02/11/2025
ប្រយោជន៍ខ្មែរ
ដើម្បីប្រយោជន៍បច្ចុប្បន្ន និងអនាគត នៃជាតិសាសន៍ខ្មែរ
ពង្សាវតារអ្នកប្រាជ្ញខ្មែរ សិក្សាកថាអរិយធម៍វប្បធម៌ខ្មែរ ព្រះអារាមហ្លួង ពុទ្ធសាសនាក្នុងជីវិតខ្មែរ។
02/11/2025
ផ្លូវដែលសៀមឈ្លានពានខ្មែរ ពីបូរាណកាល ។
…ពោធិ៍សាត់ និងកោះកុងជាភូមិសាស្ត្រគ្រោះថ្នាក់វាមិនហ៊ានវ៉ៃចូលទេ គឺគ្រាន់តែបញ្ឆោត។ តាំងពីបុរាណមក(សូមមើលប្រវត្តិសាស្ត្រ) វាវាយចូលតាមបាត់ដំបង បន្ទាយមានជ័យ(កាលនោះវាទិញក្បាលស្ដេចត្រាញ់នៅទីនោះបាន) រីឯមេគង្គលើដោយសារកាលនោះលាវនៅក្រោមបង្គាប់វា ទើបវាអាចប្រើផ្លូវនោះបាន តែឥឡូវមិនអាចទេ។ ចំណែកពាមបន្ទាយមាស កាលណោះដោយសារយើងបាត់បង់មូលដ្ឋាន ឬចុះខ្សោយនៅកោះកុង កំពង់សោម និងកំពត តែឥឡូវ បន្ទាយជើងទឹករាមអាចឆ្លើយតបការឈ្លានពានបានយ៉ាងពេញសមត្ថភាព ដូច្នេះយើងមានប្រៀបលើភូមិសាស្ត្រវាមិនហ៊ានវាយទ្រង់ទ្រាយធំទេ។
24/02/2025
ព្រះសុធម្មបញ្ញត្ថេរ កែវ ជួប ចៅអធិការវត្តកោះប្រាក់
ឃុំកោះសូទិន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
។
22/02/2025
បុគ្គលណា សម្លាប់ម្រឹគដោយម្រឹគ ឬបក្សីដោយបក្សី ម្យ៉ាងទៀត បៀតបៀននូវបុគ្គលដែលមានឈ្មោះល្បី ដោយរបស់ដែលមានឈ្មោះល្បី អំពើអ្វីដែលអាក្រក់ជាងអំពើ របស់បុគ្គលនោះទៅទៀត។ បុគ្គលណានិយាយសំដីដ៏ប្រសើរ ប៉ុន្តែជាបុគ្គលមិនប្រព្រឹត្តធម៌ដ៏ប្រសើរ បុគ្គលនោះរមែងឃ្លាតចាកលោកទាំងពីរ គឺលោកនេះនិងលោកខាងមុខ ។ បុគ្គលដែលបាននូវយស មិនគួរស្រវឹង ដល់នូវការសង្ស័យក្នុងជីវិត
មិនគួរទុក្ខលំបាកឡើយ គួរព្យាយាមក្នុងកិច្ចការទាំងឡាយផង គួរបិទនូវប្រហោងគឺ ( ទោស ) ទាំងឡាយផង ។ ពួកបុគ្គលណា ចម្រើនដោយគុណ ដល់កាលកំណត់ដែលត្រូវស្លាប់ មិនល្មើសធម៌ ទាំងបានប្រព្រឹត្តធម៌ ក្នុងលោកនេះ ពួកបុគ្គលនោះ រមែងទៅកើតក្នុងត្រៃត្រឹង្សយ៉ាងនេះ។
22/02/2025
To discuss:
ក្រមសក្តិ (រាជ្ជកាលហ្ហួងនរោត្តម ឆ្នាំ១៩០២?)
ច្បាប់នេះកំណត់ ឋានន្តរសក្តិ ងារ តួនាទី ចំនួនខេត្តនិងខ្សែរយៈ និងចំនួននាមុឺន(មន្ត្រី)តាមក្រុម(ក្រសួង) ។
មានក្រុម៖
-សំម្តេចចៅហ្វាទល្ហៈសមុនាយកឯកមន្ត្រីអព្ភ័យភើរ អគ្គមហាសេបតី ឲត្តមក្រុមពាហុ
-ឲកញាយមរាជ ពិភក្ខធានី បុរីរម្យឲត្តមក្រុមពាហៈ
-ឲកញាក្រឡាហោម ពិភក្ខធាវានិមទាបតី ឲត្តមក្រុមពាហុៈ
-ឲកញាវាំងវៀងជ័យបតីពិភក្ខស្រីដ្តារ ឲត្តមក្រុមពាហុៈ
-ឲកញាចក្រីបតីកញ្ជរបវសដ្ឋា ឲត្តមក្រុមពាហុៈ
-ឲកញាសម្តេចចៅពញាយោធានរិន្ទវរឲត្តមក្រុមពាហុៈ
- សម្តេចមហាឲបរាជ
- សម្តេចព្រះវររាជ្ជនី
-បាគូរព្រះរាជត្រូវរក្សាព្រះខន្ធរាជ
-ក្រៅរាជ្ការ
-ឡោម(រក្សា)វាំងៈ
ចំនួននាមុឺន(មន្រ្តី)សមរាប់ក្រុមនីមួយៗខាង៖
នាមុឺនក្នុងក្រុមសម្តេចព្រះកែវ
នាមុឺនក្រមសម្តេចចៅហ្វាទល្ហៈ
នាមុឺនក្នុងក្រុមឲកញាយមរាជ
នាមុឺនក្នុងក្រុមឲកញាក្រហោម
នាមុឺនក្នុងក្រុមឲកញាវាំង
នាមុឺនក្នុងក្រុមឲកញាចក្រី
នាមុឺនសំរាប់រាជ
នាមុឺនក្នុងក្រុមសំរាប់ទោ
នាមុឺនសំរាប់ត្រី
នាមុឺនសំរាប់ចត្វា
នាមុឺនសំរាប់រាជ្ការ
នាមុឺនសំរាប់ត្រីក្រុមសម្តេចមហាឲបរាជ
នាមុឺនសំរាប់ចត្វាសម្តេចព្រះវររាជ្ជនី
នាមុឺនសំរាប់ក្រៅរាជ្ការ
ក្រុមបាគូរព្រះរាជត្រូវរក្សាព្រះខន្ធរាជ
ក្រុមឡោម(រក្សា)វាំងៈ
ឲកញា រិទ្ធិធានន្ត ពហុភក្តីសិរីរតនមន្ទីរបាល
ឲកញា នន្តសេនាសេនាបតីសិរីរតនមន្ទីរបាន
ឃុនទិព្វជ័យធន បាឡាត់វំាង រិទ្ធិធានន្ត
ឃុន សោភណមន្ទីរ បាឡាត់វាំង នន្តសេន
21/02/2025
ខ្ញុំបានប្រែចប់រួចរាល់ហេីយ អនាគតខាងមុខនឹងចេញ
សន្ទានុក្រមពាក្យច្បាប់បុរាណខ្មែរ🙏
21/02/2025
អ្នកប្រាជ្ញខ្មែរដ៏ល្បីល្បាញ
21/02/2025
យុគមាសនៃប្រវត្តិសាស្រ្តពុទ្ធសាសនាខ្មែរ
21/02/2025
20/02/2025
ពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមខ្មែរតាំងពីបុរាណកាលមក។ ហេីយមិនត្រឹមតែជាសាសនាប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះនៃវប្បធម៌ សីលធម៌ និងគន្លឹះដឹកនាំសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរផងដែរ។ ខាងក្រោមនេះគឺជាការចូលរួមរបស់ពុទ្ធសាសនាទៅក្នុងការអភិវឌ្ឍសង្គមខ្មែរ៖
១. ការអប់រំ និងសីលធម៌
ពុទ្ធសាសនាបានផ្តល់នូវប្រព័ន្ធតម្លៃសីលធម៌ដ៏រឹងមាំ ដែលជាមូលដ្ឋានសម្រាប់ការអប់រំរបស់ប្រជាជន។ គោលការណ៍ដូចជា ការគោរពច្បាប់ ការរស់នៅដោយសន្តិភាព ការអត់ធន់ និងការយល់ដឹងអំពីអំពើល្អ និងអំពើអាក្រក់ បានជួយឲ្យសង្គមមានស្ថិរភាព និងរីកចម្រើន។
២. ការរួបរួមសង្គម
ពុទ្ធសាសនាបានជួយឲ្យប្រជាជនខ្មែរមានអារម្មណ៍ថាជាក្រុមគ្រួសារតែមួយ ដោយសារតែការគោរពប្រតិបត្តិដូចគ្នា និងការចូលរួមក្នុងពិធីបុណ្យសាសនារួមគ្នា។ វាបានជួយឲ្យសង្គមមានភាពសុខដុមរមនា និងកាត់បន្ថយជម្លោះ។
៣. ការអភិវឌ្ឍវប្បធម៌
ពុទ្ធសាសនាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ខ្មែរ ដូចជា ស្ថាបត្យកម្ម សិល្បៈ ភាសា និងអក្សរសាស្ត្រ។ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតគឺជាភស្តុតាងដ៏ច្បាស់លាស់នៃការរួមចំណែករបស់ពុទ្ធសាសនាទៅលើវប្បធម៌ខ្មែរ។
៤. ការអភិវឌ្ឍសេដ្ឋកិច្ច
ពុទ្ធសាសនាក៏បានជួយជំរុញសេដ្ឋកិច្ចតាមរយៈការកសាងវត្តអារាម ដែលជាមជ្ឈមណ្ឌលនៃសកម្មភាពសង្គម និងសេដ្ឋកិច្ច។ វត្តអារាមជាកន្លែងផ្តល់ការអប់រំ សុខាភិបាល និងការជួយដល់អ្នកក្រីក្រ។
៥. ការអភិវឌ្ឍផ្លូវចិត្ត
ពុទ្ធសាសនាបានផ្តល់នូវវិធីសាស្ត្រដើម្បីអភិវឌ្ឍផ្លូវចិត្ត ដែលជួយឲ្យមនុស្សរស់នៅដោយស្ងប់ស្ងាត់ និងមានសុភមង្គល។ ការប្រតិបត្តិធម៌ និងការសមាធិជួយឲ្យមនុស្សយល់អំពីខ្លួនឯង និងពិភពលោកជុំវិញ។
៦. ការកសាងសន្តិភាព
ពុទ្ធសាសនាបានផ្តល់នូវគោលការណ៍សន្តិភាព និងការអត់ធន់ ដែលជួយឲ្យសង្គមខ្មែរអាចរស់នៅដោយសុខសាន្ត និងជៀសវាងជម្លោះ។ ព្រះសង្ឃជាអ្នកដឹកនាំផ្នែកផ្លូវចិត្ត និងជាអ្នកផ្តល់ដំបូន្មានដល់ប្រជាជន។
សរុបមក ពុទ្ធសាសនាបានក្លាយជាស្នូលនៃការអភិវឌ្ឍសង្គមខ្មែរ ដោយផ្តល់នូវការអប់រំ សីលធម៌ វប្បធម៌ និងសន្តិភាពដល់ប្រជាជន។ វាបានជួយឲ្យសង្គមខ្មែរមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Phnom Penh