22/08/2026
វគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងចិត្តវិទ្យាកុមារអាយុពី ០-៥ឆ្នាំ សម្រាប់បុគ្គលិកទារកដ្ឋាន ម៉ាយឃីដបានបញ្ចប់ទៅដោយរលូន និងប្រកបដោយចំណេះដឹង និងការអនុវត្តដ៏មានតម្លៃ។
វគ្គនេះបានជួយបង្កើនការយល់ដឹងរបស់អ្នកគ្រូអំពី ការអភិវឌ្ឍរបស់កុមារតាមវ័យ អារម្មណ៍ និងអាកប្បកិរិយា ព្រមទាំងវិធីសាស្ត្រឆ្លេីយតបតាមបែបវិជ្ជមាន ដែលអាចយកទៅអនុវត្តក្នុងការថែទាំ និងអប់រំកុមារប្រចាំថ្ងៃ ដោយក្តីស្រឡាញ់ និងការយល់ចិត្ត។ ❤️
🙏 សូមអរគុណដល់អ្នកគ្រូ គីភ្លី ស៊ូអាតដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តជាក់ស្តែង ដើម្បីជួយឱ្យបុគ្គលិកទារកដ្ឋាន ម៉ាយឃីដ កាន់តែយល់ដឹង និងអនុវត្តបានកាន់តែស៊ីជម្រៅក្នុងការថែទាំ និងអប់រំកុមារតូច។
📝 គួររំលឹកផងដែរថា អ្នកគ្រូបានបញ្ចប់ការសិក្សាផ្នែក ចិត្តវិទ្យាកុមារ នៅប្រទេសឥណ្ឌូណេស៊ី🇮🇩🎓 និងមានបទពិសោធន៍ច្រេីនឆ្នាំក្នុងវិស័យអប់រំកុមារតូច។ 👦