23/12/2022
តើយើងគួរបន្ត ឬឈប់រៀន????
លទ្ធផលនៃការប្រឡងថ្នាក់ជាតិទើបតែចេញមកសម្រាប់សិស្ស នៅតាមបណ្តាខេត្ត ហើយនៅក្នុងទីក្រុងត្រូវបានចេញផ្សាយតាំងពីម្សិលមិញ។ សិស្សភាគច្រើនធ្វើបានល្អក្នុងការប្រឡងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះមិនអាចធ្វើបាន ហើយបើទោះជាគេប្រលងជាប់ ប៉ុន្តែលទ្ធផលវាមិនដូចអ្វីដែលគេចង់បាន។ ទោះយ៉ាងណាក៏ដោយ អ្វីៗបានកន្លងផុតទៅហើយ ហើយយើងមិនអាចផ្លាស់ប្តូរវាទៀតទេ ប៉ុន្តែអ្វីដែលយើងគួរយកចិត្តទុកដាក់បន្ទាប់គឺ តើយើងគួរបន្តការសិក្សានៅសកលវិទ្យាល័យឬក៏ឈប់រៀនហើយចេញរកសុី ហ្មង?
>សំណួរបែបនេះកំពុងមាននិន្នាការក្ដៅគគុកចំពោះនិស្សិតខ្មែរ។ ធ្វើអាជីវកម្មផ្ទាល់ខ្លួនរបស់យើង ឧទាហរណ៍៖ ការលក់តាមអនឡាញ ឬលក់ជាមួយឪពុកម្តាយ វាជារឿងល្អដែលគួរធ្វើ ព្រោះវាជាដំណាក់កាលឯករាជ្យភាពដែលយើងចង់បាន ប៉ុន្តែយើងគួរគិតថាថ្ងៃណាមួយយើងអាចលក់ដាច់ក៏បាន ហើយថ្ងៃខ្លះក៏អត់ និយាយទៅវា តម្រូវឲ្យយើងមានការតាំងចិត្តខ្ពស់ផងដែរ។ លើសពីនេះ វាក៏មានហានិភ័យខ្ពស់ក្នុងការលក់ដែរ។ វាមានផលវិបាកដូចជាយើងមិនមានជំនាញ ឬជំនាញរបស់យើងមិនបានប្រសើរឡើងដោយសារតែយើងនៅកន្លែងដដែល មិនបានអភិវឌ្ឍន៍ ឬទទួលបានបទពិសោធន៍ជាមួយនឹងអ្វីដែលថ្មីដូចមនុស្សដែលបានសិក្សានៅសាកលវិទ្យាល័យ។
>>សម្រាប់អ្នកដែលមានគម្រោងទៅសិក្សានៅសកលវិទ្យាល័យ គឺអ្នកកំពុងគិតក្នុងផ្លូវត្រូវ ព្រោះចំណេះដឹងមានសារៈសំខាន់ណាស់ ចំណាយពេល៤ឆ្នាំក្នុងសកលវិទ្យាល័យដើម្បីសិក្សាជំនាញ ហើយបន្ទាប់ពីនោះយើងអាចបើកអាជីវកម្ម ឬធ្វើការនៅក្នុងស្ថាប័នណាមួយក៏បាន សមនឹងជំនាញរបស់យើងដែលយើងរៀន។ យ៉ាងណាក៏ដោយ ពាក្យថារៀននៅសាកលវិទ្យាល័យ វាមិនមែនជារឿងល្អទេ ដរាបណាយើងមិនជ្រើសរើសមុខវិជ្ជាខុស ឬមិនដឹងថាយើងចង់រៀនអ្វី។ ដូច្នេះហើយ នៅពេលដែលអ្នកចង់សិក្សាអ្វីមួយ សូមពិចារណាឱ្យស៊ីជម្រៅ និងគិតម្តងហើយម្តងទៀត ដើម្បីកុំឱ្យយើងមានអារម្មណ៍ថាសោកស្តាយចំពោះអ្វីដែលយើងជ្រើសរើស។ ត្រង់ចំណុចនេះ ខ្ញុំក៏ចង់បញ្ជាក់ដល់អ្នកទាំងអស់គ្នាថា សិស្សនិទ្ទេស A, B, C, D, E, F អ្នកទាំងអស់គ្នានៅតែអាចរៀននៅសកលវិទ្យាល័យបាន ប៉ុន្តែឯកសិទ្ធិសម្រាប់អ្នកដែលទទួលបាននិទ្ទេស A, B, C, D និង E ហាក់បីដូចជា មានឯកសិទ្ធិជាងនិទ្ទេស F។ និទ្ទេស A ដល់ E អាចរៀនជាមួយបរិញ្ញាបត្រ 4 ឆ្នាំ ប៉ុន្តែសម្រាប់និទ្ទេស F ពួកគេក៏អាចរៀនបានដែរ ប៉ុន្តែជាមួយនឹងបរិញ្ញាបត្ររងក្នុងរយៈពេល 2 ឆ្នាំ ហើយត្រូវប្រឡងបាក់ឌុបម្តងទៀតក្នុងនាមជាបេក្ខភាព ស្វៃរិន ឬ បំពេញវិជ្ជា ម្តង ដើម្បីយកវិញ្ញាបនបត្រមក ឲ្យសាកល ហើយត្រូវចំណាយពេល៣ឆ្នាំទៀតដើម្បីបញ្ចប់បរិញ្ញាបត្រដូចអ្នកផ្សេងទៀតដែរ។
ក្រោយអានសារខ្លីនេះ ខ្ញុំសង្ឃឹមថាវាអាចជាកូនគំនិតមួយដល់ប្អូនៗ ព្រោះថាកាល admin ប្រលងចប់ក៏ដូចប្អូនៗដែរ។ ខាតមួយឆ្នាំ, ខកខានឧកាសរៀនអាហារូបករណ៍ ហើយបានអាហារូបករណ៍ហើយឆ្លៀតបោះបង់ទៀត។ ចិត្តចង់រៀននេះតិច រៀននោះតិច ចុងក្រោយមក ជាប់ស្នេហ៌នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ^^
Good lucks ya’ll; you did your best already. Don’t be dissatisfied or disappointed with the grade you got because it is not the thing that can measure your future. Join university you will see more opportunities than BAC2 grade; believe me, I can guarantee that your university will be fun than when you were in high school in the terms of the multi assignment, presentation, and blah blah, haha!