ការអាន

ការអាន Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ការអាន, Education, Phnom Penh.

07/09/2025

តើអ្វីដែលអ្នកនិងបន្សល់ដល់មនុស្សជំនាន់ក្រោយ?

មិនអីទេបាត់ខ្លួន១រយះ រហូតដល់អ្នករកឃើញខ្លួនឯងវិញ។
28/08/2025

មិនអីទេបាត់ខ្លួន១រយះ រហូតដល់អ្នករកឃើញខ្លួនឯងវិញ។

"It's okay to disappear until you find yourself again."

ធ្វើអ្នកគ្រប់គ្រងគេ ថ្ងៃក្រោយចាំពាក្យ 5 ម៉ាត់នេះ 💡 1-  រឿងដែលនិយាយហើយ ត្រូវឃ្លាំមើលរឿងដែលដាក់ឱ្យក្រុមការងារធ្វើហើយ ត្រូវ...
13/08/2025

ធ្វើអ្នកគ្រប់គ្រងគេ ថ្ងៃក្រោយចាំពាក្យ 5 ម៉ាត់នេះ 💡
1- រឿងដែលនិយាយហើយ ត្រូវឃ្លាំមើល
រឿងដែលដាក់ឱ្យក្រុមការងារធ្វើហើយ ត្រូវតែចាំឃ្លាំមើលជានិច្ច បុគ្គលិកខ្លះខ្ជិល ហើយមិនម៉ត់ចត់នឹងការងារទេ បើអ្នកមិនចាំឃ្លាំមើល ស្មើនឹងមិនបានដាក់ឱ្យធ្វើ។
2- រឿងដែលមិនចេះធ្វើត្រូវបង្រៀន
គ្មានអ្នកណាធ្វើដំបូងចេះភ្លាមទេ សមត្ថភាពត្រូវការការហ្វឹកហាត់ដដែលៗជាច្រើនដង ទើបអាចយកជាការបាន។
3- គ្មានដំណោះស្រាយ គិត
ប្រជុំគ្នាស្វែងរកដំណោះស្រាយ កុំអង្គុយគិតតែឯង។ ស្តាប់យោបល់ក្រុមការងារ យើងយកមកវិភាគរកដំណោះស្រាយដែលល្អជាងគេមកអនុវត្ត។
4- ប្រើមនុស្ស ត្រូវទុកចិត្ត
ឆាវ ឆាវ និយាយថា៖ បើប្រើមនុស្ស កុំសង្ស័យ! បើសង្ស័យ កុំប្រើ! ត្រូវផ្តល់ទំនុកចិត្ត និងការសម្រេចចិត្តគ្រប់គ្រាន់ដល់ក្រុមការងារ។
5- ធ្វើបានល្អ សរសើរ ធ្វើមិនបានល្អ ណែនាំ
សរសើរឱ្យចំសរសើរ ស្តីបន្ទោសឱ្យចំស្តីបន្ទោស កុំលាយឡំគ្នា។ បើគេធ្វើបានល្អ លើកទឹកចិត្តគេ បើធ្វើមិនបានល្អ ណែនាំផ្លូវដល់គេ។

មនុស្សមាន IQខ្ពស់ ភាគច្រើនជាបុគ្គលិករបស់អ្នកមាន EQ និង SQ ខ្ពស់អ្វីជា IQ EQ SQ និងAQ ?1. IQ (Intelligent Quotient) : ជាភ...
11/04/2025

មនុស្សមាន IQខ្ពស់ ភាគច្រើនជាបុគ្គលិករបស់អ្នកមាន EQ និង SQ ខ្ពស់

អ្វីជា IQ EQ SQ និងAQ ?

1. IQ (Intelligent Quotient) : ជាភាពវៃឆ្លាតទៅលើការដោះស្រាយគណិតវិទ្យា ចំណោទ និងមានការចង់ចាំបានល្អ ។

2. EQ (Emotional Quotient) : មានភាពចាស់ទុំនៃអារម្មណ៍ ចេះត្រិះរិះពិចារណា ចេះលើកទឹកចិត្ត មានការគោរពដល់អ្នកជុំវិញខ្លួន មានការទទួលខុសត្រូវ បែងចែករឿងយើងរឿងគេដាច់ ចេះពិចារណា ជាមនុស្សច្បាស់លាស់ និងមានភាពស្មោះត្រង់ ។

