30/07/2026
[English Below]
🎉 សូមអបអរសាទរដល់ក្រុមនិស្សិតកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL)នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្តសេដ្ឋកិច្ច (RULE)ដែលបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការប្រកួតប្រជែងសវនាការប្រតិដ្ឋថ្នាក់អន្តរជាតិនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court Moot Court Compeition) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ 🇳🇱
ដោយបានប្រកួតប្រជែងជាមួយក្រុមនិស្សិតចំនួន ៩៤ ក្រុម មកពី ៤៨ ប្រទេស ក្រុមនិស្សិតរបស់យើងបានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រកបដោយមោទនភាព និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
• ចំណាត់ថ្នាក់លេខ ៥២ ក្នុងការវាយតម្លៃក្រុមសរុប
• ពិន្ទុ ៩០/១០០ សម្រាប់សារណាការពារសិទ្ធិជនជាប់ចោទ
• ពិន្ទុ ៩៥/១០០ សម្រាប់ការទាញហេតុផលផ្ទាល់មាត់ក្នុងនាមជាមេធាវីតំណាងភាគីរដ្ឋអាជ្ញា ដោយ កញ្ញា ជិន គីមអុី ប្រកួតជាមួយក្រុមមកពីប្រទេសឥណ្ឌា និងអ៊ូសបេគីស្ថាន
• ពិន្ទុ ៩១/១០០ សម្រាប់ការទាញហេតុផលផ្ទាល់មាត់ក្នុងនាមជាមេធាវីតំណាងជនជាប់ចោទ ដោយ លោក មុត សុវណ្ណារ៉ា ប្រកួតជាមួយក្រុមមកពីប្រទេសសាធារណរដ្ឋអៀឡង់ និង កោះតៃវ៉ាន់
សមាសភាពក្រុមបេក្ខជន៖
• កញ្ញា ជិន គីមអុី
• លោក មុត សុវណ្ណារ៉ា
• លោក ហុក ស្រ៊ុនហេង
• កញ្ញា យៀង ម៉ានិច
• កញ្ញា សាង នីសា
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក លោក មាស អទិទេព និង កញ្ញា គង់ ស្រីនូ ព្រមទាំងជំនួយការគ្រូបង្វឹក លោក យ៉ាង គាលាំង, កញ្ញា ហុង ហ្គេចភា និង កញ្ញា ឈាង សាលីតា ដែលបានផ្តល់ការណែនាំ និងការគាំទ្រដល់ក្រុម។
យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយគាំទ្រពីសំណាក់៖
• សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
• តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល
• សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
• ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
• រដ្ឋបាលរាជធានីភ្នំពេញ
• ក្រសួងមុខងារសាធារណៈ
• ធនាគារជាតិនៃកម្ពុជា និង
ការគាំទ្រដ៏មានតម្លៃទាំងអស់នេះហើយ ដែលបានជ្រោមជ្រែង និងបើកឱកាសឱ្យនិស្សិតកម្ពុជាយើង អាចទៅតំណាងឱ្យប្រទេសជាតិលើឆាកអន្តរជាតិ និងសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរបែបនេះ។
ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះប្អូនៗនិស្សិតទាំងអស់ ហើយសូមជូនពរឱ្យប្អូនៗទទួលបានជោគជ័យបន្តបន្ទាប់ទៀតក្នុងនាពេលអនាគត!
🎉 Congratulations to the 2026 RULE-ELBBL Team!
We proudly congratulate the 2026 RULE-ELBBL team for their outstanding performance at the IBA International Criminal Court (ICC) Moot Court Competition, held in The Hague, the Netherlands, from 12–19 June 2026. 🇳🇱
Competing against 94 teams from 48 countries, the team proudly represented Cambodia and the Royal University of Law and Economics, achieving:
• 52nd in the Overall Team Rankings
• 90/100 in Defense Memorial
• 95/100 in Government Counsel Pleading (Ms. Chin Kimyi) against India and Uzbekistan
• 91/100 in Defense Counsel Pleading (Mr. Muth Sovannara) against the Republic of Ireland and Taiwan
Team Members
• Ms. Chin Kimyi
• Mr. Muth Sovannara
• Mr. Srunheng Hok
• Ms. Yieng Manich
• Ms. Sang Nisa
We sincerely thank our coaches Mr. Atithep Meas and Ms. Sreynou Kong, together with our coach assistants, Mr. Kealeang Yang, Ms. Gechphea Hong, and Ms. Salita Chheang, for their invaluable guidance.
We are also deeply grateful to our sponsors, including the Supreme Court of Cambodia, Phnom Penh Court of Appeal, Ministry of Foreign Affairs and International Cooperation, Phnom Penh Capital Administration, Ministry of Civil Service, National Bank of Cambodia, and the Royal University of Law and Economics, for making Cambodia's participation on the international stage possible.
Congratulations to the entire team! We look forward to seeing you continue to inspire future generations of Cambodian legal professionals.