26/07/2025
🇰🇭 Khmer (ភាសាខ្មែរ)
នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025
ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។
🇺🇸 United States (English)
On 24 July 2025,
Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.
🇨🇳 Chinese (中文)
2025年7月24日,
泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。
🇷🇺 Russian (Русский)
24 июля 2025
года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.
🇫🇷 French (Français)
Le 24 juillet 2025,
la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories.
🇯🇵 Japanese (日本語)
2025年7月24日、
タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。
🇰🇷 Korean (한국어)
2025년 7월 24일,
태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다.
#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន
#ថៃជាអ្នកផ្តើមសង្គ្រាម
#ไทยเป็นผู้เริ่มสงคราม
10/05/2024
បកស្រាយសុភាសិត “មើលមុខចាំឱ្យស្លា មើលស្នាចាំឱ្យអម្រែក”
#មើលមុខឱ្យស្លា៖
ពាក្យថា "ស្លា" កូនប្រុសស្រី ក្នុងនេះអាចសំដៅលើផ្កាស្លាឬខាន់ស្លាក្នុងពិធីមង្គល ធម្មតាកំលោះក្រមុំពេលស្រឡាញ់គ្នារមែង់ប្រាប់ ចាស់ទុំ ឯចាស់ទុំគាត់ចាប់ផ្តើមមើលមុខខាងកូនប្រុស នោះគឺមើល លើមុខរបរ មើលលើមុខជំនាញ និងមុខវិជ្ជាផ្សេងៗ មើលថាមុខរបរ អ្វី មុខជំនាញទុច្ចរិតឬសុចរិតយ៉ាងណា ចំណែកឯអត្តចរិតប្រហែល កូនៗគេចេះមើលពីគ្នាហើយទើបអាចស្រឡាញ់គ្នា។ ប្រសិនបើគាត់ មើលហើយឃើញថាកូនប្រុសគេជាអ្នកឧស្សាហ៍មានការរបរ ត្រឹមត្រូវ ល្មមអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពទៅអនាគតបានល្អ នោះគាត់សម្រេចលើកកូនក្រមុំ និងខាងកូនប្រុសត្រៀមខាន់ស្លា ឬ ត្រៀមផ្កាស្លាតាមប្រពៃណី នេះទើបហៅថា(មើលមុខចាំឱ្យស្លា )។
#មើលស្នាចាំឱ្យអម្រែក៖
ចំពោះន័យត្រង់ ពីបុរាណចាស់ៗគាត់សម្គាល់មនុស្សប្រុសណាដែល ខ្លាំង ឬមានកម្លាំងខ្លាំងស្វាហាប់ គាត់រមែងចំណាំមើលស្មា មានស្មា បើកឬប៉ាង, ស្មាគាង, ស្មាច្រឹប, ស្មាដាក់, ស្មាពូន។ បុរសមានស្មា នេះគាត់ថាកម្លាំងខ្លាំង អាចរែករបស់របរធ្ងន់ៗបាន រែកដើរបានឆ្ងាយ ជាដើម។
ន័យបង្កប់ទី១៖ ពាក្យថាស្មា ប្រហែលគាត់ចង់សំដៅថា ( ស្មារតី ) គឺស្មារតី ទទួលខុសត្រូវចំពោះការងារធំដុំ ឬការងារសំខាន់ៗ ដូច្នេះមនុស្ស ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ គឺគាត់ឱ្យអម្រែកនោះហើយ ឬហៅថាឱ្យកិច្ចការសំខាន់នោះទៅធ្វើហើយ។
