03/06/2026
✨ជីវិតអាចនឹងខ្សត់ខ្សោយបន្តិចមែន តែមិនដែលខ្សត់ខ្សោយទឹកចិត្ត និងការស្រលាញ់នោះឡើយ។ នំមួយដុំតូច ចែកគ្នាពាក់កណ្ដាល តែវាផ្ទុកទៅដោយភាពកក់ក្ដៅរកអ្វីប្រៀបមិនបាន។ សុភម្គលពិតកើតចេញពីចំណុចតូចៗទាំងនេះឯង។ 👷♂️👷♀️😍
: Soben Giordan
#វិស្វករខ្មែរ_khmerengineer
24/05/2026
មនុស្សស្រីភាគច្រើននិយាយថា ឯណាទៅមនុស្សប្រុសស្មោះហេតុអ្វីបានជាគេជួបតែមនុស្សប្រុសសាវាចឹង?
ចម្លើយងាយយល់
👉ដោយសារមនុស្សប្រុសស្មោះរវល់ធ្វើសំណង់ គ្នានៅតែការដ្ឋាន_មានពេលឯណាទៅសាវា…🤍👷♂️📐
ត្រូវអត់ Team សំណង់គ្នាយើង🫡
23/05/2026
ណែនាំអំពីតួនាទីការងារទាំង15សម្រាប់និស្សិត “វិស្វកម្មសំណង់ស៉ីវិល”ក្រោយបញ្ចប់ការសិក្សា👷♂️👷♀️📚
Exploring Career Opportunities in Civil Engineering After Graduation
✨ស្រលាញ់មួយណាធ្វើមួុយនឹង ហើយប្រឹងពង្រឹងសម្ថភាពអោយខ្លាំង ដើម្បីក្លាយជាវិស្វករអាជីព។
Telegram Channel: https://t.me/khmer_Engineer
22/05/2026
ពេលលំបាកម្តងៗ ខ្ញុំតែងនឹកដល់ពាក្យម៉ែប្រាប់ថា ម៉ែគ្មានអីចែកឲ្យកូនទេប្រឹងប្រែងអត់ធ្មត់ទៅណាកូន…
28/04/2026
✍️សង្ខេបអំពីវិធីសាស្ត្រនៃការតដែកសរសៃ (Rebar Splicing)
១. ការតដែកដោយប្រើឧបករណ៍ត (Coupling)
👉លក្ខណៈ: ជាការភ្ជាប់ដែកតាមបែបមេកានិច។
វិធីសាស្ត្រ: ប្រើប្រាស់ឧបករណ៍ត (Coupler) ដើម្បីភ្ជាប់ចុងដែកទាំងពីរចូលគ្នា។
💡គុណសម្បត្តិ: មានភាពរឹងមាំខ្ពស់ អាចទុកចិត្តបាន និងស័ក្តិសមបំផុតសម្រាប់តំបន់ដែលមានសំពាធឬកម្លាំងសង្កត់ខ្លាំង។
២. ការតដែកដោយត្រួតលើគ្នា (Lapping)
👉លក្ខណៈ: ជាការតដែកបែបប្រពៃណីដែលគេប្រើទូទៅ។
វិធីសាស្ត្រ: យកដែកសរសៃពីរមកដាក់ត្រួតលើគ្នា រួចចងភ្ជាប់គ្នាដោយលួស។
💡គុណសម្បត្តិ: ចំណាយតិច (Cost-effective) និងងាយស្រួលធ្វើ ដែលធ្វើឱ្យវាជាវិធីសាស្ត្រដែលគេនិយមប្រើប្រាស់ទូទៅបំផុត។
៣. ការតដែកដោយការផ្សារ (Welding)
👉លក្ខណៈ: ជាការភ្ជាប់ដែកជាអចិន្ត្រៃយ៍។
.វិធីសាស្ត្រ: ប្រើការផ្សារដើម្បីភ្ជាប់ដែកទាំងពីរចូលគ្នា។
💡គុណសម្បត្តិ: បង្កើតបានជាចំណុចតដែលរឹងមាំខ្លាំង និងមានភាពជាប់លាប់ខ្ពស់។