កំសាន្ត និង ការអប់រំ

កំសាន្ត និង ការអប់រំ ផេកនេះ គឺបង្កើតឡើងសម្រាប់ការអប់រំ

 #ហ៊ូកុមលួចស្ដាប់អ្នកដទៃនិយាយគ្នា******************************រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « បុគ្គលណាស្តាប់ក្រុមមួយនិយាយ...
12/01/2021

#ហ៊ូកុមលួចស្ដាប់អ្នកដទៃនិយាយគ្នា
******************************
រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « បុគ្គលណាស្តាប់ក្រុមមួយនិយាយគ្នា ខណៈដែលពួកគេមិនពេញចិត្តចំពោះគាត់ ឬពួកគេរត់គេចចេញពីគាត់ នៅថ្ងៃបរលោកគេនឹងចាក់ទឹកសំណបញ្ចូលក្នុងត្រចៀករបស់គាត់ » ។
قال رسول الله ﷺ : « ومن استمع إلى حديث قوم وهم له كارهون ، أو يفرون مئه ، صب في أذنه الأنك يوم القيامة » . رواه البخاري (٧٠٤٢)

ការស្តាប់អ្នកដទៃជជែកគ្នាមានច្រើនករណី ៖

១-ប្រសិនបើគេដឹងគេមិនពេញចិត្ត ការស្តាប់គឺត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម លើកលែងតែមានតំរូវការចាំបាច់ ដូចជា ស្ដាប់មុខសញ្ញាជាជនល្មើសជជែកគ្នាដើម្បីប្រមូលភស្តុតាង ។ល។

២-ប្រសិនបើគេដឹងគេមិនអាក់អន់ចិត្ត ការស្តាប់គឺមិនបញ្ហាទេនៅក្នុងសាសនាឥស្លាម ។

 #បើបានជាសឡាតហើយធ្វើយ៉ាងណាប្រតិបត្តិវាឲ្យបានត្រឹមត្រូវ កុំធ្វើវាឲ្យរួចតែពីដៃ ព្រោះមានអ្នកខ្លះសឡាតមួយជីវិតតែពេលគេតបស្នង គ...
11/01/2021

#បើបានជាសឡាតហើយធ្វើយ៉ាងណាប្រតិបត្តិវាឲ្យបានត្រឹមត្រូវ កុំធ្វើវាឲ្យរួចតែពីដៃ ព្រោះមានអ្នកខ្លះសឡាតមួយជីវិតតែពេលគេតបស្នង គាត់មិនទទួលផលពីវាសូម្បីតែមួយពេលសឡាត ។

ហើយចុះទម្រាំតែអ្នកដែលមិនសឡាតទៀត តើយ៉ាងណាទៅវិញ?

រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ពិតប្រាកដណាស់ អ្នកខ្លះសឡាតរយៈពេល៦០ឆ្នាំ ហើយគេមិនទទួលយកសឡាតរបស់គាត់សូម្បីតែមួយពេល ពីព្រោះជួនកាលរូកួករបស់គាត់ត្រឹមត្រូវ ប៉ុន្តែស៊ូជូទរបស់គាត់មិនត្រឹមត្រូវ ហើយជួនកាលស៊ូជូទរបស់គាត់ត្រឹមត្រូវ ប៉ុន្តែរូកួករបស់គាត់មិនត្រឹមត្រូវ » ។

عن أبي هريرة ر ضي اللّٰه عنه : قال رسول الله ﷺ : إن الرجل ليصلي ستين سنة وما تقبل له صلاة ، لعله يتم الركوع ، ولا يتم السجود ، ويتم السجود ولا يتم الركوع . الألباني صحيح الترغيب 529

*_មានន័យថា អ្នកខ្លះសឡាតដោយគ្មានភាពនឹងនរក្នុងរូកួក និងស៊ូជូទ វាជាមូលហេតុនាំឲ្យសឡាតរបស់គាត់ត្រូវបានអល់ឡោះបដិសេធមិនទទួលយក ។

អ៊ូឡាម៉ាបានបកស្រាយហាទីសខាងលើនេះថា ៖ អ្នកត្រូវផ្តល់ពេលវេលាឲ្យបានសមរម្យ និងស្មើៗគ្នាចំពោះរាល់រ៉កុនទាំងអស់នៃសឡាត តួយ៉ាង ដូចជា ពេលឱនរ៉ូកួក ឬពេលក្រាបស៊ូជូទជាដើម គឺត្រូវផ្តល់ពេលវេលាសំរាប់រ៉កុននីមួយៗឲ្យបានត្រឹមត្រូវពេញលក្ខណៈ និងមិនត្រូវសឡាតងើបចុះឡើងលឿនដូចជា សត្វចាបកំពុងចឹកយកម្ហូបនោះទេ ពីព្រោះ រ៉ស៊ូលុលឡោះបានហាមការសឡាតលឿនបែបនេះ ដូចមានក្នុងហាទីសមូស្លីម អំពី អាណាស់ លេខ៦២២ ។

قال رسول الله صلى الله عليه وسلم : أسوأ الناس سرقة الذي يسرق من صلاته لا يتم ركوعها ولا سجودها ولا خشوعها . صححه الألباني
រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា ៖ « ចោរអាក្រក់បំផុតនោះគឺ អ្នកដែលលួចសឡាតខ្លួនឯង គឺគេមិនបានបំពេញឲ្យគ្រប់លក្ខណ:នូវការឱនរូកួក ក្រាបស៊ូជូត ឬមានភាពនឹងនរនៅក្នុងសឡាតនោះទេ » ។ (ត្រឹមត្រូវដោយ អាល់ហ្ពានី)

ហើយមូលហេតុដែលនាំឲ្យអ្នកមិនទទួលបានផលពីការសឡាតនោះផងដែរ មានដូចជា ៖
- សឡាតដែលមិនបានយកវូឌុត្រឹមត្រូវ ។
- សឡាតដែលគ្មានលំនឹងក្នុងរូកួកនិងស៊ូជូទ ។ល។
- សឡាតដែលគ្មានការតាំងចិត្ត ។
- សឡាតដែលគ្មានការយកចិត្តទុកដាក់ និងផ្សេងៗទៀត ។

10/01/2021
10/01/2021
10/01/2021

ផេកនេះគឺផ្ដោតលើការអប់រំ
សូមជួយចុចឡាច និង Follow ផង🙏🙏

Address

73
Phnom Penh
855

Telephone

+85587520991

Website

Alerts

Be the first to know and let us send you an email when កំសាន្ត និង ការអប់រំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to កំសាន្ត និង ការអប់រំ:

Shortcuts

Share

Category