Tithida-ទិត្យធីតា

Tithida-ទិត្យធីតា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tithida-ទិត្យធីតា, Phnom Penh.

អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី ១១ ក្រោមប្រធានបទ «សំណេរ និង អំណានក្នុងបរិបទថ្មី»។ ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំ...
11/03/2026

អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី ១១ ក្រោមប្រធានបទ «សំណេរ និង អំណានក្នុងបរិបទថ្មី»។ ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម និង ជំរុញឱ្យកុមារ យុវជន សិស្ស និស្សិត និង សាធារណជនទូទៅ មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅ និង ស្វែងយល់ចំណេះដឹងថ្មីៗជាបន្តបន្ទាប់។ ការអានជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និង ការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។

ក្នុងឱកាសនេះដែរ មាតាបិតា អាណាព្យាបាល គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សគ្រប់ថ្នាក់ទាំងអស់នៃ សាលាបឋមសិក្សា សំរិទ្ធិលក្ខណ៍ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព «អំណានគ្រួសារ» និង «ការប្រកួតអានអំណាន» តាមកម្រិតថ្នាក់នីមួយៗ ដើម្បីអបអរសាទរទិវាដ៏មានអត្ថន័យនេះ។

បន្ថែមលើនេះ ថ្ងៃទី ១១ ខែមីនា នេះក៏ជាការរំលឹកដល់ថ្ងៃដែលបិតាអក្សរសាស្រ្តខ្មែរ គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថាបនិកនៃវចនានុក្រមខ្មែរ ទ្រង់ប្រសូតផងដែរ។

Celebrating the 11th National Reading Day under the theme: "Writing and Reading in a New Context."

The observance of National Reading Day aims to promote a culture of reading within society and to encourage children, youth, students, and the general public to cultivate an interest in reading books and continuously acquiring new knowledge. Reading is a vital key to intellectual development, strengthening analytical thinking, enhancing research skills, and broadening perspectives.

On this occasion, parents, guardians, the school board, teachers, and students of all grades at Samrith Leak Primary School actively participated in "Family Reading" activities and "Reading Competitions" of each classes to celebrate this meaningful day.

Furthermore, March 11th marks the birth anniversary of the Father of Khmer Literature, Samdech Preah Sangkhareach Chuon Nath, the founder of the Khmer Dictionary.

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Tithida-ទិត្យធីតា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share