06/03/2026
ឥតិបិ សោ ភគវា
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ឥតិបិ សោ ភគវា, College & University, Phnom Penh.
06/03/2026
29/10/2024
ពាក្យវេរកឋិនចីវរ
💙 នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស 💖
« ឥមំ ភន្តេ កឋិនចីវរំ សានិសង្សំ សង្ឃស្ស ទេម ។
ទុតិយម្បិ ... ។ល។ តតិយម្បិ ... ។ល។ »
បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ សូមវេរនូវកឋិនចីវរនេះ ព្រមទាំងអានិសង្សលាភ ចំពោះសង្ឃ ។
.. ជាគម្រប់ ២ ដងផង ។ល។ ... ជាគម្រប់ ៣ ដងផង ។
💙 ឥទំ បត្តចីវរបរិក្ខារទានំ អនាគតេ ឯហិភិក្ខុភាវាយ បច្ចយោ ហោតុ ។ សូមការប្រគេនបាត្រចីវរ និងគ្រឿងបរិក្ខារនេះ ចូរជាបច្ច័យដើម្បីភាពជាឯហិភិក្ខុ ក្នុងអនាគតផងចុះ ។
🧡 « ឥទំ មេ ទានំ អាសវក្ខយាវហំ ហោតុ : រីទានរបស់ខ្ញុំនេះ សូមបានជាទីអស់ទៅនៃអាសវកិលេស » ។
❤️ ឥទំ មេ បុញ្ញំ មាតាបិតុអាចរិយញាតិមិត្តសមូហានំ ទេមិ ។ សូមឲ្យចំណែកបុណ្យកឋិនទាន សីល និងភាវនា របស់ខ្ញុំនេះ ដល់មាតា បិតា គ្រូ អាចារ្យ ញាតិ និងមិត្រ ដែលស្លាប់ទៅហើយ ឬដែលមានជីវិតរស់នៅនោះផង ។
💚 សាធុ ! សាធុ ! សាធុ ! 💖
💐 ដោយគុណានុភាពរបស់បុណ្យ
តេជះនៃគុណដ៏មហិមា
សូមបានរួចពីទុក្ខវេទនា
រហូតដល់គ្រាបរិនិព្វាន ។
💐 ប្រសិនបើមិនទាន់រួចពីទុក្ខ
ពីនេះតទៅមុខសូមឲ្យមាន
ដល់សិរីសម្បត្តិបញ្ញាញាណ
មានចិត្តអាចហ៊ានក្នុងការកុសល ។
💐 សូមឲ្យបានជួបតែសប្បុរស
គ្រប់ជាតិទាំងអស់បញ្ជូនឲ្យដល់
សម្មាទិដ្ឋិទៅមុខតម្កល់
ចម្រើនកុសលដោយចិត្តសោមនស្ស ។
💖 សាងល្អកុំបីមានចិត្តស្ទើរស្ទាក់
លះមច្ឆរិយៈដោយមិនទើសទាស់
ឯសីលក៏ល្អប្រសើរច្បាស់លាស់
រីករាយសោមនស្សរួចផុតចាកទុក្ខ ។
💚 ម្យ៉ាងសូមញាតិមិត្រអនុមោទនា
មានចិត្តសទ្ធាល្អជាប្រមុខ
ទទួលយកបុណ្យទានសន្សំទុក
រួចផុតចាកទុក្ខ បានសុខក្សេមក្សាន្ត ។
💐 សូមឲ្យលោកអ្នកសប្បុរស និងសព្វសត្វទាំងអស់ អនុមោទនាបុណ្យដ៏ប្រសើរ សូមឲ្យបានសេចក្តីសុខ ប្រាសចាករោគ មានសីលល្អជាប្រក្រតី មានបញ្ញា មានសម្មាទិដ្ឋិ ចាក់ធ្លុះសច្ចធម៌ រួចផុតចាកទុក្ខទាំងពួង ។
💙 ពី ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ 🧡
💖 ជាព្រះចៅអធិការ វត្តនិគ្រោធវ័ន គល់ទទឹង 💝
__________
បុណ្យកឋិនទាន នៅ « វត្តកៀនស្វាយក្នុង »
ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ /
ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤
16/12/2023
សិក្សាសភាវៈធម៌.....
Click here to claim your Sponsored Listing.
Location
Category
Website
Address
Phnom Penh