តស៊ូរជានិច្ច-Always struggling

តស៊ូរជានិច្ច-Always struggling

Share

តស៊ូទើបជោគជ័យ អប់រំខ្លួនពីរក្មេងទើ

25/04/2023
16/11/2020

ច្បាប់ស្រី (បណ្ឌិតម៉ឺនម៉ៃ) បទភុជង្គលីលា
១- នេះបទកំណត់ចងជា ភុជង្គលីលា ចងជាច្បាប់ស្រី ។
កាលនាងឥរន្ទវតី ចរចាកតាមប្ដី គឺបុណ្ណកយក្សា ។
នាងវិមលាជាមាតា បើកបន្ទូលថា ហៃកូនពិសី ។
នាងនឹងត្រាច់ត្រង់តាមប្ដី ចេញចាកអំពី ពិភពនាគនេះ ។
៥- ទៅឋានមនុស្ស​លោកនាយអេះ ចូរនាងចាំចេះ បម្រើស្វាមី ។
ធ្វើវត្តប្រតិបត្តិប្រក្រតី កុំឱ្យស្វាមី អាក់អន់ចិន្ដា ។
នាងអើយគម្ដែង​ក្រឡា ជាម្ចាស់សិរសា កូនកុំមាក់ងាយ ។
ហៃកូនស្រីមាស​ម្ដាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី ។
ក្រមួយមិនបាន​សម្ដី ពាក្យទន់តិចនៃ ឱ្យញាតិចូលចិត្ត ។
១០- ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា ។
ទោះមានមិនមានក្ដីណា ពាក្យផ្អែមចរចា ទើបគេស្រឡាញ់ ។
កុំជួចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្ដាន ។
កើតយសរបស់ផងបាន កើតសុខក្សេម​ក្សាន្ដ ពីព្រោះកូនស្រី ។
ទោះនឹងនិយាយ​ស្រដី ការកេរ្តិ៍ជាស្រី កុំស្ដីឡេះឡោះ ។
១៥- ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកំលោះ សសៀរចូលជិត ។
សើចព្រៀង​បញ្ឆៀងមិនគិត ប្រុសព្រើលបាន​ចិត្ត វាហ៊ានដោយសារ ។
ហៅស្រីអប្រីយ៍​ឥតការ ឥតមានឥរិយា មារយាទក្នុងខ្លួន ។
សើរើពុំធ្វើនឹងនួន ស្រដីមិនមួន មិនមានអៀនអន់ ។
ឃើញគេបៀតបែរ​គយគន់ សើចសួរចំអន់ ចំអកឱ្យប្រុស ។
២០- ហៅស្រីអប្រីយ៍ទុយ៌ស មិនខ្លាចខ្លួនខុស មារយាទក្រឹត្យក្រម ។
ធ្វើការអង្គុយច្រឡំ នឹងសមពុំសម ផ្សាឯងជាស្រី ។
មិនកោតមិនខ្លាចចិត្តប្ដី ឱ្យប្រុសដទៃ មាក់ងាយប្ដីណា ។
ហៅស្រីឥត​លក្ខណា ឥតមានកិរិយា មារយាទពុំសម ។
ធ្វើការផងណាប្រើខំ ទោះត្បាញចាក់ដំ នាងខំឱ្យហើយ ។
២៥- កុំទុកទៅមុខទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា ។
ទោះធ្វើហូលគោមព្រែផ្កា ដាក់ត្បាញហើយណា បានស្រេចសឹមធ្វើ ។
ធ្វើឱ្យកើតកេរ្តិ៍ប្រសើរ ហើយកុំឱ្យដើរ លេងផ្ទះគេណា ។
ឱស្ងួនខ្លឹមខ្លួន​រក្សា នាងខំធ្វើការ ទាន់ខ្លួនក្រមុំ ។
មានប្ដីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លៀត ។
៣០- ព្រួយចិត្តគំនិត​ចង្អៀត មួយហើយមួយទៀត យំទារតែឆី ។
រឹងព្រួយទាំង​មួយទាំងពីរ រកបានឱ្យឆី ទើបបានបាត់មាត់ ។
ទោះកាន់ការធ្វើឱ្យស្ទាត់ ហូលគោមគាតកាត់ អន្ទងត្បាញទៅ ។
កុំទុកក្នុងស្មុគ​ស្មូញនៅ ក្រែងដល់យូរទៅ ខាតខូចអសារ ។
ហៃកូនស្រីស្ងួន​មាតា ចូរចាំរក្សា កុំភ្លេចស្មារតី ។
៣៥- ចូររករៀនយក​ច្បាប់ស្រី ឱ្យកោតខ្លាចប្ដី គម្ដែងក្រឡា ។
ធ្វើវត្តប្រតិបត្តិសោតណា ឱ្យនាងរក្សា ភ្នក់ភ្លើងទាំងបី .
ឱ្យកាត់ឱ្យគង់​ប្រក្រតី សព្វថ្ងៃកុំបី ភ្លេចផ្លុំឱ្យឆេះ ។
ក្រែងរាលដួលដាលព្រាយប្រេះ កើតក្ដៅរលេះ រលាយអស់អង្គ ។
ភ្លើងក្រៅកុំនាំទៅក្នុង ឱ្យឆេះបំផ្លុង រឹងផ្លុំបង្កាត់ ។
៤០- ភ្លើងក្នុងមិនប្រុងប្រយត្ន នាំមកបង្កាត់ ឱ្យឆេះឯក្រៅ ។
អុជអាលបណ្ដាលឱ្យក្ដៅ​ ដាលដល់កូនចៅ អសោចអប្រីយ៍ ។
ឱ្យនាងខំប្រឹង​ស្មារតី មើលភ្លើងទាំងបី រក្សាឱ្យគង់ ។
ភ្លើងនោះឱ្យគុណពុំលង់ នឹងឱ្យឧត្ដុង ឧត្ដមកន្លង ។
កើតយសរបស់​ទ្រព្យផង បរិបូរឥតហ្មង ប្រសើរក្ដាត់ណា ។
៤៥- ភ្លើងមួយនោះឱ្យ​រក្សា គឺគុណមាតា បិតាស្ងួនគ្រង ។
ឱ្យនាងធ្វើដោយ​គន្លង ប្រណិប័តន៍កុំ​ឆ្គង នឹងម្ដាយឪពុក ។
ឱ្យខំថែទាំ​ញ៉ិកញ៉ក់ ចំណីចំណុក ចំណង់អាត្មា ។
កុំឃ្លានទុកឆី​ឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូនជាប្រក្រតី ។
ពាក្យពេចន៍ការ​កិច្ចអ្វីៗ អត់ឱនកុំបី ឱ្យ​អាក់ចិន្ដា ។
៥០- ភ្លើងមួយគម្ដែង​ក្រឡា គឺប្ដីអាត្មា ឋិនថេររួមរក្ស .
ឱ្យនាងប្រណិប័តន៍ជឿជាក់ កុំធ្វើឱ្យអាក់ ឱ្យអន់ចិត្តប្ដី ។
អត់ឱនខ្លាច​ខ្លួនជា​ស្រី កុំឱ្យស្រដី ទុកគេជាស្មើ ។
ទោះកើតហេតុភេទ​សារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្ដាប់ ។
ទោះប្ដីស្រដីពុំ​គាប់ ពុំគួរឱ្យប្រាប់ បានដឹងដល់ម្ដាយ ។
៥៥- កើតខឹងរែងរឹង​ខ្ចរខ្ចាយ ឮពាក្យពីម្ដាយ ខ្សឹបខ្សៀវប្រាប់​ប្ដី ។
មិនក្សាន្តបែកបាន​ពីប្ដី កើតជាសម្ដី សួរចុះសួរឡើង ។
ពុំស្ងាត់ស្ងៀម​មាត់ចចើង ជជែកនាំឡើង ចចើងមិនបាត់ ។
តតាំងពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឱ្យបាត់ ឱ្យបានទីសុខ ។
ជជែកស្ទើរបែក​ទាំងស្រុក មិនមានហៅសុខ យូរលង់ឡើយនៃ ។
៦០- នេះហៅភ្លក់ភ្លើង​ទាំងបី ម្ដាយផ្ដាំកូនស្រី ឱ្យខំរក្សា ។
នាងអើយគម្ដែង​ក្រឡា ខុសឆ្គងម្ដេចម្ដា ម្ដាយផ្ដាំកូនស្រី ។
ឱ្យអត់សង្កត់​ហឫទ័យ កូនកុំស្រដី ដើមប្ដីកំបាំង ។
កុំជេរកុំចេញជា​ខ្មា៓ង ខ្សត់ខ្សោយខ្លៅខ្លាំង នាងកុំមើលងាយ ។
ល្ងង់ខ្សោយប្រើឱ្យ​និយាយ ណែនាំលេងលាយ ឱ្យស្រួលវាចា ។
៦៥- ទោះប្ដីស្រដី​ម្ដេចម្ដា ខេខឹងជេរថា បោះពាក្យទម្ងន់ ។
ក្រោធក្រេវឆុរឆេវមិនអន់ មិនអាក់ស្រោក​ស្រន់ ដោយចិត្តគ្នាន់​ក្នាញ់ ។
រអ៊ូរទាំទន្ទេញ ជេរថាជន្លេញ ត្បិតទាស់នឹង​ចិត្ត ។
ឱ្យកូនស្រីស្ងួនខំ​អត់ ឱ្យបានរលត់ រលាយកំហឹង ។
កុំកូនកាន់ខ្លួនប្រែ​ប្រឹង តតបទៅនឹង អ្នកជាស្វាមី ។
៧០- ខេខឹងក្រញឹង​សម្ដី​ មិនគិតខ្លួនស្រី ស្រដីទ្រគោះ ។
ប្រកែកស្ដីពាក្យ​គំរោះ គំរាមបញ្ជោះ បញ្ជោរឱ្យខឹង ។
រឹងរូសមើលមុខ​សម្លឹង សម្លក់ទៅរឹង ចចើងចង់ឈ្លោះ ។
រឹងឆ្លងឆ្លើយ​ពាក្យបញ្ជោះ បំបែកជាឈ្លោះ បំបែរពុំទៀង ។
ជេរថាឆ្កែឆ្មា​បំព្រៀង ដៀលត្មះបញ្ឆៀង បញ្ឈឺចិត្តប្ដី ។
៧៥- បោះបោកប្រទះអ្វីៗ ចាប់ចោលទៅដី បែកបាក់ពុំគិត ។
មិនស្រួលទទួល​បាត់មាត់ ម្នះម្នេញក្នុងចិត្ត ឱ្យបានប្ដីចាញ់ ។
ទើបបានសុខចិត្តជាវិញ ហៅស្រីម្នះម្នេញ អាប់កេរ្តិ៍យស​ឆ្ងាយ ។
ហៃកូនស្រីស្ងួន​មាសម្ដាយ ខុសណាស់នាងអាយ កុំធ្វើដូចគេ ។
ទោះបីបើប្ដីនាង​ជេរ នាងចូរទៅឯ ដំណេកគិតសិន ។
៨០- ចេញមកនាងយក​ពាក្យទន់ ស្រដីឱ្យអន់ ស្រាយទោសនោះទៅ ។
ទោះបីបើប្ដី​ប្រដៅ ចូរនាងចាំនៅ ទុកក្នុងអាត្មា ។
ពាក្យពេចន៍កុំ​ភ្លេចឡើយណា ក្រែងឆ្គងម្ដេចម្ដា ត្បិតបានផ្ដាំ​ស្រាប់ ។
ព្រោះឯងមិនក្រែងមិនសាប់ ពាក្យគេបង្គាប់ បង្កើតតែឈ្លោះ ។
ឥតសុខអាក្រក់តែ​ឈ្មោះ ឮគេប្រឈ្លោះ មិនចេះហៅល្ហែ ។
៨៥- នេះពុំរាប់ជាស្រីទេ ជាអ្នកប៉ោឡែ ចិត្តចោរដកទង ។
ឱ្យមាត់បង្គ្របប្ដី​ផង ឱ្យគេស្ដាប់ហោង ថាឯងគ្រាន់បើ ។
គឺមោះនាងនោះមិន​ប្រើ មិនបើកឱ្យដើរ បញ្ចើឱ្យទេ ។
ទោះបីប្ដីប្រើ​មាសមេ កុំកូនចំអែ ចំអៀកមិនទៅ ។
ឆ្ងាយជិតកុំគិត​រង់នៅ ក្រោកក្រេសដើរទៅ កុំឱ្យប្ដីជេរ ។
៩០- កុំទៅនៅយូរផ្ទះ​គេ រវល់ទំនេរ រវៀសមកណា ។
ហៃកូនខ្លឹមខ្លួន​មាតា ជាស្រីនេះណា កម្រណាស់នាង ។
មិនថាត្បិតល្អ​រូបរាង មិនរើសត្បិតជាង ចេះការទាំងគ្រប់ ។
មិនបានស្គាល់ទី​គោរព ស្គាល់តែឧបទ្រព ទាំងដប់ប្រការ ។
ហៅតែនឹងល្អ​រូបា ពិតហើយចេះការ គួរកោតដោយយ៉ាង ។
៩៥- មួយរូបល្អស​សន្លាង ឥតគេផ្ទឹមខាង ច្បាប់ផងមិនចេះ ។
ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ ការសោតសមគួរ ។
គឺមោះនាងនោះមិនជួ ចេះដឹងសមគួរ ស្គាល់អស់ឥរិយា ។
នេះឯងពីព្រេងលោកថា ហៅល្អរូបា កបកល្យាណី ។
ហៃកូនស្រីស្ងួន​ពិសី ម្ដាយប្រាប់អំពី ឧបទ្រពចង្រៃ ។
១០០- កាន់ក្បាលប្ដី​ហើយរកចៃ មិនបានលើកដៃ បិទទូលសំពះ ។
លោកទុកស្មើកុក​ទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ ។
កន្លងជើងប្ដីពុំ​គាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្ដី ។
ស្មើសត្វលលកស៊ីខ្មោចខ្មី ហើយច្រាល​អប្រីយ៍ កើតព្យាធិរោគា ។
ចង្រៃមួយនៃ​រាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង ។
១០៥- ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយ​សុស ។
ទុកស្មើគេ​អុជចន្លុះ ឱ្យចោរចូលផ្ទះ យកទ្រព្យទាំងឡាយ ។
ស្រីមួយសើច​លេង​ក្អាកក្អាយ ឮលេខចម្ងាយ រំលងផ្ទះបី ។
ស្មើសត្វចចាត​បក្សី ចូលភូមិផងក្ដី ចង្រៃក្ដាត់ណា ។
ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា ឱ្យខ្នងទៅប្ដី ។
១១០- ទុកស្មើពស់​ក្រាយ​អប្រីយ៍ ឡើងផ្ទះឥតបី ឥតបើគណនា ។
ចង្រៃកាចក្រៃ​ពុំជា នឹងព្រាត់ប្រាស​គ្នា ពុំបានវែងឆ្ងាយ ។
ស្រីមួយសក់​វែង​អន្លាយ រំសុសរំសាយ សក់សោតរេរា ។
នៅមាត់​អណ្ដូង​មាត់​ទ្វារ បីដូចមជ្ជរា ឆ្មាលាក់ក្រចក ។
ចង្រៃឥតបី​បើ​រក រេរាសំកក មិនចុកសក់ងាយ ។
១១៥- ស្រីមួយដើរទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រថពីសន្ធឹក ។