3. SQ (Social Quotient) : ជាភាពពិនប្រសព្វនៅក្នុងការរក្សាទំនាក់ទំនងជាមួយមនុស្សបានយូរអង្វែង (ពូកែខាងទំនាក់ទំនង) ។

4. AQ (Adversity Quotient) : ជាការវាស់នៃសមត្ថភាព ភាពអត់ធន់នឹងការលំបាកនៃជីវិត ជាមួយនឹងផ្លូវចិត្តសតិអារម្មណ៍រឹងមាំ ។

🔥 EQ តំណាងឲ្យការវាងវៃនៃផ្លូវចិត្ និងអត្តចរិតល្អ រីឯ SQ តំណាងឲ្យពូកែទំនាក់ទំនង។ ជាទូទៅភាគច្រើនអ្នកមាន IQ ខ្ពស់គឺធ្វើការឲ្យអ្នកមាន EQ និង SQ ខ្ពស់។ ដោយឡែកមនុស្សភាគច្រើន ឬឪពុកម្តាយភាគច្រើន គេឲ្យកូនផ្តោតទៅលើតែIQទេ ដើម្បីទទួលបានពិន្ទុល្អក្នុងថ្នាក់ ដោយសំអាងថាជាការមានមុខមាត់ និងច្រលំថាវាជាការកំណត់ជោគវាសនាឲ្យមនុស្សជោគជ័យ។

តើអ្នកទាំងអស់គ្នាគិតថាខ្លួនឯងមានមួយណាច្រើនជាងគេក្នុងចំណោមQទាំងបួន( IQ EQ SQ AQ )?

ដោយលោក Ly Vanhorng page

28/06/2024

ដោយសារបា​នមេីលឃេីញមនុស្សបច្ចុប្បន្នតែងតែលេីកយកពាក្យញ៉ាំមកនិយាយជារេីយៗចំពោះមនុស្សទូទៅទាំងចាស់ទាំងក្មេង​ ដូច្នេះយេីងខ្ញុំសូមលេីកនេះមកនិយាយដូចខាងក្រោម៖

បេីយោងតាមវចនានុក្រមខ្មែរ​ ពាក្យ​សំរាប់និយាយ​ចំពោះ​អ្នក​បរិភោគ​ ប្រើ​តាម​ថ្នាក់​បុគ្គល​ដូច្នេះ​គឺ
-​ សម្រាប់​ក្សត្រិយ៍​ថា សោយ;
-​ សម្រាប់​បព្វជិត(លោកសង្ឃ)ថា ឆាន់;
-​ សម្រាប់​មន្ត្រី​ធំ​ថា ពិសា​ក្រយា;
-​ សម្រាប់​មន្ត្រី​តូច​និង​សាធារណ​ជន​ដែល​គួរ​គោរព​(ចាស់ទុំ)ថា ពិសា;
-​ សម្រាប់​សាធារណ​ជន​ធម្មតា​ឬ​ជន​ស្មើ​គ្នា​ថា ហូប; ពាក្យ​កណ្ដាល​ថា បរិភោគ​ សម្រាប់​សាធារណ​ជន​អ្នក​តូច​ជាង​ ឬនិយាយ​គួរ​សម​ថា អាស្រ័យ;​
-​ សម្រាប់​កូន​ក្មេងតូច​ថា ញ៉ាំ(ពាក្យទំយេី)​ និយាយ​បាន​ចំពោះ​តែ​កូន​ក្មេង​តូចទេ។

សូមចូលរួមអាន​ និងនិយាយពាក្យអោយបានត្រឹមត្រូវតាមថ្នាក់បុគ្គលដូចខាងលេី​។

បេីមានការខុសឆ្គងសូមជួយកែលម្អ🙏។

13/05/2024

បុរាណបានលេីកឡេីងថា​ មនុស្សស្លូតមិនប្រាកដថាល្ងង់

ខំប្រឹងខ្លួនឯង ព្រោះគ្មាននរណាម្នាក់នឹងធ្វើវាជំនួសអ្នកទេ
06/02/2024

ខំប្រឹងខ្លួនឯង ព្រោះគ្មាននរណាម្នាក់នឹងធ្វើវាជំនួសអ្នកទេ

Elevate the right people.
31/05/2023

Elevate the right people.

30/05/2023

អានអ្វីដែលមិនអាចអនុវត្តន៍បានមិនខុសអីពីមិនបានអាននោះទេ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ការអាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category