CamKnowledge

CamKnowledge

Share

General Knowledge

03/08/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

22/07/2022
Photos from នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស នៃកសក's post 20/01/2021
11/01/2021
Photos from SAI's post 10/01/2021
10/01/2021

Rankings: Traffic Qualities in ASEAN, 2020

Numbeo published the Traffic Index by Country, ( https://www.numbeo.com/traffic/rankings_by_country.jsp?title=2020)
2020 showing information of traffic qualities of 81 countries around the world including 6 ASEAN Countries. The higher score, the lower traffic quality:

(Bad Traffic)
1. 9th, Philippines
2. 13th, Indonesia
3. 21st, Thailand
4. 22nd, Malaysia
5. 32nd, Singapore
6. 60th, Viet Nam
(Good Traffic)

Read more: http://www.aseanthai.net/english/ewt_news.php?nid=3757&filename=index

Photos from ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា's post 10/01/2021
09/01/2021

ស្អែកនេះថ្ងៃទី១០ មករា ការរត់របស់ខ្ញុំឈានមកដល់ទីបញ្ចប់ហើយ តោះអ្នកភ្នំពេញ និងអ្នកគាំទ្រកម្មវិធីនេះទាំងអស់គ្នា តោះរត់ពាក់កណ្ដាលម៉ារ៉ាតុង 21 គីឡូម៉ែត្រចុងក្រោយនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ទាំងអស់គ្នា ដើម្បីជាការលើកទឹកចិត្តដល់ពួកយើង ក៏ដូចជាការគាំទ្រអបអរសាទរអមដំណើរការរត់បានមួយជុំប្រទេសកម្ពុជាដោយជោគជ័យក្នុងរយៈពេល 97 ថ្ងៃ 21 ខេត្ត/ក្រុង ចម្ងាយជាង ២,៤០០គីឡូម៉ែត្រ។ កម្មវិធីបែបនេះមួយជីវិតខ្ញុំប្រហែលជាមានតែម្ដងនេះទេ 😁😁😁 ហើយបើទោះបីជាអ្នកទាំងអស់គ្នាមិនបានមករត់ជាមួយខ្ញុំ ក៏អាចនៅតែបន្តការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជាផ្នែកមួយជួយសង្គ្រោះដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅទីនោះ។
ចំណាំ: សូមអ្នកចូលរួមទាំងអស់មេត្តាចូលរួមដោយការទទួលខុសត្រូវខ្ពស់ រក្សានៅគម្លាតសង្គម និងមិនគួរយកយានជំនិះមកជាមួយទេព្រោះអាចធ្វើឱ្យមានការកកស្ទះនៅតាមដងផ្លូវ។ សម្រាប់អ្នកដែលមិនអាចរត់ 21 គីឡូបាន អាចចាប់ផ្ដើមនៅចំណុចទី 2 ដែលរយៈចម្ងាយសល់ប្រហែល 10 គីឡូ ឬមកចាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្ដងក៏បានដើម្បីផ្ដល់ជាកម្លាំងចិត្តពួកយើង។ #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #រត់ដើម្បីកុមារកម្ពុជា

22/11/2020

2020 - 2021

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh