Steel Bridges and Buildings - Khmer Engineers

Steel Bridges and Buildings - Khmer Engineers

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Steel Bridges and Buildings - Khmer Engineers, Education Website, Phnom Penh.

Photos from Steel Bridges and Buildings - Khmer Engineers's post 11/10/2022

នេះជាអត្ថបទមួយដែលខ្ញុំបានរៀបរៀង1ខែឬ 2ខែមុនហ្នឹងចាកចេញពីប្រទេសបារាំង ដែលនិយាយអំពីទំរស្ពានដែលប្រើសន្លាក់វិលបានហើយថែមទាំងមានប្រហោងអោយរំកិលបានទៀតផង។ វាជាប្រភេទសន្លាក់ដែលពុំមានអនុលោមក្នុងបទដ្ឋាន Eurocode ឡើយ។ សន្លាក់ប្រភេទនេះត្រូវបានរចនា (concevoir) និងគណនាដាក់អោយប្រើប្រាស់ក្នុងសំនង់ស្ពានឈ្មោះ L'hortillonne នៅក្រុង Amiens ប្រទេសបារាំង។ ហេតុអ្វីត្រូវការទំរប្រភេទថ្មីនេះ? សំរាប់អ្នកចង់ស្វែងយល់បន្ថែម អ្នកអាចចូលមើលអត្ថបទនេះបាន ដែលបានចុះផ្សាយនៅលើទំព័រវេបសាយ Metalétech តាមរយៈលីងខាងក្រោមនេះ។ សូមបញ្ជាក់ផងដែរថា ទំព័រ Metalétech ជាវេបសាយចែករំលែកចំណេះដឹងនិងចំណេះធ្វើរបស់ CTICM ដែលមិត្តវិស្វករ និងសិស្សានុសិស្សអាចចូលទៅរកពត៌មាននិងស្វែងយល់ពីបច្ចេកទេស វិធីសាស្ត្រគណនា មេរៀន រូបមន្ត និងថែមទាំងការអនុវត្តEurocode ក្នុងវិស័យសំនង់ដែកផងដែរ។

https://metaletech.com/2022/09/19/axe-darticulation-avec-un-trou-oblong-conception-et-fonctionnement/

Photos from Steel Bridges and Buildings - Khmer Engineers's post 11/11/2021

នេះជាគំរោងស្ពានថ្មើរជើងថ្មីមួយទៀតដែលខ្ញុំបានបញ្ចប់ការគណនាពីឆ្នាំមុន (២០២០)។ ស្ពាននេះមានទីតាំងនៅតំបន់បៃតង Les Hortillonnages​ខេត្ត Amiens នៃប្រទេសបារាំង។ គំរោងស្ពាននេះមានលក្ខណះបច្ចេសពិសេសជាច្រើន ដោយវាមានរាងស្តើងខ្លាំង ហើយមានរបត់កំនោងមិនធម្មតាផងដែរ។ ខ្ញុំនឹងលើកយកលក្ខណៈបច្ចេកទេសពិសេសនីមួយៗ ទាក់ទងនឹងការសិក្សាគណនារបស់សំនង់នេះ មកចែកជូននៅពេលក្រោយ។ បច្ចុប្បន្នយើងបានបញ្ចប់ការដំឡើង និងទាញខ្សែកាបជាស្ថាពរ​ហើយគំរោងនេះនឹងដាក់អោយប្រើប្រាស់នៅក្នុងឆមាសទី១ ឆ្នាំ២០២២។

នេះជាវីដេអូបង្ហាញពីតួស្ពានទាំងមូល​៖
https://www.youtube.com/watch?v=N6qCSjt6AyE
Video credit to our client MBB (constructor)

ទឹម សុកចំរើន

Photos from Steel Bridges and Buildings - Khmer Engineers's post 02/11/2021

ខ្ញុំសូមចែករំលែកពត៌មានសិក្សាពិសេសមួយ ដែលខ្ញុំបានធ្វើក្នុងគំរោងប្តឹងប្តល់បច្ចេកទេសក្នុងការសាងសង់ស្ពាន Queensferry Crossing - The Forth Bridges នៅប្រទេស Scotland ពីឆ្នាំទៅមិញ ២០២០។ វាជាសិក្សាវិភាគថា បើយើងមានកំរាលខណ្ឌបេតុងដែលចាក់ជាប់លើបាត (flange)​ របស់កំរាលតួស្ពាន (Deck)ដែក តើកំរាលខណ្ឌនោះនឹងអាចជួយបន្ថែមរ៉េស៊ីស្តង់ដល់កំរាលតួស្ពានបានប៉ុណ្ណា​ក្នុងការរងកំលាំងទំលុះ (Patch-loading) និងកំលាំងកាច់បង្កោង (Bending)? ដែលក្នុងនោះគួរកត់សំគាល់ថា ស្តង់ដាEurocode ពុំមានកំនត់ការគណនាករណីពិសេសទេ។

សំរាប់សិស្សនិស្សិត គាត់អាចមើលការគណនាក្នុងជួរបញ្ឈរទី១ (Case 1) ដើម្បីស្វែងយល់​ជាជំនួយក្នុងការសិក្សាគ្រឿងសំណង់ដែក ដែលវាអាចធ្វើជាឧទារហណ៍នៃការគណនា Patch-loading and bending resistance របស់កំរាលអូតូទ្រូបតាមស្តង់ដា Eurocode : EN 1993-1-5 ដោយសន្មត់លុបចោលរ៉េស៊ីស្តង់របស់កំរាលខណ្ឌបេតុង។

ក្នុងជួរបញ្ឈរទី2 (Case 2) វាជាការគណនាតាម​ FEM ដែលជាការគណនារំអិតដោយរួមបញ្ជូលនូវវត្តមានរបស់កំរាលខណ្ឌបេតុងនៅបន្ទះបាតរបស់កំរាលតួស្ពាន (composite lower flange)។ វាអាចធ្វើជាឧទារហណ៍បង្ហាញពីរបៀបធ្វើម៉ូដែល និងការវិភាគប្រៀបធៀបរបស់ការគណនាតាមស្តង់ដារ​ និង​ ការគណនាតាម FEM។

សង្ឃឹមថាវានឹងអាចជួយជាជំនួយដល់អ្នកទាំងអស់គ្នា។

ទឹម សុកចំរើន

Photos from Steel Bridges and Buildings - Khmer Engineers's post 26/06/2020

នេះជាគំរោងគណនាមួយទៀតដែលគួរអោយចាប់អារម្មណ៍ ហើយដែលខ្ញុំកំពុងតែសិក្សាទៅលើការ​ថែទាំស្ពានចំណាស់មួយនេះដែលស្ថិតនៅកណ្តាលក្រុងអ៊ុងហ្វ្លឺ (Honfleur) នៃប្រទេសបារាំង។ វាជាស្ពានបើកបិទបានសំរាប់បំរើការឆ្លងកាត់របស់យានយន្តនិង​អ្នកថ្មើរជើងនៅពេលវាបិទ ហើយក៏ធានាអោយ​ទូកនិងកប៉ាល់ចូលចំនតផែបាននៅពេលវាបើក។ ស្ពាននេះមានឈ្មោះថា Pont de la Lieutenance និងត្រូវបានសាង់សង់ឡើងនៅក្នុងឆ្នាំ​1978 ហើយសព្វថ្ងៃនៅតែដំនើរការជាធម្មតា លើកលែងតែគេសង្គេតឃើញថាមានការហូរប្រេងបូមសំរាប់លើកបើកស្ពាន​និងបញ្ហាសើរៗមួយចំនួនទៀតដែលមិនប៉ះពាល់ដល់គ្រឿងបង្គុំដែករបស់ស្ពានឡើយ។​ ការសិក្សារបស់ខ្ញុំគឺ
1​-គណនាកំលាំងរបស់បូមអុីដ្រូលីក សំរាប់ដំណើរការបើកនិងបិទរបស់ស្ពាន ដែលនឹងត្រូវប្រឈមនឹងកំលាំងខ្យល់ខ្លាំង។ ការគណនានេះគឺដើម្បីកំណត់លក្ខណះរបស់បូមថ្មីដែលនឹងត្រូវផ្លាស់ជំនួសបូមចាស់ដែលខូច។
2-ដោយសង្គេតឃើញថា សព្វថ្ងៃពេលរថយន្តដឹកទំនិញ​ (Camion)បរកាត់ ទំនរស្ពានម្ខាងខាងផ្នែកបើក​ មានការហើប​ឡើង (soulèvement d'appui) ដូច្នេះតំរូវអោយមានការដាក់បន្ទុកសង្កត់ចោល (lest) បន្ថែមនៅខាងចុង។​ ការសិក្សារនេះ ក៏មានគោលដៅកំនត់បន្ទុកបន្ថែមដើម្បីអោយស្ពានឈប់ហើប ហើយវាក៏មានលទ្ធិពលទៅលើបូមផងដែរ (ដែលត្រូវការកំលាំងបូមខ្លាំងជាងមុនដើម្បីបើកស្ពាន)។

សំរាប់អ្នក​ចង់ដឹងបន្ថែម សូមដាក់ជាសំនួរមកខាងក្រោមនេះ ខ្ញុំនឹងឆ្លើយតបវិញតាមការគួរ។

ទឹម សុកចំរើន

Photos from Steel Bridges and Buildings - Khmer Engineers's post 11/03/2020

My paper summited for the Young Engineers Colloquium 2020 (YEC 2020) has been selected for oral presentation on the colloquium. The 2-page paper is about our recently finished project of THIONVILLE footbridge and it will also be published soon in the final proceedings.

Originally, the event supposed to be held this Friday the 13th March in Belgium but due to the COVID-19 outbreak, the colloquium is postponed till autumn 2020.

I will post the whole presentation slides later after the event. Meanwhile, I would like to share the 2-page paper and if you are curious, I am pleased to answer your questions.

TIM Sokchamroeun.

Photos from Steel Bridges and Buildings - Khmer Engineers's post 12/02/2020

នេះជាគំរោងស្ពានដែកថ្មើរជើងមួយទៀត ដែលខ្ញុំនិងក្រុមការងារ​CTICM ទើបនឹងបញ្ចប់ការគណនាហើយនៅចុងឆ្នាំ២០១៩នេះ។ ជាស្ពានថ្មើរជើងស្ថិតនៅក្នុងតំបន់ Thionville នៃប្រទេសបារាំង។ បច្ចុប្បន្នកំពុងធ្វើការដំឡើងនៅ atelier (កន្លែងផ្សារដំឡើងរបស់ក្រុមហ៊ុន) រួចនឹងត្រូវដឹកតាមកប៉ាលពិសេសទៅដាក់នៅការដ្ឋានក្នុងអាទិត្យទី២នៃខែឧសភា ២០២០នេះ។

លក្ខណះពិសេសរបស់ស្ពាន៖

-​ ចំងាយទំរ ១៣២ម៉េត្រ (travée/span : 132m)

- ជាស្ពានផ្តុំដោយគ្រោងប្រអប់ (caisson​ : béquilles + tablier) កំពស់ប្រែប្រួលពីគល់ 1.80m ទៅ 1.50m នៅកណ្តាលស្ពាន

- គ្រឿងបណ្គុំស្តើងខ្លាំង ដែលទាមទារអោយធ្វើការគណនាបាទុភូតផ្លាត់តាមរយៈការគណនា Non linéaire géométrique (calcul au grand déplacement)

- Alpha critique ក្រោមអំពើ ELU = 2.8

- ត្រូវការការដំឡើង បូម (amortisseur ADA : Tuned Mass Dampers) ចំនួន 3 ដើម្បីទប់ស្កាត់រំញ័រពីការថ្មើរជើង។ Calcul dynamique temporelle sous charges dynamiques des piétons.

- ទំរស្ពានជា​ Système Axe d'articulation : កំរាស់ដែកត្រចៀក 180mm កំរិតនិងគុណភាព S460 NL (EN 10025-3)

- សិក្សារដំណាក់កាលតំណើងស្ពាន រួមបញ្ចូលទាំងការដឹកជញ្ជូនស្ពានដំឡើងហើយដើម្បីដាក់ផ្គុំជាមួយគ្រឺះទំរ។

នេះគ្រាន់ជាពត៌មានសង្ខេបនៃគំរោងនេះប៉ុណ្ណោះ។ ខ្ញុំក៏នឹងមានគំរោងធ្វើជាខ្សែវីដេអូដែលនិយាយអំពីការគណនាស្ពាននេះលំអិតចែកជូននៅពេលក្រោយ។​ សូមអរគុណ!

ទឹម សុកចំរើន

10/02/2020

សួស្តីអ្នកទាំងអស់គ្នា ហើយសូមស្វាគមន៍មកកាន់ទំព័ររបស់ខ្ញុំ។

ការណែនាំខ្លួនដោយសង្ខេប៖
ខ្ញុំបាទឈ្មោះ ទឹម សុកចំរើន ជាអតីតនិស្សិត ITC GCI ជំនាន់ទី ២៥ និងបច្ចុប្បន្នជាវិស្វករសំណង់មានមុខងារជា Directeur de projets (Projets Director) នៅ Centre technique industriel de la construction métallique (CTICM) ក្នុងប្រទេសបារាំង។ ក្នុងការងារជាវិស្វករសំណង់ចាប់តាំងពីឆ្នាំ២០១១មក ខ្ញុំបានចូលរួមគណនាក្នុងគំរោងធំៗ ដូចជាស្ពានដែកនិងអគារដែក ដែលសុទ្ធសឹងជាសំណង់ប្រកបដោយភាពស្មុគស្មាញ និងត្រូវការបច្ចេកទេសខ្ពស់ ដូចដែលអ្នកទាំងអស់អាចចូលមើលក្នុងអាល់ប៊ុមនេះ៖
https://www.facebook.com/pg/SBBkhEng/photos/?tab=album&album_id=102433357963750
សំរាប់ពត៌មានបន្ថែមអំពីបទពិសោធន៏ និងគំរោងនានាដែលខ្ញុំបានចូលរួមគណនា សូមចុចចូលទៅក្នុងទំព័រ LinkedIn របស់ខ្ញុំ៖
https://www.linkedin.com/in/sokchamroeun-tim-6896a4139/

កម្មវត្ថុក្នុងការបង្កើតទំព័រនេះ៖
កម្មវត្ថុតែមួយគត់របស់ទំព័រនេះគឺចែករំលែកចំណេះដឹង និងចំនេះធ្វើផ្នែកវិស្វកម្មដែលខ្ញុំបានជួបប្រទះខ្លួនឯងផ្ទាល់។ ដោយហេតុថានេះជាបទពិសោធន៍និងចំណេះដឹងរបស់ខ្ញុំផ្ទាល់ ដូច្នេះវានៅមានកំរិតនៅឡើយ។
ក្នុងន័យ ចែករំលែកចំណេះដឹងនេះ ខ្ញុំមានគំរោងនឹង៖
• បង្កើតជាវីដេអូនិយាយអំពីចំណេះដឹងក្នុងការគណនាសំណង់ដែលក្នុងនោះវានឹងត្រូវចែកជាផ្នែកៗដូចខាងក្រោម៖
1. ផ្នែកចំណេះដឹងទូទៅនៃវិស្វកម្ម៖
- RdM (strength of material) : Analyse de structure et Analyse de section
- Modélisation : Statique et dynamique, Linéaire et Non-linéaire (matériaux et géométrie), Elément 1D et 2D (plaque et coque), etc.
- ពត៌មានចំណេះដឹងទូទៅសំខាន់ៗ សំរាប់និស្សិតវិស្វករសំណង់ស៊ីវិល
2. ផ្នែកពត៌មានទូទៅនៃវិស្វកម្មក្នុងប្រទេសបារាំង៖
- ទីផ្សារ និងបទដ្ឋានក្នុងគំរោងស្ពានធំៗ និងអគារពិសេស
- ទំលាប់ការងារ និងដំនើរការនៃប្រព័ន្ធវិស្វកម្ម
- បទបង្ហាញអំពីរបាយការណ៍គណនាវិស្វកម្ម (Note de calcul) ។ល។
3. ផ្នែកគណនា និងការអនុវត្តបទដ្ឋាន EuroCode (EN) និងឧបសម្ព័ន្ធជាតិបារាំង៖
- បទបង្ហាញអំពីកំរងបទដ្ឋានអ៊ឺរ៉ុប EuroCode៖ EN 1990, EN 1991, EN 1993-1-1, EN 1993-1-3, EN 1993-1-5, EN 1993-1-8, EN 1993-2, etc.
- ការបញ្ជាទិញដែកតាមបទដ្ឋាន EN 10025-2 ដល់ 4
- គ្រឿងបណ្គុំសំខាន់ៗរបស់ស្ពាន៖ Axe d’articulation, Encastrement pied béquille, etc.
- ចំនុចពិសេសនៃការគណនាស្ពានថ្មើរជើង។ល។

• ទទួលយកសំនួរ និងឆ្លើយតបរាល់ប្រធានបទដែលទាក់ទងនឹងវិស័យវិស្វកម្មសំណង់។ អ្នកទាំងអស់គ្នា អាចដាក់សំនួរមកខ្ញុំបានដោយផ្ញើជាសារក្នុង Inbox របស់ទំព័រនេះផ្ទាល់។ ដោយហេតុថា ខ្ញុំមានបទពិសោធន៏ភាគច្រើនទៅលើសំណង់ដែក នៅប្រទេសបារាំង ដូច្នេះចំលើយរបស់ខ្ញុំនឹងផ្អែកទៅលើ បទដ្ឋាន EuroCode(EN) និងសូមកំរិតត្រឹមសំណង់ដែក។ ចំពោះសំនួរទៅលើបទដ្ឋានផ្សេង រឺសំនួរលំអិតទៅលើសំណង់បេតុង ខ្ញុំនឹងព្យាយាមឆ្លើយតបតាមការគួរ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Phnom Penh