Kidney Education Cambodia

Kidney Education Cambodia

Share

ការផ្តល់ជូនអ្នករាល់គ្នានូវចំណេះដឹងទាក់ទងនិងសុខភាព​ និងជំងឺតម្រងនោម ដោយសាមញ្ញ​ និងងាយយល់​ គឺជាការងារចំបងរបស់ទំព័រហ្វេសប៊ុកមួយនេះ!

16/07/2026

អ្នកជំងឺតម្រងនោមត្រូវប្រយត្ន័និងផ្លែឈេីទាំងនេះ⚠️
#លាងឈាម

16/07/2026

⚠️ធាតុ​ ប៉ូតាស្យូម​ ជាសាធាតុគីមីម្យ៉ាងដែលសំខាន់ក្នុងការទ្រទ្រង់សារពាង្គកាយរបស់មនុស្ស​ តែការលេីសសារធាតុនេះគឺជាក្តីបារម្ភមួយចំពោះអ្នកជំងឺតម្រងនោ​ម​ ជាពិសេសអ្នកជំងឺលាងឈាម​។ នៅពេលដែលធាតុ​នេះក្នុងខ្លូនកេីនឡេីងខ្ពស់ខ្លាំង​ វាអាចបណ្តាលឱ្យបេះដូងអ្នកជំងឺឈប់ដំណេីរការ​ ហេីយអ្វីដែលកាន់តែគួរអោយខ្លាចនោះគឺអ្នកជំងឺអាចនៅតែមានអារម្មណ៍ធម្មតាទោះបីជាបរិមាណធាតុនេះក្នុងខ្លួនខ្ពស់ក៏ដោយ​។

​ ជាធម្មតាចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមក្នុងកំរិ​ត ១​ រឺ​ ២​ កម្រិតធាតុគឺនៅធម្មតា​ តែវាអាចកេីនឡេីងនៅពេលអ្នកជំងឺមានបញ្ហាតម្រងនោមនៅកំរិតទី​ ៣។ ធាតុនេះនឹងកេីនឡេីងខ្ពស់នៅមានអ្នកជំងឺឈានដល់កំរិត​ទី​៤​ ទី៥​ និងពេលតម្រងនោមត្រូវបានវាយតម្លៃថាខូច។

​ ខាងក្រោមនេះជាប្រភេទបន្លែ​ ផ្លែឈេី​ ដែលមានជាតិប៉ូតាស្យ៉ូមខ្ពស់ដែលមានដូចជា​ សណ្តែក​ ដំឡូង​ និងទឹកដូង។ ។ល។

​ ចូរសាកសួរវេជ្ជណ្ឌិតឯកទេសបន្ថែមអំពីការគ្រប់គ្រងរបបអាហាររបស់អ្នកប្រសិនបេីអ្នកចង់បរិភោគបន្លែផ្លែឈេីខាងក្រោមនេះ។ #តម្រងនោម

15/07/2026

អ្នកជំងឺខូចតម្រងនោមរមាស់ស្បែកអាចមិនមែនដោយសារតែស្បែកស្ងួតនោះទេ​‼️
#តម្រងនោម​ #រមាស់ស្បែក​ #លាងឈាម

15/07/2026

⚠️💧ការគ្រប់គ្រងកំរិតទឹកដែលអ្នកជំងឺតម្រងនោមត្រូវទទួលទៀនមានសារ:សំខាន់​ ជាពិសេសចំពោះអ្នកជំងឺដែលកំពុងលាងឈាម។

ខាងក្រោមនេះជាវិធីដែលអាចជួយអ្នកជំងឺក្នុងការគ្រប់គ្រងបរិមាណទឹកដែលត្រូវទទួលទៀន:
-​ ចូរទទួលទៀនអាហារដែលមានជាតិប្រៃតិច​ និង​ហិរតិចៗ​ (ករណីចូរចិត្តអាហារហិរ)
-​ កាត់បន្ថយប្រភេទអាហារដែលមានជាតិទឹកច្រេីន​ ដូចជា​ ទឹកស៊ុប​ ផ្លែឪឡឹក​ រឺការ៉េម​ ។ ល។
-ចូរស្ថិតនៅទីតាំងដែលមានស៉ីតណ្ហាភាពត្រជាក់​ ដូចជាក្នុងផ្ទះ​ ក្រោមម្លប់​ និងទទួលទៀនទឹកត្រជាក់​ (ទឹកក្លាសេ)
-ផឹកទឹកបន្តិចម្តងៗ​ ក្នុងបរិមាណតិចដោយប្រេីកែវរឺកំប៉ុងតូចៗ
-ហូបទឹកនៅពេលដែលស្រេកទឹកតែប៉ុណ្ណោះ
-ហូបថ្នាំពេលទទួលទៀនអាហារ
-រក្សាអនាម័យមាត់ធ្មេញ​ រឺប្រេីទឹកខ្ពុលមាត់
-្របសិនជាអ្នកមានជំងឺទឹកនោមផ្អែម​ ចូររក្សាកំរិតជាតិស្ករក្នុងកំរិតត្រឹមត្រូវ​។ ជាតិស្ករខ្ពស់និងធ្វេីអោយអ្នកឧស្សាហ៍ស្រេកទឹក។

