18/06/2026
រូបសម្រស់ស្អាតជាចំណុចចាប់ផ្តើមនៃភាពទាក់ទាញ ដូច្នេះទើបមនុស្សតុបតែងខ្លួនឲ្យស្រស់ស្អាតមុនពេលចេញក្រៅ ប៉ុន្តែភាពស្រស់ស្អាតនេះមិនបានធានាថាទាក់ចិត្តគេឲ្យចាប់អារម្មណ៍យូរនោះទេ ផ្ទុយទៅវិញសីលធម៌ល្អគឺអាចទាក់ចិត្តមនុស្សឲ្យចាប់ចិត្ត និងមិនណាយ។ សីលធម៌ជាគុណតម្លៃខាងក្នុង យើងមើលខាងក្រៅមិនដឹងឡើយ ដើម្បីស្គាល់ពីសីលធម៌បុគ្គលណាម្នាក់សុទ្ធតែត្រូវការពេលវេលាយូរបន្ទាប់ពីស្គាល់ ដូច្នេះហើយមនុស្សមានសីលធម៌ល្អប្រពៃ ជួនកាលគេមិនស្គាល់ និងមិនចាប់អារម្មណ៍ ចំណែករូបសម្រស់ស្អាតត្រូវបានគេយកចិត្តទុកដាក់ជាចម្បង។ ប្រសិនបើបុគ្គលម្នាក់រូបសម្រស់ស្អាត ថែមទាំងមានសីលធម៌ល្អទៀត គាត់ប្រាកដជាលេចធ្លោក្នុងសង្គម ហើយត្រូវបានគេកោតសរសើរ ប៉ុន្តែបើមនុស្សមានមួយបាត់បង់មួយ ពិតណាស់សីលធម៌ល្អនឹងរក្សាទំនាក់ទំនងបានយូរ ចំណែករូបសម្រស់ស្អាតគេត្រូវការក្នុងរយៈពេលខ្លីប៉ុណ្ណោះ។