ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ-Department of Khmer Literature

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ-Department of Khmer Literature

Share

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Photos from ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ-Department of Khmer Literature 's post 05/11/2024

សូមស្វាគមន៍ឆ្នាំសិក្សាថ្មី ២០២៤-២០២៥!
សូមស្វាគមន៍ប្អូនៗសិស្សានុសិស្សចូលមកក្នុងមហាគ្រួសារភូមិន្ទភ្នំពេញ!

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរមានភារកិច្ចបណ្ដុះបណ្ដាលកម្មវិធីបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ។ ក្នុងនោះដេប៉ាតឺម៉ង់មានគ្រូបង្រៀនប្រកបដោយគុណវុឌ្ឍិខ្ពស់ដែលបានបញ្ចប់ការសិក្សាទាំងក្នុងប្រទេសទាំងក្រៅប្រទេស ហើយមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រដល់កម្រិតបណ្ឌិត។ ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គមនិងតម្រូវការទីផ្សារការងារ ដេប៉ាតឺម៉ង់បានធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សានិងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនជាបន្តបន្ទាប់។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតអាចប្រកបអាជីពដូចជាគ្រូបង្រៀន អ្នកស្រាវជ្រាវ អ្នកនិពន្ធ ពិធីករ និងមន្ត្រីនៅតាមស្ថាប័នផ្សេងៗ។

ចំពោះព័ត៌មានលម្អិតអាចសាកសួរដោយផ្ទាល់តាមរយៈអាស័យដ្ឋាននិងលេខទូរសព្ទខាងក្រោម៖
ទីតាំង៖ បន្ទប់៣០៥ អាគារ A សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មណ្ឌល១)
លេខទូរស័ព្ទ៖ ០១២ ៨៩៤ ៤៩៤/០១២ ៩៣៩ ២៣៨/០១២ ៦៥៨ ៧៥៨

Photos from Faculty of Social Sciences and Humanities, RUPP's post 26/03/2024
27/02/2023

សេចក្ដីជូនដំណឹង!!!
ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងសំណេររឿងខ្លី និងកំណាព្យ ក្រោមប្រធានបទ៖ «ម្លប់សន្តិភាព» ។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងលើកតម្កើងវិស័យអក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាពតែងនិពន្ធ បោះពុម្ពផ្សាយ និងអំណានអក្សរសិល្ប៍។ ជាពិសេសតាមរយៈប្រធានបទ «ម្លប់សន្តិភាព» វណ្ណកម្មអក្សរសិល្ប៍នឹងអាចផ្សារភ្ជាប់ មជ្ឈដ្ឋានប្រជាជនទៅនឹងសង្គមជាក់ស្ដែង ឆ្ពោះទៅរកគោលដៅចុងក្រោយ គឺរស់នៅសុខដុមជាមួយគ្នា ក្នុងបរិយាកាសសង្គមពោរពេញទៅដោយសន្តិភាព។

ចាប់ទទួលអត្ថបទប្រកួតប្រជែងពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមអរគុណ!

24/10/2022

#ទឹកចិត្តគ្រូបង្រៀន គឺមិនដែលចង់បានអ្វីពីសិស្សរបស់ខ្លួនឡើយ…
———
ប្រភពពី៖ BTV Cambodia

12/10/2022

ថ្នាលអប់រំបណ្ដុះមនុស្សអោយមានវប្បធម៌ពិតប្រាកដ

12/10/2022

#ស្រីហិតោបទេស សៀវភៅដែលជនានុជនប្រុសស្រីគួរតែអាន។ សៀវភៅស្រីហិតោបទេស ត្រូវបានបកប្រែពីភាសាសំស្ក្រឹត ដោយ ព្រះភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ។ សៀវភៅនេះមានគតិអប់រំដ៏ល្អវិសេស ដែលរំលេចប្រការ៤សំខាន់គឺ៖ ការគប់មិត្ត ការបំបែកមិត្ត សង្គ្រាម និងសន្តិភាព។ ខ្លឹមសារនៃប្រការទាំង៤ ខាងលើលម្អដោយសោភ័ណគួរជាទីចាប់ចិត្ត ដោយបានចងក្រងនូវពាក្យពេចន៍ដ៏មានអត្ថន័យជ្រាលជ្រៅ រៀបចំជើងកាព្យពីរោះណែងណងរណ្ដំចិត្ត រឿងរ៉ាវប្រទាក់ក្រឡាគ្នាយ៉ាងរដឹកប្រៀបបីដូចរឿង១០០១យប់។ នរជនណាដែលបានអានស្នាដៃនេះហើយច្បាស់ជាភ្នកលួចសរសើរដល់អ្នកនិពន្ធជាក់ជាពុំខានឡើយ។

