វិទ្យាស្ថានអាន់ទីយ៉ូក

វិទ្យាស្ថានអាន់ទីយ៉ូក ស្អាងរូបកាយព្រះគ្រិស្តក្នុងប្រទេស?

[English Below]តាមរយៈលោកគ្រូ ម៉ម ឡេង ដែលជាសិស្សម្នាក់របស់វិទ្យាស្ថានអាន់ទីយ៉ូក លោកបានបន្តរៀន បង្រៀន និងផ្សាយដំណឹងល្អទៅកា...
15/09/2026

[English Below]
តាមរយៈលោកគ្រូ ម៉ម ឡេង ដែលជាសិស្សម្នាក់របស់វិទ្យាស្ថានអាន់ទីយ៉ូក លោកបានបន្តរៀន បង្រៀន និងផ្សាយដំណឹងល្អទៅកាន់អ្នកដទៃ។ អ្នកដែលបានជឿថ្មី ក៏កំពុងរៀន និងស្វែងយល់ពីព្រះបន្ទូលកាន់តែច្រើន ដើម្បីអាចបន្តបង្រៀន និងផ្សាយដំណឹងល្អដល់មនុស្សផ្សេងទៀត។

នេះជាការបន្តជំនាន់នៃការបណ្តុះបណ្តាល ដើម្បីឱ្យព្រះរាជាណាចក្ររបស់ព្រះជាម្ចាស់បានរីកចម្រើន និងព្រះនាមទ្រង់បានលើកតម្កើង។

Through Teacher Morm Leng, a student of Antioch Institute, he has continued to learn, teach, and share the Gospel with others. Those who have recently come to faith are also continuing to learn and grow in understanding God’s Word, so that they can teach and share the Gospel with others as well.

This is the continuation of equipping and multiplying disciples, so that the Kingdom of God may continue to grow and His name may be glorified.

[English Below]សូមចូលរួមអធិស្ឋានសម្រាប់បងប្អូននៅ ស្រុកតាវែង ស្រុកវើនសៃ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលកំពុងប្រឈមនឹងស្...
03/09/2026

[English Below]
សូមចូលរួមអធិស្ឋានសម្រាប់បងប្អូននៅ ស្រុកតាវែង ស្រុកវើនសៃ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលកំពុងប្រឈមនឹងស្ថានភាពភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ប្រសិនបើភ្លៀងនៅតែមិនឈប់ តំបន់មួយចំនួនអាចប្រឈមនឹង ទឹកជំនន់ និងទឹកលិច ខណៈកន្លែងខ្លះបានចាប់ផ្តើមលិចបណ្តើរៗហើយ។

សូមអធិស្ឋានសុំឱ្យព្រះជាម្ចាស់ការពារ និងថែរក្សាបងប្អូនគ្រប់គ្រួសារ ឱ្យមានសុវត្ថិភាព ការពារពីគ្រោះថ្នាក់ និងទ្រព្យសម្បត្តិរបស់ពួកគាត់ ហើយសូមឱ្យស្ថានភាពភ្លៀង និងទឹកជំនន់រាំងព្រមទាំងស្រកវិញឆាប់ៗ។

Please join us in praying for the people in Ta Veng, Veun Sai, and Andoung Meas districts of Ratanakiri Province, who are currently facing continuous heavy rainfall. If the rain continues, some areas may face flooding, and certain places have already begun to experience rising water levels.

Please pray that God will protect and watch over every family, keep them safe from danger, protect their homes and belongings, and bring relief from the heavy rain and flooding soon.

[English Below] វិទ្យាស្ថានអាន់ទីយ៉ូក (ថ្នាក់បណ្ដុះបណ្ដាលអ្នកដឹកនាំ)នៅថ្ងៃទី១៣–១៤ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានអាន់ទីយ៉ូក...
14/08/2026

[English Below] វិទ្យាស្ថានអាន់ទីយ៉ូក (ថ្នាក់បណ្ដុះបណ្ដាលអ្នកដឹកនាំ)

នៅថ្ងៃទី១៣–១៤ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានអាន់ទីយ៉ូក បានរៀបចំថ្នាក់បណ្ដុះបណ្ដាលអ្នកដឹកនាំ នៅភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ការបណ្ដុះបណ្ដាលនេះបានផ្តោតលើមេរៀន «បទពិសោធន៍ជាមួយព្រះវិញ្ញាណបរិសុទ្ធ» ដើម្បីជួយអ្នកដឹកនាំឲ្យយល់កាន់តែច្បាស់អំពីការដឹកនាំដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ការស្តាប់ព្រះសូរសៀងរបស់ព្រះ និងការអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំជីវិត និងការបម្រើរបស់ពួកគេ។

Antioch Institute — Leadership Training
On August 13–14, 2026, Antioch Institute conducted a leadership training program in Tuol Roka Village, Me Lum Commune, Baribour District, Kampong Chhnang Province.

The training focused on the lesson “Experiencing the Holy Spirit,” helping leaders gain a deeper understanding of how to lead by depending on the Holy Spirit, listen to God’s voice, and allow the Holy Spirit to guide their lives and ministry.

[English Below] លោកគ្រូ អឿន អឿត​ គឺជាគ្រូបង្រៀនម្នាក់ដែលបានទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់ពី វិទ្យាស្ថានអាន់ទីយ៉ូក។ បច្ចុប្...
30/07/2026

[English Below] លោកគ្រូ អឿន អឿត​ គឺជាគ្រូបង្រៀនម្នាក់ដែលបានទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់ពី វិទ្យាស្ថានអាន់ទីយ៉ូក។ បច្ចុប្បន្ន លោកគ្រូកំពុងបន្តចែករំលែក​ និងបណ្ដុះបណ្ដាលសិស្សតាមរយៈថ្នាក់បណ្ដុះបណ្ដាលរបស់វិទ្យាស្ថានអាន់ទីយ៉ូក នៅខេត្តប៉ៃលិន។

ថ្នាក់បណ្ដុះបណ្ដាលនេះត្រូវបានផ្ដួចផ្ដើមឡើងដោយលោកគ្រូ អឿន​ អឿត និងលោកគ្រូ អេង​ សារុណនីយ៉ា ដោយលើកការបង្រៀនសៀវភៅដែលរៀបចំឡើងដោយវិទ្យាស្ថានអាន់ទីយ៉ូកផ្ទាល់ មានចំណងជើងថា «ជីវិតបរិសុទ្ធ»​ ដែលជាមេរៀនសម្រាប់អ្នកជឿថ្មី​ ។

ម៉ាថាយ ២៨:១៩–២០ ដូច្នេះ​ ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះនាម​ព្រះវរបិតា​ ព្រះរាជ​បុត្រា​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់គ្នា​ ហើយ​មើល៍​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​រហូត​ដល់​អស់​កល្ប។

Pastor Oeun Oeurt is a teacher who received training directly from the Antioch Institute. Currently, he continues to share knowledge and train students through the Antioch Institute’s training classes in Pailin Province.

This training class was initiated by Pastor​ Oeun Oeurt and Pastor Eang Saronniya, using a book developed by the Antioch Institute titled “Holy Life,” which serves as a lesson for new believers.

Matthew 28:19-20 Therefore go and make disciples of all nations, baptizing them in the name of the Father and of the Son and of the Holy Spirit, and teaching them to obey everything I have commanded you. And surely I am with you always, to the very end of the age.

[English Below] ក្រុមជំនុំដែលរឹងមាំ គឺជាក្រុមជំនុំដែលបន្ដសិក្សា។ ការសិក្សាព្រះបន្ទូល និងការបណ្ដុះបណ្ដាលខ្លួនជាបន្តបន្ទាប...
26/07/2026

[English Below] ក្រុមជំនុំដែលរឹងមាំ គឺជាក្រុមជំនុំដែលបន្ដសិក្សា។ ការសិក្សាព្រះបន្ទូល និងការបណ្ដុះបណ្ដាលខ្លួនជាបន្តបន្ទាប់ ជួយឱ្យអ្នកជឿលូតលាស់ទាំងជំនឿ ប្រាជ្ញា និងសមត្ថភាពក្នុងការបម្រើ។

នៅពេលសមាជិកក្រុមជំនុំខិតខំរៀន និងអភិវឌ្ឍខ្លួន ពួកគេមិនត្រឹមតែរីកចម្រើនផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រឹងក្រុមជំនុំទាំងមូល និងធ្វើជាពន្លឺដល់សង្គមតាមរយៈចំណេះដឹង សេចក្ដីស្រឡាញ់ និងការបម្រើផងដែរ។

ព្រះបានហៅអ្នកជឿឱ្យលូតលាស់ជានិច្ច មិនមែនឈប់នៅកន្លែងដដែលទេ។ ក្រុមជំនុំដែលបន្តរៀន នឹងក្លាយជាក្រុមជំនុំដែលរឹងមាំ មានប្រាជ្ញា មានភាពចាស់ទុំខាងវិញ្ញាណ និងអាចបំពេញបេសកកម្មរបស់ព្រះបានកាន់តែមានប្រសិទ្ធភាព។

A strong church is a church that never stops learning. By continually studying God's Word and investing in personal development, believers grow in faith, wisdom, and the ability to serve effectively.

When church members are committed to learning and developing themselves, they not only become stronger personally but also contribute to building a healthier and stronger church. Their growth enables them to make a positive impact on society through knowledge, love, and faithful service.

God calls His people to keep growing rather than remaining spiritually stagnant. A church that is committed to lifelong learning becomes spiritually mature, wise, and well-equipped to fulfill Christ's mission.

ចូរសាកល្បងចំណេះដឹងព្រះគម្ពីររបស់អ្នក!! (១០០សំនួរ) វិទ្យាស្ថានអាន់ទីយ៉ូកតែងតែយកចិត្តទុកដាក់ចំពោះចំណេះដឹងព្រះគម្ពីររបស់អ្ន...
21/07/2026

ចូរសាកល្បងចំណេះដឹងព្រះគម្ពីររបស់អ្នក!! (១០០សំនួរ) វិទ្យាស្ថានអាន់ទីយ៉ូកតែងតែយកចិត្តទុកដាក់ចំពោះចំណេះដឹងព្រះគម្ពីររបស់អ្នកជឿនិងអ្នកដឹកនាំគ្រីស្ទបរិស័ទ ហេតុនេះហើយយើងសូមនាំមកនូវសំនួរសាកល្បង១០០សំនួរដើម្បីសាកល្បងចំណេះដឹងព្រះគម្ពីររបស់អ្នក (នេះមិនមែនជាគោលលិទ្ធិ ឬការអនុវត្តន៍ទេ) តើអ្នកយល់ដឹងកម្រិតណា អំពីព្រះគម្ពីរ។ នៅពេលអ្នកបពា្ចប់ការសាកល្បង ចំលើយនឹងត្រូវបានអ៊ីមែលមកអ្នក! (សូមកុំព្យាយាមរកចំលើយពីក្នុង Google គឺពីចំណេះដឹងរបស់អ្នក)។ សូមចុចលើលីងនេះ ដើម្បីចាប់ផ្តើមការសាកល្បង ចំណេះដឹងព្រះគម្ពីររបស់លោកអ្នក https://goo.gl/qRnEmo

[English Below] តើព្រះវិហារព្រះយេស៊ូគ្រីស្ទគឺជាអ្វី? ព្រះវិហារព្រះយេស៊ូគ្រីស្ទ មិនមែនជាអគារដែលសាងសង់ពីឥដ្ឋ ស៊ីម៉ងត៍ ថ្ម ...
19/07/2026

[English Below] តើព្រះវិហារព្រះយេស៊ូគ្រីស្ទគឺជាអ្វី?
ព្រះវិហារព្រះយេស៊ូគ្រីស្ទ មិនមែនជាអគារដែលសាងសង់ពីឥដ្ឋ ស៊ីម៉ងត៍ ថ្ម ឬដែកនោះទេ។ តាមព្រះគម្ពីរ ព្រះវិហារគឺជា ក្រុមអ្នកជឿលើព្រះយេស៊ូគ្រីស្ទ ដែលបានប្រែចិត្តពីអំពើបាប ទទួលពិធីជ្រមុជទឹក ហើយរួមគ្នារស់នៅក្នុងសេចក្ដីស្រឡាញ់ ប្រកបគ្នា សិក្សាព្រះបន្ទូល សរសើរតម្កើងព្រះ ថ្វាយដង្វាយ បម្រើ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ក្រោមការមើលថែរបស់គ្រូគង្វាល ពួកគេលូតលាស់ក្នុងជំនឿ មានចិត្តដូចព្រះគ្រីស្ទ និងបន្តបម្រើព្រះអង្គឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នេះមិនមែនគ្រាន់តែជាការជួបជុំរបស់មនុស្សមួយក្រុមប៉ុណ្ណោះទេ ប៉ុន្តែជាបងប្អូនក្នុងព្រះគ្រីស្ទ ដែលរួមគ្នាបង្កើតជារូបកាយរបស់ព្រះយេស៊ូគ្រីស្ទ នៅខេត្តកំពង់ធំ។ ពួកគាត់គឺជាផ្នែកមួយនៃគ្រួសារវិទ្យាស្ថានអាន់ទីយ៉ូក ដែលកំពុងបន្តលូតលាស់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងការបម្រើ ដើម្បីឱ្យព្រះនាមរបស់ព្រះយេស៊ូគ្រីស្ទបានទទួលសិរីល្អ។

What Is the Church of Jesus Christ?
The Church of Jesus Christ is not a building made of bricks, cement, stone, or steel. According to the Bible, the Church is the community of believers in Jesus Christ who have repented of their sins, been baptized, and live together in love. They gather in fellowship, study God's Word, worship and praise Him, give their offerings, serve one another, and encourage each other in the faith. Under the care and guidance of their pastors, they continue to grow spiritually, becoming more like Christ and serving Him more faithfully each day.

