AEU-Faculty of Social Sciences and Economics

AEU-Faculty of Social Sciences and Economics

Share

This page is used to provide the academic information for all students and the public of faculty. https://t.me/aeu_fsse_2024

23/03/2026

ទស្សនាវីដេអូ ការចុះទស្សនកិច្ចសិក្សារបស់និស្សិតជំនាញ ធនាគារនិងហិរញ្ញវត្ថុ និងគណនេយ្យ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទៅកាន់ធនាគារ វីង(ខេមបូឌា) ម.ក

Photos from AEU-Faculty of Social Sciences and Economics's post 21/03/2026

និស្សិតជំនាន់ទី២៦ ឆ្នាំទី៤ ឆមាសទី២ ជំនាញគណនេយ្យ សិក្សាក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះកម្មសិក្សាស្រាវជ្រាវ ដេីម្បីប្រមូលទិន្នន័យសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើប្រធានបទស្ដីពី:

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន អាយឃែរ លីសុីង ភីអិលសុី

សាស្រ្តាចារ្យណែនាំ: ញុឹល ធីតា

មគពទ-មសស ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

Photos from AEU-Faculty of Social Sciences and Economics's post 20/03/2026

និស្សិតជំនាន់ទី២៦ ឆ្នាំទី៤ ឆមាសទី២ ជំនាញគ្រប់គ្រង សិក្សាក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះកម្មសិក្សាស្រាវជ្រាវ ដេីម្បីប្រមូលទិន្នន័យសរសេររបាយការណ៍បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើប្រធានបទស្ដីពី:

ប្រសិទ្ធភាពនៃការគ្រប់គ្រងការិយាល័យបុគ្គលិកនៅនាយកដ្ឋានផ្លូវដែកឆ្នាំ២០២៥

សាស្រ្តាចារ្យណែនាំ: នូ សារិទ្ធ

មគពទ-មសស ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

Photos from AEU-Faculty of Social Sciences and Economics's post 19/03/2026

និស្សិតជំនាញធនាគារនិងហិរញ្ញវត្ថុ និងគណនេយ្យ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើទស្សនកិច្ចសិក្សាទៅកាន់ ធនាគារ វីង (ខេមបូឌា) ម.ក
----------------------------
ដើម្បីជាមូលដ្ឋានក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងឱ្យកាន់តែមានការយល់ដឹងស៊ីជម្រៅបន្ថែមទៀតលើចំណេះ ជំនាញរបស់និស្សិត ក្នុងគោលដៅឆ្លើយតបទៅនឹងទីផ្សារការងារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
----------------------------
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បានដឹកនាំនិស្សិតជំនាញ ធនាគារនិងហិរញ្ញវត្ថុ និង គណនេយ្យ ជំនាន់ទី២៧ ២៨ និងជំនាន់ទី២៩ ទៅចុះធ្វើទស្សនកិច្ចសិក្សា នៅ ធនាគារ វីង (ខេមបូឌា) ម.ក (សាខាបូកគោ) ដោយមានការបទបង្ហាញពីមន្រ្ដីជំនាញរបស់ធនាគារ វីង (ខេមបូឌា) ម.ក ជូនដល់និស្សិតដើម្បីសិក្សាឈ្វេងយល់លើការអនុវត្តការងារជាក់ស្តែងដោយ ផ្តោតលើតួនាទីសំខាន់ៗមួយចំនួនដូចជា៖
✅ផ្នែកបម្រើសេវាអតិថិជន
✅ផ្នែកបេឡាករ ផ្នែកគ្រប់គ្រងឥណទាន
✅និងផ្នែកដោះស្រាយបំណុលយឺតយ៉ាវ របស់ធនាគារ វីង (ខេមបូឌា) ម.ក។
............................
មគពទ-មសស ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

Photos from AEU-Faculty of Social Sciences and Economics's post 19/03/2026

និស្សិតជំនាន់ទី២៦ ឆ្នាំទី៤ ឆមាសទី២ ជំនាញ ម៉ាឃីទីង សិក្សាក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះកម្មសិក្សាស្រាវជ្រាវ ដេីម្បីប្រមូលទិន្នន័យសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើប្រធានបទស្ដីពី:

យុទ្ធសាស្រ្តម៉ាឃីទីងរបស់ក្រុមហ៊ុនឌីកាត់ឡុន សាខាអ៊ីអនម៉លសែនសុខក្នុងឆ្នាំ២០២៣- ២០២៥

សាស្រ្តាចារ្យណែនាំ: ភួន វណ្ណៈ

មគពទ-មសស ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦

Photos from AEU-Faculty of Social Sciences and Economics's post 18/03/2026

និស្សិតជំនាន់ទី២៦ ឆ្នាំទី៤ ឆមាសទី២ ជំនាញ គណនេយ្យ សិក្សាក្នុងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះកម្មសិក្សាស្រាវជ្រាវ ដេីម្បីប្រមូលទិន្នន័យសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើប្រធានបទស្ដីពី:

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក សាខាសែនសុខឆ្នាំ២០២៣-២០២៤

សាស្រ្តាចារ្យណែនាំ: ហេង ប៉េង

មគពទ-មសស ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

Photos from AEU-Faculty of Social Sciences and Economics's post 16/03/2026

និស្សិតជំនាន់ទី២៦ ឆ្នាំទី៤ ឆមាសទី២ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ សិក្សាក្នុងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះកម្មសិក្សាស្រាវជ្រាវ ដេីម្បីប្រមូលទិន្នន័យសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើប្រធានបទស្ដីពី:

ដំណើរការនៃការផ្ដល់ឥណទានខ្នាតតូច និងមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក សាខាខណ្ឌសែនសុខ ឆ្នាំ២០២៣-២០២៤

សាស្រ្តាចារ្យណែនាំ: ហេង ប៉េង

មគពទ-មសស ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦

14/03/2026

ដំណើរចុះទស្សនកិច្ចសិក្សាទៅកាន់​ ធនាគារ វីង (ខេមបូឌា) ម.ក ជូនដល់និស្សិតជំនាញ គណនេយ្យ និងធនាគារនិងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប !!
.............................................
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងដឹកនាំនិស្សិត ចុះទស្សនកិច្ចសិក្សាទៅកាន់​ ធនាគារ វីង (ខេមបូឌា) ម.ក លើជំនាញ គណនេយ្យ និងធនាគារនិងហិរញ្ញវត្ថុ ។
ដើម្បី សិក្សាលើតួនាទីមួយចំនួនដូចជា៖
👉🏻ផ្នែកបម្រើសេវាអតិថិជន
👉🏻ផ្នែកបេឡាករ
👉🏻ផ្នែកគ្រប់គ្រងឥណទាន
👉🏻និងផ្នែកដោះស្រាយបំណុលយឺតយ៉ាវ របស់ធនាគារ វីង (ខេមបូឌា) ម.ក។
កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

13/03/2026

✍️ AEU នៅបន្តផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង រហូតដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៦❗️
📶 ព័ត៌មានលម្អិតសូមចុចតាមលីង https://t.me/Mao_Sophat

https://www.facebook.com/share/1L92r7zqZv/?mibextid=wwXIfr

———
© Asia Euro University (AEU) Social Media Platforms
🌐 Facebook
🌐 Telegram
🌐 Tiktok
🌐 Website
🌐 Newsletter
🌐 Promotions

Photos from AEU-Faculty of Social Sciences and Economics's post 12/03/2026

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ“ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
……………………………………….
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសហការជាមួយ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (ន.គ.ស.) រៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទ “ច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនដល់សាស្រ្តាចារ្យ-គ្រូ និងនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងអ្នកឧញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
……………………………………….
សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖
១-ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ
២-ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ
៣-វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម កម្ពុជា។

សិក្ខាសាលានេះដោយមានការចូលរួមពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ-គ្រូ និង និស្សិត សរុបចំនួន ៣៥០រូប នៅសាលសន្និសីទនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។

11/03/2026

📶 ១ថ្ងៃទៀតប៉ុណ្ណោះ❗️
❇️ វគ្គសិក្សាលើកចុងក្រោយ❗️ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង ឆ្នាំទី១ ឆមាសទី១ នៅ AEU❗️
🛎 ចូលសិក្សា :🔹 ១២ មីនា ២០២៦ «ថ្នាក់ចន្ទ-សុក្រ» និង 🔹 ១៤ មីនា ២០២៦ «ថ្នាក់សៅរ៍-អាទិត្យ»
✍️ទទួលចុះឈ្មោះចូលសិក្សាពីថ្ងៃនេះតទៅ❗️
📶 ព័ត៌មានលម្អិតសូមចុចតាមលីង https://t.me/Mao_Sophat
🔹ការផ្តល់អាហារូបករណ៍តាមនិទ្ទេសពីសាលារដ្ឋនឹងផុតកំណត់ត្រឹមថ្ងៃទី ២ មេសា ២០២៦❗️

10/03/2026

🔔 នៅសល់ ២ថ្ងៃទៀត✅
❇️ វគ្គសិក្សាលើកចុងក្រោយ❗️ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង ឆ្នាំទី១ ឆមាសទី១ នៅ AEU❗️
🛎 ចូលសិក្សា :🔹 ១២ មីនា ២០២៦ «ថ្នាក់ចន្ទ-សុក្រ» និង 🔹 ១៤ មីនា ២០២៦ «ថ្នាក់សៅរ៍-អាទិត្យ»
✍️ទទួលចុះឈ្មោះចូលសិក្សាពីថ្ងៃនេះតទៅ❗️
📶 ព័ត៌មានលម្អិតសូមចុចតាមលីង https://t.me/Mao_Sophat
🔹ការផ្តល់អាហារូបករណ៍តាមនិទ្ទេសពីសាលារដ្ឋនឹងផុតកំណត់ត្រឹមថ្ងៃទី ២ មេសា ២០២៦❗️

https://www.facebook.com/share/p/1EvqGB4eSz/

———
© Asia Euro University (AEU) Social Media Platforms
🌐 Facebook
🌐 Telegram
🌐 Tiktok
🌐 Website
🌐 Newsletter
🌐 Promotions

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh
855