Sokha-សុខា

Sokha-សុខា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sokha-សុខា, School, Sangkat Tuek Thla Khan Saensokh, Phnom Penh.

ទិដ្ឋភាព វិទ្យាល័យសម្តេចហ៊ុនសែនអង្គស្តុក នារសៀលថ្ងៃនេះ***ថ្ងៃទី 17 សីហា 2023
17/08/2023

ទិដ្ឋភាព វិទ្យាល័យសម្តេចហ៊ុនសែនអង្គស្តុក នារសៀលថ្ងៃនេះ
***ថ្ងៃទី 17 សីហា 2023

បញ្ជាក់: តម្លៃខាងក្រោមជាតម្លៃលេខប្រហែល។
16/08/2023

បញ្ជាក់: តម្លៃខាងក្រោមជាតម្លៃលេខប្រហែល។

សុខានៅខាងណា ឈ្នះខាងនោះ😜
11/04/2023

សុខានៅខាងណា ឈ្នះខាងនោះ😜

ពាក្យ «​អាល់បេដូ​» (Albedo) ជា​ចំណែក​នៃ​រំភាយ​រស្មី​ព្រះអាទិត្យ ដែល​ចាំង​ផ្លាត​ពី​ផ្ទៃផែនដី​ឬ​ពី​វត្ថុ​អ្វីមួយ ហើយ​ដែលជា...
25/03/2023

ពាក្យ «​អាល់បេដូ​» (Albedo) ជា​ចំណែក​នៃ​រំភាយ​រស្មី​ព្រះអាទិត្យ ដែល​ចាំង​ផ្លាត​ពី​ផ្ទៃផែនដី​ឬ​ពី​វត្ថុ​អ្វីមួយ ហើយ​ដែលជា​ទូទៅ គិត​ជា​ភាគរយ​ធៀប​ទៅនឹង​រំភាយ​រស្មី​ព្រះអាទិត្យ​ដែល​បានទទួល​។ ផ្ទៃ​ដែល​គ្របដណ្តប់​ដោយ​ព្រឹល​មាន​កម្រិត​អាល់បេដូ​ខ្ពស់​។ អាល់បេដូ​របស់​ដី​មាន​កម្រិត​ពី​ខ្ពស់​មក​ទាប​។ គម្រប​ព្រៃ​និង​ផ្ទៃសមុទ្រ​មាន​កម្រិត​អាល់បេដូ​ទាប​។ អាល់បេដូ​ផ្ទៃផែនដី​មាន​ភាពខុសគ្នា ជាពិសេស ដោយសារ​ការប្រែប្រួល​ព​ពក ព្រឹល ផ្ទៃ​ស្លឹក​រុក្ខជាតិ និង​គម្រប​ដី​។​

​ចំណែកឯ​ពាក្យ «​អាអេរ៉ូសូល​» (Aerosol) ក្រុម​ចុណ្ណភាគ​រឹង​ឬ​រាវ​នៅក្នុង​ខ្យល់ មាន​ទំហំ​ពី​0,០១​ទៅ​១០​មីក្រូ​ម៉ែត្រ ដែល​អណ្តែត​វិលវល់​ក្នុង​បរិយាកាស​ជាច្រើន​ម៉ោង​។ អាអេរ៉ូសូល អាច​កើតមានឡើង​ដោយ​ធម្មជាតិ​ឬ​ដោយសារ​សកម្មភាព​មនុ​ស្ស​។ អាអេរ៉ូសូល​អាចមាន​ឥទ្ធិពល​មកលើ​អាកាសធាតុ​តាម​ទម្រង់​ច្រើនយ៉ាង​ដូចជា តាមរយៈ​ការពង្រាយ និង​ការ​ស្រូបយក​រំភាយ​រស្មី​ដោយផ្ទាល់​និង ដោយ​ប្រយោល តាមរយៈ​ការដើរ​តួ​ជា​ស្នូល​កំណក​ពពក ឬ​ការផ្លាស់ប្តូរ​លក្ខណៈ​អុ​ប​ទិ​ក​និង​អាយុកាល​របស់​ពពក​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
#ប្រភព៖ https://thmeythmey.com/?page=detail&id=60665

12/03/2023

សាកល្បងស្វែងរកទិស

24/10/2022
 #បណ្តាំប៉ា (បទកាក្យគតិ) 1. ពេលកូននៅតូច      ងរង៉ក់ខឹលខូចប៉ាត្រកងបី                 តែធំបន្តិចចាប់ញិចដូចត្រី           រ...
22/10/2022

#បណ្តាំប៉ា (បទកាក្យគតិ)

1. ពេលកូននៅតូច ងរង៉ក់ខឹលខូច
ប៉ាត្រកងបី តែធំបន្តិច
ចាប់ញិចដូចត្រី រំពាត់ខ្សែតី
ប៉ាត្រៀមទុកស្រេច 😂
2. ប៉ានឹកចង់ផ្តាំ ចារជាបណ្តាំ
ចាំទុកកុំភ្លេច ពេលកូនចំណាន
ចេះអានពាក្យពេចន៍ ចូរចាំជានិច្ច
ពាក្យប៉ាទុកដាក់។
3. កុំខិ្ជលជាងប៉ា ត្រូវចេះឧស្សាហ៍
ហើយឆ្លាតដូចម៉ាក់ កុំភ្លើភ្លើតភ្លើន
កុំថ្គឺនហួសស័ក្តិ កុំភ្លើផ្លោះថ្នាក់
កុំធ្លាក់នាំត្រួត។
3. ខំរៀនមានឯង ចំណេះចេះស្តែង
កុំថ្លែងបង្អួត តែល្ងង់ខ្ញុំគេ
គេជេរគេត្រួត គេខឹងគុំព្រួត
គេដកដូចស្ពៃ។
4. ការងារជាសឹក មុនធ្វើត្រូវហ្វឹក
អោយថ្នឹករាល់ថ្ងៃ ត្រូវខំទាន់ក្តៅ
កុំខ្លៅលែងដៃ យើងខំសមថ្លៃ
តម្លៃអ្នកចេះ។
5. ត្រូវមើលតម្រា ក្បួនច្បាប់សាស្រ្តា
កុំទាល់តម្រិះ បើកូនមានស័ក្តិ
កុំដាក់ប្រហេស កុំចាប់គិលេស
យកផេះអាំងសាច់។
6. បើធ្វើមន្ត្រី ចូរកូនគម្បី
កុំតាំងខ្លួនស្តេច កុំឬកហួសមេ
កុំរេរកោងកាច់ ដាក់ខ្លួនអោយដាច់
រាបទាបដូចស្មៅ។
7. បើមេហៅប្រើ ស្ម័គ្រចូលបម្រើ
ទោះកូនល្ងង់ខ្លៅ គេប្រើគេប្រាប់
គេចាប់ប្រដៅ យល់ច្បាស់ក្រឡៅ
ធ្វើបានគ្រប់សព្វ។
8. ការងារសន្ធឹក ជួយមេអោយញឹក
តែកុំអែបអប កុំបាច់លុតក្រាប
កុំក្រាបប្រឹងផ្គាប់ កុំប្រឹងរៀបរាប់
រាយការពិតទូល។
9. បើកូនលំបាក ឆ្លៀតពេលសម្រាក
សម្រាន្តអោយស្រួល បាត់ហត់ធ្វើទៀត
កុំខ្ជិលរមួល កុំទៅផ្តេកផ្តួល
ទុកការងារចោល។
10. បើកូនមានស្នេហ៍ រកឬកដូចម៉ែ
ចេះថែរត្រកូល កុំមើលទ្រព្យគេ
កុំស្នេហ៍ត្រូលៗ កុំដូចទោងយោល
រកលំនឹងគ្មាន។
11. បើមានគ្រួសារ កូនចាំពាក្យប៉ា
ដែលបានទូន្មាន រក្សាភ្លើង3
កុំស្តីតាមហ៊ាន កុំហេវហត់ឃ្លាន
កុំត្អូញប្រាប់ម៉ែ។
12. ទំនាស់គ្រួសារ ជារឿងធម្មតា
តែងកើតឥតល្ហែរ យើងជាកូនប្រុស
បើខុសចេះកែរ រកប្រាក់ដាក់ខែ
ដើម្បីលុបលៀង។
13. បើធ្វើការហត់ ដល់ផ្ទះកុំមាត់
ខ្លាចចិត្តមិនទៀង និយាយជ្រុលហួស
លើសលួសលើនាង កុំមាត់ល្អជាង
ហើយទៅលួងកូន។
14. ខឹងខាតខឹងខុស ប៉ាផ្តាំកូនប្រុស
ពាក្យនោះកេរ្តិ៍ដូន បើជឿគេចាក់
នឹងធ្លាក់ដល់សូន្យ បែកបាក់ធ្លាក់ខ្លួន
ប្រពន្ធកូនខ្ចាត់ខ្ចាយ។
15. កុំប៉ះស្រាស្រី អបាយទាំងបី
កូនចៀសអោយឆ្ងាយ កុំអោយល្បែងដឹក
កុំផឹកខ្មាស់ម្តាយ កុំអោយអន្តរាយ
ដោយសារមនុស្សស្រី។
16. បើចាំពាក្យប៉ា រៀបរៀងអក្ខរា
កូននឹងប្រពៃ ផុតពាក្យមើលងាយ
ពេបជ្រាយអប្រិយ៍ ម្លេះមានតម្លៃ
រស់ក្នុងសង្គម។

#និពន្ធដោយ: ជីម សុខា 06/07/2020

ផុសឡើងវិញ: 23/10/2022

22/10/2022

1. មានងារជាគ្រូ ប្រៀបដូចគំនូរ
គម្រូរសង្គម គ្រូមានឆន្ទៈ
សច្ចជាធំ គ្រូចិត្តដូចភ្នំ
មានព្រហ្មវិហារ។
2. មានងារជាគ្រូ មិនហ៊ានរអ៊ូរ
ស៊ូទោះឈឺជា មិនមែនព្រោះប្រាក់
លុយកាក់ស័ក្តិងារ តែខំម្នីម្នារ
ព្រោះផ្ទេរចំណេះ។
3. មានងារជាគ្រូ ពាក្យប្រៃល្វីងជូរ
គ្រូពោលប៉ុណ្ណេះ មានសិស្សខ្លះខឹង
គេប្តឹងអស់ផេះ គ្រូទាល់តម្រិះ
រងការប្រមាថ។
4. មានងារជាគ្រូ បង្រៀនយូរៗ
ពាក្យគ្រូមិនស្អាត គ្មានសិទ្ធអំណាច
ធ្វើកាចបង់ខាត គ្រូខ្លះបាក់ស្បាត
កេរ្តិ៍ឈ្មោះរលួយ។
5. មានងារជាគ្រូ ខំប្រឹងតស៊ូ
អប់រំលើកស្ទួយ ទោះគ្រូមិនល្អ
គ្រូក្រមុងភួយ តែគ្រូអាចជួយ
សិស្សមានវីឡា។
6. មានងារជាគ្រូ សូមសិស្សគិតគូរ
សងគុណផងណា មិនបាច់ជូនប្រាក់
មាសប្រាក់ដុល្លារ សុំត្រឹមសិក្សា
អោយពូកែទៅ។
7. មានងារជាគ្រូ ត្រឹមគេហៅគ្រូ
ពេលជួបតាមផ្លូវ គេអោយតម្លៃ
សប្បាយពេកកូវ គ្រូចាស់សក់ស្កូវ
មិនសូវអន់ចិត្ត។
8. ពាក្យគ្រូជេរស្តី រៀងរាល់សម្តី
កុំដាក់ក្នុងចិត្ត គ្រូជេរអោយល្អ
លម្អរលំអិត សិស្សាណាខិត
បានជោគជ័យហោង។

By Sokha-សុខា ២២/១០/២០២២

អានរួចឆាតមកខ្ញុំ ខ្ញុំជូនកាត១ដុល្លាភ្លាមៗ
12/10/2022

អានរួចឆាតមកខ្ញុំ ខ្ញុំជូនកាត១ដុល្លាភ្លាមៗ

 #ពពក? 1. ពពកជាអ្វី? 2. ពពកកើតឡើងយ៉ាងដូចម្ដេច? 3. ពពកមានប៉ុន្មានប្រភេទ? 4. តើអ្នកផុសនឹងកុហក ឬ😂?                     ជារៀ...
10/10/2022

#ពពក?
1. ពពកជាអ្វី?
2. ពពកកើតឡើងយ៉ាងដូចម្ដេច?
3. ពពកមានប៉ុន្មានប្រភេទ?
4. តើអ្នកផុសនឹងកុហក ឬ😂?


ជារៀងរាល់ថ្ងៃយើងតែងសម្គាល់ឃើញមានពពកពាសពេញផ្ទៃមេឃនឹងស្ថិតនៅក្នុងរូបរាង ឬទម្រង់ និងកម្ពស់ខុសៗគ្នា។ តោះកុំអោយខាតពេលមកស្គាល់អ្វីជាពពក? ពពក គឺជាបរិមាណខ្យល់ឆ្អែតចំហាយទឹកដែលមាននៅក្នុងរយៈកម្ពស់ខ្ពស់ពីផ្ទៃដី (បើស្ថិតនៅក្បែរផ្ទៃផែនដីហៅថាអ័ព្ទ) ជាទូទៅវាកើតឡើងនៅពេលខ្យល់ក្ដៅនាំយកចំហាយទឹកទៅរយៈកម្ពស់សមល្មមដែលកម្រិតសីតុណ្ហភាពបរិយាកាស និង សីតុណ្ហភាពកំណករបស់វាប្រហាក់ប្រហែលគ្នា ខណៈពេលនោះដំណក់ទឹកតូចៗកើតមានឡើងហើយចាប់ផ្ដើមតោងជាប់នឹងពពួកល្អងធូលីទាំងឡាយដែលមានក្នុងបរិយាកាស ហើយកាន់តែធំឡើងៗ រួចបង្កើតបានជាដុំពពកមួយដែលយើងជាងមើលឃើញដូច្នេះឯង។ ចំពោះលក្ខខ័ណ្ឌបង្កើតអោយមានពពកមាន4 ហេតុផលគឺ:
1. ខ្យល់បក់តាមទិសដៅផ្ដេករួចបុកប៉ះច្រាំងសមុទ្រ ឬ ជញ្ជាំងភ្នំ ជាហេតុធ្វើអោយខ្យល់ស្ទុះឡើងដល់រយៈកម្ពស់កំណកបាន
2. ផ្ទៃផែនដីរងការដុតកម្ដៅពីព្រះអាទិត្យ រួចផ្ទៃផែនដីដុតកម្ដៅខ្យល់(បន្ទេរកម្ដៅ)អោយក្ដៅរួចខ្យល់ក្ដៅរីកមាឌស្ទុះឡើងដល់រយៈកម្ពស់កំណក
3. ខ្យល់ពីរបក់ក្នុងទិសដៅផ្ទុយគ្នាមកបុកទង្គិចគ្នា ជាហេតុនាំអោយខ្យល់ដែលច្រាលឡើងលើដល់រយៈកម្ពស់កំណក
4. នៅតាមបណ្ដោយព្រំខ្យល់ (Ex. ខ្យល់ក្ដៅ និង ខ្យល់ត្រជាក់នៅពេលប៉ះគ្នាខ្យល់ត្រជាក់ធ្ងន់ស្ថិននៅផ្នែកខាងក្រោម រីឯ ខ្យល់ក្ដៅច្រាលឡើងលើដោយកម្លាំងរុញពីខ្យល់ត្រជាក់ )។
ដោយឡែកបើងាកមកមើលប្រភេទនៃពពកវិញគេអាចបែងចែកវាជា3ប្រភេទដោយផ្អែកតាមរយៈនៃពពកទាំងនោះ ក្នុងនោះមានពពកជាន់ទាប(មានដំណក់ទឹកតូច) ពពកជាន់មធ្យម(មានដំណក់ទឹកនិងទឹកកក) និង ពពកជាន់ខ្ពស់(មានក្រាមទឹកកក) ហើយនៅក្នុងប្រភេទខាងលើគេអាចហៅឈ្មោះវាបានជាច្រើនទៀតដោយផ្អែកលើទម្រង់រូបរាងរបស់វា។ ចំពោះឈ្មោះវិញមានជាច្រើនដូចជា៖ ពពកCumulus, ពពកcumulusnimbus, ពពកstrantus, ពពកstrantus cumulus, ពពកstrantus cumulusnimbus, ពពកalto strantus, ពពក alto cumulus, ពពកcirrus, ពពក cirrus cumulus ....។ល។ ជាទូទៅពពកដែលតែងតែបង្កើតភ្លៀងនឹងផ្គររន្ទះគឺ ពពកcumulus nimbus និងពពកមួយប្រភេទទៀតក៏បង្ករអោយមានភ្លៀងដែរគឺ ពពកstrantus cumulusnimbus។
☝☝☝ជាទូទៅសំណេររបស់ខ្ញុំពុំសូវមានលក្ខណៈវិទ្យាសាស្រ្ដប៉ុន្មានទេតែអាចយកជាមូលដ្ឋានក្នុងការស្រាវជ្រាវបន្ថែមក្នុងករណីចង់យល់ច្បាស់ពីវា សំណេរនេះហាក់ដូចជាដាសអ្នកកំពុងគេងអោយភ្ញាក់ ឬ ក្នុងន័យធ្វើអោយអ្នកអានចង់ដឹងមើលថាតើខ្ញុំនិយាយយកជាការបានឬមិនបានដូច្នេះជំរុញអោយមានការស្វែងយល់បន្ថែម ហើយក្នុងករណីស្វែងយល់អ្វីថ្មីសូមបន្ថែមនៅក្នុងcomment ដើម្បីដុះខាត់បន្ថែម។ សូមអរគុណសម្រាប់ការអាន😊

13/09/2022

Address

Sangkat Tuek Thla Khan Saensokh
Phnom Penh
120802

Alerts

Be the first to know and let us send you an email when Sokha-សុខា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sokha-សុខា:

Shortcuts

Share

Category