Vichea Variety Show

Vichea Variety Show

Share

ចែករំលែក​ចំនេះដឹងទូទៅ

Photos from Vichea Variety Show's post 15/10/2023

ទំនៀមពិធីសែនដូនតាខ្មែរ និងបណ្តែតដូនតា

ទំនៀមសែនដូនតាខ្មែរ និងពិធីបណ្ដែតដូនតា ជាកិច្ចចុងបំផុតនៃពិធីបុណ្យភ្ជុំបិណ្ឌ ! នៅល្ងាចថ្ងៃ១៥ រោចខែភទ្រ
បទ នៃថ្ងៃទី២ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គ្រួសារនីមួយៗតែងតែរៀបចំកិច្ចសែនដូនតាគ្រប់ៗគ្នា តាមការសង្កេតសមាជិកគ្រួសារដែលទៅរស់នៅ ឬចេញទៅរកស៊ីជិតឆ្ងាយក្តី តែងវិលត្រឡប់មកជួបជុំគ្នាវិញក្នុងឱកាសសែនដូនតាពុំដែលខក
ខានឡើយ ប៉ុន្តែទំនៀមសែនដូនតានេះគេមើលឃើញថាពុំមានលក្ខណៈដូចគ្នាទូទៅពីស្រុកមួយទៅស្រុកមួយនោះ
ឡើយ ។ នៅក្នុងសហគមន៍ខ្មែរនៅកម្ពុជាក្រោមគេក៏មានរៀបចំពិធីនេះដែរតាមទំនៀមទម្លាប់តមកពីចាស់បុរាណដូចគ្នា
នឹងខ្មែរកណ្តាលយើងដែរ នៅប្រទេសថៃប្រជាជនថៃដែលមានដើមកំណើតខ្មែរពួគេក៏នៅតែរក្សាទំនៀមទម្លាប់នេះបានយ៉ាងល្អផងដែរ ពិសេសគឺអ្នកស្រុកស្រីស្លាកេត សុរិន្ទ និង ឧប៊ុន ( ពាក្យឧប៊ុន នេះក្នុងភាសាជប៉ុនប្រែថា បុណ្យភ្ជុំបិណ្ឌ ) ប្រហែលខ្មែរយើងធ្លាប់មានអរិយធម៌រួមជាមួយជប៉ុនផងដែរទើបមានទំនៀមនេះដូចគ្នា ។



នៅប្រទេសជប៉ុន បុណ្យភ្ជុំបិណ្ឌ រៀបចំធ្វើនៅថ្ងៃទី១៣-១៥ ខែសីហានៅតាមបណ្តាខេត្តមួយចំនួន ។ បុណ្យភ្ជុំបិណ្ឌជប៉ុន ជាភាសាជប៉ុនហៅថា "ឧប៊ុន(おぼん)" គឺជាទិវាឧទ្ទិសដល់វិញ្ញាណក្ខន្ធដូនតារបស់ពួកគេដូចប្រពៃណីរបស់ខ្មែរយើងផងដែរ ។ ជនជាតិជប៉ុនជឿរថាវិញ្ញាណក្ខន្ធដូនតានឹងវិលមករកផ្ទះសម្បែងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះឯង ដូច្នេះប្រជាពលរដ្ឋជប៉ុននាំគ្នាអុជភ្លើងស្វាគមន៍នៅក្លោងទ្វារផ្ទះដើម្បីនាំព្រលឹងដូនតាចូលផ្ទះ ហើយនៅថ្ងៃបញ្ចប់ពិធីប្រជាពលរដ្ឋអុជភ្លើងនៅក្លោងទ្វារផ្ទះ ដើម្បីជូនដំណើរវិញ្ញាណក្ខន្ធដូនតាត្រឡប់ទៅវិញផងដែរ ។ ចំណែកនៅតាមតំបន់ខ្លះ ជនជាតិជប៉ុនក៏បណ្តែតសំណែន គោម ទៅតាមទឹកទន្លេ ឬ សមុទ្រ ដើម្បីជូនដំណើរដូនតាដូចជនជាតិខ្មែរយើងផងដែរ ។

ការរៀបចំពិធីសែនដូនតានេះជនជាតិខ្មែរលើ ឬយើងហៅថា ខ្មែរសុរិន្ទ មានជំនឿរខុសប្លែកពីជនជាតិខ្មែរដើមយើងបន្តិច ដោយពួកគេជឿរថា ការរៀបចំពិធីនេះនឹងធ្វើអោយកូនចៅរបស់ពួកគេនឹងធ្វើបន្តនៅពេលដែលពួកគេចែកឋានទៅ ហើយពួកគេក៏ជឿរថាការធ្វើពិធីនេះ ដូនតា​នឹង​ទទួល​បាន​នូវ​កុសលផលបុណ្យ​ដែល​កូនចៅបាន​ឧទ្ទិសឱ្យ និងជួយសម្រាលបាបកម្មដែលធ្លាប់បានសាងកាលនៅជាមនុស្ស ។ ជនជាតិខ្មែរសុរិន្ទបានប្រកាន់ខ្ជាប់នូវទំនៀមទំលាប់នេះតាំងពីយូរយារណាស់មកហើយ ដោយពួកគេមានជំនឿថា បើគេបានធ្វើពិធីសែនដូនតានេះ ដល់ខ្មោចដូនតា ជីដូនជីតា ឬឪពុកម្តាយ ដូច្នេះកូនៗ នឹងចៅៗ របស់ពួកគេក៏ត្រូវធ្វើពិធីសែនដូនតានេះដល់ខ្លួនពួកគេផងដែរនៅថ្ងៃខាងមុខ ។ លុះដល់ថ្ងៃដែលជីដូនជីតាវិល​ទៅ​ឋាន​នរកវិញ ពួក​គេ​នឹង​ជូនពរ​ញាតិ​មិត្ត​ឬ​កូន​ចៅ​របស់​ពួក​គេ​អោយមាន​សុភមង្គល និង​ភាព​ចម្រុង​ចម្រើន ។ ប្រកបរបររកសុីជោគជ័យ មានលុយចាយ មានមាស ប៉ុន្តែ​បើ​អ្នកមិនបានរៀបចំពិធីសែនព្រេននេះទេ ចូរ​អ្នករៀបចំ​អាហារមួយតុ​សែនឲ្យ​ពួកគេ ។ ពុំដូច្នោះទេ ដូនតាអ្នកនឹង​មាន​អារម្មណ៍​សោកសៅ និង​ខក​ចិត្ត​រហូត​ដល់​មានកំហឹង ហើយ​ដាក់​បណ្តាសា​ញាតិ​មិត្ត ឬ​កូន​ចៅ​របស់​អ្នក​ថា អោយរលំរលាយក្តៅក្រហាយ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បន្ត​ធ្វើ​ពិធី​នេះ​រហូត​មក ។

នៅក្នុងព្រះបរមរាជវាំងគេច្រើនហៅពិធីនេះថា «ចាក់ទឹកដូងថ្វាយព្រះបិតរ» ប្រារព្ធធ្វើនៅព្រលប់ល្ងាចថ្ងៃ ១៤រោច ខែភទ្របទ ។ នៅក្នុងព្រះបរមរាជវាំងគេច្រើនរៀបចំពិធីនេះយ៉ាងមានរបៀបរៀបរយតាមក្បួនខ្នាតចាស់បុរាណណាស់ រហូតដល់មានការបង្កើតព្រះទីន័ងទូកនាគរាជសម្រាប់ប្រើក្នុងព្រះរាជពិធីចាក់ទឹកដូងថ្វាយព្រះបិតរនេះដែរ ដោយមានតម្កល់ដំណាក់ព្រះបិតរក៏ដូចជាគ្រឿងដង្វាយយកទៅបណ្តែតនាទន្លេចតុមុខផងដែរ ។ ដែលមានន័យជាការសែនជូនដំណើរដូនតា ឬបុព្វបុរសក្សត្រតាមទំនៀមព្រះរាជវង្សានុវង្ស និងតាមប្រពៃណីបុណ្យភ្ជុំបិណ្ឌក្នុងព្រះបរមរាជវាំង ។ ព្រះរាជពិធីនេះរមែងធ្វើមុន ១ថ្ងៃនៃប្រពៃណីរបស់ប្រជារាស្ត្រទូទៅ ។

បិតរ ( ន. ) [បិ-ដ] ឬ បិដរ ( បា., សំ. ) ដែលមានន័យថា បិតា ឬ ឪពុក (បិតុ > បិតរ; បិត្ឫ > បិតារ) ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ មាន​ចាក់​ទឹក​ដូង​ច្រួច​សែន​រំឭក​ដល់​ពួក​បុព្វ​បុរស​ក្នុង​រាជ​ត្រកូល ហៅ​ថា ថ្វាយ​ព្រះ​បិតរ ឬ​ថ្វាយ​ព្រះ​បិដរ គឺ​សែន​រំឭក​ដល់បុព្វបុរសក្សត្រ ឬព្រះ​ញាតិ​វង្សានុវង្ស​ដែល​ស្ដេចយាង​ទៅ​កាន់​បរលោក​ហើយ ។

ចំនែកពិធីរបស់អ្នកស្រុកសាមញ្ញជនគេច្រើនហៅថា «សែនដូនតា» តាមនិគមខ្លះ ដែលនៅសេសសល់តិចតួចមាន សៀមរាប បាត់ដំបង បន្ទាយមានជ័យ តាកែវ កណ្តាល…ល. ខ្លះប្រារព្ធនៅល្ងាចព្រលប់ថ្ងៃ ១៤រោច ឬ ១៥រោចខែភទ្របទ ។ តាមជនបទខេត្តខ្លះធ្វើពីធីសែនដូនតា និង ជូនដំណើរដូនតានៅព្រលឹមមុនថ្ងៃរះ ១កើតខែអស្សុជ កាលវេលាមានការខុសគ្នាបន្តិចបន្តួច តែយ៉ាងហោចណាស់ក្នុងកំឡុងពេល ១៥ថ្ងៃគួរមានធ្វើនៅថ្ងៃណាមួយ ដើម្បីរក្សាទំនៀមដើមរបស់ដូនតាខ្មែរ ។ តាមទម្លាប់ក្នុងវេលាសែនដូនតា គេត្រូវមានគឿងសំណែនដូចជា ផ្លែឈើ ចេកទុំ នំចំណី ស្រា មាន់ស្ងោ ទឹកក្រូចបង្អែម ចម្អាប ព្រមទាំងបាយបិណ្ឌ-បាយបត្តបូរ រៀបចំដាក់លើកម្រាលក្នុងទីសមគួរមួយ សំណែនក្នុងកិច្ចនេះក៏ពុំដូចគ្នាទាំងស្រុងដែរ ខ្លះថែមទាំងមានរៀបដូងខ្ចី១គូសំពត់អាវថ្មី និងគ្រឿងក្រអូបជាដើម-ល-។

ការរៀបចំរណ្តាប់ពិធីសែនដូនតារួមមាន ៖

✨ម្ហូបអាហារ នំចំណី អន្សមជ្រូក អន្សមចេក នំបត់ នំគម
✨ទឹកដូងខ្ចី ១គូ(ដូងឡៅ) (ចោះដាក់ទុយោផង)
✨មាន់ស្ងោរ១គូ ឬ ក្បាលជ្រូក១ (តាមលទ្ធភាព)
✨ចេកណាំវ៉ា ផ្លែឈើផ្សេងៗតាមលទ្ធភាព
✨ម្លូស្លាកំបោរ៥ម៉ាត់ ឬ ហិបស្លាម្លូកំបោ
✨គួរប្រើទៀនក្រមួន១គូ ឬ ៧ដើម
✨កន្ទោយបាយដារ កន្ទោងស្លឹកចេក សម្រាប់ដាក់ម្ហូបអាហារ១
✨ទឹក១ផ្តិលស្ពាន់ និង ភេសជ្ជៈផ្សេងៗ
✨ខោអាវសំពត់ហូលថ្មីស្រីប្រុស២សម្រាប់

