18/01/2026
Admin សុំរូបថតនៅប្រាសាទ បាលិលេយ្យម្នាក់មួយមក
ប្រាសាទបាលិលេយ្យ
-----------------------------------------------------
ប្រាសាទបាលិលេយ្យ មានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេព ប្រណម ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ជាស្នាព្រះហត្ថរបស់ព្រះបាទធរណីន្ទ្រវម៌្មទី២បិតាព្រះបាទជ័យវម៌្មទី៧ ក្នុងរវាងឆ្នាំ១១៥០-១១៦០ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។
ប្រាសាទបាលិលេយ្យ មានទ្វារបើកចំហរទាំងបួនទិស ដែលប្រាង្គកណ្តាលស្ថិតនៅខាងលើគ្រឹះបីជាន់មានជណ្តើរគ្រប់ទិសទាំងបួនដូចគ្នាទៅនឹងទ្វារចំហរដែរ ចំណែកឯហោជាងនិងផ្តែរនៃប្រាសាទសុទ្ធសឹងតែជាចម្លាក់របស់ព្រះពុទ្ធសាសនា ចម្លាក់ផ្តែរនៅខាងកើតគឺរូបព្រះពុទ្ធចូលបរិនិពាន្ត ខាងត្បូងឃើញមានរូបព្រះពុទ្ធទ្រង់សមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ព្រះហស្ថលើដំរីមួយ (ដំរីបាលិលេយ្យ?)។ ប្រាសាទបាលិលេយ្យ មានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរមុខទៅទិសខាងកើត នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់មួយដ៏ធំគង់ក្នុងទម្រង់យកព្រះធរណីធ្វើជាសាក្សីក្នុងពេលដែលព្រះអង្គផ្ចាញ់មា។
បាលិលេយ្យ-Pālileyya