ពីនេះពីនោះ-ChitChat

ពីនេះពីនោះ-ChitChat Sharing inf about this about that

30/11/2025

ធ្វើការស្រួល ពេលយើងដោះស្រាយបញ្ហាដែលយើងយល់ច្បាស់។

ធ្វើការពិបាក ពេលយើងត្រូវដោះស្រាយបញ្ហា ដែលយើងមិនដឹងអីសោះ ហើយគេរុញមកឱ្យយើងភ្លាម។

វិធីខាងក្រោមនេះ ជារបៀបធ្វើការកុំឱ្យគេដើរខ្សែលើ។​
(បើអ្នកអានធ្វើការក្នុងផ្នែកតិចណូឡូជី ប្រហែលជាត្រូវជាង)

⚫️ ១ កុំលាក់មុខលាក់មាត់ ហើយប្រឹងធ្វើការពេក

បើគ្មានអ្នកដឹងថាយើងធ្វើអ្វីខ្លះ ពេលមានបញ្ហាគេស្រួលទម្លាក់កំហុសមកឱ្យយើងណាស់។

- រៀនបញ្ចេញយោបល់ពេលប្រជុំ
- ផ្ញើការ updates ទៅឱ្យថ្នាក់លើ
- បង្ហាញការងារយើងទៅអ្នកផ្សេងផង។

⚫️ ២ រក្សាឯកសារការងាររបស់យើងទុកជាភស្តុតាង

យើងអាចទុកចិត្តអ្នកធ្វើការជាមួយគ្នាបាន តែត្រូវមានភស្តុតាងរបស់យើង។

- រាល់ការប្រគល់កិច្ចការ ត្រូវមានអ៊ីម៉េល។
- រាល់ការសម្រេចចិត្ត ត្រូវមានអ៊ីម៉េល។

ពេលមានរឿង អ្នកណាដែលមានភស្តុតាងច្បាស់ជាង មានទឹកមាត់ប្រៃជាង។

⚫️ ៣ រើសមិត្តរួមការងារឱ្យឆ្លាតបន្តិច

អ្នកដែលពូកែទម្លាក់កំហុសដាក់គេ កុំយកខ្លួនបៀត។ មុនក្រោយ គេនឹងចង្អុលម្រាមគេមករកយើងហើយ។

អ្នកធ្វើការ toxic មិនអាចកែចរិតព្រោះតែមិត្តភាពរបស់យើងទេ។

⚫️ ៤ ចែកក្រេឌីតទៅអ្នកផ្សេង តែមិនអាចចែកអស់ទេ

អ្វីដែលយើងធ្វើម្នាក់ឯង យកធ្វើជាកម្មសិទ្ធិ។ បើមានអ្នកផ្សេងចូលរួម ត្រូវនិយាយឈ្មោះគេ តែមិនអាចជោរដកខ្លួនឯងចេញបានទេ។

ការនិយាយច្បាស់ៗ ទើបមិនអាចឱ្យដើរខ្សែលើបាន។

⚫️ ៥ កុំស្ម័គ្រចិត្តធ្វើការថែម ដែលគ្មានប្រយោជន៍

ការងារដែលមិនជួយដល់អាជីព កុំលូកដៃ
ការងារដែលមិនពង្រឹងឈ្មោះយើង កុំលូកដៃ
ការងារដែលមិនជួយជំនាញយើង កុំលូកដៃ។

⚫️ ៦ រៀនរុញថ្មបាក់ទៅវិញ តែរុញដោយសុភាព ឬសិចស៊ី

ថ្មបាក់ ជាទំនួលខុសត្រូវដែលមិនមែនជារបស់យើងពីដំបូង។​

ការសួរបញ្ជាក់ថា ហេតុអ្វីបានជាត្រូវធ្លាក់មកលើដៃយើង? ជាការចាប់ផ្តើមថាយើងមិនទទួលទេ។

‼️បើសិនធ្វើការ នៅអង្គភាព ដែលមានវប្បធម៌រុញថ្មបាក់ដាក់គ្នា ខ្ញុំឱ្យជាយោបល់ល្អមួយ គឺប្តូរកន្លែង។

បើរវល់តែគេចថ្ម ធ្វើម៉េចមានពេលធ្វើការងារខ្លួនឯង?

ក្បួនខ្ចីដាវ សម្លាប់បុគ្គលិក
30/11/2025

ក្បួនខ្ចីដាវ សម្លាប់បុគ្គលិក

កំពតកំពុងតែប្រឹងបង្ហាញសម្រស់ជូនភ្ញៀវជាតិ និងអន្តរជាតិ
28/11/2025

កំពតកំពុងតែប្រឹងបង្ហាញសម្រស់ជូនភ្ញៀវជាតិ និងអន្តរជាតិ

26/11/2025

1. ពួកគាត់ចាប់ផ្តើមរក្សាភាពស្ងៀមស្ងាត់ក្នុងការប្រជុំ
ពីមនុស្សដែលតែងតែពូកែលើកយោបល់ ផ្តល់ការរិះគន់ដើម្បីស្ថាបនា។ តែពេលគេនៅស្ងៀម វាមិនមែនដោយសារពួកគេអស់គំនិតទេ ក៏ព្រោះតែ... ពួកគេអស់ទំនុកចិត្ត។

2. ធ្វើការត្រឹមមួយគ្រប់ការងារ ដោយលែងសកម្មដូចមុន
ពេលវេលាកំណត់នៅតែទាន់ពេល ឯ KPIs នៅតែឆ្លើយតប... ប៉ុន្តែលែងមានការច្នៃប្រឌិត មិនមានការគិតដល់ស្ថាប័នថា តើយើងអាចធ្វើដូចម្តេចដើម្បីឱ្យកាន់តែប្រសើរឡើង? ក៏ដោយសារតែបាត់បង់ការលើកទឹកចិត្ត ហើយងាកបំបែករកគោលដៅថ្មី។

3. ការបដិសេធការងារនៅខាងក្រៅការពិពណ៌នាការងារ (ក្នុងJD) ពីមុនសុខចិត្តទទួលយកបន្ថែមទៀត ឥឡូវធ្វើតែចំណែករបស់ខ្លួនប៉ុណ្ណោះ។ វាមិនមែនដោយសារតែពួកគេខ្ជិលនោះទេ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកគេមិនត្រូវបានទទួលស្គាល់។

4. លែងនិយាយអំពីអនាគតនៅក្នុងក្រុមហ៊ុនទៀតហើយ នៅពេលដែលលេចប្រយោគមួយមកថា “ក្រុមរបស់យើងគួរតែរៀបចំអ្វីខ្លះសម្រាប់ដំណាក់កាលបន្ទាប់” តែពេលនេះបាត់គំនិត បាត់ការនិយាយបែបនេះហើយ មានន័យថាពួកគេមើលឃើញអនាគតនៅកន្លែងផ្សេងរួចទៅហើយ មិនមែនជាមួយអ្នកទៀតទេ។

5. កំណត់វិសាលភាពក្នុងការងារ ផ្ទុយពីការរកដំណោះស្រាយ។ពួកគេចាប់ផ្តើមនិយាយថា “នេះមិនមែនជាវិសាលភាពការងាររបស់ខ្ញុំទេ” ព្រោះនៅពេលដែលពួកគេព្យាយាមច្រើនដងហើយតែមិនទាន់បានសំរេចដោយសារគ្មានការគាំទ្រ។ នេះច្រើនតែជាសញ្ញាចុងក្រោយមុនពេលចាកចេញ។

💥 ពួកគេចាប់ផ្ដើមចាកចេញបន្តិចម្តងៗ រាល់ពេលដែលសំឡេងរបស់ពួកគេត្រូវបានគេព្រងើយកន្តើយ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ មិនបានទទួលស្គាល់ស្នាដៃ។ ហើយនៅពេលដែលពួកគេនៅស្ងៀមទាំងស្រុង នោះមានន័យថានៅតែការដាក់លិខិតលាលែងពីតំណែងប៉ុណ្ណោះ។

credit to Tik Tok

Address

National Road 6A
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ពីនេះពីនោះ-ChitChat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share