Park Lee You

Park Lee You

Share

We are sharing Knowledge, Education, and Experience

08/09/2022

នៅពីក្រោយភាពស្រស់ស្អាត សុទ្ធតែបង្កប់នូវភាពឈឺចាប់ ឯកោរ ការមើលងាយ នឹងការលះបង់

06/09/2022

កូនទ័ពម្នាក់ដែលមិនចង់ធ្វើមេទ័ព មិនត្រឹមតែមិនអាចក្លាយជាមេទ័ពទេ សូម្បីតែធ្វើកូនទ័ព ក៏ធ្វើមិនបានល្អដែរ!
---===--ចាំណា៎កូន---===---

05/09/2022

កុំស្តាយថ្ងៃណាមួយក្នុងជីវិតរបស់អ្នក៖ ថ្ងៃល្អផ្តល់សុភមង្គល ថ្ងៃអាក្រក់ផ្តល់បទពិសោធន៍ ថ្ងៃអាក្រក់បំផុតផ្តល់មេរៀន ហើយថ្ងៃល្អបំផុតផ្តល់ការចងចាំ។

03/06/2022

ដីល្អគ្រប់ដំណាំ 25ហិចតា តម្លៃតែ6,000$/ហិចតាប៉ុណ្ណោះ។ ពោធិ៍សាត់ វាលវែង

Photos from Park Lee You's post 17/03/2022

🔯បើគ្រាន់តែអានសៀវភៅ អ្នកមិនអាចធ្វើវាបានផង ចុះទំរាំការងារដែលមានក្រិតក្រម បែបបទ វិន័យ និងបញ្ហាទៀតនោះ តើអ្នកធ្វើវាបានយ៉ាងម៉េច?
🔯បើគ្រាន់តែឱកាសបណ្តុះសមត្ថភាពខ្លួនឯង អ្នកមិនព្រមផ្តល់អោយខ្លួនឯងផង តើអ្នកចង់អោយខ្ញុំផ្តល់អ្វីដល់អ្នក?

22/09/2021

និទានអប់រំ "រៀនរស់ ក្នុងគ្រាលំបាក់"
-------------------------------------
មានសត្វលាមួយក្បាល បានធ្លាក់ទៅក្នុងរណ្តៅដ៏ជ្រៅមួយ ម្ចាស់របស់វាមើលហើយក៏គិតពីតម្លៃឈ្នួលដែលត្រូវយកវាមកវិញ ហើយក៏សម្រេចចិត្តទុកវាចោល ព្រោះតម្លៃខ្លួនវាមួយក្បាលមិនស្មើនឹងតម្លៃដែលត្រូវជួលគេដើម្បីយកវាចេញពីរណ្តៅដ៏ជ្រៅនោះ

លាមួយក្បាលនោះត្រូវរស់នៅក្នុងរណ្តៅនោះយ៉ាងឯកោហើយ មួយថ្ងៃៗនៅមានមនុស្សបោះសំរាមចូលរណ្តៅនោះទៀត។
លានោះខឹងណាស់ខឹងខ្លួនឯង ថាហេតុអ្វីសំណាងអាក្រក់ត្រូវមកធ្លាក់រណ្តៅបែបនេះ ហើយត្រូវម្ចាស់វាបោះបង់វាចោល បើចង់ឱ្យវាស្លាប់ម្តេចមិនឱ្យវាស្លាប់បានស្រួលជាងនេះបន្តិច មួយថ្ងៃៗមានសំរាមសង្កត់លើខ្លួនច្រើនឡើងៗ

តែថ្ងៃមួយលានោះក៏បានប្តូរទស្សនៈខ្លួនឯង និងសម្រេចចិត្តផ្លាស់ប្តូរពីវិធីរស់នៅបន្តក្នុងរណ្តៅនោះ ដោយលានោះព្យាយាមជាន់សំរាមទាំងនោះនៅជើងវិញមិនឱ្យសំរាមទាំងនោះសង្កត់លើខ្លួនវាទៀតឡើយ ថែមទាំងរកអាហារពីសំរាមទាំងនោះដើម្បីមានជីវិតបន្តទៀត ។

វេលាកន្លងផុតទៅ សំរាមទាំងនោះ ក៏គរកាន់តែខ្ពស់ទៅៗ រហូតដល់ថ្ងៃមួយលានោះអាចចេញពីរណ្តៅនោះបានដោយខ្លួនឯង មកកាន់ពិភពលោកខាងក្រៅម្តងទៀត ។
-------------------------------------------------
មេរៀនក្នុងជីវិតរស់នៅប្រចាំថ្ងៃ៖
✡​កុំបាក់ទឹកចិត្តពេលដែលបំណងប្រាថ្នាក្នុងជីវិតមិនបានសម្រេច
🔯កុំតូចចិត្តនៅពេលដែលបុរសជាទីស្រលាញ់របស់អ្នក មានមិនស្មើអ្នកផ្សេង
🔯កុំតូចចិត្តដោយសារមនុស្សស្រីដែលអ្នកបានជ្រើសរើសមិនស្អាតល្អឆើតដូចអ្នកផ្សេង
🔯កុំតូចចិត្តដែលអ្នកគ្មានឪពុកល្អម្នាក់
🔯កុំតូចចិត្តដែលការងារអ្នកមិនល្អ ប្រាក់ខែមិនច្រើន
🔯កុំតូចចិត្តដែលសមត្ថភាពរបស់អ្នកគ្មានអ្នកណាមើលឃើញ
🔯ក្នុងជីវិតយើងម្នាក់ៗតែងតែមានរឿងជាច្រើនដូចជាតែងតែជួបប្រទះការបរាជ័យ ទោះបីក្នុងមួយជីវិតនេះយើងទទួលបានតែសំរាម តែយើងក៏អាចជាន់សំរាមនៅក្រោមបាតជើងរបស់យើងដូចគ្នា ហើយឡើងទៅរកចំណុចដែលខ្ពស់បំផុត
🔯នៅក្នុងពិភពលោកយើងនេះ គ្មានអ្នកណាខ្វល់ទេ ថាអ្នកឡើងខ្ពស់មកបានដោយសារឈរលើស្មាយក្ស ឬក៏គំនរសំរាម ឬក៏ឡើងមកបានដោយវិធីណា
គេនឹងចាប់អារម្មណ៍ត្រឹមថា អ្នកអាចឡើងមកដល់កម្រិតដែលខ្ពស់បំផុតឬទេ។
🔯យើងមើលសត្វលា ជាគំរូ គេគ្រាន់តែចាប់ផ្តើមជាថ្មី ជីវិតវាក៏ផ្លាស់ប្តូរ
🔯ជីវិតមនុស្សយើងមានតែប៉ុណ្ណឹង ការបរាជ័យ ឧបសគ្គ ភាពលំបាកលំបិន យើងចាំបាច់ទៅគាំងជាប់ជាមួយនិងបញ្ហាទាំងនោះធ្វើអ្វី?
🔯 ត្រូវចាត់ទុកវាជាសំរាមដែលស្ថិតនៅក្រោមជើងយើង វាដូចជាទ្រព្យ ជាដើមទុនសម្រាប់យើងបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយបន្តទៀត។
🔯 ចូរចាត់ទុកវាដូចជាជណ្តើរឡើងទៅកាន់ទីខ្ពស់តាមដែលអាចទៅរួច ដើម្បីថ្ងៃអនាគតខាងមុខរបស់យើង។

ប្រភពៈ Facebook

31/08/2021

គតិអប់រំ "លុយ និងខ្ជិល"
---------------------------
លុយមិននៅជាមួយមនុស្សខ្ជិលទេ
មនុស្សខ្ជិល ក៏មិនអាចមានលុយដែរ
មានមនុស្សខ្ជិល គ្មានលុយ
មានលុយ គ្មានមនុស្សខ្ជិល

27/08/2021

យុទ្ធសាស្ត្រលក់អចលនទ្រព្យ

27/08/2021

ខ្សោយគេជាន់ ខ្លាំងគេកោត
--------------------------------
បើអ្នកមិនខ្លាំងទេ គ្មានរណាម្នាក់ព្រមឱ្យតម្លៃអ្នក
មានតែភាពខ្លាំងរបស់អ្នកប៉ុណ្ណោះ ទើបជៀសផុតពីការប្រមាថ
ដែលគ្មានទីបញ្ចប់។
ដូច្នេះ អ្នកត្រូវតែខ្លាំង ហើយកាន់តែខ្លាំងថែមទៀត ទើបអ្នកអាច
និយាយពាក្យថា យុត្តិធម៌មានពិតមែន។

26/08/2021

បង្កើតប្រាក់ចំណេញ ១ដុល្លា ថ្ងៃនេះ បង្កើន ២ដុល្លានៅថ្ងៃស្អែក

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


St. 328
Phnom Penh
12000