សំពត់ដាច់​ដាច​មិននឹក ដើរឮគគឹក ស្មើសូររន្ទះ ។
ញ៉ាំញ៉ើ​ដំណើរ​រលះ ដាក់ជើងលើផ្ទះ គគ្រាំគគ្រេង ។
កក្រើកផ្ទះ​ទាំង​បីល្វែង ដូចកលគេសែង របស់ចេញទៅ ។
ស្រីមួយ​ឃើញ​ទ្រព្យ​នៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក ។
១២០- ពុំចេរចំណេរ​ទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង ។
ទ្រព្យនោះរលោះ​ចេញឯង ចង្រៃទាស់ទែង ធ្វើឱ្យអន្តរាយ ។
ទោះឆីចំណីនូវបាយ លបលូកកកាយ ពមពុំសណ្ដាប់ ។
កូនអើយនេះហើយចូរស្ដាប់ ហៅក្ដីឧបទ្រព ទាំងដប់ប្រការ ។
ឱ្យចៀសអស់​ទាំង​នេះណា ឱ្យរៀនលក្ខណា ទាំងប្រាំពីរផង ។
១២៥- គឺព្រះមាន​បុណ្យ​កន្លង ទេសនាចែងចង ជាបទគាថា ។
មួយមាតុមួយមិត្ត​ភរិយា ភាតុភរិយាជា ទាសភរិយាផង ។
ទាំងបួនប្រសើរ​ឥត​ហ្មង គួរឱ្យចាំចង ទុកក្នុងអង្គា ។
រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្ដាយ ។
ចរិតបីប្រការក្នុង​កាយ មួយចង់ខ្វល់​ខ្វាយ ប្រយោជន៍ឱ្យប្ដី ។
១៣០- បានថ្កើងរុងរឿងឮ​ល្បី មិនឱ្យអាប់ប្ដី ឱ្យបានសក្តិយស ។
មួយបើប្ដីស្លៀក​ពាក់ចាស់ យកថ្មីឱ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង ។
ចេះរៀបរណ្ដាប់​តាក់តែង ចំណីផងស្វែង រកមកឱ្យប្ដី ។
មួយបើប្ដីឈឺ​ថ្កាត់អ្វី ព្រួយប្រឹងមើលប្ដី រកថ្នាំសង្កូវ ។
រកពេទ្យមេមត់នូវ​គ្រូ គ្រោះយាមគន់គូរ មើលប្ដីឱ្យជា ។
១៣៥- រីឯហៅភាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង ។
នោះមានចរិតពីរ​ផង ដូចប្អូននិងបង ចិត្តមូលមួយ​ប្រាណ ។
មួយធ្វើឱ្យប្ដីក្សេមក្សាន្ត របស់ប្ដីបាន ចេះទុករក្សា ។
មួយទោះឮពាក្យ​អ្នកណា គេតិះដៀលថា ស្រដីពីប្ដី ។
ពុំត្រូវអាស្រូវ​អប្រីយ៍ ចេះការកេរ្តិ៍ប្ដី បែរបានជាសុខ ។
១៤០- ទោះបីបើប្ដីមាន​ទុក្ខ គិតឱ្យបានសុខ យកខ្លួនធានា ។
មួយសោតឯមិត្ត​ភរិយា មានចរិតជា បីប្រការមិញ ។
បីដូចកលមិត្ត​សម្លាញ់ មានចិត្តអស់អញ មិនឱ្យមានហ្មង ។
បីដូចកលប្អូន​និងបង ប្រាសយូរលង់​ហោង ទើបមកជួបគ្នា ។
មានចិត្ត​ប្រតិព័ទ្ធ​មហិមា ត្បិតបានជួបគ្នា មិនឱ្យមានហ្មង ។
១៤៥- មួយមានមារយាទ​កន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ ។
រីទាសភរិយា​នោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្ដី ។
ចរិតប្រាំបី​ប្រការខ្មី មួយចិត្តខ្លាចប្ដី ក្រែងប្ដីវាយជេរ ។
ប្រុងចិត្តការគិតខ្មាសគេ មិនឱ្យប្ដីជេរ បន្ទោសខ្លួនបាន ។
ទោះខឹងប្ដីក្រៃ​ប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់ ។
១៥០- មួយទោះប្ដីនោះ​កាចក្ដាត់ ខឹងដល់វាយវាត់ ជេរចោរដកទង ។
មិនហ៊ានឆ្លើយ​ឈ្លោះ​រំលង តតបទៅផង ក្រែងឮកេរ្តិ៍ឆ្ងាយ ។
មួយចេះប្រដាប់​រៀប​បាយ ប្ដីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ ។
