សាលាបឋមសិក្សា ហ៊ុន សែន ព្រៃខ្លា

  • Home
  • Cambodia
  • Phnom Penh
  • សាលាបឋមសិក្សា ហ៊ុន សែន ព្រៃខ្លា

សាលាបឋមសិក្សា ហ៊ុន សែន ព្រៃខ្លា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សា ហ៊ុន សែន ព្រៃខ្លា, School, 6A, Phnom Penh.

សកម្មភាពកាត់វិញ្ញាសាប្រឡងឆមាសលើកទី២ #សាលាបឋមសិក្សាហ៊ុនសែនព្រៃខ្លា10/08/2026
10/08/2026

សកម្មភាពកាត់វិញ្ញាសាប្រឡងឆមាសលើកទី២
#សាលាបឋមសិក្សាហ៊ុនសែនព្រៃខ្លា
10/08/2026

ថ្ងៃទី14 ខែកក្កដា ឆ្នាំ២០២៦ សាលាបឋមសិក្សាហ៊ុន សែនព្រៃខ្លា បានបើកអង្គប្រជុំ ប្រកាសគណៈគ្រប់គ្រងសាលាថ្មី ដែលមានការចូលរួមពី ...
14/07/2026

ថ្ងៃទី14 ខែកក្កដា ឆ្នាំ២០២៦
សាលាបឋមសិក្សាហ៊ុន សែនព្រៃខ្លា បានបើកអង្គប្រជុំ ប្រកាសគណៈគ្រប់គ្រងសាលាថ្មី ដែលមានការចូលរួមពី គណៈកម្មការគ្រប់គ្រងសាលា លោកមេភូមិ អនុភូមិ លោកគ្រូអ្នកគ្រូ និងមាតាបិតា

សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះអង្គការ កូហ្វាព(COFAP) ដែលបានចែក កង់៣គ្រឿង សម្លៀកបំពាក់ ម្នាក់២កំប្លេរ និងសម្ភារសិក្សា...
11/07/2026

សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះអង្គការ
កូហ្វាព(COFAP) ដែលបានចែក កង់៣គ្រឿង សម្លៀកបំពាក់ ម្នាក់២កំប្លេរ និងសម្ភារសិក្សា ដល់សិស្សជួបការលំបាក និងងាយបោះបង់ការសិក្សា ចំនួន ៣នាក់ ស្រី១នាក់ ។

ផ្សព្វផ្សាយពីជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូន #សាលាបឋមសិក្សាហ៊ុនសែនព្រៃខ្លា
09/07/2026

ផ្សព្វផ្សាយពីជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូន
#សាលាបឋមសិក្សាហ៊ុនសែនព្រៃខ្លា

24/06/2026

ប្រធានកម្រងអង់ឃ្លាំ ដឹកនាំលោកគ្រូអ្នកគ្រូ ចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង

(កំពង់ធំ)÷ លោក ញង កង ប្រធានកម្រងអង់ឃ្លាំ និងលោកគ្រូអ្នកគ្រូនៅក្នុងកម្រងអង់ឃ្លាំ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ បានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង សរុប២៦នាក់ ស្រី១៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

លោក ញង កង បានបង្ហាញពីគោលបំណងសំខាន់ៗពីស្មារតីមនុស្សធម៌ និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមចូលរួមចំណែកក្នុងការសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់។ ជំរុញឱ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម ជាគំរូល្អសម្រាប់សហគមន៍ និងសិស្សានុសិស្សឱ្យចូលរួមសកម្មភាពសង្គមបង្កើនសាមគ្គីភាព និងភាពរួបរួមក្នុងក្រុមគ្រូបង្រៀន និងសហគមន៍។

លោកប្រធានកម្រងអង់ឃ្លាំ បានលើកឡើងបន្ថែមទៀតថាដើម្បីឱ្យការបរិច្ចាកឈាមនេះមានប្រសិទ្ធភាពត្រូវបង្កើតប្រព័ន្ធផ្គត់ផ្គង់ឈាមឱ្យមានស្ថិរភាព និងគ្រប់គ្រាន់សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំ។ ជំរុញវប្បធម៌ស្ម័គ្រចិត្ត និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌នៅក្នុងសហគមន៍ បង្កើនគុណភាពសេវាសុខាភិបាល និងការឆ្លើយតបទាន់ពេលវេលាចំពោះករណីបន្ទាន់បង្កើតបណ្តាញអ្នកបរិច្ចាគឈាមដែលមានភាពសកម្ម និងចីរភាព។

លោក ញង កង ប្រធានកម្រងអង់ឃ្លាំ បានលើកទឹកចិត្ត និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះ លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមជាសកម្មភាពដ៏មានតម្លៃនេះ បង្ហាញពីចិត្ត សប្បុរសធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ចំពោះសង្គម។ ការបរិច្ចាគឈាមរបស់លោកគ្រូអ្នកគ្រូ មិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូល្អ សម្រាប់សិស្សានុសិស្ស និងសហគមន៍ទាំងមូលឱ្យមានការចូលរួមក្នុងសកម្មភាពមនុស្សធម៌ផងដែរ។ អត្ថបទលោក ញង កង ប្រធានកម្រងអង់ឃ្លាំ-ពិនិត្យដោយអ៊ុមញឹប។

24/06/2026

ប្រធានកម្រងអង់ឃ្លាំ ដឹកនាំលោកគ្រូអ្នកគ្រូ ចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកស្ទោង ដែលផ្ដល់ធុងសំរាមដល់សាលាបឋមសិក្សា ហ៊ុន សែន ព្រៃខ្លា សម្រាប់ប្រើប្រាស់។...
08/06/2026

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកស្ទោង ដែលផ្ដល់ធុងសំរាមដល់សាលាបឋមសិក្សា ហ៊ុន សែន ព្រៃខ្លា សម្រាប់ប្រើប្រាស់។
សូមជូនពរម្ចាស់ជំនួយជូបតែពុទ្ធពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🏻🙏🏻🙏🏻

🙏🏻🙏🏻🙏🏻យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ឡុត គឹមហ៊ុនអាណាព្យាបាលសិស្សឈ្មោះ ចោម ផល្លីកា ដែលបានចូលរួមថវិកាចំន...
03/04/2026

🙏🏻🙏🏻🙏🏻យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ឡុត គឹមហ៊ុនអាណាព្យាបាលសិស្សឈ្មោះ ចោម ផល្លីកា ដែលបានចូលរួមថវិកាចំនួន 50 000៛ដើម្បីក្រាលការ៉ូឡានៅសាលាបឋមសិក្សាព្រៃខ្លា។
សូមលោកអ្នកជួបប្រទះនូវពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

🙏🏻🙏🏻🙏🏻យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សឈ្មោះ     ឆន រក្សា  ដែលបានចូលរួមថវិកាចំនួន 25000៛ដើម្បីក្...
01/04/2026

🙏🏻🙏🏻🙏🏻យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សឈ្មោះ ឆន រក្សា ដែលបានចូលរួមថវិកាចំនួន 25000៛ដើម្បីក្រាលការ៉ូឡានៅសាលាបឋមសិក្សាព្រៃខ្លា។
សូមលោកអ្នកជួបប្រទះនូវពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

🙏🏻🙏🏻🙏🏻យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូន ថេង ឧសភា ដែលបានចូលរួមថវិកាចំនួន ៥ $ដើម្បីក្រាលការ៉ូឡានៅសាលាបឋមសិក្ស...
30/03/2026

🙏🏻🙏🏻🙏🏻យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូន ថេង ឧសភា ដែលបានចូលរួមថវិកាចំនួន ៥ $ដើម្បីក្រាលការ៉ូឡានៅសាលាបឋមសិក្សាព្រៃខ្លា។
សូមលោកអ្នកជួបប្រទះនូវពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

Address

6A
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សា ហ៊ុន សែន ព្រៃខ្លា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category