08/09/2020
តើអ្នកបានដឹងអ្វីខ្លះពីបណ្តាញចារកិច្ចយួនក្នុងស្រុកខ្មែរ?
__________________________________________
សង្ឃយួនមួយអង្គឈ្មោះ ចូវ ជាជាតិយួនបានបន្លំខ្លួន បួសធ្វើជាព្រះសង្ឃខ្មែរ នៅលើភ្នំសំពៅក្នុងខេត្តបាត់ដំបង សព្វថ្ងៃគេហៅឈ្មោះ ល្អាងលោកតាចូវ គឺជាខ្សែរយៈបណ្តាញចារកិច្ចយួនវៀតមិញ ។
ហូជីមិញ បានបង្កើតបណ្ដាញចារកម្មនៅក្នុងស្រុកខ្មែរ តាំងពីឆ្នំា១៩៤៧មកម្លេះ ដែលកាលនោះ ពួកយួនខាងជើងបាននំាអាវុធចូលមកក្នុងប្រទេសខ្មែរ។ ហើយបង្កើតមូលដ្ឋានបីកន្លែងនៅក្នុងស្រុកខ្មែរ គឺនៅ ស្រុកមេមត់ ខេត្តកំពង់ចាម និងនៅស្រុកកំពង់ត្រាច ខេត្តកំពត និងនៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់មក វៀតមិញបានបង្កើតខ្មែរ វៀតមិញនិងរាយបណ្តាញចារកិច្ចយួននៅស្ទើរគ្រប់ទីរួមខេត្តខ្មែរ ជាពិសេសនៅក្រុងភ្នំពេញតែម្តង។ គេយកពួកយួនដែលមានកំណើតនៅស្រុកខ្មែរឲ្យមកធ្វើកិច្ចការអស់ទាំងនេះ។ ជាដំបូងគេឲ្យយួនម្នាក់ឈ្មោះ សឺង ង៉ុកមិញ កើតនៅខេត្តកំពត ឲ្យចូលបួសជាព្រះសង្ឃខ្មែរគណថេរវាទ រួចចូលមករៀនជាប់សញ្ញាបត្រសាលាបាលីនៅក្រុងភ្នំពេញ។
យួនវាធ្វើយ៉ាងនេះ ព្រោះពេលនោះពួកអ្នកនយោបាយខ្មែរដែលប្រឆំាងនិងបារាំង ច្រើនចេញពីប្រភពព្រះសង្ឃដូចជា ករណីបាតុកម្មព្រះសង្ឃក្នុងឆ្នំា ១៩៤២ ករណីអាចារ្យ ហែម ចៀវ, អាចារ្យខៀវ ជុំ, ព្រះគ្រូប៉ាងខាត, អាចារ្យ អ៊ុក ជា , ព្រះគ្រូ សូរ ហាយ ជាដើម។ គេឲ្យយួនដែលមានឈ្មោះក្រៅហៅថា អាចារ្យ អន មៀន យកឈ្មោះ ជា សឺង ង៉ុកមិញ ហើយបន្លំថា ជាប្អូនបង្កើតលោក សឺង ង៉ុកថាញ់ ទៀតព្រោះកាល នោះលោកស៊ឹង ង៉ុកថាញ់មានកេរិ៍ឈ្មោះល្បីក្នុងការប្រឆំាងបារំាង ហើយពេលនោះខ្មែរកំពង់បាត់មេ ដោយលោកសឺង ង៉ុកថាញ់ ត្រូវ បារាំងចាប់ខ្លួន។
សន្និសិទ្ធហ្សឺណែវ ឆ្នំា១៩៥៤ បានសម្រេចឲ្យកងទ័ពបរទេសទាំងអស់ចេញពីកម្ពុជា តែកងទ័ពយៀកមិញយួនខាងជើងមិនបាន គោរពសេចក្តីសម្រេចនោះឡើយ។ ពេលទ័ពធំយួនដកថយទៅ យួនវៀតមិញបានទុកបណ្តាញចារកិច្ចធ្វើសកម្មភាពស្ងាត់ៗនៅតាមខេត្តនានា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្តង។ ដើម្បីជាសញ្ញាសម្គាល់គ្នា នៅមុខផ្ទះគេតែងតែដាំដើមឬស្សីកែវមួយឬពីរដើមជានិច្ច។
ពួកយួនទាំងនោះនៅបន្លំខ្លួនធ្វើជាប្រកបរបរកំប៉ិកកំប៉ុកបើក ហាងកាត់ដេរសម្លៀកបំពាក់បុរសម៉ូដ អ៊ឺរ៉ុប នៅផ្សារចាស់ ជិតវិមានឯករាជ្យ។ នៅតាមខេត្តនានាដូចជា ហាងកាត់ដេរ តៃល័រ នៅសៀមរាប ហាងធ្វើឡំាងរែកទឹក នៅផ្លូវលេខពីរ ក្នុងខេត្តបាត់ដំបង និងបនស្រីពេស្យាដែលភាគច្រើន មានមេជាស្រី្តយួន មើលការខុសត្រូវហើយនារីពេស្យាយួន គឺជាចារនារីតែម្តង។
Tha Dali