បញ្ជាក់:​ រាល់ខ្លឹមសារអត្ថបទខាងលេីគឺដកស្រង់ចេញពីឯកសារដែលខ្ញុំ​(ម្ចាស់ផេក)ទទួលការបណ្តុះបណ្តាលក្នុងវគ្គសិក្សាអំពីអ្នកជំងឺតម្រងនោម និង​ផ្នែកខ្លះពីkidney.org សហរដ្ឋអាមេរិច។
#លាងឈាម​ #ខូចក្រលៀន

14/07/2026

សូមទៅជួបគ្រូពេទ្យជាបន្ទាន់បេីអ្នកមានសញ្ញាទាំង​ 3​ នេះ‼️
#លេីសឈាម​ #តម្រងនោម

14/07/2026

អាហារបំប៉ន​ ប្រកាសសុទ្ធតែផលិតផលអាមេរិច​ តែដល់ពេលឆែករកមេីលលេីអ៉ីនធេីណែតរកប្រភពមិនឃេីញ។ ចុងបញ្ចប់ស្លាប់​ និងក្រតែខ្មែរគ្នាឯង។ 😡

13/07/2026

🐣ស៊ុតស្ងោរ​ ឆ្អិន​ មានអត្ថប្រយោជន៍ណាស់ចំពោះអ្នកជំងឺតម្រងនោម​ដែលទេីបនិងលាងឈាមរួច។ វាផ្ទុុកទៅដោយជាតិ​ ប្រូតេអ៉ីន​ ដែលល្អក្នុងការបំពេញបន្ថែម​ជាតិប្រូតេអ៉ីនដែលបាត់បង់ក្នុងកំឡុងពេលលាងឈាម។
​ 🥚 ជាទូទៅ​ ស៊ុតស្ងោរឆ្អិន​ (​គិតតែផ្នែក​ ស​)​ ពីរគ្រាប់​ អាចផ្តល់នូវ:
ជាតិប្រូតេអ៉ីនចំនួន​ប្រហែល​ 7 ក្រាម។ ឯ​ស៊ុតមួយគ្រាប់​ ធំ​ ស្ងោរឆ្អិនគិតទាំងផ្នែកលឿង​ មានជាតិប្រូតេអ៉ីនចំនួនប្រហែល​ 6.3 ក្រាម។
​ 👨‍⚕️ចូរសាកសួរគ្រូពេទ្យេជំនាញអំពីតំរូវការជាតិប្រូតេអ៉ីនដែលអ្នកត្រូវការប្រចាំថ្ងៃ។ #លាងឈាម #តម្រងនោម​ #ខូចក្រលៀន

13/07/2026

អាហារល្អសំរាប់អ្នកជំងឺលាងឈាម 🍛🥩
#លាងឈាម​ #តម្រងនោម

12/07/2026

ការអស់កំលាំង​ ល្ហិតល្ហៃ​ក្រោយពេលលាងឈាមតែងតែកេីតមានចំពោះអ្នកជំងឺខូចតម្រងនោម។ ដូច្នេះ​ អ្នកជំងឺត្រូវតម្រូវអោយបរិភោគអាហារដែលសំបូរទៅដោយជាតិប្រូតេអ៉ីនដែលអាចជួយអោយអ្នកជំងឺមានកំលាំងឡេីងវិញ។ តេីអាហារប្រភេទណាដែលសម្បូរប្រូតេអ៉ីន? ចម្លេីយនិងបង្ហាញនៅក្នុងវិដេអូបន្ទាប់នៅព្រឹកស្អែក។ 🍲🥪

12/07/2026

កុំទទួលទៀនផ្លែស្ពឺ​ បេីអ្នកមានជំងឺតម្រងនោម​❌
#ខូចក្រលៀន​ #លាងឈាម

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh