24/06/2026
អបអរសាទរ ការប្រកួតនិយាយជាសាធារៈ លើកទី១២ កម្រិតមហាវិទ្យាល័យ
===========
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងមហាវិទ្យាល័យហិរញ្ញវត្ថុនិងធនាគារ សាខាទី២ (ចោមចៅ) បានរៀបចំការប្រកួតប្រជែង និយាយជាសាធារណៈលើកទី ១២ ដើម្បីពង្រឹងសមត្ថភាពនិស្សិតទាំងផ្នែកចំណេះដឹង ការបញ្ចេញមតិយោបល់ និងការគិតឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសបង្កើនសមត្ថភាពនិយាយជាសាធារណៈជូនដល់និស្សិត។
………………….
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានបន្ថែមកម្មវិធីសិក្សាជូននិស្សិត ចំនួន៨ ផងដែររួមមាន៖
១. កម្មវិធីចែករំលែកបទពិសោធន៍
២. កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៣. កម្មវិធីការប្រកួតប្រជែងតស៊ូមតិ
៤. កម្មវិធីការប្រកួតប្រជែងសំណេរ
៥. កម្មវិធីដំណើរទស្សនកិច្ចសិក្សា
៦. កម្មវិធីពហុវប្បធម៌
៧. កម្មវិធីភាពយន្តឯកសារ
៨. ការចុះហ្វឹកហាត់ការងារ
………………..
កម្មវិធីនេះប្រារព្ធឡើងនៅថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)
22/06/2026