កិច្ចពិធីសែនព្រេន ៖
លុះរៀបចំស្រេចហើយគេអញ្ជើញចាស់ទុំ និងញាតិមិត្តភូមិផងរបងជាមួយមកចូលរួម ។ បន្ទាប់មកចាស់ទុំណាម្នាក់ ឬមេគ្រួសារផ្តើមអុជទៀន ធូប ក្នុងន័យសូមអញ្ជើញជីដូនជីតាដែលចែកឋានទៅ ចូលមកសេពសោយទទួលយកម្ហូបចំណីកូនចៅរៀបចំជូនក្នុងឱកាសនេះ។

🙏ការប្រកាសអញ្ចើញដូនតាបុព្វការីជន ញាតិកាសាច់សារលោហិតគ្រប់ៗជំនាន់ ៣ដង មកពិសារអាហារ សំណែន។ ក្រែងការហៅមិនបានលឺដល់ ក៏ពឹងពរទេវតា ម្ចាស់ទឹកដីជូនដំណឹងដល់ដូនតា។

🙏ចុងបញ្ចប់គេចាប់ម្ហូបអាហារខ្លះដាក់ចូលក្នុងកន្ទោងស្លឹកចេក ខ្លះធ្វើទូកស្រទបចេក ពិធីតាមវត្តមានធ្វើរហូតដល់ក្បួន ឬទូកដាក់សំណែន ជាការជូនដំណើរដូនតា និង អរគុណអ្នកកាន់អង្រឹងដងស្នែងសេនាពលរេហ៍ដែលដឹកនាំដូនតាមក បន្ទាប់មកកូនចៅច្រូចទឹក ប្រមូលបុណ្យកុសលដែលបានសាងមកក្នុងរដូវភ្ជុំឧទ្ទិសដល់ឈ្មោះដូនតា និង សាច់សារលោ
ហិតទាំងអស់ជាកិច្ចបញ្ចប់ពិធី។ កន្ទោង ឬទូកត្រូវយកទៅដាក់នៅក្រៅរបងផ្ទះ ផ្លូវបែកជាបួន ឬ ក៏យកទៅបណ្តែតទឹក ។ មានទំនៀមស្រុកខ្លះច្រើនយកសំណែនចាប់ទុកនេះ ដាក់នៅចុងជាយកន្ទេលផុតពីសំណែននានា លុះពិធីសែនព្រេនចប់ គេច្រើនយកសំណែននេះ ទៅចាក់ក្រោមជណ្តើរផ្ទះ ឬនៅជាយភូមិដែលគេយល់ថាសម្រាប់ពពួកអមនុស្សផ្សេងៗពុំមែនជាញាតិមកទទួល ។ ចំពោះពាក្យនិយាយ (ឬសូត្រ?) ទាំងបីបទហាក់ដូចជាពោលចេញមកតែរៀងខ្លួន ពុំមានពាក្យតែ
មួយដូចធម៌អាថ៌ ឬអ្វីដែលមានការតាក់តែងចងក្រងច្បាស់លាស់ឡើយ តែមានខ្លឹមសាររួមជាការអញ្ជើញជីដូនជីតា ឬញាតិទាំងប្រាំពីរសន្តានដែលស្លាប់ទៅ មកទទួលសំណែនដែលរៀបចំក្នុងឱកាសនេះឱ្យបានបរិបូណ៍ដូចៗគ្នា ។

លុះព្រលឹមថ្ងៃ១ កើត ត្រូវនឹងខអស្សុជ គេរៀបចំជូនដូនតាត្រឡប់ទៅស្រុកវិញ ។ រណ្ដាប់ដែលគេតែងរៀបចំដាក់ជូនដំណើររួមមាន នំចំណី ផ្លែឈើ គ្រាប់ពោត គ្រាប់សណ្តែក ល្ង អង្ករ អំបិល ម្រេច ខ្ទឹម ។ល។ ខ្ចប់ជាកញ្ចប់តូចៗដូចគ្រឿងបម្រុង ដាក់លើស្រទបចេកបត់ឱ្យមានសណ្ឋានដូចទូក ឬក្បូនសម្រាប់ផ្ទុករណ្ដាប់ទាំងនោះអោយអណ្តែតតាមទឹក ។ បន្ទាប់មក គេអុជទៀនធូបដោតដាក់ក្នុងទូកនោះ បណ្ដែតតាមទឹក ហើយឧបកិច្ចថា“ទៅស្រុកទន្លេស្ងួតកន្ទួតមួយដើម" ដែលជាស្រុកមាននិយាយក្នុងរឿងព្រេងពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងវេលានេះដែរ គេក៏មានកិច្ចសូមខមាទោសគោ-ក្របី ជាពាហនៈអូសទាញយ៉ាងសំខាន់ដោយយកទៅលាងទឹក លាបប្រេង ចងអំបោះ ឱ្យស៊ីចេកនិងនំ ហើយនិយាយសូមខមាទោស ដែលខ្លួនជាម្ចាស់ធ្លាប់វាយដំជេរប្រទេច ដឹកជញ្ជូនធ្ងន់ស្រាលក្នុងការងារស្រែចម្ការកន្លងមក។ ពេញមួយថ្ងៃនេះ គេពុំប្រើសត្វទាំងនោះឡើយ បើទោះជាការងារស្រែចម្ការពុំទាន់រួចរាល់ចប់សព្វគ្រប់ក្តី។ កិច្ចសែនព្រេនចុងបំផុតនៃពិធីភ្ជុំបិណ្ឌនេះ ក៏ឃើញក្នុងជំនឿជនជាតិកួយក្នុងស្រុកវាលវែង ខេត្តកំពង់ធំដែរ ដែលជាក្រុមជនជាតិដើមភាគតិចមានជំនាញខ្ពស់ខាងផលិតដែក។ គេតែងរៀបចំចំម្ហូមអាហារ បង្អែម ចម្អាបគ្រឿងភេសជ្ជៈ សែនដែក (ឧបករណ៍ដែក ឬមានដែកខាងក្នុង) ដែលគេធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជា កាំបិត ពូថៅ ដឹង រណា ចប និងជំនីក នៅក្នុងថ្ងៃ១៤ រោច ហើយគេតមមិនយកឧបករណ៍ទាំងនោះមកប្រើឡើយ រង់ចាំរហូតផុតថ្ងៃបុណ្យភ្ជុំនេះសិន ៕

✨ពិធីកម្មនេះមិនមែនជាពិធីរបស់ព្រះពុទ្ធសាសនាទេ តែជាទំនៀមទម្លាប់របស់ដូនតាខ្មែរយើងតាំងពីបុរាណព្រេងព្រឹទ្ធមកម៉្លេះ ។ ដូច្នេះហើយសូមរួមគ្នាថែររក្សាទំនៀមសែនដូនតានេះនៅក្នុងក្រុមគ្រួសារខ្មែរយើងអោយបានគង់វង្សតទៅមុខទៀត 🙏✨🇰🇭✨។

អត្ថបទរក្សាសិទ្ធដោយ ៖ សុខ វិជ្ចា

12/10/2023

សូមទស្សនាភាពយន្តខ្មែរ សម័យឆ្នាំ៩០ រឿង កវីផ្សងស្នេហ៍

Photos from Vichea Variety Show's post 09/10/2023

ធ្លាប់តែឮចាស់ៗគាត់មានប្រសាសន៍ថា កាលពីជំនាន់គាត់ គាត់រៀនបានត្រឹមតែថ្នាក់ទី១១ ទី១២ តែប៉ុណ្ណោះ។ ដោយកាលពីមុនមក ខ្ញុំមិនយល់! ខ្ញុំក៏ធ្លាប់បានឆ្ងល់ថា "រៀនបានថ្នាក់ទី១១ ទី១២ហើយ គាត់ថារៀនបានត្រឹមតែទៀត?" តែតាមការពិត កម្មវិធីសិក្សាថ្នាក់ជាតិពីជំនាន់មុន (សង្គមរាស្ត្រនិយម និងសាធារណរដ្ឋខ្មែរ) គឺគេរាប់ទី១២ គឺជាកម្រិតដំបូងសោះ។ មានន័យថា៖
+ កម្រិតបឋម
- ថ្នាក់ទី១២ (ថ្នាក់កុមារដ្ឋាន)
- ថ្នាក់ទី១១ (ថ្នាក់បរិវច្ចនដ្ឋាន)
- ថ្នាក់ទី១០ (ថ្នាក់អទិកដ្ឋាន)
- ថ្នាក់ទី៩ (ថ្នាក់មជ្ឈិមដ្ឋានទី១)
- ថ្នាក់ទី៨ (ថ្នាក់មជ្ឈិមដ្ឋានទី២)
- ថ្នាក់ទី៧ (ថ្នាក់ឧត្ដមដ្ឋាន) ប្រឡងចូលអនុវិទ្យាល័យ
+ កម្រិតមធ្យមសិក្សាបឋមភូមិ
ថ្នាក់ទី៦ ទំនើបជាតិ -> ថ្នាក់ទី៥ ទំនើបជាតិ
ថ្នាក់ទី៤ ទំនើបជាតិ -> ថ្នាក់ទី៣ ទំនើបជាតិ (ប្រឡងឌីប្លូម)
+ កម្រិតមធ្យមសិក្សាទុតិយភូមិ
ថ្នាក់ទី២ ទំនើបជាតិ
ថ្នាក់ទី១ ទំនើបជាតិ (BacI ឬបាក់អង)
ថ្នាក់ទីបញ្ចប់ (BacII ឬបាក់ឌុប) ៖
- ផ្នែកវិទ្យាសាស្ត្រពិសោធ
- ផ្នែកគណិតវិទ្យា
- ផ្នែកទស្សនវិជ្ជា។
-> ចប់បាក់ឌុប ទើបចូលដល់មហាវិទ្យាល័យ។

ដូចនៅក្នុងបទចម្រៀង “អូនសន្យាឱ្យបងចាំ” ដែលជាសំនៀងរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា មានខ្លឹមសារថា៖
[....] កាលឌីប្លូមបងខំអរ ស្រាប់តែបន្តថាចាំបាក់អង!
ចាំបន្តិចទៅប្រុសបង អូនមានបំណង
ឱ្យបងខ្ពស់មុខដោយសារ។

+សូមជួយកែតម្រូវនូវចំណុចខ្វះខាតនៃអត្ថបទនេះផង។ សូមអរគុណ!
+ សូមគោរពអរគុណដល់អ្នកមីង សរ ធានី ដែលបានចែករំលែកនូវចំណេះដឹងមួយនេះ។
+ ប្រភពរូបភាព៖
- សាលាបឋមសិក្សា ទួលស្លែង (INA)
- អនុវិទ្យាល័យព្រះនរោត្តម (ទស្សនាវដ្ដីរាស្ត្រសង្គម)
- វិទ្យាល័យសុរិយាវរ្ម័នទី១ (Kambuja's)
- សកលវិទ្យាល័យសង្គមរាស្ត្រនិយម (Unknown)
ប្រភព ៖ ស្រាវជ្រាវ និងផ្សព្វផ្សាយដោយ: ចៅកម្ពុជា/Chao Kampuchea

29/09/2023

អបអរសាទរ ត្រីបបែលយក្សរបស់កម្ពុជា ដែលបានបំបែកឯតទគ្គកម្មពិភពលោក និងទទួលស្គាល់ជាផ្លូវការ ដោយ Guinness World Records ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ដោយមានទម្ងន់រហូត ៣០០គីឡូក្រាម

Vichea Variety Show

Photos from Vichea Variety Show's post 26/09/2023

កូនខ្មែរ គួរដាំចិត្តចាំមើលពេលគេសាងសង់ហើយបើមានភ្ញៀវមកទស្សនាច្រើនជាងអង្គរវត្ត ពេលនោះហើយដែលជនជាតិថៃបានជាន់វប្បធម៌ប្រវត្តិសាស្ត្រខ្មែរអោយកប់ក្នុងដីតែម្តង 😇 ដល់ពេលនោះតម្លៃនៃអង្គរវត្តនឹងនៅត្រឹមតែជាប្រាសាទកញ្ជាស់មួយដែលទុកអោយពួកមានអំនួតមួយចំនួនមើលតែប៉ុន្នោះ 😁

Photos from Vichea Variety Show's post 22/09/2023

សម្រស់ ប្រាសាទបរមពិស្ណុលោក ឬ នគរវត្ត ❤️️

17/09/2023

#អបអរសាទរតំបន់ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង១៦:២៨ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុង Riyadh រាជធានីនៃព្រះរាជាណាចក្រ Saudi Arabia ។
តំបន់ប្រាសាទកោះកេរ អតីតរាជធានីខ្មែរនៅដើមសតវត្សទី១០ មានទីតាំងស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណ៩៥ គីឡូម៉ែត្រពីតំបន់អង្គរឬក្រុងយសោធបុរៈ។ នៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ គេស្គាល់តំបន់នេះថា ឆោកគគ៌្យរ(ឆោកគគី) ដែលមានន័យថា ព្រៃគគីរឬស្រះគគីរ ។ ឈ្មោះ ឆោកគគីរ នេះមានឯកលក្ខណៈវិសេសណាស់ព្រោះជាឈ្មោះទីក្រុងខ្មែរសម័យអង្គរតែ១គត់ដែលប្រើប្រាស់ភាសាខ្មែរបុរាណ ខណៈដែលតំបន់ឯទៀតក្នុងចក្រភពប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ លើសពីនេះឈ្មោះនេះមានទំនាក់ទំនងទៅនឹងធម្មជាតិក្នុងតំបន់គឺ រុក្ខជាតិគគីរ ។ គគីរ (Hopea odorata) ជារុក្ខជាតិដែលមានដើមធំខ្ពស់រហូតដល់៤៥ម៉ែត្រ រាប់ឈើដែលមានភាពរឹងមាំធន់នឹងទឹក ជាទីរាប់អានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។
តំបន់បុរាណវិទ្យាកោះកេរ មានស្លាកស្នាមបុរាណដ្ឋានចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ស្រះទឹក បារាយ(រហាល) ផ្លូវបុរាណនិង សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកប់ក្នុងព្រៃពាសពេញតំបន់ ។ ស្ថិតតាមបណ្តោយផ្លូវបុរាណ កោះកេរស្ទើរតែស្ថិតនៅចំនុចកណ្តាលរវាងបូជនីយដ្ឋាននិងទីក្រុងបុរាណខ្មែរសំខាន់ៗ ដូចជា ក្រុងយសោធបុរៈ(អង្គរ) ក្រុងឦសានបុរៈ(សម្បូរព្រៃគុក) និងប្រាសាទស្រីសិខារិស្វារៈ(ព្រះវិហារ)។ សណ្ឋានដីតំបន់កោះកេរ្តិ៍មានលក្ខណៈជាតំបន់ខ្ពស់រាប ក្នុងកំពស់ចន្លោះពី៧០ ទៅ១១០ម៉ែត្រ ជាជម្រាលពីត្បូងទៅជើង តាមបណ្តោយស្ទឹងសែន។
ក្រុងលិង្គបុរៈ មានចំណុចកណ្ដាលស្ថិតនៅភាគខាងជើងនៃបារាយ(រហាល) តាមរយៈសិលាចារឹកបានបង្ហាញថា នៅទីនេះមានមនុស្សប្រមាណជាង១០០០០នាក់ រស់នៅក្រោមអាណត្តិនៃព្រះបាទជ័យវម៌្មទី៤ ។ តាមរយៈការសិក្សាស្រាវជ្រាវដោយបច្ចេកវិទ្យា Lidar គេរកឃើញថា ក្រុងលិង្គបុរៈ មិនមានកំពែងក្រុងទេ តែហ៊ុំព័ទ្ធដោយព្រែកជីកបុរាណទៅវិញ។ ថ្មបាយក្រៀម ថ្មភក់ និង ឥដ្ឋជាសម្ភារៈដ៏សំខាន់ក្នុងការសាងសង់ប្រាសាទនៅកោះកេរ ។ នៅតំបន់នេះមានថ្មដែលគុណភាពយ៉ាងល្អស្រាប់ ដោយមិនលំបាកក្នុងការដឹកជញ្ជូនចម្ងាយឆ្ងាយ។ ឯឥដ្ឋដែលប្រើប្រាស់វិញ ត្រូវបានផលិតក្នុងទំហំតូចនឹងរាបស្មើខុសពីតំបន់ដទៃ ឥដ្ឋកោះកេរមានគុណភាពខ្ពស់ណាស់ ធ្វើអោយបច្ចុប្បន្នប្រាសាទដែលនៅសល់រូបរាងពេញលេញភាគច្រើនជាប្រាសាទឥដ្ឋ។ ក្រៅពីនេះគេប្រទះឃើញមានការប្រើប្រាស់កំបោរបាយអមួយខំនួនតូចផងដែរ។ ប្រាសាទ១ចំនួននៅកោះកេរ មានប្រក់ដំបូលក្បឿងគ្រឿងបង្គំឈើ ដែលបច្ចុប្បន្ននេះមិនមាននៅសល់ទៀតទេ តែយើងអាចឃើញស្លាកស្នាមនៃប្រហោងឈើនៅសេសសល់។ សំណង់ភាគច្រើននៃទីក្រុងបុរាណនេះ ក៏ដូចជាទីក្រុងនានារបស់ខ្មែរ ពោលគឺលំនៅដ្ឋាន ព្រះរាជវាំង ផ្សេងៗត្រូវបានសាងឡើងពីឈើ ជាហេតុដែលធ្វើអោយសំណង់ទាំងនេះមិនអាចបន្សល់រូបរាងដល់សព្វថ្ងៃនេះឡើយ។
បារាយ(រហាល) រហាលគឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅកោះកេរ ក្នុងទំហំ ១២០០ គុណ ៥៦០ ម៉ែត្រ ព្រមទាំងទ្វារទឹកចំនួន៣សាងពីថ្មបាយក្រៀម ។ តួរហាលមិនស្ថិតត្រង់ទិសដូចបារាយនានានៅតំបន់អង្គរទេ ដោយហេតុថា សាសនាដ្ឋាននានានៅតំបន់នេះបែរទៅទិសខាងកើតឈៀងខាងជើង១៥អង្សា តួរហាលក៏សណ្តូកឆៀងតាមដូចគ្នា។ បច្ចុប្បន្នរហាលបាយរឹងស្ងួតស្ទើរអស់ទៅហើយ ។
ត្រពាំងអណ្តូងព្រេង: ចំងាយប្រមាណ២០០ម៉ែត្រពីប្រាសាទធំ មានស្រះធំ១ ទំហំ៤០ម៉ែត្រនិងមានអមដោយជណ្តើរថ្មបាយក្រៀម ។ ស្រះនេះត្រូវបានគេជឿថាជាស្រះស្រង់នៃព្រះមហាក្សត្រ ហើយជុំវិញនោះគឺជា ព្រះបរមរាជវាំងនៃរាជធានីលិង្គបុរៈ។
ប្រាសាទកោះកេរ : ប្លង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរមានប្រវែងប្រមាណ៨០០ម៉ែត្រ លាតសន្ធឹងស្របតាមរហាល បែរមុខទៅទិសខាងកើតឆៀងខាងជើង១៥អង្សា។ នៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទគេឃើញមានសំណង់ស្ថាបត្យកម្មថ្ម ជារាងចតុកោណកែង ហៅថា ព្រះរាជវាំង ដែលមាននាទីជាពន្លាសំណាក់សម្រាប់ព្រះរាជាមុនចូលទៅកាន់ប្រាសាទដូចនៅប្រាសាទព្រះវិហារដែរ។ តមកខាងមុខ មានគោបុរៈយ៉ាងធំសម្បើម(ប្រាសាទក្រចាប់) ដែលគេជឿថ ជាសំណង់គោបុរៈធំបំផុតនៅកម្ពុជា ក្នុងទំហំ ៦០គុណ៣០ម៉ែត្រ ។ នៅខាងមុខទៀតមានបណ្ណាល័យចំនួន២ និងប្រាសាទក្រហមដែលមាននាទីជាប្រាសាទផងនិងក្លោងទ្វារដើម្បីចូលចូលទៅកាន់ប្រាសាទធំផង។ តែដើមឡើយនៅក្នុងប្រាសាទក្រហមមានតម្កល់រូបបដិមាព្រះឥសូររំាយ៉ាងធំសម្បើម ពោលគឺមានកំពស់រហូតដល់៣.៥ម៉ែត្រ តែមកដល់បច្ចុប្បន្នបដិមាបានទទួលរងការខូចខាតយ៉ាងច្រើន ហើយកំពុងទទួលការជួសជុលនៅអភិរក្សដ្ឋាន។ ប្រាសាទធំស្ថិតនៅលើកូនកោះសិប្បនិម្មិតហ៊ុមព័ទ្ធដោយកសិន្ទុទឹក មានស្ពាននាគសម្រាប់ចម្លង មានកំពែង២ជាន់ ហើយមានប្រាសាទសំខាន់ៗចំនួន៩នៅខាងក្នុង។ ចេញអំពីប្រាសាទធំគឺចូលដល់តំបន់ប្រាសាទប្រាង្គ។ ប្រាសាទប្រាង្គជាប្រាសាទដ៏ធំនិងសំខាន់ជាងគេនៅកោះកេរ ប្រាសាទនេះសាងជាទម្រង់ពីរ៉ាមីត៧ថ្នាក់ សម្រាប់តម្កល់ព្រះសិវលិង្គ។ ប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ៩២៨ មានទំហំ៦២ម៉ែត្រ និងកំពស់៣៦ម៉ែត្រ។ ដោយសារតែកំពូលប្រាសាទមានការបែកបាក់អស់ឬសាងពុំទាន់ហើយសព្វគ្រប់ ហេតុនេះប្រសិនបើកំពូលប្រាសាទនៅរក្សាមកដល់បច្ចុប្បន្នគេជឿថា ប្រាសាទនេះអាចមានកំពស់រហូតដល់៥០ម៉ែត្រឯណោះ។ នៅខាងក្រោមប្រាសាទប្រាង្គមានកូនភ្នំតូច១ ដែលស្របគ្នានឹងសំណង់ស្ថាបត្យកម្មប្រាសាទ អ្នកស្រុកអ្នកភូមិហៅភ្នំនេះថា ផ្នូរស្តេចដំរីស។ អ្នកស្រាវជ្រាវជឿថា ភ្នំនេះអាចជាភ្នំសិប្បនិម្មិតតំណាងភ្នំទីស្ថានព្រះឥសូរ ជាផ្នូរនៃព្រះមហាក្សត្រ ឬជាសំណល់នៃពីរ៉ាមីតទី២ក៏ថាបាន។
ក្រៅអំពីនេះនៅតំបន់កោះកេរ មានប្រាសាទសំខាន់២ទៀតគឺ ប្រាសាទចិនដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ និង បន្ទាយពីរជាន់ដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះព្រហ្ម តាមគតិការបូជាព្រះត្រីមូ៌តិ។
ប្រាសាទតូចៗដែលមានរាយប៉ាយរាមបណ្តោយបារាយមានដូចជា ប្រាសាទលិង្គ ប្រាសាទបាល័ង្គ ប្រាសាទអណ្តូងគុក ប្រាសាទក្រចាប់ ប្រាសាទថ្នឹង ប្រាសាទបេង ប្រាសាទច្រាប់ ប្រាសាទត្រពាំងស្វាយ ប្រាសាទអណ្តូង ប្រាសាទដីឆ្នាំង ប្រាសាទត្រពាំងឫស្សី ប្រាសាទពង្រ ប្រាសាទកកោះ ប្រាសាទប្រិយ ប្រាសាទគោកក្រោល ប្រាសាទត្រពាំងវែង ប្រាសាទដាន ប្រាសាទដានធំ ប្រាសាទរាមកេរ្តិ៍ ប្រាសាទតាមិញ ប្រាសាទរលំ ប្រាសាទ៣ ប្រាសនាងខ្មៅ ប្រាសាទ៥ ប្រាសាទល្ហុង ប្រាសាទសូភី ប្រាសាទបាក់ ប្រាសាទខ្នារ ប្រាសាទកូនភ្នំ ប្រាសាទខ្ទុម ប្រាសាទដំរី ប្រាសាទគោកតាប្រាក់ ប្រាសាទត្រពាំងតា ប្រាសាទដំរីស្លាប់ ប្រាសាទត្រពាំងសង្កែ ជាដើម។

អត្ថបទដើមដោយ ៖ បុរាណាចារ្យ

17/09/2023

#អបអរសាទរតំបន់ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង១៦:២៨ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុង Riyadh រាជធានីនៃព្រះរាជាណាចក្រ Saudi Arabia ។
តំបន់ប្រាសាទកោះកេរ អតីតរាជធានីខ្មែរនៅដើមសតវត្សទី១០ មានទីតាំងស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណ៩៥ គីឡូម៉ែត្រពីតំបន់អង្គរឬក្រុងយសោធបុរៈ។ នៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ គេស្គាល់តំបន់នេះថា ឆោកគគ៌្យរ(ឆោកគគី) ដែលមានន័យថា ព្រៃគគីរឬស្រះគគីរ ។ ឈ្មោះ ឆោកគគីរ នេះមានឯកលក្ខណៈវិសេសណាស់ព្រោះជាឈ្មោះទីក្រុងខ្មែរសម័យអង្គរតែ១គត់ដែលប្រើប្រាស់ភាសាខ្មែរបុរាណ ខណៈដែលតំបន់ឯទៀតក្នុងចក្រភពប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ លើសពីនេះឈ្មោះនេះមានទំនាក់ទំនងទៅនឹងធម្មជាតិក្នុងតំបន់គឺ រុក្ខជាតិគគីរ ។ គគីរ (Hopea odorata) ជារុក្ខជាតិដែលមានដើមធំខ្ពស់រហូតដល់៤៥ម៉ែត្រ រាប់ឈើដែលមានភាពរឹងមាំធន់នឹងទឹក ជាទីរាប់អានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។
តំបន់បុរាណវិទ្យាកោះកេរ មានស្លាកស្នាមបុរាណដ្ឋានចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ស្រះទឹក បារាយ(រហាល) ផ្លូវបុរាណនិង សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកប់ក្នុងព្រៃពាសពេញតំបន់ ។ ស្ថិតតាមបណ្តោយផ្លូវបុរាណ កោះកេរស្ទើរតែស្ថិតនៅចំនុចកណ្តាលរវាងបូជនីយដ្ឋាននិងទីក្រុងបុរាណខ្មែរសំខាន់ៗ ដូចជា ក្រុងយសោធបុរៈ(អង្គរ) ក្រុងឦសានបុរៈ(សម្បូរព្រៃគុក) និងប្រាសាទស្រីសិខារិស្វារៈ(ព្រះវិហារ)។ សណ្ឋានដីតំបន់កោះកេរ្តិ៍មានលក្ខណៈជាតំបន់ខ្ពស់រាប ក្នុងកំពស់ចន្លោះពី៧០ ទៅ១១០ម៉ែត្រ ជាជម្រាលពីត្បូងទៅជើង តាមបណ្តោយស្ទឹងសែន។
ក្រុងលិង្គបុរៈ មានចំណុចកណ្ដាលស្ថិតនៅភាគខាងជើងនៃបារាយ(រហាល) តាមរយៈសិលាចារឹកបានបង្ហាញថា នៅទីនេះមានមនុស្សប្រមាណជាង១០០០០នាក់ រស់នៅក្រោមអាណត្តិនៃព្រះបាទជ័យវម៌្មទី៤ ។ តាមរយៈការសិក្សាស្រាវជ្រាវដោយបច្ចេកវិទ្យា Lidar គេរកឃើញថា ក្រុងលិង្គបុរៈ មិនមានកំពែងក្រុងទេ តែហ៊ុំព័ទ្ធដោយព្រែកជីកបុរាណទៅវិញ។ ថ្មបាយក្រៀម ថ្មភក់ និង ឥដ្ឋជាសម្ភារៈដ៏សំខាន់ក្នុងការសាងសង់ប្រាសាទនៅកោះកេរ ។ នៅតំបន់នេះមានថ្មដែលគុណភាពយ៉ាងល្អស្រាប់ ដោយមិនលំបាកក្នុងការដឹកជញ្ជូនចម្ងាយឆ្ងាយ។ ឯឥដ្ឋដែលប្រើប្រាស់វិញ ត្រូវបានផលិតក្នុងទំហំតូចនឹងរាបស្មើខុសពីតំបន់ដទៃ ឥដ្ឋកោះកេរមានគុណភាពខ្ពស់ណាស់ ធ្វើអោយបច្ចុប្បន្នប្រាសាទដែលនៅសល់រូបរាងពេញលេញភាគច្រើនជាប្រាសាទឥដ្ឋ។ ក្រៅពីនេះគេប្រទះឃើញមានការប្រើប្រាស់កំបោរបាយអមួយខំនួនតូចផងដែរ។ ប្រាសាទ១ចំនួននៅកោះកេរ មានប្រក់ដំបូលក្បឿងគ្រឿងបង្គំឈើ ដែលបច្ចុប្បន្ននេះមិនមាននៅសល់ទៀតទេ តែយើងអាចឃើញស្លាកស្នាមនៃប្រហោងឈើនៅសេសសល់។ សំណង់ភាគច្រើននៃទីក្រុងបុរាណនេះ ក៏ដូចជាទីក្រុងនានារបស់ខ្មែរ ពោលគឺលំនៅដ្ឋាន ព្រះរាជវាំង ផ្សេងៗត្រូវបានសាងឡើងពីឈើ ជាហេតុដែលធ្វើអោយសំណង់ទាំងនេះមិនអាចបន្សល់រូបរាងដល់សព្វថ្ងៃនេះឡើយ។
បារាយ(រហាល) រហាលគឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅកោះកេរ ក្នុងទំហំ ១២០០ គុណ ៥៦០ ម៉ែត្រ ព្រមទាំងទ្វារទឹកចំនួន៣សាងពីថ្មបាយក្រៀម ។ តួរហាលមិនស្ថិតត្រង់ទិសដូចបារាយនានានៅតំបន់អង្គរទេ ដោយហេតុថា សាសនាដ្ឋាននានានៅតំបន់នេះបែរទៅទិសខាងកើតឈៀងខាងជើង១៥អង្សា តួរហាលក៏សណ្តូកឆៀងតាមដូចគ្នា។ បច្ចុប្បន្នរហាលបាយរឹងស្ងួតស្ទើរអស់ទៅហើយ ។
ត្រពាំងអណ្តូងព្រេង: ចំងាយប្រមាណ២០០ម៉ែត្រពីប្រាសាទធំ មានស្រះធំ១ ទំហំ៤០ម៉ែត្រនិងមានអមដោយជណ្តើរថ្មបាយក្រៀម ។ ស្រះនេះត្រូវបានគេជឿថាជាស្រះស្រង់នៃព្រះមហាក្សត្រ ហើយជុំវិញនោះគឺជា ព្រះបរមរាជវាំងនៃរាជធានីលិង្គបុរៈ។
ប្រាសាទកោះកេរ : ប្លង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរមានប្រវែងប្រមាណ៨០០ម៉ែត្រ លាតសន្ធឹងស្របតាមរហាល បែរមុខទៅទិសខាងកើតឆៀងខាងជើង១៥អង្សា។ នៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទគេឃើញមានសំណង់ស្ថាបត្យកម្មថ្ម ជារាងចតុកោណកែង ហៅថា ព្រះរាជវាំង ដែលមាននាទីជាពន្លាសំណាក់សម្រាប់ព្រះរាជាមុនចូលទៅកាន់ប្រាសាទដូចនៅប្រាសាទព្រះវិហារដែរ។ តមកខាងមុខ មានគោបុរៈយ៉ាងធំសម្បើម(ប្រាសាទក្រចាប់) ដែលគេជឿថ ជាសំណង់គោបុរៈធំបំផុតនៅកម្ពុជា ក្នុងទំហំ ៦០គុណ៣០ម៉ែត្រ ។ នៅខាងមុខទៀតមានបណ្ណាល័យចំនួន២ និងប្រាសាទក្រហមដែលមាននាទីជាប្រាសាទផងនិងក្លោងទ្វារដើម្បីចូលចូលទៅកាន់ប្រាសាទធំផង។ តែដើមឡើយនៅក្នុងប្រាសាទក្រហមមានតម្កល់រូបបដិមាព្រះឥសូររំាយ៉ាងធំសម្បើម ពោលគឺមានកំពស់រហូតដល់៣.៥ម៉ែត្រ តែមកដល់បច្ចុប្បន្នបដិមាបានទទួលរងការខូចខាតយ៉ាងច្រើន ហើយកំពុងទទួលការជួសជុលនៅអភិរក្សដ្ឋាន។ ប្រាសាទធំស្ថិតនៅលើកូនកោះសិប្បនិម្មិតហ៊ុមព័ទ្ធដោយកសិន្ទុទឹក មានស្ពាននាគសម្រាប់ចម្លង មានកំពែង២ជាន់ ហើយមានប្រាសាទសំខាន់ៗចំនួន៩នៅខាងក្នុង។ ចេញអំពីប្រាសាទធំគឺចូលដល់តំបន់ប្រាសាទប្រាង្គ។ ប្រាសាទប្រាង្គជាប្រាសាទដ៏ធំនិងសំខាន់ជាងគេនៅកោះកេរ ប្រាសាទនេះសាងជាទម្រង់ពីរ៉ាមីត៧ថ្នាក់ សម្រាប់តម្កល់ព្រះសិវលិង្គ។ ប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ៩២៨ មានទំហំ៦២ម៉ែត្រ និងកំពស់៣៦ម៉ែត្រ។ ដោយសារតែកំពូលប្រាសាទមានការបែកបាក់អស់ឬសាងពុំទាន់ហើយសព្វគ្រប់ ហេតុនេះប្រសិនបើកំពូលប្រាសាទនៅរក្សាមកដល់បច្ចុប្បន្នគេជឿថា ប្រាសាទនេះអាចមានកំពស់រហូតដល់៥០ម៉ែត្រឯណោះ។ នៅខាងក្រោមប្រាសាទប្រាង្គមានកូនភ្នំតូច១ ដែលស្របគ្នានឹងសំណង់ស្ថាបត្យកម្មប្រាសាទ អ្នកស្រុកអ្នកភូមិហៅភ្នំនេះថា ផ្នូរស្តេចដំរីស។ អ្នកស្រាវជ្រាវជឿថា ភ្នំនេះអាចជាភ្នំសិប្បនិម្មិតតំណាងភ្នំទីស្ថានព្រះឥសូរ ជាផ្នូរនៃព្រះមហាក្សត្រ ឬជាសំណល់នៃពីរ៉ាមីតទី២ក៏ថាបាន។
ក្រៅអំពីនេះនៅតំបន់កោះកេរ មានប្រាសាទសំខាន់២ទៀតគឺ ប្រាសាទចិនដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ និង បន្ទាយពីរជាន់ដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះព្រហ្ម តាមគតិការបូជាព្រះត្រីមូ៌តិ។
ប្រាសាទតូចៗដែលមានរាយប៉ាយរាមបណ្តោយបារាយមានដូចជា ប្រាសាទលិង្គ ប្រាសាទបាល័ង្គ ប្រាសាទអណ្តូងគុក ប្រាសាទក្រចាប់ ប្រាសាទថ្នឹង ប្រាសាទបេង ប្រាសាទច្រាប់ ប្រាសាទត្រពាំងស្វាយ ប្រាសាទអណ្តូង ប្រាសាទដីឆ្នាំង ប្រាសាទត្រពាំងឫស្សី ប្រាសាទពង្រ ប្រាសាទកកោះ ប្រាសាទប្រិយ ប្រាសាទគោកក្រោល ប្រាសាទត្រពាំងវែង
ប្រាសាទដាន ប្រាសាទដានធំ ប្រាសាទរាមកេរ្តិ៍ ប្រាសាទតាមិញ ប្រាសាទរលំ ប្រាសាទ៣ ប្រាសនាងខ្មៅ ប្រាសាទ៥ ប្រាសាទល្ហុង ប្រាសាទសូភី ប្រាសាទបាក់ ប្រាសាទខ្នារ ប្រាសាទកូនភ្នំ ប្រាសាទខ្ទុម ប្រាសាទដំរី ប្រាសាទគោកតាប្រាក់ ប្រាសាទត្រពាំងតា ប្រាសាទដំរីស្លាប់ ប្រាសាទត្រពាំងសង្កែ ជាដើម។

អត្ថបទដើមដោយ ៖ បុរាណាចារ្យ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Phnom Penh