អត់ចាំទម្រាំប្ដី​មក ជួបជុំទើបយក បរិភោគផងគ្នា ។
នេះឯងហៅទាស​ភរិយា សម្ដេចភគវា ទេសនាប្រោសប្រាប់ ។
១៥៥- បើអស់ស្រីណា​បានស្ដាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ ។
លុះអស់អាយុ​ក្សិណក្ស័យ បានទៅកើតឰ តុសិតសួគ៌នាយ ។
នឹងបាន​ក្សេមក្សាន្ត​ពណ្ណរាយ សេពសុខសប្បាយ និរទុក្ខកាយា ។
រីឯប្រពន្ធពុំជា ពេជ្ឈឃាតភរិយា ចរិតមានបួន ។
កុំឱ្យយកទុក្ខក្នុងខ្លួន ឱ្យចៀសចេញចួន កើតកម្មវេរា ។
១៦០- មួយចិត្តគំនិតចង់ជា ឆ្លាស់ឆ្លើយបំពារ បំពានឱ្យប្ដី ។
ប្រទូស្តរឹងរូសខ្ញូវខ្ញី មិនចេះចាញ់ប្ដី ថាឯងគ្រាន់បើ ។
ឆ្លើយឆ្លងសួរសងបណ្ដើរ ចង់ឈ្លោះឱ្យស្មើ ឱ្យលើសប្ដីវិញ ។
មួយមិនចង់ធ្វើបំពេញ បង្គាប់ប្ដីវិញ ឱ្យថ្កើងខ្លួនឯង ។
អាងចេះដៀលតិះពុំក្រែង ឱ្យប្ដីស្ដាប់ឯង ដោយចិត្ត​អន្ធពាល ។
១៦៥- មួយមានចិត្តនោះស្រើបស្រាល ចង់ត្រេកត្រអាល ចោរពេញមុខប្ដី ។
មួយចិត្ត​ទ្រឹស្ដិ​ទ្រុស្ដ​អប្រីយ៍ ចង់សម្លាប់ប្ដី ស្រឡាញ់ប្រុស​ទៀត ។
គិតកាប់​សម្លាប់​បង់ម្សៀត នឹងយកប្រុសទៀត ធ្វើប្ដីមរណា ។
រីឯសត្រូវ​ភរិយា ចរិតពុំជា ប្រាំពីរប្រការ ។
មួយមិនខ្លាច​ប្ដីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត ។
១៧០- មួយទ្រឹង​ទ្រមឹង​ស្ងៀមស្ងាត់ ប្ដ សួរបីម៉ាត់ ពុំស្រដីផង ។
មួយប្ដីស្រដី​គន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្ដាប់ ។
មួយមិនចង់​ឱ្យ​ប្ដីគាប់ មិនចង់ប្រដាប់ ឱ្យប្ដីថ្កុំថ្កើង ។
មួយទោះនឹង​ស្រដីឡើង ពាក្យធំចចើង​ ចចេសនឹងប្ដី ។
មួយទោះប្ដី​លោះខ្ញុំស្រី វាបម្រើប្ដី មិនឱ្យអាក់អន់ ។
១៧៥- ឃើញគាប់រីង​ស្អប់​ក្នាញ់គ្នាន់ ក្នុងចិត្តប្រចណ្ឌ ជេរថានាយអាយ ។
មួយត្បិតប្ដី​មាន​សាហាយ ហួរហែកសុសសាយ ឱ្យប្ដីអាស្រូវ ។
រីចោរភរិយា​នោះកូវ ចរិតពុំត្រូវ មានបីប្រការ ។
មួយចង់ចាយ​ទ្រព្យ​ប្ដី​ណា ឱ្យខូចអសារ មិនគង់ជាល្អ ។
មួយប្ដីឃ្មាត​ខ្មីខំរក៍ របស់បានមក៍ មិនថែទាំទុក ។
១៨០- លួចឱ្យទៅ​ម្ដាយឪពុក ប្ដីសួររកមុខ មិនប្រាប់ឡើយណា ។
មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា ថាឯងរវល់ ។
ដេកលេងចំខែង​អស់កល លុះប្ដីគេយល់ ពុតធ្វើជាឈឺ ។
ទទូរដេកថ្ងូរ​ហ៊ឺៗ ប្ដីហៅមិនឮ ពុតចង់តែស្លាប់ ។
នេះហៅប្រពន្ធ​ពុំគាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ ។
១៨៥- លុះអស់អាយុក្ស័យក្លាយ ធ្លាក់ទៅអបាយ ទាំងបួនចំពូក ។
តែងនឹងរងទុក្ខរងសោក រំដោះរួចមក កើតជាមនុស្សខ្ទើយ ។
ហេតុអកុសលនេះហើយ ត្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង ។
ខុសវត្តប្រតិបត្តិឆ្គាំឆ្គង មិនរៀងមិនរង ខុសនឹងច្បាប់ស្រី ។
មាក់ងាយនោះមានប្រាំបី មានក្នុងបាលី ព្រះធម៌លោកថា ។
១៩០- មាក់ងាយមួយនោះឯងណា ត្បិតប្ដីពិការ មិនបានមួនមាំ ។
ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះមេមត់ ។
មើលប្ដីឱ្យជាឆាប់ឆុត ខឹងវិញមិនអត់ បន់ឱ្យប្ដីស្លាប់ ។
មាក់ងាយមួយប្ដីខ្សត់ទ្រព្យ គ្មានកេរកោះគាប់ ស្មើនឹងអាត្មា ។
ដៀលត្មះថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើបគ្មានរបស់ ។
១៩៥- មាក់ងាយត្បិតប្ដីអាប់យស ឯងត្រកូលខ្ពស់ ពូជពង្សពុំស្មើ ។
ឆ្មើងខ្លួនឱ្យប្ដីបម្រើ ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស ។
មាក់ងាយមួយត្បិតប្ដីល្ងង់ ខ្លៅខ្លួនទ្រមង់ ទ្រមក់យឺតយូរ ។
ដៀលត្មះពុំចេះអាសូរ សម្ដីខ្មោះខ្មួរ មិនក្រែងប៉ុនសក់ ។
មាក់ងាយមួយប្ដីអាក្រក់ សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស ។
២០០- កន្ទ្រលរាងរលក្រអុះ សក់ស្កាញស្កូវសុស ពោះធំប៉ុនពាង ។
ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្ដីមិនសម ។
មាក់ងាយមួយប្ដីមិនខំ ធ្វើការលេលាំ ឡែឡដើរលេង ។
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះជេរមិនឈ្វេង គិតខុសមាត្រា ។
មាក់ងាយមួយប្ដីផឹកស្រា ស្រវឹងចោលការ ដើរលេងតែតោ ។
២០៥- ពាក្យក្អេងរាំច្រៀងឡោៗ ឱ្យឆ្កែព្រុសឆោ ផ្អើលភ្ញាក់កូនចៅ។
ឮមាត់ប្ដីហើយ​ខឹងក្ដៅ ប្រទេចជេរទៅ តាមដោយចិត្ត​ក្នាញ់ ។
មាក់ងាយមួយ​ទៀត​នោះ​មិញ ត្បិតប្ដីស្រឡាញ់ លលូកប្រឡែង ។
មួលបិចចាក់ចុច​ជាល្បែង មិនមានកោតក្រែង បានចិត្តជេរវិញ ។
ត្បិតតែយល់គេ​ស្រឡាញ់ ស្រដីផងមិញ គំរោះគំរើយ ។
២១០- ធ្វើក្នាញ់បែរ​ចេញ​ព្រងើយ គេនឹងកន្តើយ ក្និចក្នក់មាយា ។
ពុំបានក្សេមក្សាន្ត​នឹងគ្នា មាក់ងាយនេះជា គម្រប់ប្រាំពីរ ។
កូនអើយនេះហើយ​ច្បាប់ស្រី ឱ្យកូនពិសី រករៀនរក្សា ។
យកទុកក្នុងអង្គ​អាត្មា ប្រសើរក្ដាត់ណា កើតសុខសួស្ដី ។
ប្រសើរទាំងនា​លោកិយ ទោះបរលោកក្ដី សឹងលុះប្រាថ្នា ។
ទោះចិត្តគន់គិត​សច្ចា ជាពុទ្ធមាតា សឹងបានបរិបូរណ៍ ។
២១៥- ដូចចិត្តឆុតឆាប់ពុំយូរ កបកើតសម្បូរ សម្បត្តិទ្រព្យផង ។
កើតយសខ្ពង់ខ្ពស់​កន្លង យឺនយូរឥតហ្មង ដូចក្ដីប្រាថ្នា ។
ច្បាប់នេះឧត្តម​ថ្លៃ​ថ្លា ទោះស្រីឯណា ឮហើយមានភព្វ ។
ជាល្អកម្របាន​ស្ដាប់ ស្ដាប់ហើយចូរ​ចាប់ ចូរចាំគ្រប់គ្នា ។
បានដល់មគ្គផល​សួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច ។
២២០- ចរចាអស់អាថ៌​ពាក្យពេចន៍ ពាក្យពិតកាព្យ​កិច្ច បរិបូរណ៍ប្រពៃ ។
ប្រាជ្ញាប្រែរីឯ​នាម​នៃ ខ្ញុំឈ្មោះម៉ឺន មៃ មែនមានសទ្ធា ។
មានចិត្តកួចគិត​កាព្យា កបកើតជ្រះថ្លា ត្រេកត្រង់កុសល ។
សច្ចាប្រាថ្នា​មគ្គផល ផុរផុសយោបល់ លេចលើកទុកនៅ ។
ទោះបីសេចក្ដីខុស​ត្រូវ សូមទានតម្រូវ តម្រង់ឱ្យផង ។
២២៥- កុំត្មះតិះដៀលឡើយហោង សូមសាងផលផង ទុកតសាសនា ។
សម្រាប់ជាច្បាប់​មាត្រា សូរេចបការា បរិបូរណ៍ចែងចប់ ៕៚

