្រោះថាបេីជោគជ័យ​ មិត្តភាពកាន់តែស្អិតរមួត​ តែបេីបរាជ័យ​ លុយក៏ខាត​ មិត្តភាពក៏បាត់បង់​
* លុយអត់សំខាន់ទេ​ តែសាកធ្វេីខ្លួនឱ្យក្រ​ ហេីយចូលចំណោមគេសិនទៅ​ ដឹងហេីយថាយេីងបាន​ reaction ពីអ្នកជុំវិញខ្លួនបែបណា​
* Single ឬ​ Taken ទុក្ខមានម្យ៉ាងម្នាក់! មិនបាច់ផ្ចាញ់ផ្ចាលគ្នាទេ​
* ជួបជុំពួកម៉ាករម្លឹករឿងចាស់​ ស្រាប់តែភ្ញាក់ខ្លួនថា​ "អូ! អញជិតចូលក្បាលបីហេីយ!"
* ញ៉ាំបាយជុំគ្រួសារ​ គឺជាវិធីសាស្ត្រចម្បងតែមួយគត់​ ដែលជួយរឹតចំណងគ្រួសារ​
* "វាមិនដែលក្រព្រោះស៊ីទេ"​ ត្រូវ!​ វាមិនក្រទេ​ គ្រាន់តែមិនសល់អី!
* ឃេីញក្មេងៗងប់ងល់នឹងរឿងអ្វីមួយ​ ក្នុងចិត្តគិតថា​ "អាយុប៉ិនអញ​ អ្ហែងដឹងហេីយអានាង!"​ ☺️

Cr: My Friend - មិត្តខ្ញុំ

06/07/2022

ធ្វើការយូរៗ ជំពាក់តែលុយម៉ែ 😟🤣

04/07/2022

កាលពីខ្ញុំរៀននូវកម្រិត អនុវិទ្យាល័យ វិទ្យាល័យ វាមិនទាន់រីកចម្រើនបច្ចេកកវិទ្យាប៉ុន្មានទេ (ឧស្សាហកម្ម2.0) មិនដែលស្គាល់រស់ជាតិនៃការប្រើទូរស័ព្ទទេ តែសម័យនេះ វាជាសម័យ រីកចម្រើនទៅហើយ មាន Iphone មានSumsung ជាដើម ។
មកដល់សម័យថ្មីនេះ(ឧស្សាហកម្ម4.0) ថ្វីបើបច្ចេកវិទ្យារីកចម្រើន លូតលាស់លឿន តែខួរក្បាល សិស្សខ្មែរ យុវវ័យ ហាក់បីដូច ជាលូតលាស់យឺតជាងបច្ចេកវិទ្យាឆ្ងាយ បើអ្នកទៅសាលាដោយជិះកង់ទៅរៀននៅភ្នំពេញ គេនឹងប្លែក បើអ្នកជាសិស្សម្នាក់ក្នុងថ្នាក់ ដែលគ្មានទូរស័ព្ទប្រើគេថា អ្នកស្រែសុទ្ធ បើអ្នកអានសៀវភៅនៅពេលគេគ្រប់គ្នាដើរលេងចូលឆ្នាំ គេថាអ្នកជាមនុស្សឆ្កួត សិស្សភាគច្រើនក្រោយពីមកពីសាលា គេបានចំណាយពេលនៅសល់ទាំងអស់ កាន់ទូរស័ព្ទ ។
ក្មេងសម័យនេះពាក្រអប់រំគេឱ្យល្អ គេពិបាកនឹងទទួលយក គេកើតក្នុង សម័យសុខស្រួល សម័យចាយលុយ អ្វីៗគេចេះដោយមិនបាច់រៀន ( Game , រឿងផឹកស៊ី ជក់ ល្បែង ស្រី..) តែវាមិនមែនជារឿង ធ្វើឱ្យគេរីកចម្រើន ផ្នែកខួរក្បាលនោះទេ ។
អាណាព្យាបាលគ្រប់រូបព្រួយបារម្ភពីកូន តែមិនដឹងថាធ្វើមិចទើបអាចអោយពួកគេដើរលើគន្លងមួយត្រឹមត្រូវ នូវពេលកូនខូចទម្លាក់កំហុសលើគ្រូ(មួយចំណែក) លើប្រព័ន្ធអប់រំ លើសង្គម ទាំងស្រុង ។ តើមានឪពុកម្តាយ ប៉ុន្មាន% ទៅ ដែលនាំកូន អានសៀវភៅ នាំកូនទៅបណ្ណាគារ ចំណាយពេលមួយថ្ងៃ ៣០នាទីបង្រៀន ស្តីប្រដៅកូន ក្រៅពីផ្តល់គម្រូ មិនល្អសម្រាប់គេ ឈ្លោះប្រកែកគ្នា ផឹកស៊ីមុខក្មេង ជេប្រចោគ្នា បង្រៀនក្មេងឱ្យវក់វីតាំងពីតូច ។ ជប៉ុនភ័យបារម្ភជាងគេគឺ កុមារ កាលបើកុមារល្អហើយ មានសីលធម៌ មានគុណធម៌នោះរឿងអ្វីៗក៏អាចទៅរួចដែរ ។ ព្រះពុទ្ធថា អ្វីដែលអ្នកធ្វើថ្ងៃនេះ អនាគតប្រាកដណាស់វានឹង នាំអ្នកបានជួបរឿងទាំងនោះ ប្រសិនបើអ្នកចង់ឱ្យ អនាគតល្អ លុះត្រាតែអ្នកសាងបច្ចុប្បន្នឱ្យល្អ ។

#បើគិតថាល្អ Share ចែករំលែក

01/07/2022

មានលុយបន្តិចបន្តួចក៏មិនហ៊ានចាយ ទុកសម្រាប់តែទិញម្ហូប គ្មានសម្ភារៈនិយម គ្មានលុយចាយពេញដៃដូចគេ នេះហើយជីវិតខ្ញុំ🙂🙂🧠🫀
#ជីវិតនិស្សិតមកពីជនបទ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


271 Street
Phnom Penh