សុន ភិរក្សសិទ្ធ-SoksonpirakSeth

សុន ភិរក្សសិទ្ធ-SoksonpirakSeth

Share

Tel: 070 82 61 61 / 099 67 67 71 / 088 78 89 088

26/07/2025
Photos from សុន ភិរក្សសិទ្ធ-SoksonpirakSeth's post 25/07/2025

សុំកុំភ្លេចពេលនោះឲ្យសោះ ប្រទេស​កម្ពុជា​របស់​ខ្ញុំ​មានទឹកចឹត្តល្អប្រពៃណាស់​ អាណិត​មេត្តា​ ជួយ​ សង្គ្រោះ​មិនរេីសអេីងពួជសាស​ ទេ​ សូមបងប្អូន​ជួយផុស​



ជំនាន់​ COVID ឆ្នាំ2020 កាប៉ាល់​ Westerdam Crusie Ship របស់​ សហរដ្ឋ​អាមេរិច​ 🇺🇸 អត់មានប្រទេសណាទទួលយកទាំងអស់​ រួមទាំងប្រទេសថៃ🇹🇭ផងដែរ​ . មានតែប្រទេសកម្ពុជាទេ​ 🇰🇭​ ដែលហ៊ានបេីកដៃទទួលយក​ កាប៉ាល់នេះ​ ទាំងអាច​ប្រឈម​មុខបញ្ហា​ COVID យ៉ាងខ្លាំង. នេះបង្ហាញឲ្យឃេីញថា​ (ប្រទេសកម្ពុជាជាប្រទេសដែលតូច​មួយ តែមានបេះដូងធំ​ )​ . តេីប្រទេសកម្ពុជា​ អាចមានចិត្តបង្ក​សង្គ្រាម​បានទៅដោយរបៀបណា​ 🙏🏻

Please don't forget that time

In the 2020 COVID era, the Westerdam Cruise Ship of the United States 🇺🇸, no country accepted it, including Thailand 🇹🇭. Only Cambodia 🇰🇭​ dared to accept this ship, even though it could face the COVID problem very much. This shows that (Cambodia is a small country but has a big heart). How can Cambodia have the will to start a war? 🙏🏻






troops launched an attack on Cambodia first.
has the right to defend itself and its national sovereignty.
invaded Cambodia by military force.
# 泰国军队首先对柬埔寨发动了攻击。
# 柬埔寨有权捍卫自己的国家主权和自卫权。
# 泰国使用武力侵犯了柬埔寨的领土。
. # sovereignty_Thailand_has_invaded_Cambodia_using_military_force.🙏

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .🙏

11/01/2023

មិត្តភាពមិនអាចរីកលូតលាស់បានយូរទេ បើកាលណាមនុស្សម្នាក់ៗសម្លឹងមើលពីផលប្រយោជន៍រៀងៗខ្លួន រង់ចាំចាប់កំហុស ឆក់ឱកាសពីគ្នានោះ។ ការរស់នៅជាមួយគ្នា ត្រូវចេះអត់ឱនឱ្យគ្នាខ្លះ យោគយល់ខ្លះ ចេះជួយយកអាសាគ្នាខ្លះ និងត្រូវគិតពីផលប្រយោជន៍រួមជាធំ ទើបអាចរក្សាចំណងមិត្តភាពបានយូរ។
ទុកផ្លូវក្រោយ

