មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ -FSE -PTEC

  • Home
  • Cambodia
  • Phnom Penh
  • មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ -FSE -PTEC

មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ -FSE -PTEC This is an official page of Faculty of Science Education (FSE)-PTEC

18/08/2026

សូមចូលរួមអបអរសាទរ លោកគ្រូ ជុំ បញ្ញា អតីតគរុនិស្សិតឯកទេសគណិតវិទ្យាជំនាន់ទី2នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលបានជាប់អាហារូបករណ៍បន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសណូវែលសេឡង់។ ជូនពរប្អូនទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីជាធនធានសម្រាប់ការអប់រំគណិតវិទ្យា។

05/08/2026
04/08/2026

🎉 វគ្គសិក្សាថ្មីទី១១
📚 កម្មវិធីភាសាអង់គ្លេសទូទៅ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
📢 ទទួលធ្វើតេស្ត និងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ
✨ ចាប់ផ្តើមជាមួយ PTEC Language Center!
✅ គ្រូបង្រៀនមានបទពិសោធន៍
✅ កម្មវិធីសិក្សាមានគុណភាព
✅ ថ្នាក់រៀនទំនើប
✅ វិញ្ញាបនបត្រចេញដោយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

✍️ ធ្វើតេស្ត និងចុះឈ្មោះថ្ងៃនេះដើម្បីទទួលបានការបញ្ចុះតម្លៃ និងកញ្ចប់សម្ភារ:សិក្សាដោយឥតគិតថ្លៃ!

ទំនាក់ទំនងធ្វើតេស្តចុះឈ្មោះសិក្សា និងព័ត៌មានបន្ថែម
📲 092 92 92 63
📲 012 881 079
ទំព័រ Facebook៖
https://www.facebook.com/PTEClanguagecenter
គ្រុបតេលេក្រាម៖
https://t.me/+JuPEfMRCnNA5ZGI1

សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះគណៈគ្រប់គ្រងវិទ្យាស្ថាន និងគ្រូឧទ្ទេសនៃមហាវិទ្យាអប់រំវិទ្យាសាស្ត្រ នៃវិទ្យាស្ថានគរុកោ...
04/08/2026

សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះគណៈគ្រប់គ្រងវិទ្យាស្ថាន និងគ្រូឧទ្ទេសនៃមហាវិទ្យាអប់រំវិទ្យាសាស្ត្រ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញទាំង១០រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលរយៈពេលខ្លីស្តីពី «ក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM Education)» នៅប្រទេសឥណ្ឌា។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រដល់ការបង្រៀន និងការរៀនក្នុងវិស័យ STEM ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមនិន្នាការអប់រំឌីជីថលនាពេលបច្ចុប្បន្ន។

សមិទ្ធផលនេះមិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករសំខាន់ក្នុងការជំរុញការបង្កើតនវានុវត្តន៍ ការធ្វើទំនើបកម្មការបណ្តុះបណ្តាលគ្រូ និងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាផងដែរ។

#វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
#មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ
#ដេប៉ាតឺម៉ងគណិតវិទ្យា
#ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
#ដេប៉ាតឺម៉ង់ICT

02/08/2026
22/07/2026

សេចក្តីជូនដំណឹង

ស្តីពីការរៀបចំកម្មវិធីបង្រៀនបង្ហាញជាសាធារណៈ (Open House Lesson Study)

សាលាបឋមសិក្សាអនុវត្តរាជធានី មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា សាលាបឋមសិក្សាអនុវត្តរាជធានី បានសហការជាមួយនឹងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្នុងការរៀបចំ «ការបង្រៀនបង្ហាញជាសាធារណៈលើកទី២»។

តស់! មកស្វែងយល់បន្ថែមអំពីការអនុវត្តរបស់សាលាបឋមសិក្សាអនុវត្តរាជធានី។

អវរl 21 កក្កដា 2026

📞លេខទំនាក់ទំនង៖ 089/098795889 (Telegram)
📆 ថ្ងៃធ្វើការ៖ ចន្ទ-សៅរ៍
⏰ម៉ោងធ្វើការ៖ 7:00 នាទីព្រឹក ដល់ម៉ោង 5:00 នាទីល្ងាច
📍ទីតាំង៖ ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
#ឆ្នាំសិក្សា២០២៥_២០២៦ #ខណ្ឌទួលគោក

សេចក្តីជូនដំណឹង[English below]ស្តីពីការស្រាវជ្រាវមេរៀនបើកចំហ (Open House Lesson Study)វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ...
20/07/2026

សេចក្តីជូនដំណឹង
[English below]

ស្តីពីការស្រាវជ្រាវមេរៀនបើកចំហ (Open House Lesson Study)
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អ្នកអប់រំ លោកគ្រូ អ្នកគ្រូ គរុនិស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងរៀបចំ ការស្រាវជ្រាវមេរៀនបើកចំហ (Open House Lesson Study) ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនតាមរយៈការសិក្សាស្រាវជ្រាវមេរៀនដែលគាំទ្រដោយគម្រោង S-TEC របស់អង្គការ JICA។
ព័ត៌មានលម្អិត៖
• កាលបរិច្ឆេទ៖ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦
• ទីតាំង៖ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
• មុខវិជ្ជា៖ គណិតវិទ្យា
• ថ្នាក់៖ ថ្នាក់ទី៥
• បង្រៀនដោយ៖ អ្នកគ្រូ កៅ ប៊ូម៉ាលីន
កម្មវិធីនេះបើកទូលាយសម្រាប់អ្នកអប់រំ គរុនិស្សិត អ្នកស្រាវជ្រាវ និងសាធារណៈជនដែលមានចំណាប់អារម្មណ៍ចូលរួមសង្កេតការណ៍ និងផ្លាស់ប្តូរបទពិសោធន៍អំពីការបង្រៀន និងការរៀនតាមរយៈដំណើរការស្រាវជ្រាវមេរៀន (Lesson Study)។
សូមអញ្ជើញចូលរួមដោយសេរី និងរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ANNOUNCEMENT
Open House Lesson Study
Phnom Penh Teacher Education College (PTEC) is pleased to inform the public, educators, teachers, pre-service teachers, and all interested stakeholders that the College will organize an Open House Lesson Study. This event aims to share professional experiences and promote the improvement of teaching and learning quality through Lesson Study, supported by the S-TEC Project of the Japan International Cooperation Agency (JICA).
Event Details:
• Date: 30 July 2026
• Venue: Phnom Penh Teacher Education College (PTEC)
• Subject: Mathematics
• Grade: Grade 5
• Teacher: Mrs. Kao Boumalin
The event is open to educators, pre-service teachers, researchers, and members of the public who are interested in observing a research lesson and engaging in professional discussions on effective teaching and learning through the Lesson Study approach.

We warmly welcome your participation and support in advancing the quality of education in Cambodia.

18/07/2026

Address

St. 271, Sankat TeoukLaark-III, Khan Tourl Kork Phnom Penh
Phnom Penh

Telephone

+85592511421

Website

Alerts

Be the first to know and let us send you an email when មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ -FSE -PTEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ -FSE -PTEC:

Shortcuts

Share