ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាហារូបករណ៍៥០%
រដ្ឋបាលសាធារណ: និងនីតិឯកជន
សិក្សាតាមអនឡាញ
👇
ជាម សុជាតិ-Cheam Socheat
Welcome to my page Sharing And Caring
08/05/2026
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ឯកទេស រដ្ឋបាលសាធារណ:
ជំនាន់ទី២១ វគ្គចន្ទ-សុក្រ វេនយប់
មុខវិជ្ជា នីតិព្រហ្មទណ្ឌ
ឧទ្ទេសនាមដោយ បណ្ឌិត ជាម សុជាតិ
ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦
19/01/2026
ពិធីបិទវគ្គបណ្តុះបណ្តាល និងការចែកវិញ្ញាបនបត្រជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ” និង “សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន” នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
នារសៀលថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ” និង “សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួង ធម្មការ និងសាសនា ទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ងួន ស្តេចភក្តី បានថ្លែងនូវរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តឡើងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរួមមានគណៈគ្រប់គ្រង មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ សាស្រ្តាចារ្យ និងបុគ្គលិក ២១៦ អង្គ/នាក់។ ឯកឧត្តមបានបន្តទៀតថា ចំពោះវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ពីសំណាក់គ្រូឧទ្ទេស លើគោលការណ៍មុខងារសាធារណៈ គរុកោសល្យ វិធីសាស្ត្របង្រៀន ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀន ដែលជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងសីលធម៌វិជ្ជាជីវៈក្នុងសង្គម។
ឯកឧត្តមបណ្ឌិត ជួន ជីវិន បានថ្លែងនូវការកោតសរសើរ និងលើកឡើងអំពីទឹកព្រះទ័យយកចិត្តទុកដាក់ និងការដឹកនាំដោយផ្ទាល់របស់សម្តេចព្រះសាកលវិទ្យាធិការ ព្រមទាំងការចូលរួមសហការយ៉ាងសកម្មពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង មន្ត្រីរាជការ និងសាស្រ្តាចារ្យទាំងអស់ ដែលជាកត្តាដ៏សំខាន់ធ្វើឱ្យវិស័យអប់រំនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមទិសដៅកំណែទម្រង់អប់រំជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងការងារ ដើម្បីបង្កើតលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមក៏បានថ្វាយនូវសៀវភៅចំណងជើង «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» ភាគទី២ និងទី៣ ថ្វាយសម្តេចជាអម្ចាស់សម្រាប់តម្កល់ទុកក្នុងបណ្ណាល័យតេជោសន្តិភាព ដើម្បីជាប្រយោជន៍ដល់សមណនិស្សិត និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងបានជូនសៀវភៅដល់សិក្ខាកាមទាំងអស់ផងដែរ។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ទ្រង់ថ្លែងនូវព្រះរាជបន្ទូលដ៏មានអត្ថន័យថា វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើការរួមបញ្ចូលគ្នារវាងចំណេះដឹង និងគុណធម៌ ដោយលើកស្ទួយតួនាទីគ្រូឧទ្ទេស និងអ្នកដឹកនាំអប់រំឱ្យក្លាយជាគំរូ សីលធម៌ វិន័យ និងឥរិយាបថថ្លៃថ្នូរ។ តាមរយៈការចែករំលែកបទពិសោធន៍ និងការតម្រង់ទិសពីវាគ្មិនជំនាញ សិក្ខាកាមត្រូវបានជំរុញឱ្យពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងបម្រើបុព្វហេតុព្រះពុទ្ធសាសនា និងជាតិមាតុភូមិ។ សម្តេចជាអម្ចាស់ ទ្រង់បានលើកទឹកចិត្តសូមឲ្យយកចំណេះដឹងដែលទទួលបានទៅអនុវត្តស្របតាមគោលការណ៍ព្រះពុទ្ធសាសនា បរិយត្តិ បដិបត្តិ និងបដិវេធ ដើម្បីបង្កើតលទ្ធផលជាក់ស្តែងក្នុងការបង្រៀន ការអប់រំ និងការអភិវឌ្ឍសិស្សនិស្សិត។ សម្តេចជាអម្ចាស់ទ្រង់បានចាត់ទុកវត្តមានរបស់ឯកឧត្តមបណ្ឌិត ជួន ជីវិន ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ក្នុងការជំរុញគុណភាពអប់រំ និងការធ្វើទំនើបកម្មប្រព័ន្ធគរុកោសល្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រោយពីថ្លែងនូវព្រះរាជបន្ទូលរួច សម្តេចជាអម្ចាស់ទ្រង់សព្វព្រះរាជហឬទ័យយាងប្រទានលិខិតថ្លែងអំណងគុណដល់គ្រូឧទ្ទេស និងវិញ្ញាបនបត្រជូនដល់សិក្ខាកាមទាំងអស់ និងថតរូបទុកជាអនុស្សាវរីយ៍។
15/01/2026
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ” និង “សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន”
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ព្រះមហាសង្ឃរាជ បូរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា អញ្ជើញជាសហអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី“គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ” និង “សុក្រឹតការគរុកោសល្យ និងវិធីសាស្ត្របង្រៀន” ដល់ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៦។
ក្នុងពិធីនេះ ឯកឧត្តម ងួន ស្តេចភក្តីមានប្រសាសន៍ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ តែងតែយកចិត្ត ទុកដាក់លើការរួមបញ្ចូលគ្នារវាងចំណេះដឹងវិទ្យាសាស្ត្រទំនើប និងគុណធម៌ព្រះពុទ្ធសាសនា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាស វៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ “យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១- ដែលក្នុងនោះ «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយក្នុងចំណោមអាទិភាព គន្លឹះទាំងប្រាំ។ ការបណ្តុះបណ្តាលនាពេលនេះ គឺជាការដើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាង រដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាត និងស្អាតស្អំ។ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បរិបទនេះ ស្ថាប័នអប់រំមិនអាចនៅដាច់ ដោយឡែកពីការផ្លាស់ប្តូរនេះបានឡើយ។
ឯកឧត្តមបណ្ឌិត ជួន ជីវិន បានមានប្រសាសន៍ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវការគោរពកោតសរសើរដោយ ស្មោះបំផុតចំពោះ សម្តេចជាអម្ចាស់ ដែលទ្រង់បានយកព្រះទ័យទុកដាក់ និងដាក់ចេញនូវទស្សនវិស័យអប់រំដ៏ វែងឆ្ងាយ គឺការផ្សារភ្ជាប់រវាង «ចំណេះវិជ្ជា” និង “គុណធម៌»។ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងសាស្ត្រាចារ្យ គឺជាការដើរ តាមគន្លងព្រះតម្រិះដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ក្នុងការធ្វើឱ្យពុទ្ធិកឧត្តមសិក្សានៅកម្ពុជា មានសមត្ថភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។
ដោយឡែកមន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សា គឺជា «អ្នកបម្រើសេវាអប់រំ» ហើយការជ្រើសរើសយកប្រធានបទ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថ របស់មន្ត្រីរាជការ» មកដាក់បញ្ចូលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាជម្រើសដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាការងារអាទិភាព។ មន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សា គឺជា «អ្នកបម្រើសេវាអប់រំ»។
ឯកឧត្តម បានបញ្ជាក់ថា ឥរិយាបថ និងរបៀបរបបធ្វើការរបស់មន្ត្រីរដ្ឋបាល គឺជាកត្តា កំណត់នូវបរិយាកាសសិក្សារបស់និស្សិត ត្រូវយល់ច្បាស់អំពីច្បាប់សហលក្ខន្តិកៈ សីលធម៌វិជ្ជាជីវៈខ្ពស់ និងមានអាកប្បកិរិយាទន់ភ្លន់ នោះការផ្តល់សេវារដ្ឋបាលអប់រំនឹងមានភាពរលូន និងមានប្រសិទ្ធភាព ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពនៃគ្រឹះស្ថានសិក្សាទាំងមូល៕
13/12/2025
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
Phnom Penh