11/11/2020

ទោះដឹងថាខ្លួនមិនអាចឈ្នះគេ ក៏ដោយក្មេងប្រុសមាឌល្អិតចិត្តធំ ពេជ្រ ភារ៉ា
មិនបោះបង់ការតាំងចិត្តចូលរួមក្នុងការប្រកួតនេះនោះឡើយ។ ស្ថិតក្នុងជីវភាពក្រីក្រ បច្ចុប្បន្នរស់នៅ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សូមអរគុណសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ ប្អូនប្រុសនិងក្រុមគ្រួសារ មានដូចខាងក្រោម៖
១)ក្រុមហ៊ុន Solar GPS Technology Cambodia Co.,Ltd ឧបត្ថម្ភ ២០០,០០០រៀល
២)ក្រុមហ៊ុន Bright Star ឧបត្ថម្ភ មួក១, អំពូលភ្លើងកង់១ឆុត និងថវិកា ១០០,០០០រៀល
៣)ក្រុមហ៊ុន ហានីសម្រស់ធម្មជាតិ ឧបត្ថម្ភ ១០០,០០០រៀល
………………………………………………………
ប្រសិនបើប្រិយមិត្តចង់ឧបត្ថម្ភ បន្តអាចទំនាក់ទំនងមកកាន់ក្រុមការងារ NP News តាមរយៈលេខទូរសព្ទ 095 405 677/017 668 456។
ក្រុមការងារនិងបញ្ចូលឈ្មោះសប្បុរសជននៅខាងក្រោមវីដេអូ។ សូមបញ្ជាក់ថា​ ក្រុមការងារNP នឹងធ្វេីការផ្សាយផ្ទាល់ពេលនាំយកអំណោយរបស់សប្បុរសជននានាជូនប្អូនប្រុស​។

11/11/2020

ពេជ្រ ធារ៉ា (លេខ261)កុមារាដ៏កំសត់ម្នាក់ដែលគ្មានកង់ល្អជិះនឹងគេ😢💪 ប៉ុន្ដែបន្ដសម្រេចក្ដីស្រម៉ៃ នឹងពុះពារក្នុងការប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។ យកកង់អែតចាយតម្លៃ២ម៉ឺនរៀល ចូលប្រកួតប្រជែងប្រណាំងកង់នឹងគេ ជាប់បានចំណាត់ថ្នាក់លេខ៦ ទទួលបានប្រាក់រង្វាន់៣១ម៉ឺនរៀលជូនគ្រួសារ។

កុមារកំសត់! ជិះកង់ចាស់តម្លៃ២ម៉ឺនរៀល ប្រកួតឈ្នះគេ នាំយកប្រាក់ជាង៣០ម៉ឺនរៀលជូនគ្រួសារ 11/11/2020

កុមារកំសត់! ជិះកង់ចាស់តម្លៃ២ម៉ឺនរៀល ប្រកួតឈ្នះគេ នាំយកប្រាក់ជាង៣០ម៉ឺនរៀលជូនគ្រួសារ Cambodia most popular business website. This website aims to provide Cambodian young entrepreneur most useful resources for starting and leading their business to higher level of successes. Business Cambodia, inspire and enable the next generation of entrepreneurs.

