សម្តេច បណ្ឌិត ឈឹង ប៊ុនឈា Samdech Dr. Chhoeng Bunchhea Page

  • Home
  • Cambodia
  • Phnom Penh
  • សម្តេច បណ្ឌិត ឈឹង ប៊ុនឈា Samdech Dr. Chhoeng Bunchhea Page

សម្តេច បណ្ឌិត ឈឹង ប៊ុនឈា Samdech Dr. Chhoeng Bunchhea Page Education

14/09/2026
14/09/2026
14/09/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមបច្ច័យចំនួន ១,០០០,០០០ រៀល ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ផ្នែកក្រោយឧត្តមសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លានេះ គឺពិតជាវិភាគទានដ៏ឧត្តុង្គឧត្តមថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ចំពោះការចូលរួមអភិវឌ្ឍធនធានព្រះសង្ឃ សម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល។
សូមប្រសិទ្ធពរជ័យ សិរីមហាប្រសើរ ប្រគេនពរ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ជួបប្រទះតែពុទ្ធមង្គលពរទាំងបួនប្រការគឺអាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ៕
࿇ ══━━━━✥◈✥━━━━══ ࿇
ថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2026

ក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រេចអនុម័តនូវបច្ចេកស័ព្ទភាសាវិទ្យា​ ៥សប្តាហ៍ចុងក្រោយដូចខាងក្រោម៖
11/09/2026

ក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រេចអនុម័តនូវបច្ចេកស័ព្ទភាសាវិទ្យា​ ៥សប្តាហ៍ចុងក្រោយដូចខាងក្រោម៖

ថ្ងៃនេះជាថ្ងៃប្រកបដោយមហាកុសល ដោយសទ្ធាជ្រះថ្លាដ៏មោះមុតក្នុងព្រះពុទ្ធសាសនារបស់លោកជំទាវ សទ្ធាភិរ័ក្ខសិរីករុណាបិយានី ម៉ុក ប៉...
05/09/2026

ថ្ងៃនេះជាថ្ងៃប្រកបដោយមហាកុសល ដោយសទ្ធាជ្រះថ្លាដ៏មោះមុតក្នុងព្រះពុទ្ធសាសនារបស់លោកជំទាវ សទ្ធាភិរ័ក្ខសិរីករុណាបិយានី ម៉ុក ប៉ូប៉ុនរិទ្ធ ពេជ សោភ័ន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានដឹកនាំលោកជំទាវដែលជាធម្មមិត្តមកកាន់វត្តវិមានតេជះ (ស្រះចក) រាជធានីភ្នំពេញ ដើម្បីធ្វើពិធីរាប់បាត្រនិងប្រគេនចង្ហាន់ទេយ្យវត្ថុទានព្រមទាំងបច្ច័យបួនចំពោះព្រះសង្ឃចំនួន ៨៦អង្គ និងជូនដូនជី តាជីគ្រប់រូប ដោយទឹកចិត្តសោមនស្សជ្រះថ្លាបំផុត។
សម្ដេចព្រះចៅអធិការនិងព្រះសង្ឃគ្រប់ព្រះអង្គនិងលោកអាចារ្យគណៈកម្មការវត្ត សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកជំទាវអគ្គមហាឧបាសិកាគ្រប់រូប ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះសង្ឃនិងព្រះពុទ្ធសាសនា ហើយលោកជំទាវគ្រប់រូបតែងតែឧបត្ថម្ភគាំទ្រជាដរាបក្នុងពេលកន្លងមក ពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ លោកជំទាវ សទ្ធាភិរ័ក្ខសិរីករុណាបិយានី ម៉ុក ប៉ូប៉ុនរិទ្ធ ពេជ សោភ័ន ព្រមទាំងបុត្រនិងចៅៗនិងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គ្រប់រូប ដែលជាធម្មមិត្តទាំងឡាយរបស់លោកជំទាវ បានសមប្រកបដោយបញ្ចវរពរទាំងឡាយប្រាំប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអនុមោទនាបុណ្យ!
━━━━━━✥◈✥━━━━━
ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

Address

Vimean Techeah Monastery, Sangkat Srah Chork, Khan Daun Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សម្តេច បណ្ឌិត ឈឹង ប៊ុនឈា Samdech Dr. Chhoeng Bunchhea Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សម្តេច បណ្ឌិត ឈឹង ប៊ុនឈា Samdech Dr. Chhoeng Bunchhea Page:

Shortcuts

Share

Category