National Library of Cambodia បណ្ណាល័យជាតិនៃកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • National Library of Cambodia បណ្ណាល័យជាតិនៃកម្ពុជា

National Library of Cambodia បណ្ណាល័យជាតិនៃកម្ពុជា
Bibliothèque nationale du Cambodge

"The more you read, The more you know"

ថ្ងៃនេះបណ្ណាល័យជាតិកម្ពុជា សូមណែនាំមិត្តអ្នកអានឲ្យបានស្គាល់សៀវភៅមួយក្បាល ដែលមានចំណងជើងថា [ Royal Palace of Phnom Penh an...
16/09/2026

ថ្ងៃនេះបណ្ណាល័យជាតិកម្ពុជា សូមណែនាំមិត្តអ្នកអានឲ្យបានស្គាល់សៀវភៅមួយក្បាល ដែលមានចំណងជើងថា [ Royal Palace of Phnom Penh and Cambodian Royal Life] និពន្ធដោយលោក Julio A. Jeldres បោះពុម្ពឆ្នាំ១៩៩៩។

មិត្តអ្នកអានអាចអានសៀវភៅនេះនៅបណ្ណាល័យជាតិកម្ពុជា ជារៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៨ព្រឹក ដល់ ៤ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍។

#បណ្ណាល័យជាតិកម្ពុជា





សាររំលែកមរណទុក្ខជូនចំពោះលោកស្រី ឈុន មុនី និងស្វាមី ព្រមទាំងក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជកា...
28/08/2026

សាររំលែកមរណទុក្ខជូនចំពោះលោកស្រី ឈុន មុនី និងស្វាមី ព្រមទាំងក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃនាយកដ្ឋានសៀវភៅនិងការអាន មានសេចក្ដីរន្ធត់ចិត្តឥតឧបមាចំពោះដំណឹងមរណភាពរបស់ឧបាសិកា ញឺប នឹម ហៅ ណន ជាម្តាយរបស់លោកស្រី ឈុន មុនី ប្រធានការិយាល័យបច្ចេកទេសអភិរក្ស នៃនាយកដ្ឋានសៀវភៅនិងការអានដែលបានទទួលមរណភាពកាលពី​ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវ​​​នឹង​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៤:០០ រំលងអធ្រាត្រ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ​។

ក្នុងវេលាដ៏មហាទុក្ខសោកនិងក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខសោកស្តាយចំពោះការបាត់បង់អ្នកម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់បំផុត​ប្រកប​​ដោយ​​​ព្រហ្មវិហារធម៌ ដែលបាន​ខិតខំ​ចិញ្ចឹមបីបាច់ថែរក្សា អប់រំ និងផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូន កូនប្រសា និងចៅៗ​ បានក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែក​នូវ​មរ​ណទុក្ខជាមួយលោកនិងក្រុមគ្រួសារ ដោយសេចក្ដី​សង្វេគជាទីបំផុត ​និងសូម​ឧទ្ទិស​បួងសួងដល់​ដួងវិញ្ញាណក្ខន្ធឧបាសិកា ញឺប នឹម ហៅ ណន សូមបានយោនយកកំណើតកើតក្នុងទីស្ងប់នាបរមសុគតិ​ភពកុំបី​​ឃ្លៀង​ឃ្លាតឡើយ។

សូម លោកស្រី ឈុន មុនី និងស្វាមី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត​​​ពីយើង​ខ្ញុំ​ទាំងអស់គ្នា។

22/08/2026
បណ្ណាល័យជាតិកម្ពុជាសូមណែនាំអំពី«បន្ទាសក្តារសៀវភៅ»បន្ទាសក្តារសៀវភៅ ប្រើប្រាស់សម្រាប់សៀតចន្លោះសៀវភៅដែលបានដកចេញ។ មន្ត្រីបណ្...
21/08/2026

បណ្ណាល័យជាតិកម្ពុជាសូមណែនាំអំពី«បន្ទាសក្តារសៀវភៅ»
បន្ទាសក្តារសៀវភៅ ប្រើប្រាស់សម្រាប់សៀតចន្លោះសៀវភៅដែលបានដកចេញ។ មន្ត្រីបណ្ណារក្ស ក៏ដូចជាមិត្តអ្នកអានទាំងអស់តែងតែយកបន្ទាសក្តារសៀវភៅនេះ មកសៀតកន្លែងពួកគាត់បានដកសៀវភៅចេញជារៀងរាល់ពេល។
មិត្តអ្នកអានអាចមកអានសៀវភៅនៅបណ្ណាល័យជាតិកម្ពុជា ជារៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ សៅរ៍ វេលាម៉ោង8ព្រឹក ដល់ ៤ល្ងាច។ ការចូលអាន និងស្រាវជ្រាវនៅបណ្ណាល័យជាតិមិនតម្រូវឲ្យលោកអ្នកបង់ថវិកាឡើយ។

សូមអរគុណ !