Photos from តស៊ូរជានិច្ច-Always struggling's post 11/11/2020

កុមារកំសត់! ជិះកង់ចាស់តម្លៃ២ម៉ឺនរៀល ប្រកួតឈ្នះគេ នាំយកប្រាក់ជាង៣០ម៉ឺនរៀលជូនគ្រួសារ

ត្រឹមតែរូបភាពកុមារកំសត់ពាក់ស្លាកលេខ ២៦១ប៉ុន្មានសន្លឹកតែប៉ុណ្ណោះ ប៉ុន្តែវាបានឆក់យកបេះដូងប្រជាជនខ្មែរស្ទើរមួយប្រទេសទៅហើយ។ រូបទាំងនោះបានបង្ហាញពីក្មេងប្រុសក្រីក្រម្នាក់ឈ្មោះថា ពេជ្រ ធារ៉ា ដែលបានចូលរួមកម្មវិធីប្រកួតប្រណាំងកង់មួយដែលរៀបចំឡើងដោយ Cambodia MTB Seriesទាំងដែលខ្លួនមួកក៏គ្មាន ​ស្បែកជើងសម្រាប់ពាក់ក៏គ្មាន រីឯកង់វិញគឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំងមែនទែន។

កុមារា ពេជ្រ ធារ៉ា បានបង្ហើបឱ្យដឹងថា កង់ដែលខ្លួនចូលប្រកួតនោះគឺបានទិញយកពីអ្នកលក់អេដចាយម្នាក់ ដែលកង់នោះគឺមានតម្លៃត្រឹមតែ ២ម៉ឺនរៀលតែប៉ុណ្ណោះ។ បើទោះបីជាខ្លួនជិះកង់ចាស់ និងអន់ជាងគេយ៉ាងណាក៏ដោយ ក៏ខ្លួនមិនបានអស់សង្ឃឹមបាក់ទឹកចិត្តនោះដែរ គឺគាត់បានខិតខំប្រឹងប្រែងប្រកួតអស់ពីចិត្តរហូតអាចទទួលបានចំណាត់ថ្នាក់លេខ ៦ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ មានទាំងជនជាតិខ្មែរ និងបរទេសចម្រុះតែម្ដង។

នៅក្រោយពេលដែលទទួលបានចំណាត់ថ្នាក់លេខ ៦ គាត់ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ៣១ម៉ឺនរៀលមកជូនគ្រួសាររបស់ខ្លួនវិញ ហើយក៏មានសាធារណៈជនមួយចំនួនបានចាប់ផ្ដើមជួយឧបត្ថម្ភកង់ថ្មី និងថវិកាមួយចំនួនជូនប្អូនប្រុស ធារ៉ាផងដែរ (ប្រសិនបើលោកអ្នកចង់ជួយកុមារា ពេជ្រ ធារ៉ា សូមទំនាក់ទំនងទូរស័ព្ទលេខ 087 921 967)។ ក្រៅពីនោះ លោកបានរៀបរាប់ពីក្ដីស្រមៃរបស់ខ្លួននាពេលអនាគតថាខ្លួនចង់ក្លាយជា ទាហានមួយរូបផងដែរ។ ខាងក្រោមនេះគឺជាកម្រងរូបភាពនៃការប្រកួតរបស់កុមារាពេជ្រ ធារ៉ា៖

រក្សាសិទ្ធរូបភាព៖ Kem

រក្សាសិទ្ធរូបភាព៖ Kem

11/11/2020

សែនរំភើបស្រក់ទឹកភ្នែកហើយ
អរគុណបងៗដែលនាំយកកង់ សំភារៈ និងថវិកាជូនដល់ប្អូនប្រុស

Photos from តស៊ូរជានិច្ច-Always struggling's post 11/11/2020

មានសមត្ថភាព តែមិនមានធនធាន បើមិនរកឱកាសបង្ហាញគេនោះ យើងច្បាស់ជាសូន្យរហូតហើយ ..!!(ដឹងច្បាស់ណាស់ ថាចាញ់តែត្រូវតែប្រកួត)
គ្មានកិច្ចការណាដែលចាប់ផ្តើមភ្លាមបាន ល្អឥតខ្ចោះនោះទេ តែក៉ំបោះបង់ឆន្ទៈដែលយើងចង់ទៅដល់ ...!!! ស៊ូស៊ូ បងគាំទ្រការ តស៊ូរបស់ប្អូន ពីបងអ្នកចូលចិត្តកីឡាជិះកង់ ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh
12551