សៀវភៅស្រីហិតោបទេស មានលក់នៅគ្រប់បណ្ណាគារ និងកន្លែងលក់សៀវភៅនានា ឬអាចស្វែងរកអាននៅលើគេហទំព័រ Google បានផងដែរ។ និស្សិតនៃសាកលវិទ្យាល័យភូមិភ្នំពេញ ក៏អាចរកអានបាននៅក្នុងបណ្ណាល័យ ហ៊ុន សែន ដែលមានទីតាំងក្នុងសាកលវិទ្យាល័យយើង។
#ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ #ស្រីហិតោបទេស #ព្រះភិក្ខុប៉ាងខាត់

Photos from ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ-Department of Khmer Literature 's post 10/10/2022

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរមានកិត្តិយស សូមជម្រាបជូនថា៖

កាលពីពេលថ្មីៗកន្លងទៅនេះ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញផ្សាយសៀវភៅមួយក្រោមចំណងជើងថា «សទ្ទានុក្រមពាក្យន័យដូច» ហើយកន្លងទៅក៏មានប្អូនៗនិស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរមួយចំនួនចាប់អារម្មណ៍ចង់ជាវសៀវភៅនេះជាហូរហែ។

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ សូមជម្រាបជូនថា សៀវភៅ «សទ្ទានុក្រមពាក្យន័យដូច» នេះ បច្ចុប្បន្នពុំទាន់មានលក់នៅលើទីផ្សារនៅឡើយទេ ព្រោះក្នុងការបោះពុម្ពលើកទី១នេះ យើងទទួលបានថវិកាគាំទ្រពីអគ្គិសនីកម្ពុជាសម្រាប់បោះពុម្ពផ្សព្វផ្សាយតែក្នុងក្របខណ្ឌសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែប៉ុណ្ណោះ។ យើងខ្ញុំសង្ឃឹមថា នៅជំហានបន្ទាប់ អាចនឹងបោះពុម្ពលក់ជូនសាធារណជនដើម្បីសិក្សាឈ្វេងយល់បន្ថែមពីពាក្យន័យដូចនៅក្នុងបរិបទអក្សរសាស្រ្តខ្មែរយើង។

បច្ចុប្បន្ននេះ បើបងប្អូនចង់អានសៀវភៅនេះអាចស្វែករកអានបាននៅ បណ្ណាល័យហ៊ុនសែន ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ សូមអរគុណចំពោះការចាប់អារម្មណ៍ និងគាំទ្រ លើស្នាដៃស្រាវជ្រាវរបស់សាស្រ្តាចារ្យរបស់យើង។

សូមអរគុណ!!!

05/10/2022

#ទិវាគ្រូបង្រៀន

03/10/2022

[ភាសាបាលី-សំស្ក្រឹត ជាភាសាស្លាប់ ប៉ុន្តែភាសាទាំង២នេះនៅតែមានប្រយោជន៍ចំពោះជនជាតិខ្មែរ…] លោកសាស្រ្តាចារ្យ យក់ សៀង
__________________________

លោកសាស្រ្តាចារ្យ យក់ សៀង បង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាំងពីឆ្នាំ ១៩៨៧ មកម្ល៉េះ។ ក្រោយមកលោកត្រូវដល់អាយុចូលនិវត្តន៍ ប៉ុន្តែសាកលវិទ្យាល័យភូមិន្ទភ្នំពេញខ្វះធនធានមនុស្សផ្នែកភាសាបាលី-សំស្រ្តឹត ក៏បានផ្ដល់ឱកាសឱ្យគាត់បន្តបង្រៀនក្រៅម៉ោងរហូតដល់ឆ្នាំ ២០១៩ លោកក៏ទទួលមរណភាព ដោយរោគាពាធ។