ន័យបង្កប់ទី២៖ ពាក្យថាស្មា គឺអវយវៈរបស់មនុស្សនេះហើយ ប៉ុន្តែគាត់ចង់សំដៅ ទៅអ្នកមានស័ក្តិ ឋានៈតួនាទី អ្នកមានមុខមាត់ គាត់ថារាល់អាសន្នអន់ ក្រម្តងម្កាល ឬការចាំបាច់អ្វីមួយ ឬប្រកបរបររកស៊ីធំដុំអ្វីមួយ កុំចោល ម្ចាស់ស្រុក ឬកុំចោលអ្នកមានមុខមាត់ក្នុងតំបន់នោះ ព្រោះអ្នកមាន មុខមាត់ឋាន:ធំដំតែងមានស័ក្តិលើស្មា។ ដូច្នេះត្រូវទំនាក់ទំនងពឹង ប្រាស្រ័យជាមួយគេ ការពឹងប្រាស្រ័យនេះហៅថាឱ្យអម្រែកហើយ ដូចច្បាប់ព្រះរាជសម្ភារបានចែកថា៖
កុំដើរពានស្តុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ លើផ្លូវដំរី
គឺមុននឹងធ្វើអ្វីៗកុំរំលងម្ចាស់ស្រុក ត្រូវទំនាក់ទំនងពឹងប្រាស្រ័យ អ្នកមានមុខមាត់ក្នុងតំបន់នោះសិន បែបនេះក៏ហៅថា (មើលស្នាចាំ ឱ្យអម្រែក)។
បកស្រាយដោយ៖ លោកគ្រូ សុភាសិត កាព្យខ្មែរ #សុភាសិតខ្មែរ #ចំណេះដឹងថ្មីៗ #ចំណេះដឹងទូទៅ #អក្សរសាស្ត្រ ខ្មែរ #ពាក្យស្លោកខ្មែរ
17/06/2023
រឿងស្នេហាពិសិដ្ឋនិងបូផា
អ្នកទាំងពីររៀននៅសាកលវិទ្យាល័យជាមួយគ្នា ពិសិដ្ឋជាបុរសសុភាពរាបសា រៀនជំនាញអក្សរសាស្ត្រខ្មែរ ចំណែកបូផាវិញជានារីសុភាពរាបសាដែរ ប៉ុន្តែបូផារៀនគណិតវិទ្យា អ្នកទាំងពីរមិនដែលស្គាល់គ្នាទេ ប៉ុន្តែរៀនព្រឹកដូចគ្នា ឆ្នាំទីបួនដូចគ្នាទៀត តែរៀនថ្នាក់ផ្សេងគ្នា បន្ទប់ក្បែរគ្នា ពិសិដ្ឋដឹងតាមរយៈមិត្តភក្ដិរបស់គាត់ប្រាប់ ហេីយនាងសុភាពរាបសាមិនចេះរញ៉េរញ៉ៃទេមានន័យថាមិនសូវចេះមាត់កនិយាយច្រើន រូបរាងសម្បូររបស់នាងខ្មៅស្រអែម នាងមានសក់វែងអន្លាយ កម្ពស់ប្រហែល១:៥៥ទៅ១:៦០អីប៉ុណ្ណឹង។ ពិសិដ្ឋមិនដែលមានស្នេហាអ្វីទេ គ្រាន់តែនិយាយគ្នាលេងជាមួយមិត្តភក្តិអំពីស្នេហាគាត់ក៏បានណែនាំនារីនៅថ្នាក់ជាមួយគាត់ឱ្យពិសិដ្ឋបានដឹង មិនត្រឹមដឹងតែប៉ុណ្ណោះទេថែមទាំងបានឃើញនាងដោយផ្ទាល់ភ្នែកទៀតផង ពិសិដ្ឋក៏ចង់មានស្នេហាខ្លះៗដែរ ហេីយក៏ចង់បានហ្វេសបុកនារីម្នាក់នឹងពីមិត្តភក្តិ ប៉ុន្តែមិត្តភក្តិមិនដឹងថានាងលេងហ្វេសប៊ុកអត់ទេ នាងលេងតែតេឡេក្រាមទេ ពិសិដ្ឋបេីឯងស្រឡាញ់នាង ឯងសាកនិយាយរកនាងបន្តិចទៅពេលជួបនាង បេីមិនហ៊ានទេឯងអាចទិញអ្វីម្យ៉ាងផ្ញើតាមខ្ញុំ ខ្ញុំនឹងយកទៅឱ្យនាង។ បន្ទាប់ពីនោះមកពិសិដ្ឋក៏បានស្រលាញ់នារីម្នាក់នោះបន្តិចម្តងៗ ក្នុងមួយថ្ងៃក៏បានឃើញមុខនាងតែបន្តិចក៏អស់ចិត្តដែរ មិនហ៊ានប្រាប់មិត្តភក្តិទេអៀន ចុះនារីម្នាក់នោះកាន់តែមិនហ៊ាននិយាយរកបាត់ទៀតហេីយ។ យប់ឡើងនឹកឃើញតែនាង ស្រមៃមេីលតែតាមបង្អួចលួចនឹកតែចរណៃអូនបូផាឈ្មោះពីរោះថែមទាំងស្អាតក្នុងកែវភ្នែកគ្មានទាស់ត្រង់ណា ហេតុអ្វីក៏ខ្ញុំនឹកគេខ្លាំងម្ល៉េះ? នាងមានមន្តស្នេហ៍អ្វីបានជាខ្ញុំដកចិត្តមិនរួច ខ្ញុំត្រូវតែតាំងចិត្តក្លាហានហ៊ានសារភាពប្រាប់មិត្តភក្តិឱ្យយកដំដឹងនឹងប្រាប់នាង ប៉ុន្តែទៅដល់សាលាខ្ញុំនៅតែមិនហ៊ានអៀនដដែល ខ្ញុំទន់ជ្រាយម្ល៉េះគ្រាន់តែជូនដំណឹងដល់មិត្តភក្តិឱ្យមិត្តយកដំណឹងប្រាប់នាងសោះ ខ្ញុំលួចមើលនាងមិនចំទេ ខ្ញុំភ័យណាស់ បេះដូងខ្ញុំលោតញាប់ញ័រខុសពីធម្មតាខ្ញុំបានត្រឹមតែលួចស្រលាញ់នាង។
តម្លៃអប់រំ
ស្រលាញ់ត្រូវតែក្លាហានហ៊ានសារភាពប្រាប់គេឱ្យបានដឹងជាមុនសិនដែរទេីបយើងអស់ចិត្ត បេីគេមិនព្រមក៏យេីងអស់ចិត្តដែរ ព្រោះយើងក្លាហានសារភាពឱ្យបានធូរទ្រូងហេីយដែរ។
ស្មេរ: អិត អុន
#រូបភាពក្នុងfacebook
16/06/2023
រឿងអ្នកសុំទានកំសត់
គាត់អាយុប្រហែល៣៥ឬ៤០ឆ្នាំ បេីតាមមេីលរូបរាង សម្បូរនិងមុខមាត់។ កាលគាត់មិនទាន់ធ្លាក់ខ្លួនសុំទានគេ គាត់ជាកូនជាងសំណង់មួយកន្លែងនៅស្រុកកំណើតរបស់គាត់។ នៅស្រុកកំណើតរកមិនសូវបានប៉ុន្មានទេណាមួយប្រពន្ធផងកូនផងជាបន្ទុកនៃគ្រួសារ គាត់ជាអ្នករ៉ាប់រងក្នុងគ្រួសារទាំងស្រុង ហើយក៏សម្រេចចិត្តមករកការងារនៅទីក្រុងភ្នំពេញ ដេីម្បីសម្រាលបន្ទុកខ្លះ នឹងបានចំណូលច្រើនជាងមុន ប៉ុន្តែគាត់មិនស្គាល់នរណាគេសោះ មកទាំងប្រថុយប្រថាន។ ពេលមកដល់ទីក្រុងភ្នំពេញ ក៏ដេីរសុំការងារសំណង់គេធ្វើពីមួយកន្លែងទៅមួយកន្លែង មិនងាយស្រួលសម្រាប់គាត់ទេ ពីមួយថ្ងៃទៅមួយថ្ងៃដេកនៅសំយាបតូបគេពេលថ្ងៃខ្លះដេកក្រោមស្ពាន បន្ទាប់មកក៏បានគេទទួលគាត់ឱ្យធ្វើការងារមួយកន្លែង បាយបីពេល មួយថ្ងៃ៦ម៉ឺនរៀល គាត់សប្បាយចិត្តត្រេកអរណាស់ ក៏តេទូរសព្ទប្រាប់ប្រពន្ធនិងកូន ថាបានការងារធ្វើហើយ បាយបីពេលលេីគេក្នុងមួយថ្ងៃ៦ម៉ឺនរៀលទៀត។ មួយសប្ដាហ៍ក្រោយមក ក៏បានលុយផ្ញើទៅប្រពន្ធនិងកូនរហូតដល់មួយខែគាត់សប្បាយចិត្តណាស់។ មួយសប្ដាហ៍ក្រោយទៀតគេមិនទាន់បានបេីកឱ្យទេ មួយសប្ដាហ៍ទៅមួយសប្ដាហ៍ រហូតដល់មួយខែ កន្លែងការងារក៏ហេីយផងដែរ ប៉ុន្តែគេមិនបេីកលុយឱ្យសោះ ចាំបានប៉ុន្មានថ្ងៃអត់ឃេីញគេបេីកលុយឱ្យ ក៏សម្រេចចិត្តចាកចេញពីកន្លែងនោះដើម្បីមករកការងារថ្មី។ ចេញពីកន្លែងការងារនោះមកក៏ដេកក្រោមស្ពានបន្តទៀតលុយក៏ខេីចបណ្ដេីរៗហេីយដែរ ប្រហែលបានពីរថ្ងៃក៏បានការងារសំណង់ថ្មីមួយទៀត បាយបីពេលទៀតដូចមុនដដែល លុយមួយថ្ងៃ៤ម៉ឺនរៀលទេ គាត់សម្រេចចិត្តធ្វើ គ្រាន់បើជាងអត់ដែរ មួយសប្ដាហ៍បេីកលុយម្ដងរហូតចឹងទៅ។ ធ្វើបានបីខែការងារក៏ហើយទៀត ប៉ុន្តែគេមិនបេីកលុយឱ្យកន្លះខែចុងក្រោយ គាត់ក៏ដូរកន្លែងការងារនោះទៅ ប៉ុន្តែរកការងារមិនបានសោះ រហូតដល់អស់លុយពីខ្លួន ដេកក្រោមស្ពានទៀត យូរៗទៅក្រោមស្ពានដូចជាផ្ទះគាត់បាត់ហើយ។ គាត់ក៏ដាច់ចិត្តសុំទានគេនៅភ្លេីងស្តុប បានកម្រៃបន្តិចបន្តួចគ្រាន់ហូបបាយ ពេលខ្លះគេនិយាយស្ដីឱ្យ ធ្វើម៉េចទេបេីពិបាករកការងារធ្វើមានតែខាំមាត់សង្កត់ចិត្ត ដេីម្បីបានលុយគ្រាន់ធ្វើដំណើរទៅស្រុកវិញ។
តម្លៃអប់រំ
មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតឱ្យបានច្បាស់លាស់ជាមុនសិន។ ច្បាប់ក្រុម ង៉ុយ ពោលថា(ជួញជិតប្រសើរជាងជួញឆ្ងាយ)។
ស្មេរ: អិត អុន
#រូបភាពក្នុងfacebook