#បណ្ណាល័យជាតិកម្ពុជា





[សាក្សីប្រវត្តិសាស្រ្ត] សៀវភៅកំណត់ហេតុរបស់ព្រះ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ព្រះរាជដំណើរសម្តេចព្រះមហាក្...
20/08/2026

[សាក្សីប្រវត្តិសាស្រ្ត] សៀវភៅកំណត់ហេតុរបស់ព្រះ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ព្រះរាជដំណើរសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នំា១៩៧៣។

បោះពុម្ពនៅប្រទេសកម្ពុជា ឆ្នាំ២០២៣។

លោកអ្នកអាចមកអានសៀវភៅខាងលើ ដែលជាព្រះរាជអំណោយមកបណ្ណាល័យជាតិ ជារៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ សៅរ៍ វេលាម៉ោង8ព្រឹក ដល់ ៤ល្ងាច។ ការចូលអាន និងស្រាវជ្រាវនៅបណ្ណាល័យជាតិមិនតម្រូវឲ្យលោកអ្នកបង់ថវិកាឡើយ។

សូមអរគុណ !

#បណ្ណាល័យជាតិកម្ពុជា





សូមថ្លែងអំណរគុណលោក បាក យុនវូ (Hyunwoo Bark) បានបរិច្ចាកសៀវភៅដល់បណ្ណាល័យជាតិ។-ជាប្រភេទសៀវភៅរូបភាពទេសភាពតថភាពទីក្រុង៣៥ប្រទ...
19/08/2026

សូមថ្លែងអំណរគុណលោក បាក យុនវូ (Hyunwoo Bark) បានបរិច្ចាកសៀវភៅដល់បណ្ណាល័យជាតិ។

-ជាប្រភេទសៀវភៅរូបភាពទេសភាពតថភាពទីក្រុង៣៥ប្រទេសផ្សេងៗគ្នានិងមានរូបភាពនៅខេត្តសៀមរាបផងដែរ។

-បោះពុម្ពនៅឆ្នាំ2024

-សៀវភៅជាភាសាកូរ៉េ/អង់គ្លេស

#បណណាល័យជាតិកម្ពុជា





ស្ថិតិអ្នកចូលអានសៀវភៅនៅបណ្ណាល័យជាតិកម្ពុជាប្រចាំខែមិថុនា ឆ្នាំ២០២៦។សូមមិត្តអ្នកអានទាំងអស់អាចមកអាន ជារៀងរាល់ម៉ោងធ្វើការចា...
18/08/2026

ស្ថិតិអ្នកចូលអានសៀវភៅនៅបណ្ណាល័យជាតិកម្ពុជាប្រចាំខែមិថុនា ឆ្នាំ២០២៦។

សូមមិត្តអ្នកអានទាំងអស់អាចមកអាន ជារៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច។ សូមអរគុណ!

#បណ្ណាល័យជាតិកម្ពុជា







#បណណាល័យជាតិកម្ពុជា





ស្ថិតិអ្នកចូលអានសៀវភៅនៅបណ្ណាល័យជាតិកម្ពុជាប្រចាំខែឧសភា ឆ្នាំ២០២៦។សូមមិត្តអ្នកអានទាំងអស់អាចមកអាន ជារៀងរាល់ម៉ោងធ្វើការចាប់...
18/08/2026

ស្ថិតិអ្នកចូលអានសៀវភៅនៅបណ្ណាល័យជាតិកម្ពុជាប្រចាំខែឧសភា ឆ្នាំ២០២៦។

សូមមិត្តអ្នកអានទាំងអស់អាចមកអាន ជារៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច។ សូមអរគុណ!

#បណណាល័យជាតិកម្ពុជា





សូមថ្លែងអំណរគុណលោក ឆាវហ្គេជីឡាទូ (CHAOGEJILATU) បានបរិច្ចាកសៀវភៅស្នាដៃរបស់លោកផ្ទាល់ដល់បណ្ណាល័យជាតិ។Thank you to MR. CHAO...
18/08/2026

សូមថ្លែងអំណរគុណលោក ឆាវហ្គេជីឡាទូ (CHAOGEJILATU) បានបរិច្ចាកសៀវភៅស្នាដៃរបស់លោកផ្ទាល់ដល់បណ្ណាល័យជាតិ។

Thank you to MR. CHAOGEJILATU for donating his own book to the National Library of Cambodia.

#បណណាល័យជាតិកម្ពុជា





និស្សិតសិក្សាផ្នែកអប់រំមកពីសាកលវិទ្យាល័យយូកូហាម៉ានិងអង្គការ SVA Cambodia មកសិក្សាស្វែងយល់បណ្ណាល័យជាតិនិងអំពីប្រវត្តិវប្ប...
12/08/2026

និស្សិតសិក្សាផ្នែកអប់រំមកពីសាកលវិទ្យាល័យយូកូហាម៉ានិងអង្គការ SVA Cambodia មកសិក្សាស្វែងយល់បណ្ណាល័យជាតិនិងអំពីប្រវត្តិវប្បធម៍នៃការអាននៅក្នុងបណ្ណាល័យ។

#បណ្ណាល័យជាតិកម្ពុជា





Address

Christopher Howes Street (St. 92), Daun Penh
Phnom Penh
12000

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00

Telephone

+85512951582

Alerts

Be the first to know and let us send you an email when National Library of Cambodia បណ្ណាល័យជាតិនៃកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to National Library of Cambodia បណ្ណាល័យជាតិនៃកម្ពុជា:

Shortcuts

Share