លោកសាស្រ្តាចារ្យ យក់ សៀង គឺជាអតីតគ្រូបង្រៀនភាសាបាលី-សំស្ក្រឹត នៃដេប៉ាតឺម៉ងអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកគឺជាបញ្ញាវន្តខ្មែរមួយរូបដែលមានចំណេះជំនាញផ្នែកភាសាបាលី-សំស្ក្រឹត ព្រមទាំងបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរនេះផងដែរ។

មហាវិទ្យាល័យសង្គមសាស្ត្រ-មនុស្សសាស្ត្រ ចេញផ្សាយសៀវភៅថ្មីស្ដីពី «សទ្ទានុក្រមពាក្យន័យដូ 01/10/2022

មហាវិទ្យាល័យសង្គមសាស្ត្រ-មនុស្សសាស្ត្រ ចេញផ្សាយសៀវភៅថ្មីស្ដីពី «សទ្ទានុក្រមពាក្យន័យដូ សៀវភៅ «សទ្ទានុក្រមពាក្យន័យដូច» គឺជាស្នាដៃអក្សរសាស្រ្តខ្មែរថ្មីមួយទៀត ដែលត្រូវ​បាន​សិក្សា​ស្រាវជ្រាវ ចងក....

01/10/2022

កំណាព្យស្រង់ចេញពី សៀវភៅ«យុវវ័យមាយា » ស្នាដៃរបស់បណ្ឌិត យឹម កិច្ចសែ ។

Photos from ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ-Department of Khmer Literature 's post 30/09/2022

កម្មវិធីជំនួបអ្នកស្រាវជ្រាវ និងផ្សព្វផ្សាយសៀវភៅ «សទ្ទានុក្រមពាក្យន័យដូច» បានប្រព្រឹត្តទៅដោយជោគជ័យកាលពីព្រឹកថ្ងៃ សុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្ត្រ-មនុស្សសាស្ត្រ លោកស្រីបណ្ឌិត កែវ ច័ន្ទវុទ្ធី ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យសង្គមសាស្ត្រ មនុស្សសាស្ត្រ និងសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរចំនួន៥រូបរួមមាន៖ លោកស្រីសាស្ត្រាចារ្យ វ៉ា សោភា លោកសាស្ត្រាចារ្យ ចាន់ វឌ្ឍនា លោកសាស្ត្រាចារ្យ ឆាន់ គឹមសឿន លោកសាស្ត្រាចារ្យ គេន រង្សី លោកសាស្ត្រាចារ្យ សំ អេងលាង ព្រមទាំង ជំនួយការនិពន្ធ គឺ លោកសួន កុសល្យ លោកសឿន ពិសិដ្ឋ លោកសៀង សច្ចា លោកនួន រស្មី និងមានការចូលរួមពីនិស្សិតជាច្រើនរូបទៀត។

សៀវភៅ «សទ្ទានុក្រមពាក្យន័យដូច»នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងផ្ដល់ប្រយោជន៍ជាច្រើនដល់ការសិក្សា និងស្រាវជ្រាវភាសាខ្មែរ ដើម្បីឈ្វេងយល់ពីភាសាខ្មែរឱ្យកាន់តែច្បាស់ជាងមុន។

សូមអរគុណដល់ #អគ្គិសនីកម្ពុជា ដែលបានចូលរួមលើកស្ទួយការតែងនិពន្ធ និងជួយគាំទ្រវិស័យអប់រំ តាមរយៈការផ្ដល់ថវិកាជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការបោះពុម្ពផ្សាយសៀវភៅនេះជាលើកដំបូង។
#សទ្ទានុក្រមពាក្យន័យដូច #អក្សរសាស្ត្រខ្មែរ #ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Https://goo. Gl/maps/5Wy2GUrCedXjvkmH 8
Phnom Penh