11/09/2022
លេខ #03(គូស្នេហ៍ណាក៏ធ្លាប់ឈ្លោះគ្នានដែរ)
.................................
• គូស្នេហ៍ណាក៏ធ្លាប់ឈ្លោះគ្នានដែរ តែកុំឈ្លោះញឹកពេក ប្រយ័ត្នក្លាយជាទម្លាប់
• គូស្នេហ៍ណាក៏ធ្លាប់ឈ្លោះគ្នានដែរ តែឈ្លោះយូរៗប្រយ័ត្នបកក្រោយលែងបាន
• គូស្នេហ៍ណាក៏ធ្លាប់ឈ្លោះគ្នានដែរ។ មែនហើយ គូស្នេហ៍ណាក៏ធ្លាប់ឈ្លោះគ្នាដែរ តែគូស្នេហ៍យើងអាចមិនដូចគូស្នេហ៍គេ គេឈ្លោះគេងាយត្រូវគ្នាវិញ គេឈ្លោះគ្នា គេអាចរកផ្លូវសម្របសម្រួលបង្កើតក្តីរីករាយបានចុះគូស្នេហ៍អ្នកយ៉ាងម៉េចវិញ?
• គូស្នេហ៍ អាចថាឈ្លោះ ឬខឹងព្រោះស្រលាញ់ តែគូស្នេហ៍ច្រើនណាស់ ឈ្លោះតាំងពីស្រលាញ់ រហូតដល់អស់ស្រឡាញ់។ ទម្លាប់ឈ្លោះធ្វើឲ្យមនុស្សពិបាករកចំណុចល្អនៃដៃគូ ទម្លាប់ឈ្លោះធ្វើឲ្យគូស្នេហ៍ដេកតែចាប់កំហុសគ្នា អំពើល្អហាក់ដូចជាមិនអាចធ្វើឲ្យរំភើប តែអំពើខុសឆ្គង ពេលខ្លះតូចតាច តែធ្វើឲ្យបេះដូងញាប់ញ័រពិបាកទ្រាំខ្លាំង។
• គូស្នេហ៍ ជាគូពិសេសពេលស្រលាញ់គ្នាហើយ តែងតែមានអារម្មណ៍ជំពាក់ខុសធម្មតា ខ្វល់ខុសធម្មតា យកចិត្តទុកដាក់ខុសធម្មតា មែនហើយ តែស្រលាញ់គេចេះតែចង់ឲ្យគេល្អ តែពេលខ្លះចង់ឲ្យគេល្អហួស ក្លាយជាគំនាបដែលគេមើលមកយើ ជាមនុស្ស រករឿង ជាមនុស្សមោបង ជាមនុស្សចង់ឈ្នះទៅវិញ។
• ស្រាយចិត្តឡើង ហើយគិតជាថ្មីហើយព្យាយាមគេចជម្លោះ បើសិនជាចង់ឲ្យស្នេហាអ្នកលូតលាស់បន្ត បំភ្លេចចោលទៅពាក្យដែលថា(គូស្នេហ៍ណាក៏ធ្លាប់ឈ្លោះគ្នានោះ) ព្រោះជាពាក្យគ្មានប្រយោជន៍ដល់សភមង្គលអ្នកឡើយ។
11/09/2022
ស្រលាញ់គ្នាត្រូវចៀសវាងឈ្លោះគ្នា បើឈ្លោះគ្នាមុខតែធ្លាប់ហើយ
.....................................................................
• គូរស្នេហ៍នេះ១ ប្តីប្រពន្ធនេះ១ តែឈ្លោះគ្នាធ្លាប់ហើយ។
• មនុស្សតែស្រលាញ់គ្នាបើបានឈ្លោះហើយ ញៀនដូចអ្នកញៀនស្រា ចេះតែឃ្លានឈ្លោះ ពេលខ្លះមិនបានឈ្លោះដូចជាមិនអស់ចិត្ត ចេះតែមានអារម្មណ៍រសេះរសោះហេងហាងធ្វើអ្វីមិនចេញ។
• គូស្នេហ៍នេះឈ្លោះគ្នាញៀនណាស់ ពេលខ្លះឈ្មោះខ្លះឡើងរកផ្លូវបញ្ចប់អត់ឃើញក៏មាន ចង់បញ្ចប់ជំលោះ ពិបាកដូចផ្តាច់គ្រឿងញៀនអ៊ីចឹង សង្ខាងសុទ្ធតែដឹងថា ឈ្លោះគ្នាគ្មានប្រយោជន៍ ម្នាក់ៗសុទ្ធតែចង់បញ្ចប់ តែជួបមុខចេះតែចង់ឈ្លោះ។
• កំហុសប៉ុនគ្នា អ្នកផ្សេងធ្វើដូចធម្មតា ដូចគ្មានអីគួរឲ្យខឹង តែម្នាក់ហ្នឹងទ្រាំខឹង ទ្រាំឈ្លោះមិនបាន។ នេះហើយស្នេហា ដូចចម្រៀងលោកស៊ីនស៊ីសាមុតច្រៀងចឹង (ខឹងព្រោះស្រលាញ់) មែនហើយខឹងព្រោះស្រលាញ់ តែកុំខឹងរហូតដល់អស់ស្រលាញ់អី ប្រយ័ត្នស្តាយក្រោយ។
09/09/2022
• ស្រលាញ់គ្នាហេតុអ្វីចេះតែចង់ឈ្លោះគ្នា?
..............................................................................
• គ្មានអ្នកណាចង់ឈ្លោះទេ តែចិត្តចេះតែមួរម៉ៅ ចេះតែខ្នាញ់ ចេះតែចង់ឈ្លោះ។
• មនុស្សយើងស្គាល់គ្នាតាំងពីតូច ត្បិតតែធ្លាប់ស្គាល់ ធ្លាប់សួរសុខទុក្ខ ធ្លាប់បែកគ្នានឹក ធ្លាប់ជួបគ្នាសប្បាយ តែពេលខ្លះរឿងរាប់មិនអស់ក៏មិននឹកឃើញឈ្លោះផង តែមនុស្សអើយមនុស្ស ប្រសិនបើថ្ងៃនេះ អ្នកប្រកាស់ប្រាប់ថា អ្នកស្រឡាញ់គេ ចាប់ពីល្ងាចនេះទៅ មានរឿងតិចតួច គឺឈ្លោះគ្នាហើយ?
• ម៉េចចឹង? កាលពីមុនសុំស្រលាញ់នាង ស្លូតណាស់ និយាយពីរោះ មិនចេះរករឿង ម៉េចក៏ចាប់ពីពេលសុំស្រលាញ់មក ស្រាប់តែធ្វើអីក៏ខុស ធ្វើអីក៏រឿង តើមានហេតុភេទអ្វី ធ្វើឲ្យមនុស្សប្រែប្រួលទៅ?គ្មានអ្វីទេ ក្រៅពីស្នេហានោះឯង។