25/07/2026
កុំចាំធ្វើធំ! បានបញ្ចេញស្នាដៃ គឺខុសធំណាស់ 👮♂️
នាយទាហានសកម្មជំនាន់ (មហាបវរធិបតីសែនជ័យ)
25/07/2026
កុំចាំធ្វើធំ! បានបញ្ចេញស្នាដៃ គឺខុសធំណាស់ 👮♂️
24/07/2026
រឿងខ្លះកុំយកមកគិតនាំពិបាកចិត្ត
រៀនអភិវឌ្ឍន៍ខ្លួនពង្រើកចំណេះដឹង បន្តែមទៀត❤️👮♂️
23/07/2026
ក្តីស្រម៉ៃ គឺដាក់នៅទិសដៅដែរយើងចង់ទៅ
ក្តីសង្ឃឹម គឺជម្រុញទឹកចិត្តយើងឲ្យសម្រេចនូវ សេចក្តីស្រម៉ៃរបស់យើង
#សម្រាប់អ្នក
20/07/2026
ចំនុចខ្លាំង-ខ្សោយខ្លួនឯង គ្មានអ្នកណាបង្រៀនយើងទេ ហើយបើយើងគ្មានចិត្តចង់អភិវឌ្ឍន៍ ខ្លួនឯង ចង់រកគ្រូជោគជ័យជួយក៏ជួយមិនបានដែរ!
19/07/2026
26/06/2026
នេះ គឺជានិមិត្តសញ្ញា (Logo) ផ្លូវការរបស់ សាលានាយទាហានសកម្ម (École des Officiers d'Active - E.O.A) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលនាយទាហានឈានមុខគេមួយ នៃកងយោធពលខេមរភូមិន្ទ។
ខាងក្រោមនេះជាការលំអិតទៅលើសមាសភាគ និងអត្ថន័យនៃសញ្ញាសម្គាល់នេះ៖
និមិត្តសញ្ញានេះមានរាងជាខែល បង្ហាញពីកិច្ចការពារជាតិ និងទឹកដី ដោយមានធាតុផ្សំសំខាន់ៗដូចជា៖
ពណ៌ផ្ទៃខាងក្រោយ៖ ប្រើប្រាស់ពណ៌ក្រហម និងខៀវ ដែលតំណាងឱ្យពណ៌នៃទង់ជាតិខ្មែរ។
សៀវភៅបើកចំហ និងកាំភ្លើង/ដាវខ្វែង៖ សៀវភៅបើកចំហតំណាងឱ្យវិទ្យាសាស្ត្រ ចំណេះដឹង និងការអប់រំ ចំណែកឯអាវុធខ្វែងនៅខាងក្រោយ តំណាងឱ្យយុទ្ធសាស្ត្រយោធា និងការត្រៀមខ្លួនប្រយុទ្ធ។ ការរួមបញ្ចូលគ្នានេះមានន័យថា «ការសិក្សារៀនសូត្រដើម្បីបម្រើជាតិលើវិស័យការពារជាតិ»។
កម្រងផ្កាភ្ញីជុំវិញ (កម្រងជ័យលាភី)៖ តំណាងឱ្យកិត្តិយស ភាពជោគជ័យ និងការបញ្ចប់ការសិក្សាដោយជោគជ័យ។
អក្សរចារឹក៖
ផ្នែកខាងលើមានអក្សរកាត់៖ ខ.ភ.ម (កងយោធពលខេមរភូមិន្ទ)។
ខ្សែបូរពណ៌ខៀវខាងក្នុងមានអក្សរ៖ ស.ន.ស (សាលានាយទាហានសកម្ម)។
ខាងក្រោមធ្នូផ្កាមានសរសេរពេញ៖ សាលានាយទាហានសកម្ម និងអក្សរកាត់ជាភាសាបារាំង E.O.A (École des Officiers d'Active)។
#ចំណាំៈ បើមានចំណុចលើសខ្វះត្រង់ណា សូមជួយកែតម្រូវនិងបំពេញបន្ថែម🙏
12/06/2026
អនុញ្ញាត្តិបន្តចែករំលែកអំពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នរបស់ជាតិបន្តទៀត ….🙏🏻❤️
15/05/2026
ដំណឹងល្អ: សម្ដេចធិបតី សម្រេចឱ្យរៀបចំបើកប្រាក់បៀវត្សជូនកងទ័ព តាមប្រព័ន្ធធនាគារ។
🚨 កាតព្វកិច្ចយោធា
ត្រូវបានអនុវត្តលើពលរដ្ឋខ្មែរគ្រប់រូបចាប់ពីអាយុ១៨ ដល់២៥ឆ្នាំ។ ចំណែកនារី ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
12/04/2026
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាដែលជានាយទាហានសកម្មជំនាន់ទី២៤ សូមជូនពរបងប្អូនជនរួមជាតិខ្មែរទាំងអស់ មានតែសេចក្តីសុខសេចក្តីចម្រើន សិរីសួស្តី ជួបជុំក្រុមគ្រួសារ ធ្វើដំណើរទៅស្រុកកំណើតមានតែសុខសុវត្ថិភាព និងសូមឲ្យជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ🙏
🌸សួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦🪷