Every experience makes you grow

Every experience makes you grow

Share

លើកទឹកចិត្តយុវជនក្នុងសង្គមខ្មែរជំ?

27/01/2022

នៅសប្ដាហ៍ខាងមុននេះយើងនិងបានឃើញប្រជាជនខ្មែរមួយចំនួននិងដុតលុយ ផ្ទះ និង ឡាន ដើម្បីប្រារព្វពិធីបុណ្យចូលឆ្នាំចិនហើយ។

15/06/2021
24/05/2021

😏

17/05/2021

ប្រសិនបើអ្នកអាចសុបិន្ត អ្នកក៏អាចធ្វើអោយវាក្លាយជាការពិតបានដែរ។😊

11/05/2021

ការបរាជ័យគឺដូចជាជី វាមានក្លិនស្អុយ ប៉ុន្តែវាធ្វើអោយអ្វីៗកាន់តែរីកចម្រើននាពេលអនាគត។

11/05/2021

#ការឈឺចាប់
ជីវិតមនុស្សមិនថាអ្នកមាន អ្នកក្រ អ្នកល្អ អ្នកអាក្រក់តែងតែជួបទុក្ខលំបាកបញ្ហាការឈឺចាប់ដែលមិនអាចចៀសរួច។ពេលដែលមានបញ្ហាហើយមិនអាចដោះស្រាយបានយើងតែងតែទទួលអារម្មណ៍ថាកើតទុក្ខ អស់សង្ឃឹមអន់ចិត្ត ឈឺចាប់និងមិនអាចទទួលយកបាន។អារម្មណ៍បែបនេះមានតែអ្នកដែលធ្លាប់ជួបប្រទះទេទើបយល់។ខ្ញុំដឹងថាអ្នកមានអារម្មណ៍ឈឺចាប់ដែលពេលខ្លះយើងមិនអាចបំភ្លេចបាន អារម្មណ៍បែបនេះធ្វើអោយចិត្តមានភាពទន់ខ្សោយហើយធ្វើអោយទឹកថ្លារាវហូរចេញពីភ្នែកតក់មកលើផែនថ្ពាល់ដែលទឹករាវនោះគេតែងតែហៅវាថា"ទឹកភ្នែក"។ពេលដែលអ្នកទទួលបាននូវភាពឈឺចាប់ដូចជាសង្សារសុំបែក គ្រូស្តីអោយ ប្រធានក្រុមហ៊ុនបណ្តេញចេញពីការងារឬក៏ទទួលនូវសម្ពាធផ្សេងៗពីមជ្ឃដ្ឋានជុំវិញ។ពេលនោះអ្នកនិងមានអារម្មណ៍ថាអន់ចិត្ត ឈឺចាប់កើតទុក្ខហើយទឹកភ្នែករបស់អ្នកក៏ស្រក់ចុះមកដោយមិនដឹងខ្លួនបើជ្រុលជាវាហូរមកហើយអោយវាហូរអោយអស់ទៅកុំព្យាយាមទប់វាអីបន្ទាប់មកពីអ្នកយំឆ្អែតហើយអ្នកនិងមានអារម្មណ៍ថាធូរស្រាយហើយចាប់ផ្តើមជាថ្មីត្រូវចាត់វាជាបទពិសោធន៍មួយអ្នកត្រូវតែធ្វើដំណើយតទៅមុខទៀតត្រូវចាំថាគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយចូរអ្នកដើរទៅក្នុងបញ្ហានោះហើយចាប់ផ្តើមរកវិធីដោះស្រាយថ្មី។ការឈឺចាប់វាក៏ជាកម្លាំងឬថាមពលម្យ៉ាងដែលអាចនាំយើងចាកចេញពីភាពទន់ខ្សោយធ្វើអោយយើងរឹងមាំ។ដូច្នេះសូមកុំយកភាពឈឺចាប់មករាំងមុខត្រូវជម្នះចំពោះវាអោយបាន។💪💪
#កូនស្រី

11/05/2021

#កុំព្យាយាមកែប្រែខ្លួនឯងដើម្បីអ្នកដទៃ
មុននិងអោយអ្នកដទៃមកស្រលាញ់យើង យើងគួរតែចេះស្រលាញ់ខ្លួនឯងជាមុនសិនហើយកុំព្យាយាមផ្លាស់ប្តូរដើម្បីបំពេញបំណងអ្នកដទៃ បើគេស្រលាញ់យើងពិតប្រាកដមែនគេច្បាស់ជាទទួលយកអ្វីគ្រប់ដែលយើងមាន។ត្រូវចាំថាយើងត្រូវធ្វើជាមនុស្យស្រីរឹងមាំមនុស្សស្រីដែលបុរសណាក៏ចង់បានមិនមែនធ្វើខ្លួនជាស្រីដែលខ្វះប្រុសមិនបាននោះទេ។
#កូនស្រី

