21/03/2026
សាលាគណ ខេត្តកំពង់ឆ្នាំង
@សាលាអនុគណស្រុកជលគិរី
នៅវេលាព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦
ព្រះភិក្ខុពុទ្ធធីរោ ឡេ សារុទ្ធ ព្រះអនុគណស្រុកជលគិរី នឹងជាព្រះចៅអធិការ វត្តពិសីសែនជ័យ និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកជលគិរី និមន្តអមដំណើរ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគារធិការរងពុទ្ធិកសិក្សាជាតិក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជៈ (ស្រះចក) យាងនិមន្តសំដែងព្រះធម៌ទេសនា និងកាត់ខ្សែបូឆ្លងសមិទ្ធិផលនានារួមមាន
១. ឧបដ្ឋានសាលា មានបណ្ដោយ ៤០,១ម៉ែត្រ នឹងទទឹក ២៨ ម៉ែត្រ
២. សាលានិច្ចភត្ត បណ្ដោល ២១.១ម៉ែត្រ នឹងទទឹង ១២.៥ម៉ែត្រ
@វត្តក្ងោកមាសក្រោម ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង 🍃🌷🙏🏼