រៀនពីឱសថ

រៀនពីឱសថ ចំណេះដឹងពីឱសថ

Page បោកជួយ Report ម្នាក់1ទៅ កុំអោយអ្នកក្រោយចាញ់បោកទៀត
16/07/2024

Page បោក
ជួយ Report ម្នាក់1ទៅ កុំអោយអ្នកក្រោយចាញ់បោកទៀត

កន្ទាលត្រអាក​ ( Hives or Urticaria ) -----------------------------------អាចកើតលើមនុស្សគ្រប់វ័យ​ និងគ្រប់ពេល។វាបង្ហាញនៅលើ...
11/12/2020

កន្ទាលត្រអាក​ ( Hives or Urticaria )
-----------------------------------

អាចកើតលើមនុស្សគ្រប់វ័យ​ និងគ្រប់ពេល។
វាបង្ហាញនៅលើស្បែកហើយអាចមានទំហំពីប៉ុនចុងប៊ិុចរហូចប៉ុនចានបាយក៏មាន។
ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលក្រោម24ម៉ោង​ ប៉ុន្តែមួយដុំចាស់បាត់​ វាអាចចេញនៅកន្លែងថ្មីមួយទៀត។

•សញ្ញាសំខាន់ៗមាន៖

1- ឡើងកន្តួលឬបន្ទះៗលើស្បែកមានពណ៌ផ្កាឈូកឬក្រហម

2- រមាស់ខ្លាំង មនុស្សខ្លះអាចមានការឈឺចាប់។

•មូលហេតុ៖

គឺដោយសារប្រតិកម្មជាមួយអ្វីម្យ៉ាង ហើយមនុស្សម្នាក់ទៅម្នាក់មិនដូចគ្នាទេដូចជា៖
-អាហារ​ : គ្រឿងសមុទ្រ សណ្តែកដី ស៊ុត…ល
-ថ្នាំពេទ្យ​
-ស្រា
-សារធាតុគីមី
-សត្វទិច
-សត្វចិញ្ចឹម
-លំអងផ្កា​ លំអងរុក្ខជាតិ លំអងធូលី
-មេរោគ​ ប៉ារ៉ាសិត
-អាកាសធាតុ​
-សម្ពាធ​លើស្បែកយូរពេក​.....​-ល- ។

•វិធីព្យាបាលរួមមាន៖

1- កុំអេស ស្អំជាមួយកន្សែងត្រជាក់

2- ប្រើថ្នាំលាបបំបាត់រមាស់ដែលមានលាយជាមួយជាតិម៉ង់តុល​ (Menthol)​ ឬ Pramoxine

3- ស្លៀកសំលៀកបំពាក់រលុងៗទន់​ៗ​ និងបន្ទប់មិនក្តៅពេកមិនត្រជាក់ពេក

4- ប្រើប្រាស់ថ្នាំលេបដែលរកបាននៅ
ឪសថស្ថាន (ប្រភេទ​ Antihistamine) ។

ដើម្បីបង្ការកុំ​ឲ្យ​កើតឡើងលើកក្រោយ​ អ្នកត្រូវអង្កេតមើល​ មូលហេតុរបស់វា​ ហើយត្រូវជៀសវាងរបស់ទាំងនោះ។

រូបភាពប្រភព:Facebook

 #ថ្នាំប្រឆាំងការញៀនស្រាបារីនិងអ្នកញៀនថ្នាំ- ថ្នាំទាំងនេះជាប្រភេទថ្នាំដែលមានមុខងារប្រឆាំងនឹងការជក់បារី ញៀនស្រា និង ញៀនថ្...
27/11/2020

#ថ្នាំប្រឆាំងការញៀនស្រាបារីនិងអ្នកញៀនថ្នាំ
- ថ្នាំទាំងនេះជាប្រភេទថ្នាំដែលមានមុខងារប្រឆាំងនឹងការជក់បារី ញៀនស្រា និង ញៀនថ្នាំផងដែរ ដែលមុខងារថ្នាំនេះទៅបញ្ជាប្រព័ន្ធប្រសាទខួរក្បាលថាអោយឈប់បន្តជាតិNicotine ឬ Opioids ឬ Alcohol នៅក្នុងខ្លួនយើង។
👉 យើងមិនគួរទិញលេបផ្តេសផ្តាសតាមតែចិត្តទេ ព្រោះអាចប៉ះពាល់សរីរាង្គក្នុងខ្លួនរបស់យើងដោយការមិនចេះប្រើ ដូច្នេះអ្នកគួរពិភាក្សាជាមួយ #វេជ្ជបណ្ឌិត
cambodia medical laboratory page
#សុខភាពជាចំបង

ពងបែកមាត់?? មានដំបៅពណ៌សខ្ទុះតាមបរបូមាត់ខាងក្នុង ពេលខ្លះកើតលេីអណ្តាត ថាងស៊ីល ឬបំពង់ក។ វាជាជំងឺ Stomatitis (រលាកមាត់) ជាកា...
19/11/2020

ពងបែកមាត់?? មានដំបៅពណ៌សខ្ទុះតាមបរបូមាត់ខាងក្នុង ពេលខ្លះកើតលេីអណ្តាត ថាងស៊ីល ឬបំពង់ក។

វាជាជំងឺ Stomatitis (រលាកមាត់) ជាការលាកទៅលើភ្នាសកោសិការ របស់មាត់​ ដែលរួមមាន អញ្ចាញ​ធ្មេញ,​អណ្តាត,​បបូរមាត់..!

មូលហេតុសំខាន់របស់វាគឺការឆ្លងរោគមកមាត់តាមរយៈការប៉ះពាល់មេរោគអាចជា៖ មេរោគ​ផ្សិត, វីរុស​ (HSV), បាក់តេរី, មួយចំនួនទៀតបណ្តាលមកពីកង្វះវីតាមីន​...

គេសំគាល់តាមរយៈរោគសញ្ញា​គ្លីនិកដោយកុមារមានឈឺមាត់ ពិបាក​ទំពារ ពិបាក​លេប មិន​ឃ្លាន​ចំនីរអាហារ រកកល់ចង់ក្អួតចង្អោរ ក្រហមលើភ្នាសកោសិការ ពណ៌ស​ លើអណ្តាត ដំបៅមាត់ និងពងទឹក។

ចំពោះការព្យាបាល៖ ដោយ​សារមូលហេតុ បង្កជំងឺនេះមានច្រើន ដូច្នេះ​យើងត្រូវរកអោយឃើញមូលហេតុរបស់វា &​ព្យាបាលទៅតាមមូលហេតុទាំងនោះ​ ក្នុង​ករណី​ បង្កឡើងដោយ:

👉 ច្រាំងមាត់ដោយសារពពួកផ្សិត Candida albicans (oral thrush)៖ ត្រូវលាងមាត់ជាមួយទឹកអំបិល រឺ​សឺរ៉ូមប្រៃ រៀងរាល់ (1-2h/ម្តង) និងលាបថ្នាំស្វាយ gentian violet 2ដង/ថ្ងៃ(រយ:ពេល7ថ្ងៃ) រឺលាប nystatin ចន្លោះ​ពេល​ទទួល​ទាន​អាហារ

👉 វីរុស HSV៖ ត្រូវលាងជាមួយទឹកអំបិល ដូចខាងលើដែរ និងអោយថ្នាំបំបាត់​ការឈឺចាប់

👉បាក់តេរី៖ ត្រូវបន្ថែមថ្នាំផ្សះលេប ឬលាប

👉ខ្វះ​វីតាមីន C៖ ត្រូវលាបថ្នាំស្វាយ និងបន្ថែម Ascorbic acid 150_200mg/day (ចែកជា2ពេល) រយៈពេល​1-2 សប្តាហ៍។

👉ខ្វះ​vitamins B6, B2៖ ត្រូវញាំុ multivitamins

📖ឯកសារ​: copy

18/11/2020
ជំងឺដែលជួបញឹកញាប់
18/11/2020

ជំងឺដែលជួបញឹកញាប់

ជំងឺដែលឧស្សាហ៍ជួបនៅស្រុកខ្មែរ  cambodia medical laboratory page
18/11/2020

ជំងឺដែលឧស្សាហ៍ជួបនៅស្រុកខ្មែរ

cambodia medical laboratory page

Address

6A
Phnom Penh

Website

Alerts

Be the first to know and let us send you an email when រៀនពីឱសថ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to រៀនពីឱសថ:

Shortcuts

Share

Category