16/07/2021
សូមគោរពជម្រាបជូន
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០១ លោក សរ កក្កដា ប្រធាន ស.ស.យ.ក ស្រុកព្រៃនប់ បានដឹកនាំសមាជិក នាំយកនូវបច្ច័យចំនួន៖ ១.៧០០.០០០រៀល និង៦៦៥ដុល្លាអាមេរិក អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ១០កេស និងមី១កេសធំ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពសមាជិក ស.ស.យ.ក អនុសាខាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ចំនួន២សព៖
១/- ឈ្មោះ វុត ស្រីពេជ្រ ភេទស្រី អាយុ ១៨ឆ្នាំ
២/-ឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ១៧ឆ្នាំ
ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម សពទាំងពីរត្រូវជាបងប្អូនជីដូនមួយបង្កើត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦ : ៤០នាទីល្ងាច ដោយសារគ្រោះថ្នាក់ចរាចរ។