Madrasah Sulaimaniyyah

Madrasah Sulaimaniyyah

Share

Madrasah Sulaimaniyyah Cambodia

Photos from Madrasah Sulaimaniyyah's post 07/12/2025

ទិដ្ឋភាពខ្លះៗ ដែលកូនសិស្សរបស់យើងកំពុងរងចាំការហោះហើរ នៅក្នុងប្រលានយន្តហោះ អន្តរជាតិតេជា⏳🕒 🇰🇭✈️🇮🇩។

Photos from Madrasah Sulaimaniyyah's post 07/12/2025

សាលារៀនស៊ូឡៃម៉ានីយ៉ះកម្ពុជា សូមថ្លែងអំណរអរគុណដល់ លោកអូស្តើស Ahmad Yahya Arafat តំណាង អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម។
លោក Encik Muhammad Naeim Ahmad តំណាងឲ្យស្ថានទូតម៉ាឡេស៊ី ប្រចាំរាជាណាចក្រកម្ពុជា។
លោក Bapak Krishnajie តំណាង ស្ថានទូត ឥណ្ឌូនេស៊ី ប្រចាំរាជាណាចក្រកម្ពុជា ។
លោក Muhammad Ahmad Sultan ដែលជានាយកគ្រប់គ្រងទូទៅ របស់សាលារៀនអន្តរជាតិ ETC។
លោក Hakan Soydemir អ្នកគ្រប់គ្រងសាលារៀន ស៊ូឡៃម៉ានីយ៉ះប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ហាកឹមៗ អោងៗ ម៉ៃៗ តួនៗ អូស្តើសៗ ជាអាណាព្យាបាលសិស្សទាំងអស់ ដែលគោរពអញ្ជើញចូលរួមកម្មវិធី ប្រគល់សញ្ញាបត្រជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា នៅសាលារៀនស៊ូឡៃម៉ានីយ៉ះកម្ពុជា និងគ្រោងរៀបចំបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី និងតួគី លើកទី៣ កាលពីថ្ងៃទី ០៦ ខែ១២ ឆ្នាំ២០២៥ កន្លងទៅនេះ។

អរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួម និងចែករំលែកមោទនភាពជាមួយសិស្សរបស់យើង។ វាជាថ្ងៃមួយពិសេសណាស់! 🌟🎓❤️

... អាល់ហាំឌូលីលឡះ កម្មវិធីរបស់យើងបានបញ្ចប់ទៅដោយរលូន យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ភ្ញៀវជាតិ និងអន្តរជាតិ អាណាព្យាបាលសិស្សទាំងអស់ ទទួលបានរ៉ស់ម៉ាត់ ពើរ៉កាត់ អាហ្វ៊ីយ៉ាត់ និងសុខស្លាមាត់ក្នុងការធ្វើដំណើរទាំងអស់គ្នា .។
#សាលារៀនស៊ូឡៃម៉ានីយ៉ះ #កម្មវិធីបញ្ចប់ការសិក្សា -Japan Cooperation Center (CJCC)

23/11/2025

រូបភាព ក៏ដូចជាសកម្មភាពខ្លះៗនៅក្នុងសាលា។

#សាលារៀនស៊ូឡៃម៉ានីយ៉ះ
#ភ្នំពេញថ្មី

Photos from Madrasah Sulaimaniyyah's post 20/11/2025

Alhamdulillah នៅថ្ងៃទី ០៦ ខែ១២ ឆ្នាំ២០២៥ សាលារៀនស៊ូឡៃម៉ានីយ៉ះ និងបញ្ជូនសិស្សានុសិស្សចំនួន២០នាក់ ក្នុងនោះមានសិស្សប្រុសចំនួន ១៣នាក់ សិស្សស្រីចំនួន ៧នាក់ ឲ្យទៅសិក្សាបន្តនៅក្រៅប្រទេស (ប្រទេសឥណ្ឌូណេស៊ី និងតួគី )។ ក្នុងនោះផងដែរយើងក៏សូមអរគុណដល់ម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភអាវធំ ចំនួន ១៣ឈុត ស្បែកជើង ១៣គូ ខ្សែក្រវាត់ ១៣ខ្សែ ក្រវាត់ក ១៣ផងដែរ សម្រាប់ពាក់ក្នុងកម្មវិធីបញ្ចប់ការសិក្សាក៏ដូចជាសម្រាប់ពាក់ធ្វើដំណើរទៅប្រទេស ។ សូមឲ្យពួកគាត់ទទួលបាន រ៉ស់ម៉ាត់ ពើរ៉កាត់ អាហ្វីយ៉ាត់ និងជោគជ័យទាំងឌុនយ៉ា និងអាឃីរ៉ាត់។
#សាលារៀនស៊ូឡៃម៉ានីយ៉ះ

Photos from Madrasah Sulaimaniyyah's post 21/10/2025

🔔 សេចក្ដីជូនដំណឹង

អំពីការជ្រើសរើសកូនសិស្សសម្រាប់ឆ្នាំសិក្សា2026–2027

សាលារៀនស៊ូឡៃម៉ានីយ៉ះ សូមជម្រាបជូនដំណឹងជាផ្លូវការដល់អាណាព្យាបាលទាំងអស់អោយបានជ្រាបថា៖ សាលារបស់យើងកំពុងបើកទទួលចុះឈ្មោះជ្រើសរើសកូនសិស្សថ្មីសម្រាប់ឆ្នាំសិក្សា 2026–2027 ក្នុងថ្នាក់ដូចខាងក្រោម៖

🔹រៀនអាហ្គាម៉ា កំរិតដំបូង
🔹 រៀនអាហ្គាម៉ាកំរិតទី1
🔹 រៀនផ្នែកទូទៅ ២ម៉ោងក្នុង1អាទិត្យ [ភាសាខ្មែរ និងគណិតវិទ្យា]
🔹បន្ទាប់ពីបញ្ចប់ការសិក្សា ៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា សិស្សនិងទទួលបានឱកាសទៅបន្តការសិក្សាផ្នែកអាហ្គាម៉ានៅក្រៅប្រទេសបន្តទៀត។

✅ លក្ខខណ្ឌចូលរៀន

សិស្សត្រូវមានអាយុ ១៣ដល់១៦ឆ្នាំ

សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ហើយ

១ ខែ ៥០០០០រៀល(ប្រាំមុឺរៀល)

សំបុត្រកំណើត copy

រូបថត 4×6

លិខិតបញ្ជាក់សុខភាព

📆 កាលបរិច្ឆេទចាប់ផ្ដើមចុះឈ្មោះ៖

ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ ជូនដំណឹងម្តងទៀត។

🕘 ម៉ោងធ្វើការចុះឈ្មោះ៖

ចាប់ពីម៉ោង 09:00 ព្រឹក ដល់ 07:00 ល្ងាច រៀងរាល់ថ្ងៃធ្វើការ

📍 កន្លែងចុះឈ្មោះ៖
តាមលេខទូរស័ព្ទក៏បាន 096 6301467- 067316110

---

សូមអញ្ជើញអាណាព្យាបាលនាំកូនៗមកចុះឈ្មោះដោយផ្ទាល់ឬទំនាក់ទំនងមកកាន់សាលា ដើម្បីទទួលបានព័ត៌មានបន្ថែម។

សូមអរគុណ!

ដោយក្ដីគោរព
សាលារៀន ភ្នំពេញស៊ូឡៃម៉ានីយ៉ះ
ថ្ងៃខែឆ្នាំ៖ ២១ តុលា 2025

-

Photos from Madrasah Sulaimaniyyah's post 20/09/2025

សាលារៀនយើងខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សានុសិស្សទាំងអស់ដែលបានយកពេលវេលាមកចូលរួមក្នុងការប្រជុំអាណាព្យាបាលនាពេលថ្មីៗនេះ។

ការចូលរួមរបស់លោកអ្នកគឺជាដៃគូយ៉ាងសំខាន់ក្នុងការសាងសង់អនាគតដ៏ភ្លឺស្វាងឱ្យកូនចៅយើង។ កិត្តិយស និងការយល់ឃើញរបស់លោកអ្នកគឺជាការលើកទឹកចិត្តដ៏ធំធេងដល់ការខិតខំប្រឹងប្រែងរបស់យើង។

យើងសង្ឃឹមថានឹងបន្តការសហការល្អជាមួយលោកអ្នកទៅថ្ងៃអនាគត។

#សាលារៀនភ្នំពេញស៊ូឡៃម៉ានីយ៉ះ #អរគុណអាណាព្យាបាល #ការប្រជុំអាណាព្យាបាល #ការសហការរវាងផ្ទះនិងសាលា

03/09/2025

សកម្មភាពខ្លះៗនៅថ្ងៃប្រកួតប្រជែងចំណេះដឹងទូទៅនៅសាលារបស់យើង

សាលារបស់យើងតែងតែរៀបចំកម្មវិធីប្រកួតប្រជែងចំណេះដឹងទូទៅ ដោយមានគោលបំណងផ្លាស់ប្ដូរបរិយាកាស បំបាត់ភាពស្ត្រេសរបស់សិស្ស និងផ្តល់អារម្មណ៍រីករាយ។ ក្នុងកម្មវិធីក៏មានការលេងល្បែងកំសាន្ត និងការបង្ហាញវីដេអូកំប្លែងផងដែរ។

សម្រាប់ក្រុមសិស្សដែលឆ្លើយបានត្រឹមត្រូវច្រើន និងទទួលពិន្ទុខ្ពស់ នឹងមានរង្វាន់លើកទឹកចិត្ត។
មុខវិញ្ញាសាដែលចូលរួមប្រកួតមានដូចជា៖ គួរ៉អាន, តាជវីដ, ស៊ីហ្វាតហូរុហ្វ, សាហ្វ, ណាហូ, គណិតវិទ្យា, ប្រវត្តិសាស្ត្រ និងភាសាតួកគី។

---

#ភ្នំពេញស៊ូឡៃម៉ានីយ៉ះ

Photos from Madrasah Sulaimaniyyah's post 27/08/2025

ដំណើរកំសាន្ត នៅខេត្ត កំពង់ឆ្នាំង
📍Chill River

Photos from Madrasah Sulaimaniyyah's post 14/08/2025

🔔 សេចក្ដីជូនដំណឹង

អំពីការជ្រើសរើសកូនសិស្សសម្រាប់ឆ្នាំសិក្សា2026–2027

សាលារៀនស៊ូឡៃម៉ានីយ៉ះ សូមជម្រាបជូនដំណឹងជាផ្លូវការដល់អាណាព្យាបាលទាំងអស់អោយបានជ្រាបថា៖ សាលារបស់យើងកំពុងបើកទទួលចុះឈ្មោះជ្រើសរើសកូនសិស្សថ្មីសម្រាប់ឆ្នាំសិក្សា 2026–2027 ក្នុងថ្នាក់ដូចខាងក្រោម៖

🔹រៀនអាហ្គាម៉ា កំរិតដំបូង
🔹 រៀនអាហ្គាម៉ាកំរិតទី1
🔹 ជួលគ្រូមកពីខាងក្រៅបង្រៀនផ្នែកទូទៅ ១អាទិត្យ៨ម៉ោង បញ្ចប់ការសិក្សា ៤ឆ្នាំសិស្សនិងទទួលបាន វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩)
🔹បន្ទាប់ពីបញ្ចប់ការសិក្សា ៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា សិស្សនិងទទួលបានឱកាសទៅបន្តការសិក្សាផ្នែកអាហ្គាម៉ានៅក្រៅប្រទេសបន្តទៀត។

✅ លក្ខខណ្ឌចូលរៀន

សិស្សត្រូវមានអាយុ ១៣ដល់១៦ឆ្នាំ

សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ហើយ

១ ខែ បង់ ៦០ដុល្លា(ដោយសារជួលគ្រូមកបង្រៀនផ្នែកទូទៅ)

សំបុត្រកំណើត copy

រូបថត 4×6

លិខិតបញ្ជាក់សុខភាព

📆 កាលបរិច្ឆេទចាប់ផ្ដើមចុះឈ្មោះ៖

ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ ជូនដំណឹងម្តងទៀត។

🕘 ម៉ោងធ្វើការចុះឈ្មោះ៖

ចាប់ពីម៉ោង 09:00 ព្រឹក ដល់ 07:00 ល្ងាច រៀងរាល់ថ្ងៃធ្វើការ

📍 កន្លែងចុះឈ្មោះ៖
តាមលេខទូរស័ព្ទក៏បាន 096 6301467- 067316110

---

សូមអញ្ជើញអាណាព្យាបាលនាំកូនៗមកចុះឈ្មោះដោយផ្ទាល់ឬទំនាក់ទំនងមកកាន់សាលា ដើម្បីទទួលបានព័ត៌មានបន្ថែម។

សូមអរគុណ!

ដោយក្ដីគោរព
សាលារៀន ភ្នំពេញស៊ូឡៃម៉ានីយ៉ះ
ថ្ងៃខែឆ្នាំ៖ 14 សីហា 2025

-

Photos from Madrasah Sulaimaniyyah's post 09/08/2025

នៅពេលនេះសាលារៀនរបស់យើងខ្ញុំ កំពុងរៀបចំឯកសារដើម្បីស្នើសុំវីហ្សា បញ្ជូនសិស្សានុសិស្សទៅបន្តការសិក្សានៅក្រៅប្រទេស សង្ឃឹមថាអល់ឡោះនិងផ្តល់ភាពងាយស្រួលដល់ពួកយើងផងចុះ។
#ភ្នំពេញស៊ូឡៃម៉ានីយ៉ះ

Photos from Madrasah Sulaimaniyyah's post 17/03/2025

១៥.០៣.២០២៥ កម្មវិធីអាហារស្រាយបួសរួមគ្នា ជាមួយ ស្ថានទូតម៉ាឡេស៊ី និង REMACC(A subsidiary of TNB Power Generation) ។
#សមាគមឥស្លាមកម្ពុជាសម្រាប់ការអប់រំសុខុមាលភាព

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No 779 Lok Ta Srey Chet Street Phnom Penh Thmey
Phnom Penh
85523