Bamnang

Bamnang Your Link to Learning, Living, and Leading.
(1)

បំណង (Bamnang) មានមោទនភាពយ៉ាងខ្លាំងក្នុងការណែនាំសមាជិកស្នាក់នៅដ៏ឆ្នើមម្នាក់របស់យើង គឺកញ្ញា រឹម ណាវិន (Naven Rim) ដែលជានិ...
14/07/2026

បំណង (Bamnang) មានមោទនភាពយ៉ាងខ្លាំងក្នុងការណែនាំសមាជិកស្នាក់នៅដ៏ឆ្នើមម្នាក់របស់យើង គឺកញ្ញា រឹម ណាវិន (Naven Rim) ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ពី American University of Phnom Penh (AUPP) ក្នុងឆ្នាំ ២០២៣ និងបច្ចុប្បន្នកំពុងបម្រើការងារជា Program Manager នៅអង្គការ NGO “Love Without Boundaries” នៅរាជធានីភ្នំពេញ។

ក្រៅពីការងារអភិវឌ្ឍសង្គម និងសហគមន៍ កញ្ញាណាវិន ក៏ជាយុវជនសកម្មម្នាក់ដែលចូលរួមក្នុងកម្មវិធីអន្តរជាតិ និងជំរុញតម្លៃនៃភាពជាពលរដ្ឋសកល។ ជាពិសេស កញ្ញាមានកិត្តិយសបានតំណាងឱ្យគណៈប្រតិភូកម្ពុជា ចូលរួមក្នុងសិក្ខាសាលា Youth Leadership Workshop on Global Citizenship Education (GCED) លើកទី 12 ដែលរៀបចំរួមគ្នាដោយ UNESCO APCEIU, UNESCO MGIEP និង GCED Youth Network នៅសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកដឹកនាំយុវជនចំនួន 41 នាក់ មកពី 32 ប្រទេស ដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការតស៊ូមតិប្រកបដោយភាពច្នៃប្រឌិត និងការបម្លែងសន្តិភាពទៅជាសកម្មភាពជាក់ស្តែង តាមរយៈសិល្បៈ ការនិទានរឿង ប្រព័ន្ធផ្សព្វផ្សាយ និងការរៀនសូត្រផ្នែកសង្គម និងអារម្មណ៍ (SEL)។

តាមរយៈការចូលរួមក្នុងកម្មវិធីនេះ កញ្ញា ណាវិន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ភាពជាពលរដ្ឋសកល និងការប្រើប្រាស់ភាពច្នៃប្រឌិតដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម។ បទពិសោធន៍នេះក៏បានពង្រឹងទស្សនៈថា សន្តិភាពចាប់ផ្តើមពីក្នុងខ្លួនយើងម្នាក់ៗ ហើយសកម្មភាពតូចៗដែលផ្តើមពីគំនិតវិជ្ជមាន អាចនាំទៅរកការផ្លាស់ប្តូរដ៏មានអត្ថន័យសម្រាប់សហគមន៍ និងពិភពលោក។

💡 Bamnang ពិតជារីករាយ និងមានមោទនភាពដែលបានឃើញសមាជិករបស់យើងបន្តអភិវឌ្ឍខ្លួន និងតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។ យើងសូមជូនពរ និងទន្ទឹងរង់ចាំមើលសមិទ្ធផលថ្មីៗរបស់ កញ្ញា ណាវេន ក្នុងដំណើរឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង។ 🎉

11/07/2026

កម្មវិធីផ្ដល់ជូនពិសេស ដើម្បីគាំទ្រដល់អ្នកបន្តវេន៖ អាហារូបករណ៍បញ្ចុះតម្លៃ ១០% លើតម្លៃស្នាក់រយៈពេល ១២ ខែ ពី កន្លែងស្នាក់នៅបំណង 🏫🪖✨

ដើម្បីចូលរួមចំណែកផ្ដល់ត្រឡប់ទៅកាន់សង្គមវិញ ក៏ដូចជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់លោកគ្រូ-អ្នកគ្រូ និងបងៗទាហាន បំណង មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជូននូវកម្មវិធីគាំទ្រពិសេសនេះ។ ពួកយើងចង់ធានាថា ប្អូនៗសិស្ស-និស្សិតដែលជាបុត្រធីតារបស់អ្នកមានគុណក្នុងវិស័យទាំងពីរនេះ នឹងទទួលបានការស្នាក់នៅប្រកបដោយផាសុកភាព ដើម្បីអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យអស់ពីសក្តានុពល។

ប្អូនៗអាចទទួលបានការបញ្ចុះតម្លៃដ៏ពិសេសនេះយ៉ាងងាយស្រួល តាមរយៈ ៣ ជំហាន៖
១. ដាក់ជូនឯកសារ៖ បញ្ជាក់ពីស្ថានភាពការងារជាគ្រូបង្រៀន ឬមន្ត្រីយោធារបស់អាណាព្យាបាលនៅក្នុងប្រព័ន្ធ។
២. ដាក់ពាក្យស្នើសុំ៖ ជ្រើសរើស និងកក់បន្ទប់ស្នាក់នៅដែលប្អូនៗពេញចិត្តតាមរយៈ Bamnang App។
៣. ទទួលលិខិតផ្ដល់ជូន៖ រង់ចាំទទួលយកលិខិតផ្ដល់ជូនជាផ្លូវការ (Offer Letter) ដើម្បីចូលមករស់នៅក្នុងសហគមន៍ពួកយើង។

សម្រាប់ការដាក់ពាក្យ សូមចូលទៅកាន់តំណភ្ជាប់៖ app.bamnang.com
លោកពូអ្នកមីង និងប្អូនៗសិស្ស-និស្សិតអាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈ page ឬតាមរយៈ៖
📲លេខទូរសព្ទ៖ 092 232 523
💻Telegram៖

08/07/2026
How does life at Bamnang Housing look like? 🏠✨It’s more than just a place to stay.At Bamnang, students live, learn, conn...
07/07/2026

How does life at Bamnang Housing look like? 🏠✨

It’s more than just a place to stay.

At Bamnang, students live, learn, connect, and grow together. From study groups, coding clubs, cultural nights, and sports activities to site visits, mentorship programs, networking events, and community retreats, every experience is designed to help students build meaningful friendships and prepare for their future.

Whether you're looking for a supportive community, career opportunities, or simply a place that feels like home, Bamnang is where your journey begins.

🏡 Safe & comfortable student housing
🤝 Supportive community & mentorship
📚 Learning & personal development activities
🚀 Career workshops, internships & networking opportunities
💜 A place to belong, inspire, and grow

Your home. Your community. Your opportunity.

📲 Download the Bamnang App today and start your journey:
Bamnang App: app.bamnang.com

បំណង (Bamnang) មានមោទនភាពយ៉ាងខ្លាំងក្នុងការណែនាំសមាជិកស្នាក់នៅដ៏ឆ្នើមម្នាក់របស់យើង គឺប្អូនប្រុស វ៉ា វីរៈសា (Va Vireaksa)...
06/07/2026

បំណង (Bamnang) មានមោទនភាពយ៉ាងខ្លាំងក្នុងការណែនាំសមាជិកស្នាក់នៅដ៏ឆ្នើមម្នាក់របស់យើង គឺប្អូនប្រុស វ៉ា វីរៈសា (Va Vireaksa) ដែលបច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញ International Relations & Diplomacy នៅសាកលវិទ្យាល័យ American University of Phnom Penh(AUPP) និងជាអតីតសិស្សនិទ្ទេស A ដ៏មានសមត្ថភាពផងដែរ។

ក្រៅពីការខិតខំប្រឹងប្រែងក្នុងការសិក្សា វីរៈសា ក៏ជាយុវជនដែលសកម្មក្នុងសកម្មភាពសង្គម និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ បច្ចុប្បន្ន ប្អូនកំពុងបម្រើការជា Youth Ambassador នៅ Southeast Asia To***co Control Alliance (SEATCA) ហើយធ្លាប់ចូលរួមជាអ្នកតំណាងក្នុងកម្មវិធី SIAS University Summer Camp ផងដែរ។

ជាពិសេស វីរៈសា ទទួលបានពានរង្វាន់ Best Delegate ក្នុងកម្មវិធី International Model United Nations at American University of Phnom Penh 2026 (IMUNA) ដែលបង្ហាញពីសមត្ថភាពឆ្នើមក្នុងការដឹកនាំ ការទូត និងការគិតវិភាគ។ ក្នុងរយៈពេលកន្លងមក ប្អូនបានចូលរួមក្នុងសកម្មភាពជាច្រើន និងទទួលបានសមិទ្ធផល ពានរង្វាន់ និងការទទួលស្គាល់គួរឱ្យកត់សម្គាល់ជាច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមានដល់សង្គម និងការបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើងជានិច្ច។

💡 Bamnang ពិតជារីករាយ និងមានមោទនភាពដែលបានឃើញសមាជិករបស់យើងបន្តអភិវឌ្ឍខ្លួន និងបង្កើតឥទ្ធិពលវិជ្ជមានក្នុងសហគមន៍ជាតិ និងអន្តរជាតិ។
យើងសូមជូនពរ និងទន្ទឹងរង់ចាំមើលភាពជោគជ័យរបស់ វីរៈសា ក្នុងដំណើរឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង។ 🎉

បំណង (Bamnang) មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វាគមន៍គណៈគ្រប់គ្រង និងក្រុមការងារនៃ សាលារៀន វេសឡ...
06/07/2026

បំណង (Bamnang) មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វាគមន៍គណៈគ្រប់គ្រង និងក្រុមការងារនៃ សាលារៀន វេសឡាញ (Westline Education Group Co., Ltd.) ដែលបានអញ្ជើញមកទស្សនកិច្ចនៅ បំណង សាខាទី៥ នាព្រឹកមិញនេះ។

ទស្សនកិច្ចនេះគឺជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការបង្ហាញពីបរិយាកាសរស់នៅ ក៏ដូចជាសហគមន៍ស្នាក់នៅរបស់និស្សិត ដែលយើងបាន និងកំពុងកសាងឡើងដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍខ្លួនរបស់យុវជនជំនាន់ក្រោយ។

បំណង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលារៀន វេសឡាញ សម្រាប់ចំណាប់អារម្មណ៍ និងការចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្វែងយល់ពីបេសកកម្មរបស់យើង។ បំណង តែងតែត្រៀមខ្លួនជាស្រេចក្នុងការសហការ និងស្វាគមន៍រាល់ដៃគូអប់រំ ដើម្បីរួមចំណែកផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងផាសុកភាពដល់សិស្ស-និស្សិត។

សម្រាប់សិស្សានុសិស្ស និងអាណាព្យាបាល ដែលកំពុងស្វែងរកកន្លែងស្នាក់សម្រាប់សិស្ស-និស្សិត អាចទាញយក Bamnang App តាមរយៈ៖ app.bamnang.com

04/07/2026

App តែមួយ គិតគូរគ្រប់តម្រូវការរបស់សិស្សនិស្សិត!📱

រកបន្ទប់ស្នាក់នៅជិតសាលា លែងជាបញ្ហាទៀតហើយ! ទាញយក Bamnang App ឥឡូវនេះ ដើម្បីទទួលបានបន្ទប់ស្នាក់នៅមានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅដល់អាណាព្យាបាល ព្រមទាំងឱកាសចូលរួម Community Events និងរៀនសូត្រពី Mentor ល្អៗ! 🚀✨

📲 ទាញយក Bamnang App ៖
🔗 https://app.bamnang.com/

បំណង ពិតជាមានសេចក្ដីសោមន្សរីករាយយ៉ាងក្រៃលែង ក្នុងការអបអរសាទរពីសមិទ្ធផលរបស់ប្អូនស្រី​ ភួង​ យ៉ាដាណេ ដែលជាសមាជិកនៃសហគមន៍បំណ...
30/06/2026

បំណង ពិតជាមានសេចក្ដីសោមន្សរីករាយយ៉ាងក្រៃលែង ក្នុងការអបអរសាទរពីសមិទ្ធផលរបស់ប្អូនស្រី​ ភួង​ យ៉ាដាណេ ដែលជាសមាជិកនៃសហគមន៍បំណង​ ក្នុងការឈ្នះជ័យលាភីលេខ២ក្នុងកម្មវិធី​ Unipreneur រដូវកាលទី៤នេះ។

បើទោះបីជាធ្លាប់ជួបនូវលទ្ធផលខកបំណងកាលពីឆ្នាំមុន ប៉ុន្តែ ដាណេ មិនបានរាថយឡើយ ផ្ទុយទៅវិញ កញ្ញាបានយកវាធ្វើជាកម្លាំងរុញច្រានដើម្បីខិតខំបន្ថែមទៀត រហូតអាចត្រឡប់មកវិញយ៉ាងខ្លាំងក្លាជាមួយសមាជិកក្រុម និងគ្រូបង្វឹក រហូតដណ្តើមបានជ័យលាភីនាពេលនេះ។ ថ្វីត្បិតតែត្រូវឆ្លងកាត់ការមមាញឹកនឹងការសិក្សា ពេលវេលាមិនអំណោយផល និងឧបសគ្គជាច្រើនក្តី ក៏ការខិតខំប្រឹងប្រែង និងការលះបង់របស់ដាណេ និងក្រុមបានដឹកនាំពួកគេអោយទទួលបានជ័យជំនះមួយនេះដែរ។

បំណង ពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងការតស៊ូរបស់ ដាណេ ខ្លាំងណាស់! សូមចូលរួមអបអរសាទរ និងជូនពរឱ្យ ដាណេ ក៏ដូចជាក្រុមការងារទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនៅក្នុងដំណើរផ្លូវខាងមុខ!

ចង់ស្វែងរកសហគមន៍ដែលជ្រោមជ្រែងអ្នកអោយឈានទៅកាន់ភាពជោគជ័យ? ចុះឈ្មោះស្នាក់នៅបំណងឥឡូវនេះតាមរយៈ៖ https://app.bamnang.com/campus/campus_5

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Bamnang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Bamnang:

Shortcuts

Share

Category