19/01/2024
#ធ្វើជាម្ចាស់របស់អារម្មណ៍ #កុំបណ្ដោយឲ្យអារម្មណ៍គ្រប់គ្រងខ្លួនអ្នក
ក្ដីសុខពិតប្រាកដរបស់មនុស្ស គឺស្ថិតនៅត្រង់ #ចិត្ត (គ្រប់គ្រង អប់រំចិត្ត)។ ទោះជាមានទ្រព្យមហាសាល តែបើការអប់រំចិត្តនៅមានកម្រិត ក្ដីទោមនស្សនៅតែអាចកើតមាន។ អប់រំចិត្តឲ្យបានច្រើន យើងនឹងមិនមានប្រតិកម្មអវិជ្ជមានទៅលើរឿងអាក្រក់ៗដែលកើតមានក្នុងជីវិតនោះទេ។
នៅពេលដែលអាចគ្រប់គ្រងចិត្តបានល្អហើយ ចិត្តយើងនឹងស្ងប់ មិនមានសម្ពាធ នឹងមិនមានទោមនស្ស ចំពោះរឿងទាំងឡាយដែលកើតឡើង។
នោះហើយ ជាក្ដីសុខពិតប្រាកដ។ ក្ដីសុខនៅពេលដែលកាយ និងចិត្តរបស់យើងនៅតែត្រជាក់ ស្ងប់ បើទោះជាភ្លើងបញ្ហាកំពុងឆេះរោលរាលជុំវិញ។