29/04/2021

#អ្នកត្រូវតែជឿជាក់លើខ្លួនឯង
តើមានហេតុផលអ្វីដែលត្រូវអោយអ្នកដទៃមកជឿជាក់លើយើងទាំងដែលខ្លួនយើងផ្ទាល់មិនបានជឿកជាក់លើខ្លួនឯងផងនោះ។បើសិនជាអ្នកមិនមានជំនឿលើរូបអ្នកទេ ជីវិតអ្នកនិងពោរពេញទៅដោយភាពទន់ខ្សោយ អស់សង្ឃឹម គ្មានទំនុកចិត្តរាល់អ្វីដែលខ្លួនបានសម្រេចចិត្ត មិនថាក្នុងកាលះទេសះណា ពេលណា អ្វីដែលអ្នកបានសម្រេចចិត្តអ្នកត្រូវមានជំនឿលើខ្លួនឯង ត្រូវមានចិត្តរឹងមាំ មានសង្ឃឹមជានិច្ចមិនសំខាន់ថាមនុស្សជុំវិញគាំទ្រអ្នកឬក៏អត់ក៏ដោយ អ្នកត្រូវជឿលើអ្វីដែលខ្លួនបានធ្វើនិងបានសម្រេចចិត្ត។ជម្រើសដ៏ល្អអ្នកគួរតែអ្នកគួរតែសរសេរពាក្យថា"ខ្ញជឿជាក់លើអ្វីដែលបានសម្រេចចិត្ត"ហើយយកវាទៅបិតទីកន្លែងណាដែលអ្នកអាចមើលឃើញវាជាញឹកញាប់ដូចជាលើក្បាលដំណេក លើទូទឹកកក ជាពិសេសនោះនៅលើតុរៀនឬតុអង្គុយធ្វើការជាប្រចាំ។ពេលអ្នកសម្រេចចិត្តធ្វើអ្វីមួយអ្នកត្រូវតែនិយាយឃ្លានេះឡើងមក សូមកុំខ្លាចអ្នកដទៃសើចចំអកព្រោះអ្វីដែលគេគិតមិនដូចអ្វីដែលយើងគិតនោះទេ។ពេលដែលអ្នកបាននិយាយឃ្លាទាំងនោះចេញមកអ្នកនិងមានអារម្មណ៍ថាមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងជាងមុន។យើងត្រូវចេះស្រលាញ់និងផ្តល់តម្លៃអោយខ្លួនឯងអោយច្រើន នោះនិងមិនមាននរណាម្នាក់អាចយកភាពជឿកជាក់ចេញពីខ្លួនយើងបានទេ។សរុបមកអ្នកត្រូវតែជឿជាក់លើខ្លួនឯងជាមុនទើបអ្នកដទៃអាចជឿជាក់លើយើងព្រោះគេបានមើលឃើញពីតម្លៃរបស់អ្នកហើយសូមកុំអោយភាពភ័យខ្លាចមកលុបបំបាត់ការជឿជាក់របស់ខ្លួនជាដាច់ខាត។
#កូនស្រី

24/04/2021

#តម្លៃនៃការត្រៀមលក្ខណះទុកមុន
តើភាពជោគជ័យត្រឹមតែកើតចេញតែពីការតស៊ូមួយមុខឬ?ចម្លើយគឺទេ មានកត្តាច្រើនណាស់ដែលអាចនាំមនុស្សទៅរកភាពជោគជ័យតែអ្វីដែលសំខាន់ដែលមនុស្សតែងតែគិតមិនដល់គឺការរៀបចំឬការត្រៀមលក្ខណះជាងមុន បើគ្មានការត្រៀមទុកជាមុនទេនោះអ្នកនិងបរាជ័យជាមិនខាន។មនុស្សដែលមិនចេះរៀបចំលក្ខណះទុកមុននិងជួបទុកលំបាកឬបញ្ហាជាច្រើនក្នុងការបំពេញកិច្ចការងារ។ការត្រៀមខ្លួនទុកជាមុនជាវិធីសាស្រ្តដ៏ល្អ សម្រាប់យើងគ្រប់គ្នាត្រូវតែមានមិនថាក្នុងការងាររកស៊ី ការសិក្សារៀនសូត្រ ការប្រកួតប្រជែង។ល។ ធ្វើស្រែត្រូវត្រៀមគ្រាប់ពូជ ទឹកអោយបានគ្រប់គ្រាន់ចំណែកឯការងារវិញត្រូវត្រៀមចំណំដឹង ជំនាញអោយបានច្បាស់លាស់ដើម្បីសម្រេចកិច្ចការងារ និយាយរួមទៅការត្រៀមលក្ខណះទុកមុនប្រៀបដូចភាពជោគជ័យមួយជំហានដំបូងអីចឹង។
រូបភាព: Google
@កូនស្រី

03/04/2021

"ក្តីស្រមៃ"គឺជាពាក្យមួយម៉ាត់យ៉ាងខ្លីហើយសាមញ្ញបំផុត ប៉ុន្តែបើយើងគិតអោយសីុជម្រៅទៅគឺវាមានអត្ថន័យដ៏ខ្លាំងខ្លាបំផុតនិងសំខាន់ណាស់ចំពោះជីវិតមនុស្សទូទៅក្នុងលោក។ក្តីស្រមៃឬការប្រាថ្នាមិនថាតូច ធំក៏ដោយតែវាជារបស់ម្យ៉ាងដែលធ្វើអោយមនុស្សមានសេចក្តីតស៊ូព្យាយាម អំណត់អត់ធ្មត់និងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រចវា។ដោយហេតុថាក្តីស្រមៃមានតម្លៃយ៉ាងនេះហើយយើងម្នាក់ៗគួរណាតែចេះបង្កើតក្តីស្រមៃរបស់ខ្លួនមិនថាអ្នកជួបនូវឪបសគ្គយ៉ាងណាសូមកុំបោះបង់យើងត្រូវដើរចូលទៅរកក្តីស្រមៃរបស់យើងហើយធ្វើវាអោយបានជោគជ័យពេលដែលយើងបានឈានជើងទៅដល់ក្តីស្រមៃទាំងនោះហើយ យើងនិងបានដឹងថាវាមានអត្ថន័យនិងសុភមង្គលយ៉ាងអស្ចារ្យធ្វលអោយយើងរីករាយក្នុងជីវិតរស់នៅនាពេលខាងមុខ។ផ្ទុយទៅវិញបើយើងខ្ជិលបង្កើតក្តីស្រមៃនោះជីវិតអ្នកនិងចាប់ផ្តើមរញ៉េរញៃចាប់នេះផុតចាប់នោះផុតដូចជាទំពក់ដែលមិនអាចឈោងដល់មែងឈើចឹងយើងមិនដឹងខ្លួនថាចង់បានអ្វីឬចង់ធ្វើអ្វី។បន្ទាប់មកយើងក៏ចាបើផ្តើមអន់ចិត្តនិងខ្លួនឯងបន្ទោសខ្លួនឯងនិងឈានទៅដល់ការបរាជ័យ។កត្តាដែលធ្វើអោយមនុស្សមិនអាចបង្កើតក្តីស្រមៃដោយសារតែមជ្ឈដ្ឋានជុំវិញរបស់គេ។ពេលដែលគេឮមនុស្សជុំវិញនិយាយថាវាពិបាកខ្លាំងណាស់មិនអាចទៅរួចទេពេលនោះយើងក៏មានកូនចិត្តមួយចូលមកធ្វើអោយយើងបោះបង់ការចង់បានដែលគេហៅថាក្តីស្រមៃនោះចោលព្រោះយើងគិតថាវាមិនអាចទៅរួច ដោយសារតែការប្រកាន់តែផ្នត់គំនិតទាំងនេះហើយទើបធ្វើអោយយើងមិនអាចឈានជើងដើរចូលក្នុងក្តីស្រមៃរបស់ខ្លួនបាន។តែសូមកុំគិតដូច្នេះអ្នកត្រូវជឿជាក់លើខ្លួនឯងថាខ្លួនឯងអាចធ្វើបាន។អ្នកត្រូវនិយាយណា"I CAN DO IT"ដែលមានន័យជាភាសាខ្មែរថា"ខ្ញុំអាចធ្វើបាន"។ចូលអ្នកនិយាយពាក្យមួយឃ្លានេះជាប្រចាំនោះអ្នកនិងដឹងថាវាបានផ្លាស់ប្តូរអ្នកប៉ុណ្ណា។
រូបភាពពី:Google
អ្នកវាយអត្ថបទ:កូនស្រី

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh