28/05/2026
ត្រៀមប្រឡង ឌីប្លូម ៥៩ វិញ្ញសា
#ថ្នាក់ទី៩ វិញ្ញាសាត្រៀមប្រលងឌីប្លូមឆ្នាំ២០២៦
#ចំពោះប្អូនៗដែលត្រូវការគ្រូរូបវិទ្យា បង្រៀនផ្ទាល់ត្រៀមប្រលងផ្សេងៗ សូមធ្វើការទំនាក់ទំនងតាមរយៈ 096 979 8100
@▶▶▶ ភឿក គឹមស្រ៊ុយ 👆👆
29/04/2026
សន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ១៩៤៦ អាមេរិកបង្ខំសៀមឲ្យប្រគល់ទឹកដីបាត់ដំបង សិរីសោភ័ណ ព្រះវិហារ មួយផ្នែកនៃសៀមរាប កំពង់ធំ និងស្ទឹងត្រែង មកឲ្យខ្មែរវិញ។
មុនឈានដល់ការព្រមព្រៀងនេះ ប្រទេសថៃបានជំទាស់ដាច់ខាត ដោយសុំឲ្យ អង្គការសហប្រជាជាតិធ្វើប្រជាមតិដើម្បីដឹងថា តើប្រជាជននៅក្នុងខេត្តទាំងនោះ ចង់ទៅនៅជាមួយប្រទេសថៃ ឬ មកនៅជាមួយខ្មែរវិញ។
ភាគីខ្មែរ ក្នុងការបង្ហាញថា ប្រជាជននៅខេត្តបាត់ដំបងជាខ្មែរ លោកតាសឺន សាន បានយកបទពិសោធន៍របស់លោកក្នុងឋានៈជាចៅហ្វាយខេត្តរងខេត្តបាត់ដំបងមកធ្វើជាអំណះអំណាង។ លោកបានភស្តុតាងចេញពីសៀវភៅ សរសេរដោយ អ្នកផ្សព្វផ្សាយគ្រិស្ដសាសនា លោក Pastor john Ellison ដែលបានសរសេរថា ប្រជាជននៅខេត្តបាត់ដំបងជាខ្មែរ មិនមែនជាសៀម។
ប្រទេសបារាំង អង់គ្លេស និង អាមេរិច ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ ដឹងល្បិចកលរបស់ថៃ មិនព្រមចំពោះរឿងធ្វើប្រជាមតិទេ ហើយចុងក្រោយ ថៃក៏បង្ខំចិត្តចុះហត្ថលេខាសន្ធិសញ្ញា ក្រុងវ៉ាស៊ីនតោន។
ទីបញ្ចប់ ទឹកដីខ្មែរថៃកាន់កាប់ពីឆ្នាំ ១៩៤១ ត្រូវប្រគល់ឱ្យខ្មែរវិញតាមរយៈសន្ធិសញ្ញា នៅវ៉ាស៊ីនតោន ចុះថ្ងៃ ១៧ វិច្ឆិកា ១៩៤៦៕
៙៚ អាណាចក្រចំណេះដឹង ៙៚ Empire Of Knowledge