19/08/2026
#បុគ្គលសំខាន់និងមនុស្សជំនិត
ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ ភាពជោគជ័យ សុភមង្គល និងភាពរឹងមាំក្នុងការឈរជើងប្រឈមមុខនឹងឧបសគ្គផ្សេងៗ មិនមែនកើតឡើងមកពីកម្លាំងបុគ្គលតែឯងនោះឡើយ។ ក្រៅពីសមត្ថភាព និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន វត្តមានរបស់ «បុគ្គលសំខាន់» និង «មនុស្សជំនិត» គឺជាកត្តាដ៏មានឥទ្ធិពលបំផុតដែលជួយរំលេច និងតម្រង់ទិសដៅជីវិតឱ្យដើរលើផ្លូវត្រូវ។
បេីនិយាយពីបុគ្គលសំខាន់ ក្រៅតែពីបងប្អូន ឪពុកម្តាយ និងសាច់ញាតិ យេីងក៏នៅមានមិត្ត ឬបុគ្គលដែលត្រូវប្រាស្រ័យទាក់ទងផងដែរ។ ពាក្យថា មិត្ត ឬ បុគ្គលសំខាន់នោះ ជាពាក្យសាមញ្ញ តែមិនមែនគ្រប់មនុស្សដែលយេីងស្គាល់គឺសុទ្ធតែអាចក្លាយជាមិត្តរបស់យេីងបានទេ។ ការស្គាល់មនុស្សច្រេីនជារឿងល្អ តែការរាប់អានដាក់ចិត្តថាជាមិត្តមានកាន់តែតិចរឹតតែប្រសេីរ។ ហេតុអ្វីខ្ញុំថាដូច្នេះ? ពីព្រោះការដែលយេីងស្គាល់មនុស្សច្រេីន យេីងអាចរៀនសូត្រពីពួកគេបានច្រេីន ទាំងអត្តចរិត ចំណេះដឹង និងបទពិសោធ... តែចំពោះមិត្តភក្តិមិនចំបាច់មានច្រេីនក៏បានដែរ មានត្រឹមតែម្នាក់ ឬពីរនាក់ដែលជាកល្យាណមិត្តក៏រាប់ថាជាសំណាងរបស់យេីងហេីយ ពីព្រោះកល្យាណមិត្តជាបុគ្គលដែលចង់ឃេីញយេីងល្អ ជួយណែនាំ និងតម្រង់ទិសដៅឱ្យយេីងដេីរលេីផ្លូវត្រូវ ប៉ុន្តែបេីរាប់អានប៉ះចំបាបមិត្តដែលមិនស្មោះត្រង់ គិតតែពីខ្លួន មាននូវភាពអាត្មានិយមក៏នឹងរមែងរុញច្រានយេីងឱ្យធ្លាក់រណ្តៅភក់ជ្រាំ បង្កជាគ្រោះ ព្រោះថាមានតែមិត្តទេដែលដឹងរឿងយេីងច្រេីនជាងនរណាៗទាំងអស់។ ដូច្នេះមុននឹងរាប់អាន ដាក់ចិត្តថាទទួលគេជាមិត្ត ចូរសម្លឹង និងពិនិត្យឱ្យបានវែងឆ្ងាយ។
ឯមនុស្សជំនិត គឺជាអ្នកដែលនៅកៀតកិតនឹងយេីង។ ប្រសិនបេី យេីងជាបុគ្គលដែលដឹងនាំគេ ដាច់ខាតត្រូវតែមានមនុស្សជំនិតនៅជិតចាំជួយយេីងពីក្រោយ។ ការដែលអាចរក្សាមនុស្សជំនិតបាន យេីងខ្លួនឯងត្រូវធ្វេីជាទឹកត្រជាក់ កុំជាធ្វេីទឹកក្តៅ ដូចពាក្យបុរាណខ្មែរពោលថា: “ទឹកត្រជាក់ត្រីកុំ” ព្រោះថាគ្មានត្រីណាដែលរស់នៅក្នុងទឹកដែលមានសីតុណ្ហភាពដែលក្តៅបានទេ។ ក្នុងភាពជាអ្នកដឹកនាំត្រូវមាននូវព្រហ្មវិហារធម៌ ការសន្តោស អាណិតអាសូរ និងយោគយល់ឱ្យបានខ្ពស់ នោះហេីយជាទឹកអម្រឹតដ៏ត្រជាក់សម្រាប់បុគ្គលក្រោមបង្គាប់ និងអាចឱ្យគេស្មោះត្រង់ជាមួយយេីងបាន ។
_សម្រួលនិងបន្ថែមសេចក្ដីដោយលោកម្ចាស់ អក្ខរា ជីវិត