This is more than just a gathering of people. It is a family of brothers and sisters in Christ who together make up the Body of Jesus Christ in Kampong Thom Province. They are part of the Antioch Institute family, continually growing in faith, love, and service so that the name of Jesus Christ may be glorified.

[English Below]វិទ្យាស្ថានអាន់ទីយ៉ូក បានរៀបចំសិក្ខាសាលាមួយដោយជោគជ័យ នៅទឹកដីស្រុកបរិបូណ៌ ក្រោមប្រធានបទដ៏មានអត្ថន័យស៊ីជម្រ...
17/07/2026

[English Below]វិទ្យាស្ថានអាន់ទីយ៉ូក បានរៀបចំសិក្ខាសាលាមួយដោយជោគជ័យ នៅទឹកដីស្រុកបរិបូណ៌ ក្រោមប្រធានបទដ៏មានអត្ថន័យស៊ីជម្រៅគឺ «ជិតស្និទ្ធជាមួយព្រះជាម្ចាស់ដោយការអធិដ្ឋាន»។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងជីវិតជំនឿ ព្រមទាំងបណ្ដុះបណ្ដាលសិក្ខាកាមឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអធិដ្ឋាន ដែលជាសកម្មភាពស្នូលក្នុងការកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់។

Antioch Institute successfully organized a seminar in Boribor District under the profound theme, "Intimacy with God Through Prayer." This program was held with the purpose of strengthening the life of faith, as well as training participants to more deeply understand the importance of prayer, which is the core activity in building a close relationship with God.

វិទ្យាស្ថានអន់ទីយ៉ូកថ្នាក់អប់រំគ្រូគង្វាលអំពីមេរៀនជិតស្និទ្ធជាមួយព្រះជាម្ចាស់ក្នុងការអធិដ្ឋាន នៅឃុំតាំងក្រសាំងស្រុកទឹកផុ...
15/07/2026

វិទ្យាស្ថានអន់ទីយ៉ូកថ្នាក់អប់រំគ្រូគង្វាលអំពីមេរៀនជិតស្និទ្ធជាមួយព្រះជាម្ចាស់ក្នុងការអធិដ្ឋាន នៅឃុំតាំងក្រសាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
Antioch Institute Pastoral Training Class, Lesson: Close to God in Prayer (Intimacy with God in Prayer), Tang Krasang Commune, Tuek Phos District, Kampong Chhnang Province.

[English Below]វិទ្យាស្ឋានអាន់ទីយ៉ូក បានចុះបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូ និងបងប្អូនរួមជំនឿនៅខេត្ដកំពង់ឆ្នាំង​ អំពីភាពជាអ្ន...
29/05/2026

[English Below]វិទ្យាស្ឋានអាន់ទីយ៉ូក បានចុះបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូ និងបងប្អូនរួមជំនឿនៅខេត្ដកំពង់ឆ្នាំង​ អំពីភាពជាអ្នកដឹកនាំដោយដកស្រង់តាមសៀវភៅ "អ្នកដឹកនាំដ៏វិសេស-Excellence in Leadership" ដើម្បីឱ្យលោកគ្រូអ្នកគ្រូនិងបងប្អូនរួមជំនឿ មានទំនាក់ទំនង និងមានការដឹកនាំរីកចម្រើន ព្រមទាំងល្អប្រសើរវិសេសស្របតាមព្រះហឫទ័យរបស់ព្រះ ។

Antioch Institute conducted a training program for teachers and fellow believers in Kampong Chhnang Province on leadership, based on the book “Excellence in Leadership.” The purpose of this training was to help teachers and believers develop stronger relationships and grow in their leadership skills, becoming more effective and excellent according to God’s will.

Address

#234B, Street 430, Sangkat Tumnup Tuk, Khan Chamkarmorn
Phnom Penh
12300

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានអាន់ទីយ៉ូក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាស្ថានអាន់ទីយ៉ូក:

Shortcuts

Share