03/06/2020
ទម្លាប់10យ៉ាងដែលធ្វើអោយអាជីវកម្មរបស់អ្នករីកចម្រើនដើម្បីសម្រេចជោគជ័យអ្នកត្រូវជ្រើសរើសទម្លាប់ដែលនឹងនាំឲ្យអ្នកទៅកាន់ចំណុចកំពូល។ បុគ្គលជោគជ័យប្រសិនពួកគេជឿជាក់យ៉ាងខ្លាំងក្លាលើអ្វីមួយហើយ ពួកគេនឹងធ្វើឲ្យជំនឿទាំងនោះមានភាពជាក់ស្តែង។ផ្លូវដែលពួកគេដើរមានភាពរឹងមាំណាស់ ដែលធ្វើឲ្យពួកគេអាចដើរតាមគំនិតនិងគោលការណ៍របស់ពួគាត់
03/06/2020
យើងបានចំណាយពេលយ៉ាងច្រើន ដើំម្បីរៀបចំអ្វីគ្រប់យ៉ាងអោយមានភាពល្អប្រសើរតែបែរជាមិនបានគេងគ្រប់គ្រាន់។ អ្នកប្រាកដជាធ្លាប់លឺគេនិយាយថា "ខ្ញុំពិតជារវល់ណាស់ឥឡូវនេះ"តែខាងក្រោមនេះគឺរឿងមិនពិតនៃភាពជោគជ័យ ដែលទាញយើងមិនអោយជោគជ័យខ្លាំង។
ការយល់ខុសទី១៖ អ្នកជោគជ័យ និយាយថា: "ប្រសិនបើខ្ញុំអាចធ្វើវាបានខ្ញុំគួរតែធ្វើវា"។ ការពិត៖អ្នកជោគជ័យខ្លាំង គឺជម្រុះយក អ្វីដែលសំខាន់
លោកសេដ្ឋី Buffetts និយាយថាភាពខុសគ្នារវាងអ្នកជោគជ័យនិងអ្នកជោគជ័យខ្លាំង គឺថា អ្នកជោគជ័យ ខ្លាំងនិយាយថា"ទេ" ស្ទើរតែគ្រប់ពេល។ ជាក់ស្ដែងមិនត្រឹមតែការនិយាយថា "ទេ"អាចគ្រប់គ្រាន់នោះទេ អ្នកត្រូវមានបំណងប្រាថ្នា គោលដៅ និងយុទ្ធសាស្រ្តដើម្បីជម្រុះចេញនូវអ្វីដែលមិនចាំបាច់។ កាត់បន្ថយការងារដែលខាតពេលវេលាអត់ប្រយោជន៍និងផ្ដើមផ្ដោតលើឱកាសល្អដែលនឹងលេចឡើង។
ការយល់ខុសទី២៖ អ្នកជោគជ័យ គេងបួនម៉ោងក្នុងមួយយប់។ ការពិត៖ អ្នកជោគជ័យខ្លាំង សម្រាកបានគ្រប់គ្រាន់ ដើម្បីប្រសិទ្ធិភាពការងារថ្ងៃបន្ទាប់។
នៅក្នុងការសិក្សាដ៏ល្បីមួយរបស់លោក Andersលើអ្នកលេងវីយូឡុង ដែលគេស្គាល់ជាទូទៅថាជា "ច្បាប់ 10,000 ម៉ោង" បានរកឃើញថា អ្នកលេងវីយូឡុងដ៏ល្អបំផុត ចំណាយពេលច្រើនលើការអនុវត្តជាងអ្នកដែលលែងបានត្រឹមតែល្អ។ តែអ្វីដែលគេដឹងតិចតួចនោះគឺអ្នកដែលលេងវីយូឡុងល្អបំផុត គេងបានច្រើនជាអ្នកដែលលេងវីយូឡុងល្អ ដែលមានអត្រាជាមធ្យម៨,៦ម៉ោង ក្នុង២៤ម៉ោង។
ការយល់ខុសទី៣៖ អ្នកជោគជ័យគិតថា ការលេងឬកម្សាន្ត ជាការខ្ជះខ្ជាយពេលវេលា។ ការពិត៖ អ្នកជោគជ័យខ្លាំង មើលឃើញថា ការលេង មានសារៈសំខាន់ ដល់ការបង្កើតគំនិតច្នៃប្រឌិត
លោកKenRobinson ដែលបានធ្វើការសិក្សាពីគំនិតច្នៃប្រឌិត នៅក្នុងសាលារៀនបានសង្កេតឃើញថា: "យើងបានលក់ខ្លួនយើងឱ្យទៅក្នុងគំរូមួយនៃការអប់រំដែលធ្វើឲ្យស្មារតីនិងថាមពលរបស់យើងកាន់តែដុនដាបដូចអាហារFastFood ដែលកំពុងបំផ្លាញរូបកាយយើង។" ការស្រមើលស្រមៃគឺជាប្រភពនៃ សមិទ្ធិផលរបស់មនុស្ស។
ការយល់ខុសទី៤៖ អ្នកជោគជ័យ គឺជាមនុស្សដំបូង ដែលឆាប់ចេញមុខផ្ដល់ចម្លើយ។ ការពិត៖ អ្នកជោគជ័យខ្លាំង គឺជាអ្នកស្តាប់ច្រើន។
និយាយជាទូទៅ អ្នកនិយាយច្រើនច្រើនតែមិនមានអ្វីនិយាយជាសាច់ការ។ អ្នកស្ដាប់ច្រើន ច្រើនយល់ពីសាច់រឿងពិត ដែលផ្ដោតលើសម្លេងនិងនិយាយអ្វីគួរនិយាយ។
ការយល់ខុសទី៥៖ អ្នកជោគជ័យ ផ្តោតលើអ្វីដែលគូប្រកួតប្រជែងធ្វើ។ ការពិត៖ អ្នកជោគជ័យខ្លាំង ផ្តោតលើខ្លួនឯង អាចធ្វើបានល្អប្រសើរជាងមុន។
លោកLarry Gelwix ដែលជាអតីតប្រធានក្រុមបាល់ឱប HighLand នៅសហរដ្ឋអាមេរិក បានដឹកនាំក្រុមរបស់លោកក្នុងរយៈពេលជាង 36ឆ្នាំ ឈ្នះការប្រកួតបាន418 និងចាញ់ការប្រកួតតែ10ដង។ លោកបានចោទជាសំណួរដល់កីឡាករថា «តើអ្វីដែលជាការសំខាន់បំផុតនៅពេលឥឡូវនេះ?»គាត់មិនចង់ឱ្យកីឡាកររបស់គាត់ រំខានជាមួយនឹងក្រុមផ្សេងធ្វើអ្វីនោះទេ។លោកចង់ឱ្យពួកគេលេង តាមរបៀបរបស់ខ្លួន៕
03/06/2020
ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ ហេតុអ្វីបានជាអ្នកខ្ជះខ្ជាយពេលវេលាគិតអំពីការបរាជ័យ?ប្រសិនបើ អ្នកមិនត្រៀមរៀបចំគំនិតសម្រាប់ អ្វីដែលនឹងកើតឡើងពេលអ្នកទទួលបានជោគជ័យ នោះពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេនៅពេលវាកើតឡើង អ្នកច្បាស់ជាមិនដឹងថាត្រូវធ្វើអ្វី។ នៅពេលអ្នកខ្លាចការបរាជ័យអ្នកបានដាក់ថាមពលជាច្រើន ដើម្បីចៀសវាងចំនុចនេះ។
គិតអំពីភាពជោគជ័យ ដូចដែលអ្នកអ្នកគិតអំពីការបរាជ័យ
តើមានអ្វីកើតឡើង ប្រសិនបើអ្នកបានរៀបចំផែនការនិងរៀបចំសម្រាប់ភាពជោគជ័យ? នោះជាអ្វីដែលអ្នកចង់បាន។ ថាមពលនិងការផ្តោតអារម្មណ៍របស់អ្នក ទំនោរអាចក្លាយជាការពិតដូច្នេះប្រសិនបើអ្នកដាក់ថាមពលទាំងអស់ ឆ្ពោះទៅរកការជៀសផុតពីការបរាជ័យ នោះឱកាសដែលអ្នកកំពុងបង្ហាញវាដោយមិនដឹងខ្លួន។
ប្រសិនបើវាជាការពិត ការដាក់ថាមពលទាំងអស់របស់អ្នកឆ្ពោះទៅរកភាពជោគជ័យអាចបង្កើតសេណារីយ៉ូផ្សេងៗថ្មីបានជាច្រើន។
យើងបានចំណាយពេលវេលានិងកម្លាំងច្រើនណាស់ ដើម្បីចៀសវាងការបរាជ័យ តែត្រូវប្ដូរមកគិតបញ្ច្រាស់ពីនេះ ដោយការរៀបចំផែនការ ដើម្បីទទួលបានជោគជ័យ តាមអ្វីដែលអ្នកចង់បាន ដោយផ្តោតថាមពលរបស់អ្នកលើវា។ នៅពេលវាមកដល់ អ្នកមិនបាច់ភ្ញាក់ផ្អើលឬហួសចិត្តទេ ព្រោះអ្នកមានអ្វីៗ ដែលត្រៀមរួចហើយ។ ផ្ទុយទៅវិញវាក្លាយជា ផ្នែកមួយនៃផែនការរបស់អ្នក។
ការផ្លាស់ប្តូរនេះ អាចជាការផ្លាស់ប្តូរជីវិត ដោយកំណត់ការផ្តោតអារម្មណ៍របស់អ្នក លើការបរាជ័យនិង“ តើមានអ្វីកើតឡើង”ហើយជំនួសឱ្យការផ្តោតអារម្មណ៍របស់អ្នក ឆ្ពោះទៅរកអ្វីដែលត្រូវធ្វើនៅពេលអ្នកជោគជ័យវិញ៕
03/06/2020
រៀនកែប្រែទម្លាប់អាក្រក់អោយក្លាយទៅជាទម្លាប់ល្អទើបអាចជោគជ័យបាន
03/06/2020
សួស្ដីបងប្អូនទាំងអស់គ្នា!