05/05/2023
បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសន្និបាតរួចអោយយើងយល់កាន់តែច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង ហើយរៀនពីរបៀបដោះស្រាយទំនាក់រវាងមុនុស្សនិងមនុស្ស ជាពិសសេសដោះស្រាយបញ្ហា។ តាមរយៈការប្រាស្រ័យទាក់ទង ជាមួយរាមច្បងផ្សេងទៀត យើងបានទទួលបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃជាច្រើនក្នុងជីវិត។
សិក្ខាបទទាំងប្រាំនេះ បង្រៀនយើងឱ្យមានមេត្តាករុណា ស្មោះត្រង់ មិនកុហក មិនសម្លាប់ មិនលួច។ គុណធម៌ទាំងអស់នេះអាចធ្វើអោយយើងទទួលបាននូវជំនឿជាក់និងការគោរពក្នុងកាប្រាស្រ័យទាក់ទងរវាងគ្នានិងគ្នា និងឆ្លងកាត់មារល្បងគ្រប់សព្វគ្រប់បែបយ៉ាងក្នុងជីវិត។ ការរីកលូតលាស់នៃគុណធម៌គឺត្រូវការពេលវេលា ប៉ុន្តែវាគឺជាវិធីដ៏សំខាន់មួយដ៏ល្អបំផុតក្នុងការដែយើងកាន់តែជិតស្និទ្ធជាមួយព្រះមាតាត្រៃយ៍ភពរបស់យើង និងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ចុះសម្រុងរបស់យើងជាមួយអ្នកដទៃផងដែរ។