05/01/2023

ពិតប្រាកដណាស់ការខិតខំប្រឹងលើអ្វីដែលមិនមែនជាទេពកោសល្យពីកំណើត វាពិបាកនឹងដល់ចំណុចស្ថិតស្ថេរណាស់ អ្នកត្រូវដឹងថា ទេពកោសល្យគឺជាចំណុចពិសេសក្នុងខ្លួន ប៉ុន្តែបើគ្មានក្ដីស្រម៉ៃ, ការតស៊ូ, សេចក្តីព្យាយាម, ការខិតខំប្រឹងប្រែង, និង ជំនះរាល់ឧបសគ្គនោះទេ គឺគ្មានលទ្ធផលដ៏អស្ចារ្យសម្រាប់ទេពកោសល្យរបស់អ្នកនោះទេ ...
Rolandol បាល់ទាត់មិនមែនជាទេពកោសល្យរបស់គាត់ទេ
ប៉ុន្តែ ៥ចំណុចខាងលើរបស់គាត់ បានធ្វើអោយអាជីពរបស់គាត់លេចធ្លោរបំផុត និង ក្លាយជាគំរូសម្រាប់ក្មេងៗជំនាន់ក្រោយ ...
គាត់អាចនឹងមិនមែនជាកីឡាករបាល់ទាត់ដែលមានទេពកោសល្យដ៏អស្ចារ្យ ប៉ុន្តែគាត់អាចនឹងជានិមិត្តរូបដ៏អស្ចារ្យក្នុងវិស័យកីឡាបាល់ទាត់ 😍🙏
CR7

16/11/2022

ស្គាល់មនុស្សកាន់តែច្រើន ពួកគាត់នឹងបង្រៀនអ្នកកាន់តែច្រើន
👉 ការទំនាក់ទំនង
👉 ទំនុកចិត្ត
👉 ភាពស្មោះត្រង់
👉 លុយកាក់
👉 មនោសញ្ចេតនា
👉 ចំនេះដឹង
👉 ការចែករំលែក
👉 ក្ដីស្រឡាញ់
...................................
សម្រាប់អ្នកក្រៅពីនេះ តើពួកគាត់បង្រៀនអ្នកអ្វីផ្សេងទេ? សូមចែករំលែកតាមរយៈ comment

24/10/2022

👉 កុំនិយាយច្រើនអត់ប្រយោជន៍
👉 កុំផ្ដល់យោបល់ពេលអ្នកបរាជ័យ
👉 កុំកាន់មេក្រូណែនាំគេបើខ្លួនអ្នកមិនមានសមត្ថភាព
👉 កុំប្រកាស់រើសធនធានមនុស្សបន្ថែម ប្រសិនបើអ្នកធ្វើអោយមនុស្សជាច្រើនចាកចេញពីអ្នក
👉 កុំសម្ដែងពីភាពចិត្តល្អរបស់អ្នក ដើម្បីកេងប្រវ័ញ្ចអ្នកដទៃ
👉 កុំស្ដាប់តែម្ខាង ហើយក៏ពុំគួវាយតម្លៃភ្លាមៗពេលស្ដាប់ម្ខាងទៀត
👉 កុំប្រើវិចារណញាណរបស់អ្នក អារកាត់ការផ្ដល់មតិយោបល់របស់អ្នកដទៃ
👉 កុំប្រើសម្ដីថោកទៀប វាយតម្លៃសុភាពបុរស់
👉 កុំទាន់វាយតម្លៃសម្ដីថោកទៀប ឈទៅសុភាពបុរសក្លែងក្លាយ
👉 កុំច្រណែន កុំស្អប់ កុំកេងប្រវ័ញ្ច កុំដាក់សម្ពាធ កុំអួតអាង កុំមានតែអញ កុំសងសឹក ប្រសិនបើអ្នកជាអ្នកដឹកនាំ

22/06/2022

ការស្គាល់អ្នកដទៃគឺជាភាពឈ្លាសវៃ, ការស្គាល់ខ្លួនឯងគឺជាចំនេះដឹង 💕

20/06/2022

ដរាបណាយុវជននៅតែខ្វះឆន្ទៈក្នុងការកាន់ប៊ិច កាន់សៀវភៅ គឺដរាបនោះយុវជននៅតែជាបន្ទុកដ៏ធ្ងន់របស់សង្គមដោយចៀសពុំរួច។

មនុស្សល្ងង់រស់នៅ ជាផ្នែកនៃបញ្ហា ហើយមនុស្សមានបញ្ញារស់នៅជាផ្នែកនៃដំណោះស្រាយ។

ការទទួលស្គាល់ពីភាពល្ងង់ខ្លៅរបស់ខ្លួនឯង វាពុំមានអ្វីដែលគួរអោយខ្មាស់ទេ តែអ្វីដែលគួរខ្មាស់គឺ ការគ្មានឆន្ទៈក្នុងការរៀនសូត្រ។

ប្រភព: FollowYourHeart #💕💕

17/06/2022

ខាងក្រោមនេះជាប្រយោគដាស់ស្មារតី និងបង្ហាញពីភាពអង់អាចក្លាហានទាំង ១៣ឃ្លារបស់យុទ្ធជនស៊ាំម៉ូរ៉ៃ៖

១) កិត្តិយសមិនអាចឈ្នះអំណាចបានទេ ប៉ុន្តែវាទទួលបានការគោរព ហើយការគោរពនេះឯងនាំឱ្យទទួលបាននូវអំណាច។

២) វាជាការពិតដែលយុវជនស៊ាំម៉ូរ៉ៃមានស្មារតីរឹងមាំ និងគ្មានការភ័យខ្លាច និងមិនដែលបោះបង់។

៣) ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក។

៤) ដំបូងប្រើការគិតរបស់អ្នក បន្ទាប់មកប្រើភ្នែករបស់អ្នក ហើយនៅទីបំផុតប្រើរាងកាយរបស់អ្នក។

៥) បើផ្នត់គំនិតទន់ខ្សោយ ពេលមានការរំខានពីខាងក្រៅ វានឹងធ្វើឱ្យយើងងាយប្រែប្រួល។

៦) ចំណេះដឹងមិនមែនជាអំណាចទេ វាគ្រាន់តែជាសក្តានុពលប៉ុណ្ណោះ តែការអនុវត្តចំណេះដឹងទាំងនោះទេទើបជាអំណាចពិតប្រាកដ។

៧) ក្នុងនាមជាយុទ្ធជនស៊ាំម៉ូរ៉ៃម្នាក់ ខ្ញុំត្រូវតែពង្រឹងឥរិយាបថរបស់ខ្ញុំឱ្យក្លាយទៅជាមនុស្សម្នាក់ដែលមានភាពល្អឥតខ្ចោះពីខាងក្នុង (អារម្មណ៍ និងស្មារតី)។

៨) អ្វីៗគ្រប់យ៉ាងដែលអ្នកចង់ធ្វើនៅក្នុងជីវិតនេះ អ្នកត្រូវមានជំនាញ និងឆន្ទៈ។

៩) យកឈ្នះខ្លួនឯងហើយ អ្នកនឹងអាចយកឈ្នះគូប្រជែងរបស់អ្នកបាន។

១០) ជីវិតមនុស្ស គឺពិតជាខ្លីខ្លាំងណាស់ ដូចនេះសូមអ្នកសម្រេចកិច្ចការភ្លាមៗទៅ ហើយវាជាការប្រសើរសម្រាប់ការរស់នៅដោយធ្វើអ្វីៗដែលអ្នកពេញចិត្ត។

១១) ជាយុទ្ធជនស៊ាម៉ូរ៉ៃ បើទោះជាដឹងថាចាញ់ ក៍ត្រូវតែលើកចុងកាំបិតឡើងដែរ។

១២) លក្ខណៈសំគាល់នៃយុទ្ធជនស៊ាំម៉ូរ៉ៃគឺ ស្មារតីមិនមែនជាជំនាញឡើយ។

១៣) អ្នកចម្បាំងខ្លាំងមាន២ប្រភេទ៖
១.ទទួលជ័យជម្នះ តែអាចរក្សាស្មារតីប្រយុទ្ធបន្តដោយមិនអំនួត និងមានការប្រុងប្រយ័ត្នជានិច្ច។
២.បើចាញ់ ក៏នៅតែខិតខំរកវិធីដើម្បីឈ្នះ រហូតដល់ដង្ហើមចុងក្រោយដែរ៕

ប្រភព៖ www.thmeythmey.com

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


217
Phnom Penh
12352